Category: ព័ត៌មាន

  • ឯកឧត្តម ខៀវ កាញារីទ្ធ ប្រដូចចំណាត់ការរបស់ ACU ទៅនឹងទម្លាប់ក្នុងប្រទេសផ្តាច់ការ បន្ទាប់ពីប្អូនជីដូនមួយរបស់លោកត្រូវបានឃាត់ខ្លួនក្នុងរឿងពុករលួយ

    ឯកឧត្តម ខៀវ កាញារីទ្ធ ប្រដូចចំណាត់ការរបស់ ACU ទៅនឹងទម្លាប់ក្នុងប្រទេសផ្តាច់ការ បន្ទាប់ពីប្អូនជីដូនមួយរបស់លោកត្រូវបានឃាត់ខ្លួនក្នុងរឿងពុករលួយ

    ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រៀបប្រដូចរូបភាពនៃការឃាត់ខ្លួនសាច់ញាតិខាងម្តាយរបស់លោកម្នាក់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ថា ជាទង្វើដែលធ្លាប់តែកើតមាននៅក្នុងប្រទេសផ្តាច់ការប៉ុណ្ណោះ ព្រោះមិនមានការជូនដំណឹងដល់ក្រុមគ្រួសារ។ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្រ្ត និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងការមិនពេញចិត្តជាសាធារណៈចំពោះការឃាត់ខ្លួនលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ដោយអង្គភាពប្រឆាំងអំពើពុករលួយ ACU។ លោក ថូ សំណាង អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយដែលត្រូវជាប្អូនជីដូនមួយខាងម្តាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន ACU នាំទៅសួរចម្លើយ ពាក់ព័ន្ធនឹងបទល្មើសអនឡាញស្កែម។ បើតាមឯកឧត្តម ខៀវ កាញារីទ្ធ អាជ្ញាធរមិនបានជូនដំណឹងដល់ក្រុមគ្រួសារអំពីការឃាត់ខ្លួននេះទេ ដែលជាហេតុធ្វើឲ្យគ្រួសារមានការព្រួយបារម្ភ ហើយយល់ថាជាការបាត់ខ្លួនដោយមិនដឹងមូលហេតុ។​ ក្រោយពេលទទួលដំណឹងពីការចាប់ខ្លួនលោក ថូ សំណាង ពាក់ព័ន្ធនឹងរឿង Scam ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារ​លើទំព័រហ្វេសប៊ុកនៅវេលាទៀបភ្លឺថ្ងៃទី២១សីហានេះថា បើតាមមតិរបស់ឯកឧត្តម នៅក្នុងសង្គមប្រជាធិបតេយ្យ និងក្នុងនីតិរដ្ឋ អ្នកប្រព្រឹត្តខុសត្រូវទទួលទោស តែការចាប់បាត់ខ្លួន ពីដើមមានតែនៅក្នុងប្រទេសផ្តាច់ការទេ…

  • រុស្ស៊ីប្រកាសមិនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាតែ បន្ទោសអាមេរិក ចំពោះសង្គ្រាមនេះ

    រុស្ស៊ីប្រកាសមិនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាតែ បន្ទោសអាមេរិក ចំពោះសង្គ្រាមនេះ

    អ.ស.ប ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីមិនបានដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាដើម្បីបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងស្តីបន្ទោសដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្គ្រាមនេះ ទៀតផង។ លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN បានលើកឡើងថា ទីក្រុងតេហេរ៉ង់គួរតែធ្វើការសម្រេចចិត្តដោយខ្លួនឯង ក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាព។ បើតាម anadolu, មន្ត្រីរុស្ស៊ីរូបនេះ បានថ្លែងដូច្នេះ នៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ថាតើទីក្រុងមូស្គូកំពុងប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ត្រឡប់ទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកដែរឬទេនោះ។ លោក Nebenzya បានឆ្លើយតបថា «រុស្ស៊ីមិនដាក់សម្ពាធលើនរណាម្នាក់ឡើយ ទោះបីជាអ៊ីរ៉ង់ ឬ ប្រទេសផ្សេងទៀតក៏ដោយ»។ លោក Nebenzya បានមានប្រសាសន៍បន្តថា «អ៊ីរ៉ង់គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយពួកគេសម្រេចចិត្តដោយខ្លួនឯង»។ ជាមួយគ្នានេះ លោក Nebenzya បានបន្ទោសសហរដ្ឋអាមេរិកចំពោះ អ្វីដែលលោកហៅថា ការឈ្លានពានដោយមិនគិតគូរ និងគ្មានការបង្កហេតុ ប្រឆាំងនឹងអ៊ីរ៉ង់៕ ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

  • ស្វីស ស្នើថវិកាបន្ថែមពីសភាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីពង្រឹងសំណាញ់មេឃ

    ស្វីស ស្នើថវិកាបន្ថែមពីសភាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីពង្រឹងសំណាញ់មេឃ

    ហ្សឺណែវ ៖ រដ្ឋាភិបាលស្វីសកំពុងស្វែងរកការអនុម័តពីសភា លើសំណើសុំថវិកាបន្ថែមប្រមាណ ១,២ ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ ដើម្បីយកទៅពង្រឹងសំណាញ់មេឃ ឬបង្កើនសមត្ថភាពប្រព័ន្ធខែលការពារដែនអាកាស ។ ការស្នើសុំកញ្ចប់ថវិកាបន្ថែមបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងបង់លុយមុនដល់ក្រុមហ៊ុនផលិត និងពន្លឿនការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស ចំពេលដែលទីផ្សារសព្វាវុធអន្តរជាតិកំពុងមានតម្រូវការខ្ពស់ និងការគំរាមកំហែងសន្តិសុខកាន់តែខ្លាំងឡើង ។ បើតាម Defense news, ក្នុងចំណោមថវិកាដែលស្នើសុំ ក្នុងនោះជាង ៣០០លានដុល្លារសម្រាប់បង់ប្រាក់មុនទិញសំណាញ់មេឃរយៈចម្ងាយខ្លី, ៨០០លានដុល្លារសម្រាប់សំណាញ់មេឃរយៈចម្ងាយមធ្យម, ៧៥លានដុល្លារសម្រាប់ប្រព័ន្ធរ៉ាដារយៈចម្ងាយមធ្យម និង ១២ លានដុល្លារទៀតសម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ។ ទន្ទឹមគ្នា ស្វីសក៏គ្រោងចំណាយលុយប្រមាណ ១,២៥ ពាន់លានដុល្លារលើសំណាញ់មេឃ IRIS-T SLM របស់ក្រុមហ៊ុន Diehl ដើម្បីពង្រឹងការការពារដែនអាកាសរយៈចម្ងាយមធ្យម និងជាង ១ពាន់លានដុល្លារទៀតលើសំណាញ់មេឃ Oerlikon Skynex របស់ក្រុមហ៊ុន Rheinmetall សម្រាប់បង្កើនការការពាររយៈចម្ងាយជិត ។ បន្ថែមលើនេះ ស្វីសក៏កំពុងស្វែងរកសំណាញ់មេឃរយៈចម្ងាយឆ្ងាយទីពីរ បន្ទាប់ពីការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលបានបញ្ជាទិញពីអាមេរិក អាចនឹងពន្យារពេលរហូតដល់ ៤ទៅ៥ឆ្នាំទៀត ។ ហើយក្នុងចំណោមជម្រើសផ្សេងៗ សំណាញ់មេឃ…

  • កម្ពុជា បន្តធ្វើជាស្ពានចម្លងរវាងមីយ៉ាន់ម៉ា និងអាស៊ាន

    កម្ពុជា បន្តធ្វើជាស្ពានចម្លងរវាងមីយ៉ាន់ម៉ា និងអាស៊ាន

    ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែក្រោយ។ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកជំនាញវាយតម្លៃថា កម្ពុជាអាចនឹងបន្តធ្វើជាស្ពានចម្លងសន្តិភាពរវាងមីយ៉ាន់ម៉ា និងអាស៊ាន។ អ្នកជំនាញ និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងថា ដំណើរទស្សនកិច្ច និងទំនាក់ទំនងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីនយោបាយការទូតបុរេសកម្មរបស់កម្ពុជា ដែលជៀសវាងការប្រកាន់ប្លុក ឬការបង្កើតជម្លោះ ដោយជំនួសមកវិញនូវតួនាទីជាតួអង្គសម្របសម្រួល និងជាស្ពានចម្លងក្នុងតំបន់អាស៊ាន ដើម្បីធានាសន្តិសុខតំបន់ ព្រមទាំងការពារផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក មីន អ៊ុងឡាំង នឹងដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានានាដើមខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកគ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែស៊ីជម្រៅ។ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះស្តែងឱ្យឃើញពីនយោបាយការទូតបុរេសកម្មរបស់កម្ពុជា ដែលជៀសវាងការប្រកាន់ប្លុក ឬការបង្កើតជម្លោះ។ ផ្ទុយទៅវិញ វាបានឆ្លុះបញ្ចាំងពីតួនាទីជាតួអង្គកណ្តាលដែលចេះបត់បែន និងជាស្ពានចម្លងក្នុងតំបន់អាស៊ាន ដើម្បីធានាសន្តិសុខតំបន់។ អ្នកជំនាញរូបនេះបន្ថែមថា ជំនួបនេះត្រូវបានធ្វើឡើងស្របតាម «កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច» របស់អាស៊ាន ក្រោមជ្រុងមនុស្សធម៌ ដើម្បីចៀសវាងការចោទប្រកាន់ថា កម្ពុជាផ្តល់ភាពស្របច្បាប់ដល់របបយោធាមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ…

  • ទោះមានអាយុកាលជាង ១ ០០០ឆ្នាំ ស្រះស្រង់នៅតែជាផ្ទាំងទស្សនីយភាពអស្ចារ្យនៅដែនដីអង្គរ

    ទោះមានអាយុកាលជាង ១ ០០០ឆ្នាំ ស្រះស្រង់នៅតែជាផ្ទាំងទស្សនីយភាពអស្ចារ្យនៅដែនដីអង្គរ

    ស្ថិតនៅចំពោះមុខប្រាសាទបន្ទាយក្តី «ស្រះស្រង់» មិនត្រឹមតែជាអាងទឹកបុរាណដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីស្ថានប្រវត្តិសាស្ត្រដ៏រុងរឿង ដែលមានអាយុកាលជាង ១ ០០០ ឆ្នាំ និងជាចំណុចទស្សនាថ្ងៃរះដ៏មានមន្តស្នេហ៍បំផុតមួយក្នុងតំបន់រមណីយដ្ឋានអង្គរ។ ស្រះស្រង់ មិនមែនជាអាងទឹកធម្មតានោះទេ ប៉ុន្តែជាទីស្ថានប្រវត្តិសាស្ត្រដ៏រុងរឿង មានអាយុកាលជាង ១,០០០ ឆ្នាំ។ ស្រះស្រង់ត្រូវបានកសាងឡើងដំបូងនៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌ទី២(រាជ – ជិន – ត្រៈ – វ័រ – ទី – ២) ក្រោមស្នាដៃដឹកនាំរបស់ស្ថាបត្យករឆ្នើម «កវីន្ទ្រារិមថន» (ក-វិន-ត្រា-រិ-ម៉ត់-ថន) ។ លុះមកដល់ចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សំណង់នេះត្រូវបានកែប្រែឱ្យកាន់តែប្រណីត ដោយបន្ថែមពន្លាផែថ្មភក់នៅភាគខាងលិច ចំពីមុខខ្លោងទ្វារខាងកើតប្រាសាទបន្ទាយក្តី រំលេចដោយចម្លាក់នាគ និងតោឈរយ៉ាងអង់អាចស្កឹមស្កៃ។ អាងទឹកពិសិដ្ឋដ៏ធំល្វឹងល្វើយ រាងចតុកោណកែងនេះ មានបណ្តោយជាង ៧០០ម៉ែត្រ និងទទឹងជាង ៣០០ម៉ែត្រ ដែលដើមឡើយត្រូវបានសាងសង់សម្រាប់ប្រារព្ធកិច្ចពិធីសាសនានៃព្រះពុទ្ធសាសនាមហាយាន។ អ្វីដែលកាន់តែអស្ចារ្យ និងលេចធ្លោនោះ គឺវត្តមាន «ប្រាសាទកណ្តាលស្រះ» ដែលជាសំណង់ថ្មភក់លើខឿនថ្មបាយក្រៀម ស្ថិតនៅលើកោះសិប្បនិម្មិតចំផ្ចិតស្រះ។ ប្រាសាទនេះតែងតែលិចលង់នៅក្រោមផ្ទៃទឹក ប៉ុន្តែវានឹងបង្ហាញខ្លួនយ៉ាងអាថ៌កំបាំងនៅពេលកម្រិតទឹកស្រកចុះខ្លាំងក្នុងរដូវប្រាំង។ កាលពីឆ្នាំ២០២០ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា…

  • អ៊ីរ៉ង់ ព្រមានថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

    អ៊ីរ៉ង់ ព្រមានថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាអធិបតេយ្យភាពរបស់ប្រជាជាតិនានាទូទាំងសកលលោក ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានបោះសម្តីគំរាមធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសទាំងឡាយណា ដែលហ៊ានចេញមុខជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា យុទ្ធសាស្រ្តដាក់សម្ពាធលើអ៊ីរ៉ង់នេះ នឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច ក៏ដូចជាភាពឯកោទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ដោយលោកហៅវិធានការនេះថា “Economic D-DAY» ។ ជាការឆ្លើយតប ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ្វីដែលហៅថា “Economic D-DAY» គឺជាការបង្វែរចេញពីវិបត្តិរបស់អាមេរិកខ្លួនឯងផ្ទាល់ ជាពិសេសបញ្ហាបំណុលដែលមិនធ្លាប់មានពីមុនមក និងកំណើនអត្រាការប្រាក់យ៉ាងគំហុក ។ លោក Araghchi បានសង្កត់ធ្ងន់ថា…

  • អ៊ុយក្រែន ទទូចសុំមីស៊ីលសំណាញ់មេឃ Patriot ជាថ្មីពីដៃគូ ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស ១៦ នាក់ទៀត

    អ៊ុយក្រែន ទទូចសុំមីស៊ីលសំណាញ់មេឃ Patriot ជាថ្មីពីដៃគូ ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស ១៦ នាក់ទៀត

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខអំពាវនាវសាជាថ្មីទៅកាន់ដៃគូ និងសម្ព័ន្ធមិត្ត ឱ្យពន្លឿនការផ្តល់ជំនួយមីស៊ីលរបស់សំណាញ់មេឃ Patriot ជាបន្ទាន់ ។ ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះ ថែមទាំងបានសន្យាថា នឹងធ្វើការសងសឹកវិញយ៉ាងចាស់ដៃ ដើម្បីឆ្លើយតបការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់នៅក្នុងទីក្រុងកៀវ និងតំបន់ជុំវិញនោះ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ។ បើតាម AFP, ការវាយប្រហាររបស់រុស្ស៊ីចុងក្រោយនេះ រួមមានមីស៊ីលផ្លោង មីស៊ីលនាំផ្លូវ និងយន្តហោះគ្មានមនុស្សបើក ដោយបានបំផ្លាញអគារជាង ២០០កន្លែង ព្រមទាំងមន្ទីរពេទ្យកុមារ និងអគារលំនៅដ្ឋានចំនួន ៨៦កន្លែង ។ ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជាទិញអាវុធថ្មីៗបន្ថែមទៀត ប៉ុន្តែលោកព្រមានថា មីស៊ីលផ្លោងនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់ការការពារដែនអាកាសរបស់អ៊ុយក្រែន ។ គួរបញ្ជាក់ថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ៊ុយក្រែន ចំពេលមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក ត្រូវបានទីក្រុងកៀវប្រើប្រាស់ស្ទើរតែអស់រលីងពីឃ្លាំងទៅហើយ ។ បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់ទទួលបានសំណាញ់មេឃ Patriot…

  • ឥណ្ឌា-ជប៉ុន ឯកភាពគ្នាពង្រឹងផ្នែកការពារជាតិ រួមទាំងការសង់នាវាចម្បាំងរួមគ្នា

    ឥណ្ឌា-ជប៉ុន ឯកភាពគ្នាពង្រឹងផ្នែកការពារជាតិ រួមទាំងការសង់នាវាចម្បាំងរួមគ្នា

    ញូវ ដែលី ៖ ឥណ្ឌា និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ រួមទាំង រួមទាំងការសង់នាវាចម្បាំងរួមគ្នា ពោលគឺបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរបានជួបគ្នា នៅទីក្រុងញូវដែល្លី។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ, រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និងសមភាគីឥណ្ឌា គឺលោក Rajnath Singh បានជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា «រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ… ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលសេរី និងបើកចំហ»។ ប្រភពបន្តថា «កិច្ចសហប្រតិបត្តិការបែបនេះមានសារៈសំខាន់ មិនត្រឹមតែចំពោះប្រទេសជប៉ុន និងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចំពោះតំបន់ និងសហគមន៍អន្តរជាតិទៀតផង»។ បើតាម japantimes, ទីក្រុងញូវដែល្លីមានបំណងចង់ឱ្យទីក្រុងតូក្យូចូលរួមឱ្យកាន់តែសកម្ម ដោយផ្តល់នូវដើមទុន និងបច្ចេកវិទ្យា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការកសាងឧស្សាហកម្មផលិតសម្ភារៈយោធាក្នុងស្រុក។ រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរគួរតែស្វែងរកលទ្ធភាពនៃការអភិវឌ្ឍរួមគ្នាក្នុងវិស័យសាងសង់ និងរចនាប្លង់នាវាចម្បាំង ដោយរួមបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យារបស់ទីក្រុងតូក្យូ ជាមួយនឹងសមត្ថភាពផលិតរបស់ទីក្រុងញូវដេលី ក្រោមគំនិតផ្តួចផ្តើម “Make in India” ឬ ផលិតនៅឥណ្ឌា៕ ប្រភព ៖ japantimes, ប្រែសម្រួល…

  • ដាណឺម៉ាក ថា​ បញ្ហា Greenland នៅមិនទាន់បញ្ចប់ទេ, ទាមទារឲ្យអឺរ៉ុបការពាររួមគ្នា

    ដាណឺម៉ាក ថា​ បញ្ហា Greenland នៅមិនទាន់បញ្ចប់ទេ, ទាមទារឲ្យអឺរ៉ុបការពាររួមគ្នា

    កូប៉ិនហាក ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Frederiksen បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិនៅតំបន់ Greenland នៅមិនទាន់បញ្ចប់នោះទេ ដោយលោកស្រីបានទាមទារឲ្យអឺរ៉ុបការពាររួមគ្នា។ ជាតំបន់ប្រកបដោយសក្តានុពលរ៉ែសំខាន់ៗ និងធនធានធម្ម ដែលត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ស្វែងរកការគ្រប់គ្រង។ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំបណ្តាប្រទេសតំបន់ Nordic, នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងថា អឺរ៉ុបត្រូវតែផ្លាស់ប្តូរគោលនយោបាយកាត់បន្ថយអាវុធដែលបានអនុវត្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីក្រោយសម័យសង្គ្រាមត្រជាក់ និងត្រូវពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ លោកស្រីក៏បានកោតសរសើរចំពោះ ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់បណ្តាប្រទេស Nordic ដែលបានបង្ហាញឡើង ក្នុងអំឡុងពេលមានភាពតានតឹង ពាក់ព័ន្ធនឹងតំបន់ Greenland ផងដែរ។ លើសពីនេះ លោកស្រី Frederiksen បានព្រមានថា «វិបត្តិនេះមិនមែនជារឿងដែលយើងអាចនិយាយបានថា បញ្ចប់រួចរាល់ហើយនោះទេ»។ លោកស្រីថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសាមគ្គីភាព ក្នុងចំណោមប្រទេសតំបន់ Nordic។ ចាប់តាំងពីឡើងមកគ្រប់គ្រងសេវិមានឡើងវិញ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក តែងតែធ្វើការអំពាវនាវដដែលៗ សម្រាប់សហរដ្ឋអាមេរិកឱ្យដណ្តើមយកតំបន់ Greenland ដែលបង្កឱ្យមានការជំទាស់យ៉ាងខ្លាំងពី Greenland…

  • អ៊ុយក្រែន បង្អួតដ្រូនថ្មីអាចហោះទម្លុះមេឃទៅវាយ រុស្ស៊ី ក្នុងចម្ងាយជាង ២ ពាន់គីឡូម៉ែត្រ

    អ៊ុយក្រែន បង្អួតដ្រូនថ្មីអាចហោះទម្លុះមេឃទៅវាយ រុស្ស៊ី ក្នុងចម្ងាយជាង ២ ពាន់គីឡូម៉ែត្រ

    កៀវ ៖ ប្រទេសអ៊ុយក្រែនបានបង្អួតយន្តហោះដ្រូនម៉ូដែលថ្មីឈ្មោះថា T40 ដែលមានសមត្ថភាពហោះហើរទម្លុះមេឃក្នុងចម្ងាយជាង ២,០០០ គីឡូម៉ែត្រ ពោលអាចវាយប្រហារដល់គោលដៅនៅតំបន់ Urals និង Siberia របស់ប្រទេសរុស្ស៊ី ។ បើតាម RBC-Ukrain, T40 គឺជាប្រភេទយន្តហោះដ្រូនយុទ្ធសាស្រ្តពហុមុខងារ ផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុករបស់អ៊ុយក្រែន ដោយផ្អែកតាមបទពិសោធន៍ពីដ្រូនម៉ូដែលមុន គឺ T20 ដែលដាក់ឱ្យប្រយុទ្ធកាលពីឆ្នាំ២០២២ ។ ដ្រូន T40 មានស្លាបប្រវែង ៥ ម៉ែត្រ ជាមួយនឹងសមត្ថភាពហោះហើរសំកាំងខ្លួនលើអាកាសលើស ២៤ម៉ោង ដែលធ្វើឱ្យវាសមស្របសម្រាប់បេសកកម្មប្រយុទ្ធ និងស៊ើបការណ៍ចម្ងាយឆ្ងាយ ដើម្បីប្រមូលព័ត៌មានសត្រូវ និងផ្តល់ព័ត៌មានសម្រាប់ការវាយប្រហារ ។ ចំណុចលេចធ្លោរបស់វា គឺអាចហោះហើរពាំគ្រាប់រំសេវយកទៅទម្លាក់បំផ្ទុះកម្ទេចគោលដៅសត្រូវ ឬអាចប្រើជាយន្តហោះដ្រូនអត្តឃាត Kamikaze ដើម្បីរត់បំបុកបំផ្លាញទីតាំងសត្រូវតែម្តង ។ អ្វីដែលពិសេសជាងនេះ ដ្រូន T40 ត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាសញ្ញារ៉ាដាទាបបំផុត, ម៉ាស៊ីនដំណើរការខ្ពស់ជាមួយនឹងប្រព័ន្ធចាក់ប្រេងឥន្ធនៈអេឡិចត្រូនិច ក៏ដូចជាប្រព័ន្ធប្រឆាំនឹងសង្គ្រាមអេឡិចត្រូនិច ។ យ៉ាងណា ក្រសួងការពារជាតិអ៊ុយក្រែនមិនទាន់បង្ហាញជាសាធារណៈចំពោះទិន្នន័យលម្អិតមួយចំនួន ដូចជា តម្លៃ ល្បឿន កម្ពស់ហោះហើរ ក៏ដូចជាទម្ងន់ផ្ទុកអាវុធ…