-
អាមេរិក លក់យន្តហោះចម្បាំងក្នុងតម្លៃ ២៥០ លានដុល្លារ ទៅឱ្យ អូស្ត្រាលី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តលើការលក់យន្តហោះចម្បាំងប្រភេទ F/A-18F Super Hornet និង EA-18G Growler ទៅឱ្យប្រទេសអូស្ត្រាលី ក្នុងតម្លៃ ២៥០លានដុល្លារ ។ យោងតាមក្រសួងសង្គ្រាមអាមេរិក, ការលក់យន្តហោះចម្បាំងនេះ បានបង្ហាញពីលើកកម្ពស់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។ យន្តហោះ F/A-18F Super Hornet គឺជាយន្តហោះចម្បាំងប្រភេទលឿនជាងសំឡេងពី ១.៦ ទៅ ១.៨ ដង ឬអាចហោះសំកាំងខ្លួនលើផ្ទៃមេឃក្នុងល្បឿនប្រហែល ១,៩១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ យន្តហោះចម្បាំងនេះ មានតម្លៃចាប់ពី ៦០ ទៅ ៦៧ លានដុល្លារក្នុងមួយគ្រឿង ។ វានៅតែជាកម្លាំងស្នូលដ៏សំខាន់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអូស្ត្រាលី និងកងទ័ពអាកាសគុយវ៉ែត ។ យ៉ាងណា Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះនេះ គ្រោងបញ្ឈប់ការផលិតយន្តហោះ Super Hornet ថ្មីចាប់ពីឆ្នាំ ២០២៧ ។ ប៉ុន្តែនឹងបន្តធ្វើទំនើបកម្មយន្តហោះដែលមានស្រាប់ ទៅជាស្ដង់ដារ Block III ដើម្បីអាចបន្តសេវាកម្មរហូតដល់ទសវត្សរ៍ឆ្នាំ ២០៤០ ។ រីឯយន្តហោះ EA-18G Growler គឺជាប្រភេទយន្តហោះចម្បាំងវាយប្រហារតាមបែបសង្គ្រាមអេឡិចត្រូនិកដ៏ទំនើបបំផុត…
-
ចិន ទទូចជាថ្មីឱ្យ អាមេរិក ដកទណ្ឌកម្ម និងបញ្ចប់ការបិទខ្ទប់ គុយបា

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ បានបន្តអំពាវនាវសាជាថ្មីឱ្យសហរដ្ឋអាមេរិក បិទបញ្ចប់សម្ពាធទណ្ឌកម្ម និងការហាមឃាត់ដ៏យូរអង្វែងរបស់ខ្លួនប្រឆាំងនឹងប្រទេសគុយបា ។ ការអំពាវនាវរបស់ចិន កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គភាពចំនួន៥ និងបុគ្គលម្នាក់ ដោយចោទប្រកាន់ថា បានបង្កើតប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលគុយបា និងមានទំនាក់ទំនងជាមួយប្រទេសគុយបា ។ បើតាម Anadolu, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាការដាក់ទណ្ឌកម្មឯកតោភាគី ដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ។ លោក Guo បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា យើងសូមជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបិទផ្លូវ និងការបង្ខិតបង្ខំ ព្រមទាំងសម្ពាធគ្រប់ទម្រង់ប្រឆាំងនឹងប្រទេសគុយបាភ្លាមៗ ដែលរំលោភលើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានរិះគន់ភ្លាមៗ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញថា បានបង្កើនសម្ពាធសេដ្ឋកិច្ចលើគុយបា ។ ថ្លែងគាំទ្រគុយបា លោក Guo បានសង្កត់ធ្ងន់ថា ចិនគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គុយបា ក្នុងការបន្តមាគ៌ាអភិវឌ្ឍន៍ ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ក៏ដូចជាគាំទ្រទីក្រុងឡាហាវ៉ាន ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ…
-
អាមេរិក ថា បណ្តាប្រទេសអារ៉ាប់ចង់បានសំណង ពីការវាយប្រហាររបស់អ៊ីរ៉ង់

ដូហា ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកយកព័ត៌មាន នៅប្រទេសបារ៉ែន កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តារដ្ឋអារ៉ាប់កំពុងលើកឡើងពីបញ្ហាសំណង សម្រាប់ការវាយប្រហាររបស់អ៊ីរ៉ង់ ហើយទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សារឿងនេះ ជាមួយទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលការចរចាបន្ថែមទៀត។ យោងតាមប្រមុខការទូតអាមេរិករូបនេះ, ប្រធានបទបែបនេះ ត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសហប្រតិបត្តិការ សម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រ។ លោក Rubio បាននិយាយថា «ពួកគេចង់បានមូលនិធិមួយចំនួន សម្រាប់ការកសាងឡើងវិញ។ ពួកគេទទួលរងការខូចខាត ពួកគេចង់ទទួលបានសំណង សម្រាប់ការខូចខាតទាំងនោះ។ ដូច្នេះ ខ្ញុំស្រមៃថា ជាផ្នែកមួយនៃដំណើរការ MOU និងជាផ្នែកមួយនៃការចូលរួមរបស់អ៊ីរ៉ង់ ជាមួយពួកយើង នៅក្នុងដំណើរការនោះ »។ យ៉ាងណា លោក Rubio មិនអាចនិយាយថា តើសំណងបែបនេះ អាចត្រូវបានបង់ ពីទ្រព្យសម្បត្តិដែលបង្កករបស់អ៊ីរ៉ង់ ឬ យ៉ាងណានោះទេ។ លោករៀបរាប់ថា «ខ្ញុំមិនអាចស្មានបាន នៅពេលនេះទេ ខ្ញុំគ្រាន់តែបញ្ជាក់ប្រាប់អ្នកថា វាជារឿងមួយដែលពួកគេបានលើកឡើង នៅក្នុងកិច្ចប្រជុំ ថ្ងៃនេះ។ វាជារឿងមួយដែលគេចាប់អារម្មណ៍ ប៉ុន្តែ យើងមិនទាន់បានធ្វើការបកស្រាយជាក់លាក់ណាមួយឡើយ»៕…
-
កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ

ភ្នំពេញ៖នៅអង្គការសហប្រជាជាតិ (អ.ស.ប.)តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប.បានអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ និងបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពាន។ ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារនិងជម្លោះប្រដាប់អាវុធក្នុងសប្ដាហ៍នេះ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ព្រមទាំងបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិដើម្បីការពារកុមារ។ តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចពិភាក្សាថា គិតត្រឹមពេលនេះកុមារកម្ពុជាជាង ៦,៤០០ នាក់នៅតែបន្តរងគ្រោះដោយការភៀសសឹក។ ជុំវិញការលើកឡើងនេះ អ្នកតាមដានសង្គមយល់ឃើញថា ការអំពាវនាវ និងការលើកឡើងពីបញ្ហាកុមារភៀសសឹកកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិមនុស្សធម៌ដែលបន្សល់ទុកពីសង្គ្រាម។ សូមរម្លឹកថា នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ បានបណ្តាលឱ្យមានប្រជាពលរដ្ឋកម្ពុជាភៀសសឹកសរុបរហូតដល់ប្រមាណ ៦៤ម៉ឺននាក់។គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទោះបីជាស្ថានភាពបានកន្លងផុតទៅមួយរយៈពេលក៏ដោយ ក៏នៅមានប្រជាពលរដ្ឋខ្មែរប្រមាណជាង ២១.០០០នាក់ផ្សេងទៀត ដែលភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។ មូលហេតុគឺដោយសារភូមិឋាន និងផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ និងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី។ ក្នុងស្ថានភាពនេះឯកឧត្តម កែវ ឈា បានបញ្ជាក់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជិតស្និទ្ធជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបអាចរស់នៅ ទទួលបានការសិក្សារៀនសូត្រ និងរីកចម្រើនទៅមុខ ដោយគ្មានអំពើហិង្សា និងការភ័យខ្លាចពីសង្គ្រាមឡើយ៕ដោយ៖ទួន សុផល
-
រញ្ជួយដីនៅវេណេស៊ុយអេឡា អ្នកស្លាប់កើនដល់ ២៣៥នាក់

ការ៉ាកាស ៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដី នៅប្រទេសវេណេស៊ុយអេឡា បានកើនដល់ ចំនួន ២៣៥នាក់ហើយ។ អាជ្ញាធរប្រទេសវេណេស៊ុយអេឡា នៅតែបន្តស្វែងរកអ្នកបាត់ខ្លួន ខណៈដែលចំនួនមនុស្សស្លាប់ ព្រោះគ្រោះមហន្តរាយនេះ បានកើនឡើងដល់ ២៣៥នាក់ ហើយ មនុស្សរបួស មានជាង១,៥០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។ គ្រោះរញ្ជួយដី កម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើង ប្រទេសវេណេស៊ុយអេឡាផ្ទួនៗ កាលពីយប់ថ្ងៃពុធ។ ក្រសួងសុខាភិបាល បានរាយការណ៍ដំបូង ថា អ្នកស្លាប់មាន ត្រឹមតែ ១៨៨នាក់។ ឆ្នេរសមុទ្រភាគខាងជើង នៃ ប្រទេសវេណេស៊ុយអេឡា ស្ថិតនៅលើព្រំប្រទល់ រវាងបន្ទះប្លាកែត Caribbean និង អាមេរិកខាងត្បូង ប៉ុន្តែ មិនមានការរញ្ជួយដីខ្លាំង ចាប់តាំងពីឆ្នាំ ១៩៩៧។ ដោយឆ្នាំនោះ មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយ ការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត នៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស…
-
បេឡារុស ព្រមាន អ៊ុយក្រែន កុំចង់អូសខ្លួនចូលសង្គ្រាម

មីនស្ក៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា រូបលោកបានព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ទីក្រុងកៀវ កុំឱ្យព្យាយាមអូសទាញប្រទេសរបស់លោក ឱ្យចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ការព្រមាននេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែក្តៅគគុក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញឱសានវាទគំរាមកំហែងវាយប្រហារបេឡារុស ប្រសិនបើមិនបិទស្ថានីយ៍បញ្ជូនសញ្ញា ដែលជួយដល់យន្តហោះដ្រូនរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែនទេនោះ ។ ក្រោយមានការព្រមានពីអ៊ុយក្រែន ស្ថានីយ៍បញ្ជូនសញ្ញាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានផ្អាកដំណើរការជាបណ្តោះអាសន្នហើយ ។ បើតាម Straits Times, លោកប្រធានាធិបតី Lukashenko បានទម្លាយឱ្យដឹងថា តំណាងរបស់លោកប្រធានាធិបតី Zelensky បានមកជួបពិភាក្សាផ្ទាល់នៅទីក្រុងមីនស្ក៍ កាលពីពេលថ្មីៗនេះ ។ ក្នុងជំនួបនោះ លោកបានប្រាប់ទៅភាគីអ៊ុយក្រែនច្បាស់ៗថា ប្រសិនបើទីក្រុងកៀវ គិតថា អាចនិយាយគំរាមកំហែង និងព្យាយាមអូសទាញបេឡារុសចូលក្នុងជម្លោះ នោះទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ ហើយវានឹងក្លាយជាសង្គ្រាមខុសប្លែកពីមុនទាំងស្រុង ។ ប៉ុន្តែលោក Lukashenko បានសង្កត់ធ្ងន់ថា បេឡារុសប្រកាន់ជំហរស្រឡាញ់សន្តិភាព និងមិនមានបំណងចង់ប្រយុទ្ធជាមួយប្រជាជនអ៊ុយក្រែនឡើយ…
-
អ៊ីស្រាអែល ថា នឹងដកកងទ័ពចេញពី លីបង់ លុះត្រាតែ ក្រុមហេសបូឡា រំសាយអាវុធមុន

ហ្ស៊េរុយសាឡឹម ៖ អ៊ីស្រាអែលបានប្រកាសក្តែងៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា ខ្លួននឹងដកកងទ័ពទាំងអស់ចេញពីទឹកដីប្រទេសលីបង់ ដរាបណាក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកយល់ព្រមរំសាយវុធជាមុនសិន ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានបញ្ជាក់ច្បាស់ៗថា អ៊ីស្រាអែលនឹងដកកងកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីទឹកដីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡាត្រូវបានដកហូតអាវុធ ។ ការអះអាងរបស់លោក Mencer ត្រូវបានធ្វើឡើងចំពេលដែលអ្នកតំណាងមកពីអ៊ីស្រាអែល និងលីបង់កំពុងចូលរួមក្នុងកិច្ចចរចាឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ។ អ្នកនាំពាក្យមានវ័យ៥៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពួកហេសបូឡបានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតចេញពីទឹកដីលីបង់ ។ នោះហើយជាមូលហេតុដែលលោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងរក្សាតំបន់សន្តិសុខនៅភាគខាងត្បូងលីបង់ ឱ្យបានយូរដរាបណាវាចាំបាច់ ដើម្បីការពារពលរដ្ឋរបស់អ៊ីស្រាអែល ។ បើតាម AFP, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ ។ មិនត្រឹមតែប៉ុណ្ណោះ ការសងសឹកនេះ ក៏បានបើកដៃឱ្យអ៊ីស្រាអែលអាចចូលទន្ទ្រានកាន់កាប់តំបន់សន្តិសុខមានប្រវែង ១០គីឡូម៉ែត្រ…
-
កូរ៉េខាងត្បូង ប្ដេជ្ញាធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិភាព

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃ ព្រហស្បតិ៍ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលមិនភ័យខ្លាចពីការផ្ទុះសង្គ្រាម និងមិនត្រូវការមានជម្លោះ ។ ការសន្យាររបស់លោក Lee ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូង បានប្រារព្ធខួបលើកទី៧៦ នៃការផ្ទុះឡើងនូវសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលមានការចូលរួមពីអតីតយុទ្ធជនសម័យសង្គ្រាម មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំយោធា ។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងការពារប្រជាជន និងទឹកដី តាមរយៈសមត្ថភាពការពារជាតិដ៏រឹងមាំ ហើយកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលគ្មានការភ័យខ្លាចពីការមានសង្គ្រាម និងមិនត្រូវការមានជម្លោះ ។ លោក Lee ដែលមានវ័យ៦២ឆ្នាំរូបនេះ ថែមទាំងបានអះអាងថា ការធានាសន្តិភាព នឹងជាផ្ដល់ការគោរពដ៏អស្ចារ្យបំផុតដល់អ្នកដែលបានពលីជីវិត និងយុវជនដែលបានការពារប្រទេស ។ ជាមួយគ្នានេះ លោក Lee ក៏បានគោរពដល់អតីតយុទ្ធជនកូរ៉េខាងត្បូង និងអន្តរជាតិដែលបានប្រយុទ្ធក្នុងសង្គ្រាមនេះ ដោយនិយាយថា រដ្ឋាភិបាលនឹងបន្តគោរពដល់ការបម្រើរបស់ពួកគេ និងការការពារប្រទេសដែលពួកគេបានជួយកសាងឡើង ។ បើតាម Anadolu, សង្គ្រាមកូរ៉េបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបានបញ្ចប់ដោយបទឈប់បាញ់នៅឆ្នាំ១៩៥៣…
-
បារាំង និងអ៊ីតាលីចង់បង្កើត សម្ព័ន្ធពហុជាតិសម្រាប់លីបង់

ប៉ារីស ៖ បារាំង និង អ៊ីតាលី ចង់បង្កើតសម្ព័ន្ធចម្រុះជាតិសាសន៍ ដើម្បីស្នងតំណែងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅលីបង់ ហៅកាត់ UNIFIL នេះបើតាមការប្រកាស របស់មេដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា «យើងចង់ចាប់ផ្តើមសម្ព័ន្ធភាព សម្រាប់ការរៀបចំបន្ទាប់ពី UNIFIL នៅក្នុងការសម្របសម្រួល ជាមួយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន» ។ អំឡុងជំនួបកំពូល នៅទីក្រុងរមណីយដ្ឋាន Antibes ប្រទេសបារាំង នាពេលនោះដែរ, លោកស្រី Giorgia Meloniនាយករដ្ឋមន្ត្រីអ៊ីតាលី បញ្ជាក់ថា «អ៊ីតាលី និងបារាំង ពិតជាអាចបង្កើត ឲ្យមានភាពខុសគ្នាបាន»។ បើតាម AFP, វត្តមានកងកម្លាំង UNIFIL បានរារាំង លីបង់ និងអ៊ីស្រាអែល មិនឲ្យប្រយុទ្ធគ្នា តាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ តែការផ្ទុះជម្លោះ ម្តងហើយម្តងទៀត នៅតែមាន។ ចុងក្រោយនេះ…
-
លោក ត្រាំ ថា ណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា បណ្តាប្រទេសសមាជិកអង្គការណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ព្រោះតែសម្ព័ន្ធយោធាលោកខាងលិចមួយនេះ មិនព្រមលូកដៃ ជួយទីក្រុងវ៉ាស៊ីនតោន អំឡុងជម្លោះមជ្ឈិមបូព៌ា តាំងតែពីដំបូង។ ក្នុងពេលជួបគ្នា នៅឯសេតវិមាន កាលពីថ្ងៃពុធ, លោក Trump បានគូសបញ្ជាក់ប្រាប់ លោក Mark Rutte ប្រធានណាតូ ថា អាមេរិក បានកម្ទេច អ៊ីរ៉ង់ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម ប៉ុន្តែ ពេលនោះប្រសិនបើ ណាតូ ចូលរួមជួយភ្លាមៗបន្ថែមទៀត ម្ល៉េះ អាមេរិកនឹងឈ្នះយកសង្គ្រាមនេះ ដាច់ស្រេចតែម្តង។ ប្រធានាធិបតីអាមេរិក រូបនេះ បន្តថា នៅក្នុងពេលនោះ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេបោះបង់ចោល ហើយ លោកបរាជ័យ មិនអាចទទួលបានជំនួយ ដោយសារតែសមាជិករបស់ សម្ព័ន្ធភាពឆ្លងអាត្លង់ទិក មិនគាំទ្រសង្រ្គាម របស់លោក ប្រឆាំងនឹងអ៊ីរ៉ង់។ យ៉ាងណាមិញ ជាការឆ្លើយតប, លោក Rutte…