-
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែយកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ថ្នាល verify.gov.kh…
-
ប្រធានរដ្ឋសភាលើកទឹកចិត្តការបម្រើប្រជាពលរដ្ឋដោយបេះដូង

ភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវឱ្យបន្តបម្រើប្រជាពលរដ្ឋដោយបេះដូង ផ្សារភ្ជាប់សុខទុក្ខ និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ។ មានប្រសាសន៍ទៅកាន់ក្រុមការងារស្ត្រីខេត្តតាកែវដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់រដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមចលនាស្ត្រីខេត្តតាកែវ ដែលសម្រេចលទ្ធផលជាទីគាប់ចិត្តនៅក្នុងការបំពេញការងារទាំងការងាររដ្ឋបាលតាមស្ថាប័ន មន្ទីរ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋ ,ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋជាប់ជាប្រចាំ ។ សម្តេចប្រធានរដ្ឋសភាបានរំលឹកថា ស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកម៉្លេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជាបានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧បច្ចុប្បន្ន។ ដោយសារតួនាទីស្ត្រីសំខាន់នៅក្នុងសង្គម សម្តេចប្រធានរដ្ឋសភា សំណូមពរដល់ប្រតិភូស្ត្រី ខេត្តតាកែវ ត្រូវបន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខ ជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេស បន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹកជាដើម ។ ចំណុចសំខាន់មួយទៀតដែលសម្ដេចប្រធានរដ្ឋសភាផ្តោតការយកចិត្តទុកដាក់រំលឹកគឺការរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត និងយោធាគ្រប់រូបភាព…
-
ប្រមុខការពារជាតិអ៊ីស្រាអែល ប្រកាសច្រានចោលការដកទ័ពចេញពី លីបង់

ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសក្តែងៗកាលពីថ្ងៃ ពុធ ថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីទឹកដីភាគខាងត្បូងប្រទេសលីបង់ឡើយ និងថា សហរដ្ឋអាមេរិកមិនបានទាមទារឲ្យអ៊ីស្រាអែលធ្វើបែបនេះដែរ ។ លោក Katz ដែលមានវ័យ៧០ឆ្នាំរូបនេះ បាននិយាយក្នុងបទសម្ភាសន៍មួយថា យើងបានប្រកាសថា ក្នុងករណីណាក៏ដោយ យើងមិនដកកងទ័ពចេញទេ នេះជាសមិទ្ធផលផ្នែកការទូត ហើយមិនមានការទាមទាររបស់សហរដ្ឋអាមេរិកឲ្យអ៊ីស្រាអែលដកកងទ័ពចេញពីលីបង់ទេ ។ ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា លោកបានប្រាប់រដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth ហើយលោកនាយករដ្ឋមន្ត្រី Netanyahu ក៏បានប្រាប់លោកប្រធានាធិបតីអាមេរិក Trump ដែរថា យើងនៅទីនោះ ដើម្បីការពារប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែល ។ បើតាម CNA, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ឱ្យចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២ ខែមីនា ជាមួយនឹងការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ មិនបង្អង់យូរ អ៊ីស្រាអែលបានឆ្លើយតបវិញ ដោយយុទ្ធនាការវាយប្រហារតាមអាកាស និងការវាយលុកតាមជើងគោក ដោយអាជ្ញាធរលីបង់និយាយថា បានសម្លាប់ជីវិតមនុស្សច្រើនជាង ៤,១០០នាក់ ។ មិនត្រឹមតែប៉ុណ្ណោះ…
-
រុស្ស៊ី ថា មានតែរារាំងអាវុធនុយក្លេអ៊ែរទេ ទើបទប់ស្កាត់សង្គ្រាមសកលបាន

មូស្គូ ៖ អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃពុធថា សក្តានុពលទាំងមូលសម្រាប់ជម្លោះក្នុងតំបន់ និងពិភពលោក កំពុងកើនឡើង ហើយការទប់ស្កាត់នុយក្លេអ៊ែរ នៅតែជាកម្លាំងទប់ស្កាត់ តែមួយគត់។ នេះបើតាមសារព័ត៌មាន Xinhua។ លោក Peskov បាននិយាយ នៅឯវេទិកាអន្តរជាតិមួយ នៅក្រុងមូស្គូ ថា «តាមពិតទៅ ក្រៅពីការទប់ស្កាត់នុយក្លេអ៊ែរ គ្មានអ្វីនៅសេសសល់ ក្នុងពិភពលោកទេ»។ លោក បន្ថែមថា «វាគឺជាកម្លាំងតែមួយគត់ ដែលការពារកុំឲ្យកើតមានសង្គ្រាមពិភពលោក និង មិនធានាការការពារប្រឆាំងនឹងជម្លោះក្នុងតំបន់ ដែលអាចកើនឡើងជាអកុសល»។ បើតាម AFP, សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក «New START» បានផុតកំណត់ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបន្ធូរបន្ថយការរឹតបន្តឹង លើមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរ របស់ពិភពលោក។ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញា ដែលភាគីណាមួយ សម្រេចចិត្តបន្ត ឬ ជំនួសកិច្ចព្រមព្រៀងនោះទេ ទោះបីជាភាគីទាំងពីរ បានយល់ព្រមបង្កើតកិច្ចចរចាយោធាកម្រិតខ្ពស់ឡើងវិញក៏ដោយ។ គិតត្រឹមឆ្នាំ…
-
អាមេរិកបើកស្ថានទូតនៅកូវ៉ែតវិញ ក្រោយផ្អាកព្រោះតែអ៊ីរ៉ង់វាយប្រហារ

កូវ៉ែត ៖ អាមេរិកបានសម្រេចបើកស្ថានទូតរបស់ខ្លួន ក្នុងប្រទេសកូវ៉ែត ឡើងវិញ កាលពីថ្ងៃអង្គារ ពោលគឺបន្ទាប់ពីបិទទ្វារ អស់រយៈពេលប៉ុន្មានខែ ព្រោះតែការវាយប្រហារសងសឹក របស់អ៊ីរ៉ង់។ ការបើកឡើងវិញនេះ ចំពេលដែលមានទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្នុងប្រទេសឈូងសមុទ្រមួយនេះ។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ស្ថានទូត នឹងចាប់ផ្តើមឡើងវិញភ្លាមៗ នូវសេវាសង្គ្រោះបន្ទាន់ សម្រាប់ពលរដ្ឋអាមេរិក ខណៈដែលសេវាកម្មផ្សេងទៀត នឹងត្រូវដំណើរការ ជាដំណាក់កាល។ ក្រសួងការបរទេស បានបិទប្រតិបត្តិការស្ថានទូត នៅក្នុងប្រទេសកូវ៉ែត និង អារ៉ាប៊ី សាអូឌីត ក្នុងខែមីនា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ បានបាញ់ប្រហារនៅទីនោះ ពោលគឺបន្ទាប់ពីការវាយប្រហាររួមគ្នា របស់អាមេរិក-អ៊ីស្រាអែល ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក Marco Rubio បានចូលរួម ក្នុងពិធីលើកទង់ជាតិ នៅស្ថានទូត ដែលស្ថិតក្នុងទីក្រុងកូវ៉ែត មុនពេលដែលលោកត្រូវបន្តពិភាក្សាការងារ ជាមួយមន្ត្រី នៃប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយនេះ ស្តីពីការបញ្ចប់សង្រ្គាម នៅក្នុងប្រទេសអ៊ីរ៉ង់។ តាមរយៈការបង្ហោះសារ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម,…
-
កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ

(ភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈសកម្មភាពបំពារបំពាននេះបានបង្កឡើងម្តងហើយម្តងទៀតដោយភាគីថៃ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីយប់ថ្ងៃពុធទី២៤ ខែមិថុនា បានចេញប្រកាសតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ប្រតិកម្មខ្លាំងៗពីភាគីកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានចូលកាន់កាប់តំបន់ព្រំដែនដោយខុសច្បាប់ ហើយនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារវាស់វែងដីធ្លីថៃ រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ ២៥ នាក់ និងយានយន្តចំនួន៩គ្រឿង បានរំលោភចូលមកធ្វើសកម្មភាពវាស់វែងដីធ្លី និងបោះបង្គោលព្រំដីជាឯកតោភាគីនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅតាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៦ និង ៤៧។ សកម្មភាពបំពាននេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MoU-2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ ព្រមទាំងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្រសួងការបរទេសកម្ពុជាបានចាត់ទុក សកម្មភាពនេះ បានដើរផ្ទុយទាំងស្រុងពីស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីចុងឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ភារកិច្ចជូនយន្តការ JBC ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនដោយសន្តិវិធី។ ចំពោះមុខសកម្មភាពរំកិលព្រំដែននេះ…
-
វេណេស៊ុយអេឡា ជួបគ្រោះរញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល ១២៥ ឆ្នាំ

ការ៉ាកាស់ ៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់មិនធ្លាប់មានក្នុងរយៈពេល ១២៥ឆ្នាំ បានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីរសៀលថ្ងៃ ពុធ ដែលបណ្តាលឱ្យមានការព្រមាន និងការជូនដំណឹងអំពីរលកយក្សស៊ូណាមិនៅទូទាំងតំបន់ ។ អ្នកជំនាញរញ្ជួយដីបានបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៧,២ រ៉ិកទ័រ បានវាយប្រហារលើកដំបូងនៅជិតក្រុង San Felipe ដែលជាក្រុងធំនៃរដ្ឋ Yaracuy ។ ត្រឹមតែ ៤០ វិនាទីក្រោយមក ការរញ្ជួយដីដ៏ធំមួយទៀតក្នុងកម្រិត ៧,៥ រ៉ិកទ័រក៏បានកើតឡើងនៅភាគអាគ្នេយ៍នៃទីក្រុង Yumare ។ បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS), ព្រឹត្តិការណ៍រញ្ជួយដីនេះ បានកើតឡើងនៅជម្រៅប្រហែល ១០ គីឡូម៉ែត្រ ដោយចំណុចកណ្តាលរបស់វាស្ថិតនៅភាគខាងលិចនៃសហគមន៍ឆ្នេរសមុទ្រ Moron ។ បើតាម Anadolu, ការរញ្ជួយដីដ៏ខ្លាំងក្លានោះ បានអង្រួនរដ្ឋធានី Caracas យ៉ាងខ្លាំងផងដែរ ដែលបណ្តាលឱ្យមានអគារជាច្រើនរងការបំផ្លិចបំផ្លាញ ខណៈនៅពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ ។ ភ្លាមៗ អាជ្ញាធរការពារជនស៊ីវិល កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅជិតចំណុចកណ្តាលនៃការញ័ររញ្ជួយ ដើម្បីវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជួយសង្គ្រោះអាយុជីវិតមនុស្ស ។…
-
អ៊ីរ៉ង់ ចំអកថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជាការបរាជ័យរបស់ អាមេរិក

តេហេរ៉ង់ ៖ ប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf នៅថ្ងៃពុធ បាននិយាយចំអកចំៗថា កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា គឺជាការប្រកាសពីភាពបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន ។ ថ្លែងចេញពីរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង លោក Ghalibaf និយាយថា កិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្លាម៉ាបាដ មិនមែនជាលទ្ធផលកើតចេញពីសម្ពាធ និងការបង្ខិតបង្ខំនោះទេ ប៉ុន្តែជាលទ្ធផលនៃការតស៊ូ និងសិទ្ធិអំណាចរបស់ប្រជាជាតិអ៊ីរ៉ង់ដ៏ក្លាហាន ។ ប្រធានក្រុមចរចាអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា នោះហើយជាមូលហេតុដែលអនុស្សរណៈយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ បានក្លាយជាសេចក្តីប្រកាសពីភាពបរាជ័យរបស់សហរដ្ឋអាមេរិក ។ លោកថា សន្តិសុខមជ្ឈិមបូព៌ា ត្រូវតែធានាដោយប្រទេសនានានៅក្នុងតំបន់នេះ ។ លោក Ghalibaf ដែលជាប្រធានសភាអ៊ីរ៉ង់មានវ័យ៦៤ឆ្នាំរូបនេះ បានអះអាងថា អីរ៉ង់ចាត់ទុកការដកកងកម្លាំងយោធាបរទេសចេញពីតំបន់នេះ ជាគោលដៅយុទ្ធសាស្ត្រ ពីព្រោះពួកគេមិនត្រឹមតែមិនបង្កើតសន្តិសុខប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាប្រភពនៃអស្ថិរភាពផងដែរ ។ បើតាម Straits Times, សង្គ្រាមដែលចាប់ផ្តើមជាមួយនឹងយុទ្ធនាការវាយប្រហារដ៏ធំសម្បើមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានបញ្ចប់ ដោយទីក្រុងតេហេរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលមេដឹកនាំរបស់ខ្លួនបានស្វែងរក ដើម្បីពណ៌នាថា ជាជ័យជម្នះ ។…
-
លោក ត្រាំ គំរាមបញ្ចប់ការចរចាភ្លាមៗ បើសិន អ៊ីរ៉ង់ ហ៊ានយកលុយពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ការចរចាការទូតជាមួយអ៊ីរ៉ង់ នឹងបញ្ចប់ភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់ព្យាយាមប្រមូលថ្លៃសេវាឆ្លងកាត់ពីនាវា ដែលធ្វើចរាចរណ៍តាមផ្លូវទឹកនៅច្រកសមុទ្រ Hormuz ។ ប៉ុន្តែលោក Trump បានអះអាងថា មន្ត្រីអ៊ីរ៉ង់បានធានាដល់សហរដ្ឋអាមេរិកថា នឹងមិនមានការយកថ្លៃឆ្លងកាត់ គ្មានការចំណាយធានារ៉ាប់រង និងគ្មានការគិតថ្លៃផ្សេងទៀតឡើយ ពីនាវាដឹកទំនិញនានាឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ។ ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា ប្រសិនបើនេះជាព័ត៌មានមិនពិត នោះការចរចា នឹងបញ្ចប់ភ្លាមមួយរំពេច ។ ជាមួយគ្នានេះ លោក Trump ថែមទាំងបានបញ្ជាក់ម្តងទៀតថា គ្មានសាច់ប្រាក់ណាមួយ នឹងត្រូវបានផ្តល់ដោយផ្ទាល់ទៅឲ្យទីក្រុងតេអេរ៉ង់នោះទេ ។ បើតាម Anadolu, ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល…
-
លោក Trump សរសើរ លោក Zelensky ថា ធ្វើបានល្អ លើការប្រឆាំងរុស្ស៊ី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកោតសរសើរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ថា កំពុងធ្វើបានល្អ ប្រឆាំងទប់ទល់នឹងរុស្ស៊ី។ អំឡុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval ពេលមានវត្តមាននៅជាមួយប្រធានអង្គការ ណាតូ កាលពីថ្ងៃពុធ, លោក Donald Trump និយាយថា សមភាគីអ៊ុយក្រែនរបស់លោក គឺ លោក Volodymyr Zelensky ដែលលោកធ្លាប់បាននិយាយថា ខ្វះ «សន្លឹកបៀ» ដើម្បីឈ្នះនោះ កំពុងធ្វើបានល្អ ក្នុងសង្គ្រាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលឈ្លានពាន។ ប្រធានាធិបតីអាមេរិក រូបនេះ បញ្ជាក់ថា « Zelensky កំពុងធ្វើបានល្អ…យ៉ាងហោចណាស់ គាត់កំពុងតស៊ូ…មនុស្សជាច្រើនបានស្លាប់ ទាំងសងខាង ប៉ុន្តែ ខ្ញុំគិតថា គាត់កំពុងធ្វើបានល្អ»។ ការអះអាងនេះ ធ្វើឡើង ចំពេលដែលប្រទេសទាំងពីរ បានបង្កើនការវាយប្រហារគ្នាជាថ្មី នាប៉ុន្មានថ្ងៃមកនេះ ខណៈដែលការចរចាបញ្ចប់សង្គ្រាម ហាក់ជាប់គាំង។ ភ្លើងសង្គ្រាមរវាងរុស្ស៊ី…