-
អាជ្ញាធររាជធានីភ្នំពេញបិទបញ្ចប់យុទ្ធនាការចុះត្រួតពិនិត្យទំនិញតាមឃ្លាំង

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២២ ខែមិថុនានេះថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ អាជ្ញាធរបានបិទបញ្ចប់ការចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងនានា ដើម្បីស្វែងរកទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃហើយ ប៉ុន្តែនៅបន្តឃ្លាំមើលស្ថានការណ៍ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់។ ការបិទបញ្ចប់នៅពេលនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការណ៍យ៉ាងខ្លាំងក្លាចុះត្រួតពិនិត្យទីតាំងចំនួនជាង ១៣០កន្លែង ដែលសង្ស័យមានការនាំចូលទំនិញ និងផលិតផលខុសច្បាប់ពីប្រទេសថៃ។ នៅទីតាំងមួយចំនួន សមត្ថកិច្ចបានរកឃើញទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ និងទំនិញខូចគុណភាពប្រាកដមែន។ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក ប ប) បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញផលិតផល និងសាច់បង្កកនាំចូលពីប្រទេសថៃសរុបចំនួនជាង ៧១៨តោន នៅក្នុងចំណោមទីតាំង ដែលបានចុះត្រួតពិនិត្យក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធករណីនេះ ជនសង្ស័យចំនួន ១៦នាក់ត្រូវបានសម្ថកិច្ចនាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងនោះមានជនសង្ស័យចំនួន ៩នាក់ ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ និងបទនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងពីបទធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទាំង ៩នាក់ ត្រូវចោទប្រកាន់តាមបទល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងច្បាប់ស្តីពីគយ។ សូមបញ្ជាក់ថា ក្រោយការព្រមានធ្ងន់ៗពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អាជ្ញាធររាជធានីខេត្ត បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ…
-
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់

រដ្ឋសភាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការដឹកជញ្ជូន កាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ការអនុម័តនេះធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ។ តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលដៅដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសពាក់ព័ន្ធការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមា។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងរួមចំណែកធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវគុណភាព និងចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលអាចជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារសម្រាប់ការជួសជុល និងថែទាំផ្លូវជារៀងរាល់ឆ្នាំ។ សម្រាប់វិស័យឯកជន វិសោធនកម្មនេះនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទីក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងតំបន់ ព្រមទាំងពង្រឹងតម្លាភាព និងសមធម៌ក្នុងការអនុវត្តច្បាប់ តាមរយៈការកំណត់ការពិន័យ និងទោសប្បញ្ញត្តិឱ្យបានច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តិឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត ក៏នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕ ដោយ ៖ វណ្ណលុក
-
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងស្ថិតនៅលីបង់ ដរាបណាវាជារឿងចាំបាច់

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងអះអាងនៅថ្ងៃ អាទិត្យ ថា កងកម្លាំងអ៊ីស្រាអែល នឹងស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាវានៅតែជារឿងចាំបាច់ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា កងទ័ពយើងនឹងស្ថិតនៅក្នុងតំបន់សន្តិសុខនៅភាគខាងត្បូងប្រទេសលីបង់ ដរាបណាវានៅតែជារឿងចាំបាច់ ដើម្បីការពារប្រជាជនជាទីស្រឡាញ់នៅភាគខាងជើង និងពលរដ្ឋអ៊ីស្រាអែលទាំងអស់ ហើយគ្មានអ្វីអាចផ្លាស់ប្តូរការប្តេជ្ញាចិត្តនោះបានទេ ។ បើតាម Straits Times, លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ បានរក្សាជំហរដាច់ខាតថា អ៊ីស្រាអែលមិនជាប់កាតព្វកិច្ច ដោយសារកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់នោះទេ ។ យោងតាមទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ អាចនឹងចាត់វិធានការនានា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយ ។ ការព្រមានរបស់ចារកម្មអាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ដែលជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវតែបង្ខំចិត្តបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់ ៕ ប្រភព ៖ AFP និង…
-
អ៊ីរ៉ង់ ថា មិនស្វែងរកអាវុធនុយក្លេអ៊ែរទេ តែក៏មិនបោះបង់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមដែរ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងជាថ្មីនៅថ្ងៃ អាទិត្យ ថា ទីក្រុងតេហេរ៉ង់មានឆន្ទៈផ្តល់ការធានាថា ប្រទេសខ្លួនមិនមានគោលបំណងស្វែងរកអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែលោកបានអះអាងជាថ្មីថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ។ បើតាមគេហទំព័រប្រធានាធិបតីអ៊ីរ៉ង់, លោក Pezeshkian បានបញ្ជាក់ថា អ្វីដែលសហរដ្ឋអាមេរិកទាមទារ គឺថា អ៊ីរ៉ង់មិនត្រូវផលិតគ្រាប់បែកបរមាណូជាដាច់ខាត ។ លោកថា នេះមិនមែនជារឿងថ្មីទេ ហើយយើងក៏អាចបញ្ជាក់ជាលាយលក្ខណ៍អក្សរដែរថា យើងមិនមានបំណងផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិនបោះបង់ចោលសិទ្ធិរបស់យើង ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមនោះទេ ហើយភាគីម្ខាងទៀត ក៏នឹងគ្មានជម្រើសអ្វីក្រៅពីទទួលយកសិទ្ធិនេះទេ ។ គួរបញ្ជាក់ថា បញ្ហាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែជាដើមចង និងជាចំណុចក្ដៅបំផុត បើទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទើបតែបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ នេះក៏ដោយ ។ អនុស្សរណៈថ្មីនេះ បានត្រឹមតែជួយជម្រុញឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន និងបើកច្រកសមុទ្រ Hormuz ឡើងវិញប៉ុណ្ណោះ ប៉ុន្តែវាមិនទាន់បានដោះស្រាយបញ្ហាស្នូលនៃកម្មវិធីនុយក្លេអ៊ែរនោះទេ ៕ ប្រភព ៖ AFP ប្រែសម្រួល…
-
អូស្ត្រាលី រឹបអូស កូកាអ៊ីន ២,៧តោន កប់នៅក្រោមដី

កង់បេរ៉ា ៖ ក្រុមអ្នកស៊ើបអង្កេតអូស្ត្រាលី បានប្រកាស នៅថ្ងៃចន្ទនេះថា ប៉ូលិស ទើបតែរឹបអូស កូកាអ៊ីន បានចំនួន ២,៧តោន ដែលលាក់ក្នុងប្លាស្ទិក កប់នៅក្រោមដី ជាយទីក្រុង ស៊ីដនី។ កងកម្លាំងស៊ើបអង្កេតឧក្រិដ្ឋកម្ម បញ្ជាក់ថា វាគឺជាការរឹបអូស កូកាអ៊ីន ចំនួនដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ អូស្ត្រាលី។ ប៉ូលីសបានចោទប្រកាន់ក្រុមឧក្រិដ្ឋកម្ម ដែលមានមូលដ្ឋាន នៅទីក្រុងស៊ីដនី បានរៀបចំ កប៉ាល់បរទេស ដើម្បីដឹកជញ្ជូន កូកាអ៊ីន នៅភាគខាងជើង នៃ រដ្ឋ Queensland មុនពេលផ្ទេរ ទៅកាន់ទីក្រុងស៊ីដនី ដើម្បីធ្វើការចែកចាយ។ មេបញ្ជាការប៉ូលិសសហព័ន្ធ អូស្ត្រាលី លោក Stephen Jay បាននិយាយ ប្រាប់សន្និសីទសារព័ត៌មានថា «ការស៊ើបអង្កេត លើប្រភពដើម នៃគ្រឿងញៀន នៅតែបន្តធ្វើ ហើយយើងនឹងធ្វើការ ជាមួយដៃគូអនុវត្តច្បាប់អន្តរជាតិ និង ក្នុងស្រុក របស់យើង ដើម្បីកំណត់អត្តសញ្ញាណ ក្រុមឧក្រិដ្ឋជន» ។ លោក…
-
បារាំង ហាមផឹកស្រា ក្នុងតំបន់មានសីតុណ្ហភាពក្តៅខ្លាំង

ប៉ារីស ៖ ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ បានប្រកាសហាមការផឹកគ្រឿងស្រវឹង ក្នុងតំបន់ប្រកាសអាសន្នក្រហម «ក្តៅខ្លាំង» ខណៈដែល អឺរ៉ុប កំពុងប្រឈមនឹងរលកកម្តៅខ្លាំង។ នៅតំបន់ខ្លះ នៃប្រទេសបារាំង សីតុណ្ហភាពបានហួសផុតសញ្ញាសម្គាល់ ៤០ដឺក្រេ រួចហើយ។ សេវាអាកាសធាតុជាតិ បាននិយាយថា អាចនឹងកើនឡើងបន្ថែមទៀត នៅថ្ងៃច័ន្ទនេះ ពោលគឺនៅកម្រិត ស្ទើរតែពាក់កណ្តាលប្រទេស។ នៅទីក្រុងប៉ារីស មន្ត្រីបានអនុញ្ញាតឱ្យពលរដ្ឋ ចុះហែលទឹក នៅក្នុងព្រែកជីក ដើម្បីទទួលភាពត្រជាក់បាន។ ក្រៅពីបារាំង, អេស្ប៉ាញ និង អាឡឺម៉ង់ ជាដើម សុទ្ធតែបានលុបចោល ឬ ពន្យារពេលព្រឹត្តិការណ៍កីឡា ហើយ អង់គ្លេសវិញ បានព្រមានអំពី ត្រីត្រូពិច ចំពេលដែល អឺរ៉ុប បានសាយភាយរលកកំដៅ ដែលគំរាមកំហែងបំបែកកំណត់ត្រាក្តៅខ្លាំង នៅក្នុងខែមិថុនានេះ។ សម្រាប់បារាំង, ក៏មានការលុបចោល ការប្រគុំតន្ត្រី នៅតាមផ្លូវខ្លះៗដែរ ខណៈ ដែលប្រទេសនេះ បានត្រៀមរៀបចំពិធីបុណ្យតន្ត្រីដងវិថី ប្រចាំឆ្នាំ។ បើតាម CNA, អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា…
-
លោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញាមិនបើកដៃឱ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរជាដាច់ខាត

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃ អាទិត្យ បានប្រកាសក្តែងៗទៅកាន់ពិភពលោកថា អ៊ីស្រាអែលនឹងប្តេជ្ញាចិត្តឱ្យខានតែបាន ដើម្បីទប់ស្កាត់មហិច្ឆតារបស់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ ទោះបីជាមានការវិវឌ្ឍផ្នែកនយោបាយយ៉ាងណាក៏ដោយ រូបលោកដាច់ខាត នឹងមិនបើកដៃឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរឡើយ ។ លោក ណេតាន់យ៉ាហ៊ូ ដែលមានវ័យ៧៦ឆ្នាំរូបនេះ ថែមទាំងបានអះអាងដែរថា ដរាបណារូបលោកនៅតែកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីរ៉ង់នឹងគ្មានថ្ងៃទទួលបានអាវុធប្រល័យលោកជាដាច់ខាត ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ធ្លាប់និយាយថា អ៊ីរ៉ង់ជិតនឹងផលិតបាននូវកាំជ្រួចមីស៊ីលផ្លោង ដែលអាចបាញ់ដល់ដីអាមេរិក ហើយនេះក៏ជាហេតុផលចម្បងមួយ ដែលប្រទេសទាំងពីរសម្រេចចិត្តបំផ្ទុះសង្គ្រាមលើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ បើតាម Anadolu, មីស៊ីលបាលីស្ទីកទាំងនេះហើយ ដែលអ៊ីរ៉ង់បានប្រើប្រាស់ បាញ់ផ្លោងវាយប្រហារសងសឹកទៅលើបណ្តាសម្ព័ន្ធមិត្តអាមេរិកទូទាំងតំបន់ ដែលផ្ទុកកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន ព្រមទាំងបាញ់ផ្លោងស្រោចយ៉ាងចាស់ដៃទៅលើអ៊ីស្រាអែល ៕ ប្រភព ៖ AFP និង Anadolu ប្រែសម្រួល ៖ ឈឹម…
-
លោក Trump គំរាមវាយ អ៊ីរ៉ង់ ជាថ្មី បើសិនមិនព្រមបញ្ឈប់ក្រុម ហេសបូឡា បង្កបញ្ហា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានគំរាមវាយប្រហារអ៊ីរ៉ង់សាជាថ្មី ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ មិនព្រមបញ្ឈប់ក្រុមហេសបូឡា ពីការបង្កបញ្ហាតទៀតនោះទេ ។ មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់ភ្លាមៗ នូវអ្នកតំណាងដែលមានប្រាក់ខែខ្ពស់របស់ពួកគេនៅលីបង់ ដោយលោកចង់សំដៅដល់ក្រុមហេសបូឡា ពីការបង្កបញ្ហាតទៀត ។ លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេមិនធ្វើទេ យើងនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃម្តងទៀត ដូចដែលយើងបានធ្វើកាលពីសប្តាហ៍កន្លងទៅ ឱ្យកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាកំពុងធ្វើការឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ ចំពោះកន្លែងដែលយើងស្ថិតនៅក្នុងប្រទេសលីបង់ ។ ប៉ុន្តែនៅមានឈើមួយចំនួនទៀតដែលត្រូវកាប់ ប៉ុន្តែយើងនឹងបន្តធ្វើការលើរឿងនេះ ។ ការគំរាមរបស់លោក ត្រាំ កើតឡើងចំពេលដែលការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅផ្ទៃខាងក្រោយ នៃការប៉ះទង្គិចគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ដែលគំរាមកំហែងធ្វើឱ្យខូចកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ៕ ប្រភព…
-
លោក ត្រាំ ថា នាយករដ្ឋមន្ត្រីអង់គ្លេសត្រៀមលាឈប់

អាមេរិក, ឡុងដ៍ ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស ដ៏កម្រមួយ ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយរបស់ Anadolu។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer នឹងលាលែងពីតំណែង ដោយលើកឡើងពីមូលហេតុ ជុំវិញការបរាជ័យ លើគោលនយោបាយអន្តោប្រវេសន៍ និង ថាមពល របស់មេដឹកនាំរូបនេះ។ នៅលើវេទិកាសង្គម Truth Social, លោក Trump បានសរសេរ រៀបរាប់ថា «លោក Keir Starmer នឹងលាលែងពីតំណែង ជានាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស»។ ប្រធានាធិបតីអាមេរិករូបនេះ បន្តទៀតថា «គាត់បានបរាជ័យយ៉ាងធ្ងន់ធ្ងរ លើវិស័យសំខាន់ពីរ គឺ អន្តោប្រវេសន៍ និង ថាមពល…
-
ប្រជាជនអ៊ីស្រាអែលភាគច្រើនថា ប្រទេសខ្លួនចាញ់សង្គ្រាមអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ ប្រជាជនអ៊ីស្រាអែល ភាគច្រើន យល់ឃើញថា ប្រទេសរបស់ខ្លួនបានចាញ់ នៅក្នុងសង្គ្រាមអ៊ីរ៉ង់។ នេះបើតាមការស្ទង់មតិថ្មីមួយ របស់សាកលវិទ្យាល័យ Hebrew ស្ថិតនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ បើតាម Anadolu, ការបញ្ចេញរបាយការណ៍នេះ ត្រូវបានបង្ហាញ ចំថ្ងៃតែមួយ ដែលកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ ត្រូបានបើកធ្វើ នៅរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីស ក្រោមក្របខណ្ឌ អនុស្សរណៈនៃការយោគយល់គ្នា របស់ទីក្រុង Islamabad ដែលមានបំណងត្រួសត្រាយផ្លូវ សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ ជាការរៀបចំឡើងវិញ បន្ទាប់ពី កម្មវិធីចុះហត្ថលេខាលើ MOU ត្រូវបានលុបចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ យោងតាមការស្ទង់មតិ ដែលធ្វើនៅចន្លោះថ្ងៃទី១៧ ដល់ទី២០ ខែមិថុនា ក្នុងចំណោមអ្នកចូលរួម ជិត ៣,៧០០ នាក់, មាន ៥៦.៤% នៃអ្នកឆ្លើយតប បានពណ៌នាការអនុវត្តន៍របស់លោក នាយករដ្ឋមន្ត្រី Netanyahu ក្នុងអំឡុងសង្គ្រាមថា ជា…