-
អ៊ីរ៉ង់ ថា អាមេរិក ច្នៃដ្រូនឲ្យដូចរបស់ខ្លួនបន្លំវាយ គុយវ៉ែត ដើម្បីធ្វើទីផ្សារលក់ប្រព័ន្ធការពារអាកាស

តេហេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងនៅថ្ងៃពុធនេះថា អាមេរិក បានវាយប្រហារគុយវ៉ែត ជាមួយយន្តហោះដ្រូនដែលចម្លងម៉ូតតាមដ្រូនរបស់អ៊ីរ៉ង់ ដើម្បីធ្វើទីផ្សារប្រព័ន្ធការពារដែនអាកាស លក់ឲ្យទៅប្រទេសឈូងសមុទ្រមួយនេះ ។ លោក Esmaeil Baghaei រៀបរាប់ថា «វិធីសាស្ត្រចម្លងម៉ូតដ្រូនអ៊ីរ៉ង់ទាំងនេះ ត្រូវបានប្រើប្រាស់ ក្នុងល្បឿនលឿន គួរឱ្យកត់សម្គាល់ ។ លោកថា អាមេរិកបានអនុវត្តប្រតិបត្តិការក្លែងក្លាយ ដោយដាក់ពង្រាយយន្តហោះដ្រូនប្រភេទ Lucas ចម្លងម៉ូតតាមរបស់អ៊ីរ៉ង់ ដូចគ្នាប៊ិះបិទ ដើម្បីធ្វើទីផ្សារប្រព័ន្ធការពារដែនអាកាស ប្រឆាំងយន្តហោះដ្រូន របស់អាមេរិក លក់ទៅប្រទេសគុយវ៉ែត»។ បើតាមទីភ្នាក់ងារ Tass, ការលើកឡើងរបស់លោក Esmaeil Baghaei បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូនដ៏ច្រើនលើសលុប ឲ្យទៅប្រទេសគុយវ៉ែត។ ការចោទប្រកាន់នេះទៀតសោត ក៏បានធ្វើឡើង នៅ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចេញុមុខបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ប្រទេស គុយវ៉ែត ដោយអះអាងថា ជាស្នាដៃរបស់មីស៊ីលអាមេរិក ដែលមានបញ្ហាបច្ចេកទេស។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលគុយវ៉ែតបាននិយាយថា កាលពីថ្ងៃទី៣ ខែមិថុនាថា ស្ថានីយអ្នកដំណើរ…
-
ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ នៃខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល ៨ថ្ងៃជាប់ៗគ្នា ដោយដកហូតបានឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ជាង៤,៣ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ និងម៉ូតូមួយចំនួន ខណៈក្រុមជនល្មើសបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនេះបានធ្វើឡើង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញកាលពីថ្ងៃទី១ ខែមិថុនា កម្លាំងឧទ្យានុរក្សបានចុះល្បាតដល់ចំណុចដៃអូរជាវ តាមបណ្តោយផ្លូវលេខ៧៧ និងបានប្រទះឃើញជនសង្ស័យចំនួន ១១នាក់ កំពុងប្រើប្រាស់គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន ៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំដោយខុសច្បាប់។ ក្រោយពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានព្យាយាមបើកគោយន្តរត់គេចខ្លួន។ នៅពេលទៅដល់ចំណុចត្រពាំងកណ្តោល ដោយសារផ្លូវមានសភាពផុងខ្លាំង ពួកគេបានទម្លាក់ឈើចោល និងបន្សល់ទុកម៉ូតូវ៉េវ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង ដែលប្រើសម្រាប់ជិះមើលផ្លូវ មុននឹងបន្តរត់គេច។ ទោះបីជាជនល្មើសព្យាយាមគេចខ្លួនក៏ដោយ កម្លាំងជំនាញបានបន្តដេញតាមរហូតដល់ចំណុចស្រែប៉ាង និងបានរកឃើញគោយន្តកន្ត្រៃចំនួន ៣គ្រឿង ដែលត្រូវបានយកទៅលាក់ទុកក្នុងព្រៃ។ ចំណែកគោយន្តមួយគ្រឿងទៀតបានរត់គេចផុត ដោយសារកម្លាំងមានចំនួនតិច និងស្ថានភាពមេឃងងឹត។ វត្ថុតាងរួមមានគោយន្តកន្ត្រៃ…
-
អភិបាលរាជធានីចុះពិនិត្យលទ្ធផលស្ដារប្រឡាយបញ្ជៀសជំនន់ទឹកភ្លៀង

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា២០២៦ បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌចំនួន៦ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមក៏បានចុះពិនិត្យស្ថានីយ៌បូមទឹកលូ៥ក្នុងខណ្ឌមានជ័យ និងស្ថានីយ៌បូមទឹកបឹងតាមាតក្នុងខណ្ឌដង្កោ ដែលអនុវត្តដោយមន្ទីរសាធារណការ ទៅតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការងារស្ដារប្រឡាយ និងសាងសង់ស្ថានីយ៌បូមទឹកទាំងអស់ខាងលើ គឺមានគោលបំណងធ្វើយ៉ាងណាដើម្បីបញ្ជៀសកុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សានេះ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ដោយរដ្ឋបាលរាជធានីភ្នំពេញទទួលរ៉ាប់រងលើការចំណាយ និងប្រេងឥន្ធនៈទាំងអស់។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នាឱកាសចុះពិនិត្យមើលការងារស្តារប្រឡាយនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយអាជ្ញាធរខណ្ឌ ធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។ ជាងនេះទៅទៀត ក្រុមការងារត្រូវសិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ដើម្បីជៀសវាងផលប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រ និងដាក់បំភ្លឺភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។ ពាក់ព័ន្ធការស្តារប្រឡាយទួលពង្រប្រវែងជាង ៥ ៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤ ០០០ ម៉ែត្រហើយ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូននាយកមជ្ឈមណ្ឌល ATC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូនលោក Jan Lambrechts នាយកមជ្ឈមណ្ឌល AUPP Technology Center (ATC) ចូលជួបសម្តែងការគួរសម និងដើម្បីពិនិត្យអំពីវឌ្ឍនភាពនិងលទ្ធផលការងារ ក្រោមកម្មវិធី ACTSmart ដែលត្រូវបានចូលរួមរៀបចំដោយក្រុមហ៊ុន Smart Axiata និងមជ្ឈមណ្ឌល ATC នៅប្រទេសកម្ពុជា។នៅក្នុងកិច្ចប្រជុំនេះ លោក Jan Lambrechts និងតំណាងក្រុមហ៊ុន Smart Axiata បាននាំយកស្ថាបនិកធុរកិច្ចថ្មីឌីជីថលជាជនជាតិខ្មែរដែលមានសក្ដានុពលខ្ពស់ និងបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចថ្មីឌីជីថល ACTSmart ចំនួន ១០ រួមមាន Inkable, ScreenWise, WeSync, TosTrip, ByteLab, Takkatot, OneDash, Smean, QlinicOS និង Geek Digital ដើម្បីសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ពួកគេ។ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់…
-
ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង រៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Monde Selection ដែលជាស្ថាប័នវាយតម្លៃគុណភាពផលិតផលលំដាប់អន្តរជាតិដ៏ល្បីល្បាញរបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានកិត្តិយសចូលរួមជាវត្តមានរបស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងពិធីប្រគល់ពានរង្វាន់ដ៏ធំនេះជាមួយក្រុមគ្រួសារ វឌ្ឍនៈ ផងដែរ ដែលរឹតតែនាំឲ្យបានការទទួលពានរង្វាន់នេះមានអត្ថន័យធំធេងលើសពីសម្ធិផលរបស់ក្រុមហ៊ុនផ្ទាល់ តែក៏ជាសមិ្ធផលរបស់ប្រទេសជាតិយើងដែរ។ ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានកិត្តិយសទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ បន្ថែមពី Monde Selection ដែលលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ហើយលិទ្ធផលដែលលើសពីការរំពឹងទុក គឺក្រុមហ៊ុន វឌ្ឍនៈ ទទួលបានពាន Prize of the Jury សម្រាប់ស្រាបៀរកំពូលល្អផ្តាច់គេទូទាំងពិភពលោក។ សក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ស្តង់ដារ គុណភាព រសជាតិ និងអនាម័យសុវត្ថិភាពឲ្យឈានដល់កម្រិតអន្តរជាតិដូចម៉ាកល្បីៗក្នុងពិភពលោកដែរ។…
-
អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក នៅទីប្រជុំជនភាគខាងត្បូង លីបង់

បេរូត ៖ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក នៅទីប្រជុំជន នៅភាគខាងត្បូង នៃ ប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ។ ជម្លោះនេះបានផ្តើមចេញពីការដែលពួក Hezbollah នៅប្រទេសលីបង់ បាញ់ផ្លោងចូលទឹកដីអ៊ីស្រាអែល កាលពីខែមីនា ដើម្បីគាំទ្រអ៊ីរ៉ង់ ក្នុងសង្គ្រាម ដែលអាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា ចុចប៊ូតុងបំផ្ទុះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ បើតាម Anadolu ដែលចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ ប្រទេសលីបង់ NNA បានអះអាងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើទីប្រជុំជន Kafr Dunin ក្នុងខេត្ត Nabatiyeh ភាគខាងត្បូង ខណៈដែល ទីក្រុង Benaful ក្នុងខេត្ត Sidon ភាគខាងត្បូងនៃរដ្ឋធានី Beirut ក៏ជាគោលដៅរបស់យន្តហោះចម្បាំងផងដែរ។ របាយការណ៍ ក៏បានបង្ហាញផងដែរថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅ លើទីក្រុងនានា នៅតំបន់ Bekaa ភាគខាងលិច ជាមួយនឹងកាំភ្លើងធំ Howitzer នៅពេលយប់ ថ្ងៃទី៩…
-
សភាអាមេរិកបើកភ្លើងខៀវ ឲ្យចាយ៧០ពាន់លានដុល្លារ បង្ក្រាបជនអន្តោប្រវេសន៍

វ៉ាស៊ីនតោន ៖ សភាអាមេរិក បានបើកភ្លើងខៀវ ឲ្យរដ្ឋបាលរបស់លោក ត្រាំ ចំណាយប្រាក់ ៧០ពាន់លានដុល្លារ សម្រាប់ការងារបង្ក្រាប លើជនអន្តោប្រវេសន៍។ សភាតំណាងអាមេរិក កាលពីថ្ងៃអង្គារ បានអនុម័ត កញ្ចប់ថវិកា ៧០ពាន់លានដុល្លារ ដែលផ្តល់មូលនិធិ ដល់ការបង្រ្កាបជនអន្តោប្រវេសន៍ដ៏តឹងរ៉ឹង របស់លោកប្រធានាធិបតី Donald Trump ពេញមួយអាណត្តិរបស់លោក ដោយបញ្ចប់ការខ្វែងគំនិតគ្នាដ៏ជូរចត់ ជាច្រើនខែ ជុំវិញការនិរទេស និង ការអនុវត្ត ការបង្ក្រាប នៅតាមព្រំដែន នាពេលអនាគត។ វិធានការ ដែលត្រូវអនុម័តដោយព្រឹទ្ធសភា កាលពីសប្តាហ៍មុនរួចមកហើយដែរ ឥឡូវនេះ ត្រូវបញ្ជូនបន្តទៅការិយាល័យ របស់លោក Donald Trump ។ ការអនុម័តរបស់សភា ក្នុងសម្លេងគាំទ្រ ២១៤ ទល់នឹង ២១២ សម្លេងជំទាស់នេះ បានផ្តល់ឱ្យមេដឹកនាំគណបក្សសាធារណរដ្ឋ រូបនេះ នូវជ័យជម្នះដ៏ធំមួយ លើឆាកនយោបាយ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា ខាងមុខ។ បើតាម CNN, ការផ្លាស់ប្តូរនេះ នឹងផ្តល់មូលនិធិ…
-
ប្រមុខ UN ជំរុញឱ្យបញ្ឈប់អំពើហិង្សានានានៅមជ្ឈិមបូព៌ាជាបន្ទាន់

វ៉ាស៊ីនតោន ៖ ប្រមុខដឹកនាំអង្គការសហប្រជាជាតិ នៅថ្ងៃ អង្គារ បានជំរុញឱ្យបញ្ឈប់អំពើហិង្សានានាទូទាំងតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ នៅពេលដែលលោកមានការភ្ញាក់ផ្អើលខ្លាំង នឹងការកម្រើកការវាយប្រហារជាថ្មីនៅក្នុងតំបន់នេះ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហោះសារលើ X ថា រាល់ការវាយប្រហារទាំងអស់នៅមជ្ឈិមបូព៌ា ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយបទឈប់បាញ់នៅលីបង់ អ៊ីរ៉ង់ និងតំបន់ហ្គាហ្សា ត្រូវតែបន្តអនុវត្តឱ្យបានពេញលេញ ។ ជាមួយគ្នានេះ លោក Guterres ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបើកច្រកចេញចូលជាបន្ទាន់ ដើម្បីធានាការដឹកជំនួយមនុស្សធម៌នៅទូទាំងតំបន់ហ្គាហ្សា ស្ថិតក្រោមលក្ខខណ្ឌនៃបទឈប់បាញ់កន្លងមកនេះ ។ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅតែសុពលភាពនៅឡើយ ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ ។ ក្នុងនោះ មានចំណុចមួយនិយាយអំពីការធានាការដឹកជញ្ជូនជំនួយមនុស្សធម៌ ។ យ៉ាងណា ទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែល និងក្រុមហាម៉ាស់តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការរំលោភបទឈប់បាញ់ ។ តួយ៉ាង ចាប់តាំងពីមានបទឈប់បាញ់មក អ៊ីស្រាអែលវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ ៩៥០ នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ។ ចំណែក ទាហានអ៊ីស្រាអែលចំនួន…
-
វិមានក្រឹមឡាំង ៖ លោក ត្រាំ និងលោក ពូទីន មិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នាទេ

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងអះអាងនៅថ្ងៃ អង្គារ ថា បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump នៅមិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នា ទាក់ទិននឹងបញ្ហាសង្គ្រាមអ៊ុយក្រែននៅឡើយទេ ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Steve Witkoff និងលោក Jared Kushner នៅតែបន្តរក្សាទំនាក់ទំនង ទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីព្យាយាមស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះដ៏រុំារ៉ៃ ដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ ។ លោក Peskov ដែលជាមនុស្សជំនិតបំផុតរបស់លោកប្រធានាធិបតី Putin បានទទួលស្គាល់ថា ដំណើរការសម្របសម្រួលសន្តិភាពអ៊ុយក្រែន ពិតជាត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ បើតាម Straits Times, មូលហេតុដែលការចរចានេះ បានជាប់គាំង កាលពីខែកុម្ភៈ គឺដោយសារតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យសង្គ្រាមថ្មីមួយផ្ទុះឡើងនៅមជ្ឈិមបូព៌ា…
-
អាមេរិកចាយជិត ៧០ពាន់លានដុល្លារ លើអាវុធនុយក្លេអ៊ែរ ១ឆ្នាំ

វ៉ាស៊ីនតោន ៖ ការចំណាយលើអាវុធនុយក្លេអ៊ែរ របស់អាមេរិកកើនឡើង ២២% ពោលគឺជិត៧០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ នេះបើតាមអង្គការមិនមែនរដ្ឋាភិបាលស្វីស បង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារ។ ការចំណាយរបស់សហរដ្ឋអាមេរិក លើអាវុធនុយក្លេអ៊ែរ បានកើនឡើង ២២% ក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ដែលឈានដល់ ៦៩.២ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN។ អង្គការនេះបាននិយាយ នៅក្នុងរបាយការណ៍របស់ខ្លួនថា «ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានចំណាយច្រើនជាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតទាំងអស់រួមបញ្ចូលគ្នា ពោលគឺ ៦៩.២ ពាន់លានដុល្លារ»។ យោងតាម ICAN, ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការចំណាយអាវុធនុយក្លេអ៊ែរ។ បន្ទាប់មក គឺចក្រភពអង់គ្លេស និង រុស្ស៊ី ។ បើតាម Tass, យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ក្នុងគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយបានទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ២០១៧៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត