Category: ព័ត៌មាន

  • រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលាលែងពីតំណែង ជុំវិញជម្លោះចំណាយយោធា

    រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលាលែងពីតំណែង ជុំវិញជម្លោះចំណាយយោធា

    ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានប្រកាសលាលែងពីតំណែង ជុំវិញការខ្វែងគំនិតគ្នា ជាមួយលោក នាយករដ្ឋមន្ត្រី Keir Starmer ជុំវិញថវិកា ការពារជាតិ។ លោក Healy បានបង្ហោះលិខិតលាលែងពីតំណែង ផ្ញើជូននាយករដ្ឋមន្ត្រី នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើនការវិនិយោគ លើវិស័យការពារជាតិតាមរយៈ “ផែនការវិនិយោគផ្នែកការពារជាតិ” របស់រដ្ឋាភិបាល។ លោក Healey បានសរសេរថា “បន្ទាប់ពីជូនដំណឹងនេះ, ខ្ញុំមិនអាចទទួលយកផែនការវិនិយោគលើវិស័យការពារជាតិ ដែលមិនផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់យើង នូវធនធានដែលពួកគេត្រូវការនោះទេ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីការលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ»។ លោកក៏បានចោទប្រកាន់លោក Starmer ពីការខកខាន ក្នុងការបែងចែកធនធានសាធារណៈចាំបាច់ ដើម្បីធានាការការពាររបស់ប្រទេស។ បើតាម anadolu, ក្រសួងការពារជាតិ និងរតនាគាររបស់ចក្រភពអង់គ្លេស បាននិងកំពុងចរចាជាច្រើនខែ អំពីរបៀបផ្តល់ហិរញ្ញប្បទាន ដល់ការកើនឡើងនៃការចំណាយយោធា។ ដោយសារការមិនចុះសម្រុងគ្នាទាំងនេះ ការអនុវត្តផែនការវិនិយោគការពារជាតិ របស់ចក្រភពអង់គ្លេស ហៅកាត់ DIP ត្រូវបានពន្យារពេល ចាប់តាំងពីឆ្នាំមុន៕…

  • លោក គីម ជុងអ៊ុន សន្យាគាំទ្ររុស្ស៊ីឥតងាករេ អបអរបុណ្យជាតិ

    លោក គីម ជុងអ៊ុន សន្យាគាំទ្ររុស្ស៊ីឥតងាករេ អបអរបុណ្យជាតិ

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាគាំទ្រដោយឥតងាករេ សម្រាប់ទីក្រុងមូស្គូ តាមរយៈលិខិតអបអរសាទរ ផ្ញើទៅកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្រារព្ធទិវាបុណ្យជាតិរុស្សី។ នៅក្នុងសេចក្ដីរាយការណ៍ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ, លោក គីម ជុងអ៊ុន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ទីក្រុងមូស្គូ។ លោកបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងទៅជាសម្ព័ន្ធមិត្តដោយឈរលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ហើយសន្យាថានឹងឈរនៅជាមួយរុស្ស៉ីជានិច្ច។ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងកាន់តែមានភាពស៊ីជម្រៅ បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ កូរ៉េខាងជើង និងរុស្ស៉ីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ានដេត បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ានដេត បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួង

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនិងមន្ត្រី ក.ប.ទ. សរុប ៩៩៣ នាក់ នៅទីស្ដីការ ក.ប.ទ. ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ដូច្នេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថាថា ក.ប.ទ. ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ…

  • អ៊ីតាលី ជំរុញអឺរ៉ុប បង្កើតកិច្ចសន្ទនាជាមួយរុស្ស៊ី

    អ៊ីតាលី ជំរុញអឺរ៉ុប បង្កើតកិច្ចសន្ទនាជាមួយរុស្ស៊ី

    រ៉ូម ៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី លោកស្រី Giorgia Meloni អំពាវនាវឲ្យសហគមអឺរ៉ុប បង្កើតកិច្ចសន្ទនា ជាមួយទីក្រុងម៉ូស្គូ ដើម្បីចាប់ផ្តើមពិភាក្សា ប្រកបដោយប្រសិទ្ធភាព ជាមួយរុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ Tass។ ថ្លែងទៅកាន់សភាជាន់ទាប កាលពីថ្ងៃព្រហស្បតិ៍, លោកស្រី Giorgia Meloni រៀបរាប់ថា «ដល់ពេលហើយសម្រាប់អឺរ៉ុប ក្នុងការស្វែងរកមធ្យោបាយ ដើម្បីធ្វើអន្តរកម្ម ជាមួយទីក្រុងមូស្គូ…ខ្ញុំបន្តលើកឡើងពីតម្រូវការចាប់ផ្តើមកិច្ចពិភាក្សារួមគ្នា ប្រកបដោយប្រសិទ្ធភាព»។ លោកស្រី Giorgia Meloni ជឿជាក់ថា អឺរ៉ុបគួរតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុង សេណារីយ៉ូ ដំណោះស្រាយសន្តិភាព សម្រាប់រុស្ស៊ី និងអ៊ុយក្រែន។ លោកស្រី នាយករដ្ឋមន្ត្រីអ៊ីតាលី បានកត់សម្គាល់ថា «យើងគួរតែជួយបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព ដោយធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានាបាននូវការធានាសន្តិសុខដែលអាចទុកចិត្តបានសម្រាប់អ៊ុយក្រែន និង ស្ថាបត្យកម្មសន្តិសុខអឺរ៉ុបថ្មី ដែលមានសមត្ថភាពធានាស្ថិរភាព រយៈពេលវែង»។ ក្នុងន័យនេះ លោកស្រី Meloni បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការរក្សាឯកភាពអឺរ៉ុប-អាត្លង់ទិក និងការពង្រឹងការសម្របសម្រួលរវាងអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោកស្រី Giorgia Meloni…

  • អាមេរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

    អាមេរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបាត់បង់ ឬខូចខាតយន្តហោះចម្បាំងទំនើបបំផុត យន្តហោះដ្រូនស៊ើបការណ៍ថ្លៃបំផុត ព្រមទាំងឧទ្ធម្ភាគចក្រយោធាសរុបចំនួន ៤២ គ្រឿង ដែលមានតម្លៃប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលឆាបឆេះចាប់តាំងពីចុងខែកុម្ភៈមក ។ របាយការណ៍នេះ ចងក្រងឡើងដោយភ្នាក់ងារស្រាវជ្រាវនៃសភាអាមេរិក ហៅកាត់ (CRS) ដែលបានប្រមូលទិន្នន័យពីក្រសួងការពារជាតិអាមេរិក និងទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ (Centcom) ។ បើតាម The Hill, នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុក “Epic Fury” កងទ័ពអាកាសអាមេរិកបានបាត់បង់យន្តហោះចម្បាំងប្រភេទ F-15E ចំនួន ៤ គ្រឿង, យន្តហោះចម្បាំងជំនាន់ថ្មី F-35A មួយគ្រឿង, យន្តហោះវាយប្រហារគោលដៅលើដី A-10 មួយគ្រឿង, យន្តហោះចាក់សាំងលើអាកាស KC-135 ចំនួន ៧ គ្រឿង, យន្តហោះរ៉ាដាបញ្ជាការ E-3 មួយគ្រឿង រួមទាំងយន្តហោះដឹកជញ្ជូនសម្រាប់ប្រតិបត្តិការពិសេស និងឧទ្ធម្ភាគចក្រមួយចំនួនទៀត ។ អ្វីដែលជាការខូចខាតផ្នែកបច្ចេកវិទ្យាអាកាសចរណ៍ខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក នោះគឺការបាត់បង់យន្តហោះដ្រូនស៊ើបការណ៍ធុនធ្ងន់ MQ-9…

  • លោក Zelensky ប្តេជ្ញាវាយសម្រុកមិនដកដៃចូលជ្រៅក្នុងទឹកដី រុស្ស៊ី ដើម្បីបង្ខំលោក ពូទីន ចូលតុចរចាបញ្ចប់សង្គ្រាម

    លោក Zelensky ប្តេជ្ញាវាយសម្រុកមិនដកដៃចូលជ្រៅក្នុងទឹកដី រុស្ស៊ី ដើម្បីបង្ខំលោក ពូទីន ចូលតុចរចាបញ្ចប់សង្គ្រាម

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាបន្តវាយសម្រុកមិនដកដៃចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី ដើម្បីសងសឹកទៅនឹងទីក្រុងមូស្គូដែលវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ។ លោក Zelensky រំពឹងថា យុទ្ធសាស្រ្តនេះ នឹងអាចបង្ខំឱ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រត់រកតុចរចាបញ្ចប់សង្គ្រាម ។ ការតាំងចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អះអាងកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុក FP-5 Flamingo វាយប្រហាររោងចក្រយោធាដ៏សំខាន់មួយរបស់រុស្ស៊ី ។ បើតាម Euronews, មីស៊ីល Flamingo បានបង្ហាញខ្លួនលើកដំបូងលើពិភពលោកកាលពីឆ្នាំ ២០២៥ ។ វាជាប្រភេទមីស៊ីលផ្លោងនាំផ្លូវ មានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៣ ពាន់គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,១០០ គីឡូក្រាម ។ ចំណែកគោលដៅរុស្ស៊ីដែលមីស៊ីល Flamingo វាយកម្ទេចនេះ គឺជារោងចក្រផ្គត់ផ្គង់គ្រាប់មីស៊ីល និងយន្តហោះដ្រូនស្ថិតនៅក្នុងទីក្រុង Cheboksary នៃតំបន់ Chuvash មានចម្ងាយជាង ៩០០ គីឡូម៉ែត្រ ពីសមរភូមិជួរមុខ…

  • ជប៉ុន រំអុក អាមេរិក ជួយឃាត់ ចិន និងរុស្ស៊ី កុំឲ្យប្រជែងផលិតអាវុធនុយក្លេអ៊ែរ

    ជប៉ុន រំអុក អាមេរិក ជួយឃាត់ ចិន និងរុស្ស៊ី កុំឲ្យប្រជែងផលិតអាវុធនុយក្លេអ៊ែរ

    តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃពុធបានទទូចដល់សហរដ្ឋអាមេរិកឲ្យជួយចរចាជាមួយចិន និងរុស្ស៊ី កុំឲ្យបន្តប្រណាំងប្រជែងលើការផលិត អាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចៀសការរីកសាយភាយសព្វាវុធប្រល័យលោកទាំងនេះ ។ ការទទូចនេះបានធ្វើឡើង ចំពេលដែលមន្ត្រីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ បានជួបប្រជុំគ្នារយៈពេល ២ ថ្ងៃ ដើម្បីជជែកអំពីការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ។ បើតាម Anadolu, ភាគីជប៉ុនបានលើកទឹកចិត្តយ៉ាងខ្លាំង ដល់សហរដ្ឋអាមេរិកឲ្យបន្តកិច្ចចរចាជាយុទ្ធសាស្ត្រ កម្រិតពហុភាគី ដើម្បីជួយបញ្ចៀសការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ, ដោះស្រាយការព្រួយបារម្ភ អំពីការសាកល្បងនុយក្លេអ៊ែរ, កាត់បន្ថយហានិភ័យអាវុធប្រល័យលោក, ពង្រឹងតម្លាភាព រួមទាំង តាមរយៈកិច្ចសន្ទនា អំពីការគ្រប់គ្រងអាវុធដ៏គ្រោះថ្នាក់ជាសកលនេះ ជាមួយ ចិន និង រុស្ស៊ី ។ ភាគីទាំងពីរ អះអាងថា សកម្មភាពផលិតអាវុធនុយក្លេអ៊ែរ របស់ចិន មានកាន់តែច្រើនឡើងគួរឲ្យព្រួយបារម្ភខ្លាំង ហើយថែមទាំងចោទចំៗថា រុស្ស៊ី កំពុងស្វែងរកអាវុធបរមាណូ ពីកូរ៉េខាងជើង។ ជុំវិញបញ្ហាកូរ៉េខាងជើង, ភាគីទាំងពីរក៏បានចែករំលែក ការប្តេជ្ញាចិត្ត ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង របស់ទីក្រុងព្យុងយ៉ាង ផងដែរ ពោលគឺចំពេលដែល ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងចិន មួយនេះ ប្រកាសថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

    នៅរសៀល ថ្ងៃព្រហស្បតិ៍​ ទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបងនេះ។ នៅក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម នៃរោងចក្រ DSS ផលិតសម្ភារៈយោធានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលគ្រប់ដំណើរការនៃការផលិតសម្ភារៈយោធាទាំងអស់ ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្រនេះមានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល។ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នាឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលគឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។ សម្តេចតេជោក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ…

  • ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ

    ឯកឧត្តម សុខ សូកេន សម្រេចបានទំនើបកម្ម នៃយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច តាមប្រព័ន្ធអនឡាញ

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងសកម្ម ក្នុងការពិនិត្យនិងកែសម្រួលសេចក្តីព្រាងឯកសារទាំងនេះ រហូតសម្រេចបានលទ្ធផលជាស្ថាពរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំង ៣ នេះ គឺជាសមិទ្ធផលថ្មីក្នុងការបំពេញបន្ថែម និងគាំទ្រការងាររបស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ ដែលសមិទ្ធផលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងនៅតាមបណ្តាមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំងអស់ ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច៕

  • ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព”

    ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ឋភាព”

    ភ្នំពេញ៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។ នៅថ្ងៃទី២ ដល់ ៣ ខែមិថុនា ឆ្នាំ២០២៦ ក.ប.ទ. បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ “ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព” នៅភោជនីយដ្ឋាន លី ហួត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៩ខេត្ត។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។…