Category: ព័ត៌មាន

  • ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

    ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

    កៀវ ៖ ក្រុមហ៊ុន Lockheed Martin ព្រមានទុកជាមុនថា ខ្លួននឹងមិនអាចធានាពីពេលវេលាជាក់លាក់ សម្រាប់ការបញ្ជូនគ្រាប់មីស៊ីលសម្រាប់បំពាក់លើប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យទៅដល់ដៃសម្ព័ន្ធមិត្តអាមេរិកបាននោះទេ ទោះបីជាក្រុមហ៊ុនម៉ៅការការពារជាតិរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមពង្រីកខ្សែសង្វាក់ផលិតកម្មមីស៊ីលរបស់ខ្លួនក៏ដោយ ។ ការព្រមាននេះកើតមានឡើង ចំពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់មីស៊ីលការពារដែនអាកាសមួយនេះយ៉ាងធ្ងន់ធ្ងរ ដើម្បីទុកទប់ទល់នឹងគ្រាប់កាំជ្រួចផ្លោងរបស់រុស្ស៊ី ។ បើតាម Kyiv Post, ក្រុមហ៊ុន Lockheed Martin បានព្រមព្រៀងជាមួយមន្ទីរបញ្ចកោណថានឹងបង្កើនការផលិតគ្រាប់មីស៊ីល PAC-3 ប្រចាំឆ្នាំ ចាប់ពី ៦៥០ គ្រាប់ កើនដល់ ២ ពាន់គ្រាប់ នៅត្រឹមឆ្នាំ ២០៣៣ ក្រោមកិច្ចសន្យាមានតម្លៃ ៤ ពាន់ ៧០០ លានដុល្លារ ។ ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធខែលប្រឆាំងកាំជ្រួច ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់…

  • កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

    កិច្ចប្រជុំជាមួយតំណាងស្ថានទូត និងដៃគូពាក់ព័ន្ធស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន-Village Francophone»

    នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាសហអធិបតីក្នុងកិច្ចប្រជុំស្តីពី «ការផ្តល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តការណ៍ “ភូមិហ្រ្វង់កូហ្វូន”» ក្រោមសហអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកឧត្តម និងលោកជំទាវឯកអគ្គរាជទូត និងតំណាងស្ថានទូតនៃបណ្តាប្រទេសនិយាយភាសាបារាំង ដៃគូអភិវឌ្ឍន៍អន្តរជាតិ សភាពាណិជ្ជកម្ម តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធសរុបប្រមាណជាង១០០រូប។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ហើយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពី «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលោកផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បន្ថែមថា វាក៏ជាឱកាសសម្រាប់ធ្វើការបង្ហាញនូវវប្បធម៌ និងទំនៀមទំលាប់នៃប្រទេសជាសមាជិកជាង៩០ប្រទេស ផលិតផល និងសេវាកម្មរបស់សហគ្រិនទាំងអស់ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈប្រតិភូពីគ្រប់ទ្វីប និងសាធារណជនដែលរំពឹងថានឹងមកទស្សនាជាង១០០.០០០នាក់ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍នេះ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ…

  • អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

    អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

    វ៉ាស៊ីនតោន ៖ គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ថា ខ្លួនបានបោះឆ្នោតបន្តផ្ដល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ថវិការហូតដល់ ៧៥០ លានដុល្លារ ។ នេះជាការជំរុញចុងក្រោយបំផុតពីក្រុមសភាអាមេរិក ដែលប្រឆាំងនឹងការដកជំនួយរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់អ៊ុយក្រែន ខណៈពេលដែលប្រទេសនេះ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី ។ បុគ្គលពីររូបដែលបានដឹងសេចក្តីព្រាងច្បាប់នេះ បានប្រាប់បង្ហើបឱ្យដឹងថា ក្រៅពីផ្តល់ជំនួយដល់អ៊ុយក្រែន ច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភាអាមេរិក ក៏មានគោលបំណងផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមផងដែរ ។ គណៈកម្មាធិការសំឡេងភាគច្រើន នៃគណបក្សសាធារណរដ្ឋ បាននិយាយថា ខ្លួនបានបញ្ចប់កំណែច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភា ដែលជាគោលនយោបាយកំណត់សេចក្តីព្រាងច្បាប់ប្រចាំឆ្នាំសម្រាប់មន្ទីរបញ្ចកោណ ដែលរួមមានថវិកា ៧៥០ លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិក សម្រាប់លក់អាវុធឲ្យទៅយោធាទីក្រុងកៀវ ។ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាដ៏ធំ ដែលគាំទ្រថវិកាសរុបចំនួន ១,១៥ ពាន់ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ បានកំណត់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីចំនួននាវា យន្តហោះ និងប្រព័ន្ធមីស៊ីលដែលត្រូវបានទិញ ដើម្បីដំឡើងប្រាក់ខែសម្រាប់កងទ័ព និងរបៀបដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយ ។ បើតាម Economic Times, ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងកៀវ…

  • អ៊ីរ៉ង់ គំរាមចុចប៊ូតុងបំផ្ទុះសង្គ្រាមពាសពេញពិភពលោក ដោយផ្តើមចេញពីប្លុកមជ្ឈិមបូព៌ា

    អ៊ីរ៉ង់ គំរាមចុចប៊ូតុងបំផ្ទុះសង្គ្រាមពាសពេញពិភពលោក ដោយផ្តើមចេញពីប្លុកមជ្ឈិមបូព៌ា

    តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានគំរាមធ្ងន់ៗថា ខ្លួននឹងពង្រីកវិសាលភាពសង្រ្គាមជាមួយសហរដ្ឋអាមេរិកនៅពាសពេញពិភពលោក ដោយផ្តើមចេញពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានតែបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ ។ លោក ឧត្តមសេនីយ Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់និយាយថា «យើងព្រមានទុកជាមុន ប្រសិនបើអាមេរិក ព្យាយាមបើកការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ទ្រង់ទ្រាយធំនោះ, ប្រទេសនេះ នឹងប្រឈមការឆ្លើយតបកាន់តែខ្លាំងជាងមុន ហើយអណ្តាតភ្លើងនៃសង្គ្រាមនឹងរាលដាល មិនត្រឹមតែទូទាំងតំបន់មជ្ឈិមបូព៌ា ប៉ុណ្ណោះទេ ប៉ុន្តែ នឹងរីកសាយភាយ នៅទូទាំងពិភពលោកផងដែរ» ។ ចំណែកឆ្លើយតបទោនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការចង់ដណ្តើមគ្រប់គ្រងរោងចក្រនាំចេញប្រេងចម្បងរបស់អ៊ីរ៉ង់ នៅកោះ Kharg ដែលស្ថិតក្នុងឈូងសមុទ្រ, លោក Ali Abdollahi បញ្ជាក់ថា «ការនាំចេញប្រេង និងឧស្ម័ន នឹងមានសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែ មនុស្សគ្រប់គ្នា ក៏អាចនឹងគ្មានប្រើប្រាស់ផងដែរ»។ បើតាម Anadolu, ការព្រមាននេះធ្វើឡើងភ្លាមៗ នៅមុនពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសលុបចោលផែនការវាយប្រហារឈុតធំដែលបានគ្រោងទុកកាលពីយប់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីភាគីទាំងពីរពិភាក្សាត្រូវរ៉ូវគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព…

  • FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ

    FBIថាកម្ពុជា​ទទួលបានជោគជ័យ​ក្នុងការបង្ក្រាបការឆបោកតាមអនឡាញ

    ភ្នំពេញ៖មន្ត្រី​ផ្លូវការ​របស់​ទីភ្នាក់​ងារ​ស៊ើបអង្កេត​សហព័ន្ធរបស់​សហរដ្ឋអាមេរិក (FBI) បាន​កោតសរសើរ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ប្រទេស​កម្ពុជា ក្នុងការបង្ក្រាប​ការឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។លោក Andrew Bailey  សហអនុប្រធាន FBI បាន​លើកឡើង​នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃពុធ ថា ​កិច្ចការងារបង្ក្រាប​​​​បទល្មើសឆបោកអនឡាញ គឺ​​​​ជា​ជោគជ័យមួយសម្រាប់​ប្រទេសកម្ពុជា​។ការលើក​សរសើរ​របស​មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ ធ្វើឡើង​បន្ទាប់ពី​អង្គការលើកលែងទោសអន្តរជាតិ Amnesty International បរិហារថា ការបង្ក្រាបបទល្មើសឆបោកអនឡាញនៅកម្ពុជាបានទទួលបរាជ័យ និងខ្វះតម្លាភាពនៃនិតីវិធីចុះបង្ក្រាប។អង្គការនេះលើកឡើងថា ទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបមានចំនួនតិចតួច បើធៀបនឹងទីតាំងធ្វើប្រតិបត្តិការជាក់ស្តែង និងថាអាជ្ញាធរក៏មិនបានខ្វល់ខ្វាយពីកិច្ចការពារជនរងគ្រោះ និងការជួញដូរមនុស្សឡើយ។ប៉ុន្តែរ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ​បានទាត់ចោល​ការសន្និដ្ឋាននេះ ដោយចាត់ទុកថា ការលើកឡើងនេះបង្កប់នូវមានរបៀបវារៈនយោ​បា​យ និងបង្កឲ្យមានការយល់ច្រ​ឡំមកលើកម្ពុជា។លោក Andrew Bailey បញ្ជាក់ថា ក្រុមការងារ FBI ​នឹងពង្រីកកិច្ចសហការជាមួយរដ្ឋាភិបាល​កម្ពុជា ​​ជា​ពិសេសធ្វើការជាមួយ​​គណៈកម្មការសម្រាប់ប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត (CCOS) ដើម្បីបន្តធ្វើការលើបញ្ហានេះ។​​ជាមួយ​គ្នានេះអ្នក​ទទួល​ខុសត្រូវ FBI រូបនេះ លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការខិតខំទប់ស្កាត់​ និងបំផ្លាញចោលទីតាំងឆបោក​អនឡាញទាំងស្រុង​ឲ្យ​អស់​ចេញ​ពី​ប្រទេស។លោក Andrew Bailey សហអនុប្រធាន FBI សង្កត់ធ្ងន់ថា អ្វីដែលជាចំណុចផ្តោតសំខាន់ក្នុងកិច្ចការងារនេះ គឺការបញ្ឈប់ ឬការបំផ្លាញចោលបណ្តាញរបស់ពួកឧក្រិដ្ឋកម្ម និងការពារជនរងគ្រោះ។ ឯកឧត្តម…

  • ធនាគារពិភពលោកព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ នឹងទម្លាក់សេដ្ឋកិច្ចពិភពលោក ធ្លាក់ដល់កម្រិតទាបបំផុត

    ធនាគារពិភពលោកព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ នឹងទម្លាក់សេដ្ឋកិច្ចពិភពលោក ធ្លាក់ដល់កម្រិតទាបបំផុត

    វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក ហៅកាត់ (WB) បានព្រមានធ្ងន់ៗថា ភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលឆាបឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាវាយប្រហារលើប្រទេសអ៊ីរ៉ង់ នឹងនាំឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះដល់កម្រិតទាបបំផុត ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយ ដែលចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ធនាគារពិភពលោក (WB) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៦ មកនៅត្រឹម ២,៥ ភាគរយ ធ្លាក់ចុះពី ២,៩ ភាគរយដែលខ្លួនបានព្យាករកាលពីខែមករា ។ ធនាគារដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនមួយនេះ បានប្រាប់មូលហេតុកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកថា គឺដោយសារតែការកើនឡើងតម្លៃថាមពល អតិផរណា និងការចំណាយលើសេវាប្រាក់កម្ចីកាន់តែខ្ពស់ ។ អ្នកវិភាគបានព្រមានថា ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៦ អាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់ ។ អ្នកវិភាគបន្ថែមថា ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ក្នុងឆ្លើយតបទៅនឹងអរិភាពបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានដាក់ភាពតានតឹងយ៉ាងខ្លាំងទៅលើថាមពលសកល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្សេងទៀត ។ ឆ្លើយតបវិបត្តិនេះ ធនាគារពិភពលោកបានសន្យាថា…

  • រដ្ឋមន្រ្តីប្រៃសណីយ៍រម្លឹកពីបទពិសោធន៍ និងគុណតម្លៃរបស់មន្ត្រីរៀមច្បង

    រដ្ឋមន្រ្តីប្រៃសណីយ៍រម្លឹកពីបទពិសោធន៍ និងគុណតម្លៃរបស់មន្ត្រីរៀមច្បង

    ភ្នំពេញ៖ ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណជូនសុភមន្ត្រីរៀមច្បង ចូលបម្រើការងារតាំងពីឆ្នាំ១៩៧៩ ចំនួន ១០រូប ដែលបានចូលរួមក្នុងការកសាងក្រសួង ឱ្យមានភាពរឹងមាំ និងនិរន្តរភាព ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក.ប.ទ. នៅទីស្ដីការក្រសួង។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការលះបង់ និងការប្តេជ្ញាចិត្តរបស់សុភមន្ត្រីរៀមច្បងទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងអភិវឌ្ឍក្រសួងចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា “ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការផ្សារភ្ជាប់រវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជន”។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជាការទាំងអស់ត្រូវបន្តសិក្សារៀនសូត្រនិងចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាជំនួយក្នុងការបំពេញការងារប្រចាំថ្ងៃ។ ឯកឧត្តមមន្រ្តី បានលើកឡើងថា អាយុមិនមែនជាឧបសគ្គក្នុងការរៀនបច្ចេកវិទ្យាឡើយ និងលើកយកសក្ខីភាពពីលទ្ធផលប្រឡងដ៏ល្អរបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានអាយុច្រើន បានបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ “ឆន្ទៈ និងការបើកចិត្តរៀនសូត្រ”…

  • ចំនួនជនភៀសខ្លួនដោយបង្ខំ ធ្លាក់ចុះលើកដំបូង ទោះជម្លោះកំពុងអង្រួនពិភពលោក

    ចំនួនជនភៀសខ្លួនដោយបង្ខំ ធ្លាក់ចុះលើកដំបូង ទោះជម្លោះកំពុងអង្រួនពិភពលោក

    ហ្សឺណែវ ៖ របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនជនភៀសខ្លួនដោយបង្ខំ បានធ្លាក់ចុះនៅត្រឹម១១៧.៨លាននាក់គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ទោះបីជម្លោះប្រដាប់អាវុធកំពុងអង្រួនពិភពលោកក៏ដោយ ។ ការថយចុះចំនួន ៥.៤លាននាក់ បើធៀបនឹងឆ្នាំមុននេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ បន្ទាប់ពីតួលេខនេះបានកើនឡើងជាបន្តបន្ទាប់អស់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ UNHCR, មូលហេតុចម្បងនៃការធ្លាក់ចុះ គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួន ៣ ។ ក្នុងនោះរួមមានការវិលត្រឡប់ទៅស្រុកកំណើតវិញ នៃក្រុមជនភៀសខ្លួន ១៤.៧ លាននាក់ ។ ជនភៀសខ្លួនមួយចំនួនធំ បានទទួលសញ្ជាតិពីប្រទេស ដែលផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ។ ហើយចុងក្រោយ គឺជនភៀសខ្លួនប្រហែល ៤.៤លាននាក់ បានឆ្លងដែនត្រឡប់ចូលប្រទេសកំណើតវិញ ។ បើតាមប្រធាន UNHCR លោក Barham Salih, ជាង ៩០ភាគរយ នៃការវិលត្រឡប់របស់ក្រុមជនភៀសខ្លួននៅឆ្នាំ ២០២៥ ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ូដង់ និងស៊ីរី ។ យោងតាមអង្គការ UNHCR, ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួន ដោយសារតែសង្គ្រាម…

  • លោកTrump ក្រឡាស់សម្តីឈប់វាយប្រហារ អ៊ីរ៉ង់ វិញ

    លោកTrump ក្រឡាស់សម្តីឈប់វាយប្រហារ អ៊ីរ៉ង់ វិញ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានក្រឡាស់សម្តីឈប់វាយប្រហារអ៊ីរ៉ង់វិញ ប៉ុន្មានម៉ោងក្រោយគំរាមវាយទីក្រុងតេហេរ៉ង់យ៉ាងចាស់ដៃបំផុត ដើម្បីគ្រប់គ្រងកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ។ លោកប្រធានាធិបតី ត្រាំ បានប្រាប់មូលហេតុថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរជិតឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមហើយ ។ លោក ត្រាំ បានបង្ហោះសារលើ Truth Social ថា កិច្ចពិភាក្សាការទូត បានឈានដល់កម្រិតថ្នាក់ដឹកនាំកំពូល និងយល់ព្រមពីបណ្តាប្រទេសពាក់ព័ន្ធចំនួន ១១ ព្រមទាំងអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម កាតា តួកគី និងអេហ្ស៊ីប ផងដែរ ។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជិតរួចរាល់ហើយ និងអាចចុះហត្ថលេខានៅអឺរ៉ុប នាចុងសប្តាហ៍នេះ តែម្តង ។ យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការអះអាងរបស់អាមេរិក គ្រាន់តែជាការស្មានប៉ុណ្ណោះ ហើយពុំទាន់មានឯកសារណាមួយត្រូវបានអនុម័តជាស្ថាពរនៅឡើយទេ ៕ ប្រភព ៖ Straights Times ប្រែសម្រួល ៖ ឈឹម ទីណា

  • កូរ៉េខាងត្បូង ប្រកាសពង្រឹងសមត្ថភាពការពារជាតិ កាត់បន្ថយពឹងផ្អែកលើ អាមេរិក

    កូរ៉េខាងត្បូង ប្រកាសពង្រឹងសមត្ថភាពការពារជាតិ កាត់បន្ថយពឹងផ្អែកលើ អាមេរិក

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និយាយថា ការពឹងផ្អែកជាប្រពៃណីរបស់កូរ៉េខាងត្បូងលើសហរដ្ឋអាមេរិក សម្រាប់វិស័យការពារជាតិ លែងសមស្របទៀតហើយ ដូច្នេះកូរ៉េខាងត្បូងនឹងប្រឹងប្រែងក្លាយជាដៃគូ ដែលមានសមត្ថភាពការពារជាតិពឹងផ្អែកលើខ្លួនឯងវិញម្តង ។ លោក Lee បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី Corriere della Sera ដែលចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នៅតែជា “អ័ក្សមូលដ្ឋាន” នៃការទូតរបស់កូរ៉េខាងត្បូង ប៉ុន្តែការពង្រឹងសមត្ថភាពស្វយ័តរបស់ទីក្រុងសេអ៊ូល គឺជារឿងចាំបាច់ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាព ។ ប្រធានាធិបតីកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះបន្ថែមថា សមត្ថភាពស្វយ័តមានន័យថា ការក្លាយជាដៃគូដែលគួរឱ្យទុកចិត្ត ដែលអាចទទួលខុសត្រូវចំពោះការការពាររបស់ខ្លួន ដោយមិនពឹងផ្អែកលើសម្ព័ន្ធមិត្ត ។ លោកថា ក្រៅពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូងក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រផងដែរ ។ បើតាម Anadolu, កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តចំណាស់ជាងគេ និងជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាមេរិក ដោយមានទាហានអាមេរិកប្រហែល ២៨.០០០ នាក់ ឈរជើងនៅលើឧបទ្វីបកូរ៉េ ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល…