-
ប្រមុខ UN ព្រមានពីហានិភ័យនៃការត្រឡប់ទៅរកសង្រ្គាមពេញលេញនៅមជ្ឈិមបូព៌ា

អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមាន អំពីហានិភ័យនៃការវិលត្រឡប់ទៅរកសង្រ្គាមពេញលេញវិញ នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារគ្នា ទៅវិញទៅមក ឡើងវិញ។ ការលើកឡើងនេះ ធ្វើឡើង នៅបន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ផ្លោងគ្រាប់ដាក់គ្នា បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អាមេរិកមួយគ្រឿង ក្នុងសប្តាហ៍នេះ។ លោក Guterres បាននិយាយ នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាថា «ហានិភ័យនៃភ្លើងខ្លាំងជាងមុន មិនអាចមើលស្រាលបានទេ អាចនឹងជាសង្រ្គាមពេញលេញ» ។ លោកបន្ថែមថា លោករន្ធត់ចិត្ត ពេលឃើញការកើនឡើងកម្តៅឡើងវិញ នាពេលនេះ។ លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយដែរថា «បទឈប់បាញ់ត្រូវតែគោរពពេញទំហឹង ច្បាប់អន្តរជាតិត្រូវតែគោរពពេញលេញ»។ សង្រ្គាមដែលបានចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យតំបន់នេះ ចូលទៅក្នុងភាពចលាចល និងធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើ មុនពេលមានបទឈប់បាញ់ដ៏រង្គោះរង្គើ។ អ៊ីរ៉ង់បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅហ្ស៊កដានី និងបារ៉ែន កាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងអាមេរិកបានធ្វើការវាយប្រហារ លើសាធារណរដ្ឋអ៊ីស្លាម…
-
ស្លាប់ជនចំណាកស្រុកប៉ងចូលអេស្ប៉ាញ ជាង ១,៣០០នាក់ អំឡុង ៥ខែដំបូងនៃឆ្នាំនេះ

ម៉ាឌ្រីដ ៖ អង្គការមិនមែនរដ្ឋាភិបាលនិយាយ កាលពីថ្ងៃពុធថា ជនចំណាកស្រុក ចំនួន ១,៣១៧នាក់ បានស្លាប់ ដោយសារព្យាយាម ធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៦នេះ។ អង្គការ Caminando Fronteras បញ្ជាក់ថា ជនអន្តោប្រវេសន៍ស្លាប់ទាំងនោះ រួមមានទាំង ស្រ្តី ១៤២នាក់ និងកុមារ ១២៩នាក់ អំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់ កាត់តាមមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេខាងលិច ខណៈដែលមានទូកចំនួន ២៧គ្រឿង បានបាត់ខ្លួននៅកណ្តាលសមុទ្រ។ បើតាម straitstimes, កាលពីឆ្នាំ២០២៥ កន្លងទៅ ជនអន្តោប្រវេសន៍ចំនួន ៣,០៩០នាក់ បានស្លាប់ និងបាត់ខ្លួន។ ក្រុមសិទ្ធិមនុស្សនិយាយថា ជនចំណាកស្រុកកំពុងដំណើរការផ្លូវវែងជាង និងប្រថុយប្រថានឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដើម្បីជៀសវាងការរកឃើញ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឆ្លងកាត់បានកាន់តែខ្លាំង នៅតំបន់ Mauritania ដែលនៅជិតអឺរ៉ុប៕ ប្រភព straitstimes ៖ ប្រែសម្រួល ៖ សារ៉ាត
-
មន្រ្តីក្រសួងប្រៃសណីយ៍ប្រមាណ១ពាន់នាក់ ទទួលការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត (AI) បង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រមាណ១០០០នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល» ។ វគ្គបណ្តុះបណ្តាលនេះ នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ( CADT) ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដែលមាន១១ក្រុមផ្សេងគ្នា។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា តាមការណែនាំពីសំណាក់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ជាពិសេសចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈស្របតាមចក្ខុវិស័យគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ហើយក៏ជាការពង្រឹងសមត្ថភាពមន្ត្រីរាជការ លើមូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ក៏ផ្តោតសំខាន់លើ ហានិភ័យនិងបញ្ហាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ រួមមាន៖ សមត្ថភាពក្នុងការសួរសំណួរដើម្បីបំផុសគំនិត ការសង្ខេបឯកសារខ្លីខ្លឹម ការរៀបចំលិខិតស្នាម កាលវិភាគ ផែនការហិរញ្ញវត្ថុ ការរៀបចំស្លាយបទបង្ហាញ ការបង្កើតមាតិកា ឬគេហទំព័រផ្សព្វផ្សសាយ រួមទាំងការងារបច្ចេកទេសកម្រិតខ្ពស់លើការវិភាគទិន្នន័យស្មុគស្មាញ និងការគ្រប់គ្រងឯកសារ ឬគម្រោងរបស់ស្ថាប័ន និងការបំលែងពីវីអត្ថបទទៅជាសម្លេង និងទៅជាវីដេអូបទបង្ហាញជាដើម៕ង៉ាន់ ទិត្យ
-
អាមេរិក ប្រកាសបញ្ចប់ការវាយប្រហាររលកថ្មីប្រឆាំង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ យោធាអាមេរិក បានប្រកាសកាលពីថ្ងៃ ពុធ ថា ខ្លួនបានបញ្ចប់រលកថ្មី នៃការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដោយផ្តោតលើការបំផ្លាញសមត្ថភាពឃ្លាំមើលយោធារបស់អ៊ីរ៉ង់ ប្រព័ន្ធទំនាក់ទំនង និងទីតាំងការពារដែនអាកាសនៅទូទាំងប្រទេសអ៊ីរ៉ង់ ។ ទីបញ្ជាការកណ្តាលដែលគ្រប់គ្រងកងកម្លាំងក្នុងតំបន់ បានបង្ហោះសារលើ X ថា កងម៉ារីនអាមេរិក កងកម្លាំងអាកាស និងកងទ័ពជើងទឹក បានវាយប្រហារយ៉ាងជាក់លាក់លើគោលដៅជាច្រើនរបស់អ៊ីរ៉ង់ ដែលបង្កការគំរាមកំហែងដល់កងកម្លាំងរបស់សហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងឆ្លងកាត់ដែនទឹកក្នុងតំបន់ ។ រលកវាយប្រហារជាលើកទី២ជាប់ៗគ្នានេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ដើម្បីចរចាកិច្ចព្រមព្រៀងមួយ ដែលនឹងល្អសម្រាប់ពួកគេ ។ ហើយឥឡូវនេះ ពួកគេនឹងត្រូវប្រឈមមុខនូវផលវិបាកកាន់តែធ្ងន់ធ្ងរ ។ ឆ្លើយតបរលកវាយប្រហាររបស់យោធាសហរដ្ឋអាមេរិក អ៊ីរ៉ង់បើកការវាយប្រហារសងសឹកសំដៅមូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រ Gulf ។ បើតាម BBC, មូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន និងគុយវ៉ែត បានរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ។ ក្រៅពីវាយប្រហារសងសឹក, អ៊ីរ៉ង់ថែមទាំងបានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ទាំងស្រុង សម្រាប់ការធ្វើនាវាចរណ៍ផងដែរ ។ ច្រកសមុទ្រដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ សេវាបញ្ញើឆាប់រហ័ស មិត្តហ្វូន អិចប្រេស

ភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ សេវាបញ្ញើឆាប់រហ័ស មិត្តហ្វូន អិចប្រេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គូវ (Nguyen Van Gau) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនវៀតធេលខេមបូឌៀ និងភ្ញៀវជាតិអន្តរជាតិ ដ៏ច្រើនកុះករ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ខណៈពេលដែលពាណិជ្ជកម្មតាមបែបឌីជីថលបន្តកើនឡើងជាលំដាប់ សេវាកម្មភស្តុភារកម្ម ដែលមានប្រសិទ្ធភាព និងសេវាកម្មឌីជីថលដែលមានទំនុកចិត្ត មានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួលការផ្លាស់ទីទំនិញឆ្លងកាត់ព្រំដែន។ ក្នុងន័យនេះ ពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ មិត្តហ្វូន អិចប្រេស នៅថ្ងៃនេះ គឺបានចូលរួមចំណែកដល់ចក្ខុវិស័យកាន់តែទូលំទូលាយក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅសងខាងព្រំដែន។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ពាណិជ្ជកម្មឌីជីថលអាចរីកចម្រើនទៅមុខបានត្រូវការជាចាំបាច់នូវបណ្តាញសំខាន់ៗចំនួន ៣ (បី) រួមមាន ទី១). បណ្ដាញព័ត៌មាន…
-
លោក ត្រាំ គំរាមជាថ្មីថា អ៊ីរ៉ង់ នឹងប្រឈមផលវិបាកធ្ងន់ធ្ងរ បើសិនការចរចាចំណាយពេលយូរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រើសម្តីសម្លុតគំរាមជាថ្មីកាលពីថ្ងៃ ពុធ ថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ក្នុងការចរចាកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម បើសិនបន្តដូច្នេះ នោះទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនូវផលវិបាកកាន់តែធ្ងន់ធ្ងរ ។ មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា យោធាអ៊ីរ៉ង់ស្ថិតនៅក្នុងភាពរញ៉េរញ៉ៃគ្រប់យ៉ាង ។ ភាគច្រើន ដូចជាកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ពួកគេ លែងមានទៀតហើយ ។ ពោលគឺពួកគេត្រូវរងបរាជ័យទាំងស្រុង ។ អ៊ីរ៉ង់អាចត្រឹមនិយាយគំរាមប៉ុណ្ណោះ តែគ្មានសកម្មភាពអ្វីទេ ។ លោក Trump បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ដើម្បីចរចាកិច្ចព្រមព្រៀងមួយ ដែលនឹងល្អសម្រាប់ពួកគេ ។ ហើយឥឡូវនេះ ពួកគេនឹងត្រូវប្រឈមមុខនូវផលវិបាកកាន់តែធ្ងន់ធ្ងរ ។ ការព្រមានធ្ងន់ៗរបស់លោក Trump ធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នាក្នុងតំបន់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ចាប់ផ្តើមកម្រើកឡើងវិញ ទោះបីជាបច្ចុប្បន្ន ភាគីពាក់ព័ន្ធកំពុងបន្តកិច្ចខិតខំប្រឹងប្រែងផ្លូវការទូត ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលឆាប់ឆេះកាលពីចុងខែកុម្ភៈក៏ដោយ ៕ ប្រភព ៖ The…
-
អាមេរិក សង្ឃឹមថា អ៊ីរ៉ង់បន្តចរចាធម្មតា ទោះខ្លួនវាយប្រហារជាថ្មី

វ៉ាស៊ីនតោន ៖ អាមេរិក កាលពីថ្ងៃពុធ បានបង្ហាញពីការជឿជាក់ថា ការវាយប្រហាររបស់ខ្លួនជាថ្មី ទៅលើប្រទេសអ៊ីរ៉ង់ នឹងមិនបង្អាក់ដល់ដំណើរការចរចា បន្តស្វែងរកសន្តិភាព រវាងគូជម្លោះទាំងពីរ នោះទេ។ បើតាម Tass, ការសង្ឃឹមជឿជាក់បែបនេះ ត្រូវបានបង្ហាញឲ្យដឹង នៅភ្លាមៗបន្ទាប់ពីទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការ វាយប្រហារលើប្រទេសអ៊ីរ៉ង់ ជុំថ្មី ជាការឆ្លើយតបទៅនឹងការការធ្លាក់ឧទ្ធម្ភាគចក្រ Apache លើច្រកសមុទ្រ Hormuz ។ បើតាមសេចក្តីរាយការណ៍ របស់ CNN ដែលដកស្រង់ សម្តីមន្ត្រីអាមេរិក លើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកការវាយប្រហារជាថ្មី លើអ៊ីរ៉ង់ ធ្វើឡើង ជាការព្រមានដល់ទីក្រុងតេហេរ៉ង់ ហើយជឿជាក់ថា ទង្វើទាំងនេះ នឹងមិនជ្រៀតជ្រែក ដល់ការចរចា ដែលមានគោលបំណង ដោះស្រាយបញ្ចប់ជម្លោះ ជាមួយសាធារណរដ្ឋអ៊ីស្លាម នោះទេ។ បើតាម CENTCOM , រ៉ាដា, ប្រព័ន្ធការពារដែនអាកាស និង ប៉ុស្តិ៍បញ្ជាការដ្ឋាន នៅជិតច្រកសមុទ្រ…
-
អ៊ីរ៉ង់ ប្រកាសបិទ ច្រកសមុទ្រ ហ័រមូស ទាំងស្រុង

តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រ ហ័រមូស ទាំងស្រុង មិនឲ្យគ្រប់នាវាទាំងអស់ បើកឆ្លងកាត់។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃព្រហស្បតិ៍នេះ។ បើតាមប្រភព, លោក Khatam al-Anbiya អ្នកនាំពាក្យ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាថ្មី របស់សហរដ្ឋអាមេរិក លើទឹកដីរបស់ខ្លួន អ៊ីរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រ Hormuz ទាំងស្រុង សម្រាប់ការធ្វើនាវាចរណ៍។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សេចក្តីថ្លែងការណ៍ បញ្ជាក់បន្ថែមថា «មានប្រសិទ្ធភាពភ្លាមៗ ដោយសារកង្វះសន្តិសុខក្នុងតំបន់, ច្រកសមុទ្រ Hormuz ត្រូវបានប្រកាសបិទ ចំពោះនាវាគ្រប់ប្រភេទ រួមទាំង នាវាដឹកប្រេង និងកប៉ាល់ជំនួញផ្សេងៗទៀត។ ការប៉ុនប៉ងឆ្លងកាត់ណាមួយ នឹងត្រូវជួបជាមួយនឹងការវាយប្រហារ»។ ទន្ទឹមនឹងនេះ កងកម្លាំងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC បាននិយាយថា ពួកគេបានបុកនាវា ពីរគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្ររួចហើយ។ យ៉ាងណាមិញ ជាការឆ្លើយតបភ្លាមៗ, បញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM បាននិយាយថា នាវាពាណិជ្ជកម្មបន្តឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ប្រភពបញ្ជាក់…
-
ជម្លោះពិភពលោកស្ទុះឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២

អូស្លូ ៖ ចំនួនជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក កាលពីឆ្នាំ ២០២៥ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ ឆ្នាំ ១៩៤៦ ។ យោងតាមរបាយការណ៍ជម្លោះប្រចាំឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ ហៅកាត់ (PRIO) បានឲ្យដឹងថា ឆ្នាំមុន ជម្លោះចំនួន ៦៥ ត្រូវបានកត់ត្រានៅទូទាំងពិភពលោក ។ របាយការណ៍ដដែលបញ្ជាក់ថា ២០២៥ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតទី ៣ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ពោលមានអ្នកស្លាប់ប្រហែល ២៤ ម៉ឺន ៥ ពាន់នាក់ ។ អ្នកស្លាប់ទាំងនេះ ភាគច្រើនត្រូវបានជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អំពើហិង្សានៅស៊ូដង់ និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក្នុងនោះជិត ៧ ម៉ឺន ៦ ពាន់ ៥០០នាក់ ត្រូវបានស្លាប់ ដោយសារការវាយប្រហារដែលកំណត់គោលដៅដោយផ្ទាល់លើជនស៊ីវិល ។ តួលេខនេះ កើនឡើងខ្លាំង បើធៀបនឹងឆ្នាំ ២០២៤ ដែលមានត្រឹមតែ ១ ម៉ឺន ៤…
-
ជប៉ុន ដាក់លក្ខខណ្ឌ ៣ ធំៗ មុនលូកដៃចូលបេសកកម្មការពារច្រកសមុទ្រ Hormuz

តូក្យូ ៖ ប្រទេសជប៉ុនបានបញ្ចេញលក្ខខណ្ឌធំៗចំនួន ៣ មុនពេលសម្រេចចិត្តបញ្ជូនកងកម្លាំងរបស់ខ្លួន លូកដៃចូលរួមបេសកកម្មការពារច្រកសមុទ្រ Hormuz ចំពេលមានភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ ជុំវិញការបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ បើតាម Japan Today, លក្ខខណ្ឌធំៗទាំង ៣ នោះ ជប៉ុនបានទាមទារឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់ ។ ស្តារបណ្តាញទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញ និងចុងក្រោយ គឺការកាត់បន្ថយការគំរាមកំហែងនៅច្រកសមុទ្រ Hormuz ។ លក្ខខណ្ឌ ៣ ធំៗនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi លើកឡើងក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញ ជាមួយប្រមុខការពារជាតិអង់គ្លេស និងបារាំង កាលពីពាក់កណ្តាលខែ ឧសភា ដើម្បីពិភាក្សាអំពីបេសកកម្មពហុជាតិការពារ សម្រាប់ធានាសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ។ សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំនោះ បានបញ្ជាក់ច្បាស់ៗថា ប្រតិបត្តិការនេះ នឹងចាប់ផ្តើមភ្លាមៗ នៅពេលកាលៈទេសៈអំណោយផលមកដល់ ជាពិសេស វាក៏ត្រូវតែស្របតាមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិជាតិ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក…