-
កម្ពុជាក្លាយជាប្រទេសដំបូងគេនៅអាស៊ី និងប៉ាស៊ីហ្វិក សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

ព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងវិស័យសុខាភិបាល ដោយក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ «៩៥-៩៥-៩៥» ដែលជាគោលដៅសំខាន់របស់សហគមន៍អន្តរជាតិក្នុងការបញ្ចប់ជំងឺអេដស៍ជាបញ្ហាគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ២០៣០។ អាន៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអង្គការសហប្រជាជាតិរួមគ្នាស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សមិទ្ធផលនេះបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យនៃការឆ្លើយតបរបស់កម្ពុជា ចំពោះមេរោគអេដស៍ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥%នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន, ៩៥%នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ហើយ ៩៥%នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត ។ សមិទ្ធផលនេះ បញ្ជាក់ពីភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតែ៧ប៉ុណ្ណោះនៅលើពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ តាំងពីឆ្នាំ២០១៧ គឺមុនកាលកំណត់រហូតដល់ ៣ឆ្នាំ។ ទោះបីសម្រេចបានជោគជ័យដ៏ធំធេងនេះក៏ដោយ កម្ពុជានៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៥ មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ៩៥៨ ករណី ដែលក្នុងនោះ ៨៤% ស្ថិតក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរបស់ពួកគេ។ រាជរដ្ឋាភិបាលបានកំណត់គោលដៅកាត់បន្ថយករណីឆ្លងថ្មីឱ្យនៅតិចជាង ២៥០ ករណីក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែការសម្រេចគោលដៅនេះទាមទារឱ្យមានការខិតខំប្រកបដោយយុទ្ធសាស្ត្រ និងមានចីរភាព។ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា សមិទ្ធផលនេះគឺជាមោទនភាពជាតិ ប៉ុន្តែក៏នាំមកនូវការទទួលខុសត្រូវថ្មីផងដែរ ក្នុងការធានាថា ការរីកចម្រើននេះនឹងត្រូវបានរក្សាទុក និងបន្តប្រកបដោយចីរភាព…
-
កិច្ចប្រជុំស្វែងរកការឯកភាពលើការកែសម្រួលលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់អង្គរ

កិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងរកការឯកភាពរួមពីភាគីពាក់ព័ន្ធ ចំពោះការកែសម្រួលលក្ខខណ្ឌគ្រប់គ្រង និងប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានលើកឡើងថា ការពិនិត្យឡើងវិញនូវលក្ខខណ្ឌប្រើប្រាស់ដីដែលមានស្រាប់ ត្រូវធ្វើដោយការពិចារណាយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការអភិរក្សបេតិកភណ្ឌ និងការរស់នៅរបស់ប្រជាពលរដ្ឋអាចដំណើរការស្របគ្នាបានប្រកបដោយភាពសុខដុមរមនា។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា មានបេសកកម្មស្នូលក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ចំណែកឯប្រជាពលរដ្ឋក៏មិនមានគោលបំណងអ្វីក្រៅពីការរស់នៅឲ្យមានភាពសុខស្រួលនោះដែរ។ ដូច្នេះគណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវរិះរកវិធីសាស្ត្រសម្របសម្រួលយ៉ាងណា ដើម្បីស្វែងរកភាពសុខដុមរមនារវាងភាគីទាំងពីរ កុំឱ្យប្រជាពលរដ្ឋយល់ឃើញថា ជាការគៀបសង្កត់ និងមានសម្ពាធក្នុងការរស់នៅនោះឡើយ ។ក្នុងនាមជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ឯកឧត្តម សាយ សំអាល់ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំគោលការណ៍រួមមួយ សម្រាប់គ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ជាតិ ដូចជា តំបន់បេតិកភណ្ឌពិភពលោកអង្គរ តំបន់បឹងទន្លេសាប តំបន់ព្រៃលិចទឹក តំបន់ព្រៃកោងកាង និងតំបន់អភិរក្សផ្សេងៗទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ គួរបញ្ជាក់ថា ដើម្បីរក្សាតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌប្រើប្រាស់ដីតំបន់អង្គរ ផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ និងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានរបៀបរៀបរយ។ ជាក់ស្តែង…
-
វិទ្យាស្ថាន NTTI ត្រៀមដាក់តាំងបង្ហាញឧបករណ៍ទំនើបៗជាស្នាដៃសិស្ស-និស្សិត ក្នុងទិវាជាតិ TVET

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចជាស្រេចក្នុងការដាក់តាំងបង្ហាញឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលជាស្នាដៃរបស់សិស្ស-និស្សិតខ្មែរ យ៉ាងហោចណាស់ចំនួន ១១ ប្រភេទ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។ លោក ជិន តារា នាយកវិទ្យាស្ថាន NTTI បានឱ្យដឹងថា ឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនោះមានដូចជា៖ ម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូតឧស្សាហកម្ម ម៉ាស៊ីនបិទគម្របកេសដោយស្វ័យប្រវត្តិ, ម៉ាស៊ីនវេចខ្ចប់ទឹក និងភេសជ្ជៈ, ប្រព័ន្ធសូឡាចាប់ស្រមោលព្រះអាទិត្យ, ប្រព័ន្ធកង្ហារខ្យល់, ម៉ូឌែលប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ និងប្រព័ន្ធសូឡាក្នុងអគារជាដើម។ លោកបានបន្តថា សិស្ស-និស្សិតមានការរំភើប និងទន្ទឹងរង់ចាំថ្ងៃដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន ដើម្បីបង្ហាញជូនសាធារណជន ជាពិសេសសិស្សានុសិស្សកម្រិតវិទ្យាល័យ បានស្វែងយល់បន្ថែមអំពីជំនាញ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានបង្កើត និងអភិវឌ្ឍដោយកូនខ្មែរ។ លោកនាយកបានលើកឡើងថា ការសិក្សាជំនាញនៅ NTTI បានជួយអភិវឌ្ឍសមត្ថភាពរបស់សិស្ស-និស្សិតឱ្យកាន់តែប្រសើរឡើង ដោយសារវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែប ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។ ជាពិសេស វិទ្យាស្ថានផ្តោតលើការអនុវត្តជាក់ស្តែង…
-
សម្ដេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្អុលប្រាប់ចំណុចសំខាន់មួយថា ពេលណាព្រំដែនគោក រវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ជាទំនិញខុសច្បាប់ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ។ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានគូសនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី១៣មិថុនា ថា អាចមានការបកស្រាយខុស ឬយល់ តែធ្វើមិនយល់ ឬជាការបំពាន ឬជាអំពើពុករលួយ ឬជាការប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិត ទើបទំនិញថៃថ្មីៗ បាននាំចូលមកប្រើប្រាស់នៅកម្ពុជា ។ សម្ដេចតេជោ បានបន្តថា ដើម្បីបានជាពន្លឺ និងឈប់ល្ងង់តទៅទៀត ខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ។ សម្ដេចតេជោ បញ្ជាក់ថា ពេលដែលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស គឺជាសមត្ថកិច្ចរបស់គយ ដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹក តាមកំពង់ផែសមុទ្រ…
-
ប៉ូឡូញទទួលបានយន្តហោះចម្បាំង F-35 ដំបូងពីអាមេរិក

វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ ទទួលបានយន្តហោះចម្បាំង F-35 ឈុតដំបូង របស់ខ្លួន ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ យន្តហោះចម្បាំងពហុមុខងារ F-35 ដែលទីក្រុង វ៉ាសូវី ទិញពីសហរដ្ឋអាមេរិក បានចុះចត នៅមូលដ្ឋាន Lask ក្នុងប្រទេសប៉ូឡូញ ដើម្បីដាក់បញ្ចូល ទៅក្នុងកងកម្លាំងប្រដាប់អាវុធ ប្រទេសអឺរ៉ុប មួយនេះ។ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ប្រកាសថា «នៅប៉ុន្មានឆ្នាំខាងមុខ ប្រទេសប៉ូឡូញ នឹងកាន់តែរឹងមាំ កាន់តែមានថាមពល និងមានសុវត្ថិភាពជាងមុន» ដោយលោកហៅទទួល F-35 ថា ជា “ថ្ងៃប្រវត្តិសាស្ត្រ” ។ បើតាម Euronews, យន្តហោះចម្បាំង F-35 ជំនាន់ទីប្រាំ គឺជាយន្តហោះចម្បាំងទំនើបបំផុត នៅក្នុងពិភពលោក ជាមួយបច្ចេកវិទ្យាបំបាំងកាយ ដែលបង្កការពិបាកសម្រាប់រ៉ាដា របស់សត្រូវ ក្នុងការចាប់បាន។ ពួកវាត្រូវបានបំពាក់ ជាមួយនឹងឧបករណ៍ចាប់សញ្ញាយ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យប្រមូល វិភាគ និងបញ្ជូនព័ត៌មាន…
-
អ៊ីរ៉ង់ ថា អ៊ីស្រាអែលគុំកួនបំផ្លាញពិធីចុះកិច្ចព្រមព្រៀង រវាងខ្លួននិងអាមេរិក

តេហេរ៉ង់ ៖ អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល ព្យាយាមបំផ្លាញផែនការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងទីក្រុងតេហេរ៉ង់ និង សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។ លោក Benjamin Netanyahu ធ្លាប់អះអាងទៀតថា អ៊ីស្រាអែល សុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែមិថុនាថា អ៊ីស្រាអែលកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបង្អាក់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់។ លោករៀបរាប់ថា «មានសត្រូវប្រឆាំង ចំពោះកិច្ចព្រមព្រៀងនេះ ដែលដឹកនាំដោយរបប Zionist ។ ខ្ញុំនឹងផ្តល់ព័ត៌មានលម្អិត អំពីការប៉ុនប៉ង របស់របប Zionist ដើម្បីបង្ខូចកិច្ចព្រមព្រៀង នៅពេលក្រោយ »។…
-
លោក ត្រាំ ៖ អាមេរិកបានសម្លាប់មេភេរវករធំបំផុតលើលោក

វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារសម្លាប់មេភេរវករធំបំផុត លើលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃសៅរ៍នេះ។ ប្រភពព័ត៌មាន បានដកស្រង់សំណេរ ដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social ដោយមេដឹកនាំអាមេរិករូបនេះ អះអាងថា ក្រោមបទបញ្ជារបស់លោកផ្ទាល់, កម្លាំងសហរដ្ឋអាមេរិក ធ្វើសកម្មភាព សម្របសម្រួល ជាមួយភាគីវេណេស៊ុយអេឡា បានសកម្មភាពវាយប្រហារ ដែលបានសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ។ លោក រៀបរាប់ថា «តាមការណែនាំរបស់ខ្ញុំ, បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានវាយប្រហារយ៉ាងរហ័ស និងដ៍សាហាវ ដើម្បីប្រហារជីវិត លោក Nino Guerrero ដែលជាមេដឹកនាំដ៏អាក្រក់ របស់ក្រុម Tren De Aragua ដែលជាអង្គការភេរវករ ស្រេកឃ្លានឈាមបំផុត នៅលើភពផែនដី»។ លោក ត្រាំ បានបន្ថែមថា «សកម្មភាពនេះ ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធ…
-
លោក ពូទីន ៖ អ៊ុយក្រែនបង្កើនការវាយប្រហារដ្រូន ដើម្បីបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយ កាលពីថ្ងៃសុក្រថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលកំពុងកើនឡើង មានគោលបំណងសាបព្រួសភាពច្របូកច្របល់ បំបែកបំបាក់រុស្ស៊ី និងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេស។ ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយលុកយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានវាយប្រហារជាប្រចាំលើរោងចក្រចម្រាញ់ប្រេង និងមជ្ឈមណ្ឌលនាំចេញ របស់ទីក្រុងមូស្គូ។ លោក ពូទីន បានប្រាប់ទាហានរុស្ស៊ី នៅក្នុងកិច្ចប្រជុំវិមានក្រឹមឡាំងថា «គោលដៅរបស់ពួកគេគឺបង្កើតការបែកបាក់នៅក្នុងសង្គមរុស្ស៊ី សាបព្រួសភាពច្របូកច្របល់ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច»។ លោកបានបន្ថែមថា «ប៉ុន្តែពួកគេនឹងមិនជោគជ័យឡើយ»។ ការអត្ថាធិប្បាយនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង Kyiv បាននិយាយថា ខ្លួនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយដែលមានចម្ងាយជាង ១០០០ គីឡូម៉ែត្រ ពីជួរមុខ។ លោក ពូទីន បានសារភាពថា ការវាយប្រហាររបស់អ៊ុយក្រែនបានបង្ក “ការខូចខាតសេដ្ឋកិច្ច” ប៉ុន្តែបានអះអាងថា “អ្វីៗទាំងអស់ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស” ។ មានការពិបាកក្នុងការវាយតម្លៃថា តើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីមានការខូចខាតប៉ុនណា។ អ៊ុយក្រែនបានហៅការវាយប្រហារនេះថា ជាការសងសឹក ចំពោះយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចដែលត្រូវបានបញ្ជូនទៅកាន់ទីប្រជុំជននិងទីក្រុងរបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ លោក ពូទីន បានច្រានចោលការរំពឹងទុកនៃកិច្ចពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky…
-
អ៊ីរ៉ង់ ថា កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវចុះហត្ថលេខា ពីចម្ងាយ

តេហេរ៉ង់ ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃសុក្រថា សេចក្តីព្រាងកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក នឹងត្រូវចុះហត្ថលេខា ‘ពីចម្ងាយ’ នៅពេលត្រូវបានបញ្ចប់រួចរាល់ នាប៉ុន្មានថ្ងៃខាងមុខនេះ។ អំឡុងកិច្ចសម្ភាស ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Araghchi ក៏និយាយបន្ថែមទៀតថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ រួមមានទាំង ការរៀបចំលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ពីឈូងសមុទ្រ។ ក្រៅពីនេះ អ៊ីរ៉ង់ អំពាវនាវឱ្យមានការដកការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក លើកំពង់ផែអ៊ីរ៉ង់។ លោក Araghchi ក៏បាននិយាយផងដែរថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជាមួយនឹងសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់របស់អ៊ីរ៉ង់ គឺ “ធ្វើឱ្យវារលាយ នៅខាងក្នុងប្រទេសអ៊ីរ៉ង់”។ អ៊ុយរ៉ាញ៉ូម ដែលទីក្រុងវ៉ាស៊ីនតោន តែងចោទប្រកាន់ថា ជាផ្នែកមួយនៃកម្មវិធីអាវុធនុយក្លេអ៊ែរ។ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ ដែលដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមចរចារបស់ប្រទេសនេះ បាននិយាយថា កិច្ចព្រមព្រៀង ក៏នឹងឃើញមានការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងចំនួន ២៤ពាន់លានដុល្លារផងដែរ៕ ប្រភព ៖…
-
លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីជើងខ្លាំងធ្វើសង្គ្រាម របស់អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃ ដែលមេដឹកនាំរូបនេះ បានអះអាងថា អ៊ីស្រាអែលសុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។ បន្ទាប់ពីជជែកតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងដែលត្រៀមចុះហត្ថលេខា ជាមួយប្រទេសអ៊ីរ៉ង់, លោក Netanyahu បញ្ជាក់ថា «អ៊ីស្រាអែល មិនមែនជាភាគី ស្ថិតនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះទេ» ។ យ៉ាងណា ការិយាល័យរបស់លោក Netanyahu បានសម្តែងសុទិដ្ឋិនិយមចំពោះ MOU នេះ ដោយបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trump ដែលកិច្ចព្រមព្រៀងចុងក្រោយនេះឈានដល់ការដកចេញនូវសម្ភារៈបរិក្ខារ, ការរុះរើហេដ្ឋារចនាសម្ព័ន្ធ ផលិតមីស៊ីល ហើយ អ៊ីរ៉ង់បញ្ឈប់ការគាំទ្រ ដល់ដៃជើងប្រដាប់អាវុធរបស់ខ្លួន នៅក្នុងតំបន់។ ប៉ុន្តែ…