Category: ព័ត៌មាន

  • ជនជាតិ នីហ្សេរីយ៉ា១ម្នាក់ជាមួយថ្នាំញៀនជាច្រើនគីឡូក្រាមត្រូវសមនត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបាននភខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    ជនជាតិ នីហ្សេរីយ៉ា១ម្នាក់ជាមួយថ្នាំញៀនជាច្រើនគីឡូក្រាមត្រូវសមនត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបាននភខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    ជនសង្ស័យមានឈ្មោះ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ ៥០ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា រួមនិងគ្រឿងញៀនជិត៣គីឡូក្រាមត្រូ វបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៦ ខធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គ្រឿងញៀនទាំងជិត៣គីឡូក្រាម មានប្រភេទក្រាមពណ៍សថ្លា១៨កញ្ចប់ ស្មើ ២ពាន់៩០០ក្រាម២មីលីក្រាម ,ម្សៅពណ៍ស៧កញ្ចប់ ស្មើ៤១ក្រាម១១មីលីក្រាម ,ថ្នាំគ្រាប់ចំរុះពណ៍ ៩៨គ្រាប់ ស្មើ៥០ក្រាម៩៣មីលីក្រាម។  ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនយកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។  ជនសង្ស័យ បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន ទុកសម្រាប់ជួយដូរ ចែកចាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេ ក៏មានបក្សពួកជាជាតិ នីហ្សេរីយ៉ា ដូចគ្នា២នាក់ទៀត ដែលរកស៊ីជួញដូរគ្រឿងញៀនជាមួយគ្នាផងដែរ។  ជនសង្ស័យ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរខួប៦០ឆ្នាំនៃឱសថគីណាល់ និងពិធីប្រកាសលទ្ឋជ័យលាភី ពានរង្វាន់គីណាល់ឆ្នាំ២០១៩

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរខួប៦០ឆ្នាំនៃឱសថគីណាល់ និងពិធីប្រកាសលទ្ឋជ័យលាភី ពានរង្វាន់គីណាល់ឆ្នាំ២០១៩

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរខួប៦០ឆ្នាំនៃឱសថគីណាល់ និងពិធីប្រកាសលទ្ឋជ័យលាភីពានរង្វាន់គីណាល់ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំព្រឹទ្ឋសភា មន្រ្តីរាជការក្នុងជួររដ្ឋាភិបាល អាជ្ញាធរខណ្ឌ និងសិស្សនិស្សិតជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល បានឱ្យដឹងថា ឱសថគីណាល់ គឺជានិមិត្តរូបនៃការរស់ឡើងវិញនៃវិស័យឧស្សាហកម្មឱសថនៅកម្ពុជា ព្រោះថាគីណាល់គឺជាថ្នាំពេទ្យ ដែលផលិតនៅប្រទេសកម្ពុជាលើកដំបូងបង្អស់ ។ គីណាល់ជាឧសថសម្រាប់ព្យាបាល ដែលត្រូវបង្កើតឡើងនៅកម្ពុជាដោយជនជាតិខ្មែរមួយរូប ក៏ជានិមិត្តរូបនៃឯករាជ្យជាតិ ត្រូវបានឆ្លងកាត់ការបង្កើតភាពច្នៃប្រឌិត និងការស្រាវជ្រាវដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ កាលពី៦០ឆ្នាំមុន ស្ថិតក្នុងវ័យមិនដល់៣០ឆ្នាំ លោកឱសថបណ្ឌិត កុក សុខគីម បានចំណាយអស់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមចំណែកក្នុងកសាងប្រទេសយើង ដែលមានចក្ខុវិស័យដូចគ្នា បង្កើតគំនិតចង់ស្រាវជ្រាវច្នៃប្រឌិតអ្វីដែលថ្មី ពង្រឹងដល់អត្តសញ្ញាណជាតិ ។ បន្ទាប់មកយើងបានបង្កើតសហគ្រាសមួយ ជាមួយនឹងទស្សនវិស័យច្បាស់លាស់ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។ …សម្ភាសន៍… …

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយបង្គំ និងសាកសួរសុខទុក្ខសម្តេចព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយបង្គំ និងសាកសួរសុខទុក្ខសម្តេចព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលថ្វាយបង្គំ និងសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែល សម្តេចកំពុងសិង្ហ និងរងចាំការព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ថុង ញិត នៃប្រទេសវៀតណាម នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ នាឱកាសនោះ លោកជំទាវ ក៏បានប្រគេនបច្ច័យរបស់សប្បុរសជនដែលបានចូលបុណ្យតាមរយៈលោកជំទាវ និងបានថ្វាយបង្គំ ជូនព្រះពរសម្តេច សូមមានព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ និងជៀសផុតពីជម្ងឺផ្សេងៗផងដែរ។        

  • មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣

    មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣

     ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំកីឡាទេសចរណ៍ បានប្រកាសនៅក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកម្សិលមិញថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ នៅតាមបណ្តាលខេត្តទាំងអស់នៃព្រះរាជណាចក្រកម្ពុជាក្នុងគោលដៅបំផុសផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។     ឯកឧត្តមបញ្ជាក់ថា កីឡាដែលយើងគ្រោង និងដាក់នៅក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះមាន៦ប្រភេទកីឡា គឺ រត់កំសាន្ត ជិះកង់. ចំបាប់បុរាណ.ប្រដាល់គុនខ្មែរ.អុកចក្រង្គ និងល្បុក្តតោ ដែលប្រភេទកីឡាទាំង៦នេះយើងមានគោលដៅអោយមហាជនចូលរួមគាំទ្រអោយច្រើនផុសផុល និងគាំទ្រកីឡាអត្តសញ្ញាណជាតិខ្មែរឈានទៅសម្រេចជោគជ័យពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។    រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា ក្រៅពីកីឡាទេសចរណ៍ទាំង៦ប្រភេទដែលយើងរៀបចំក្នុងកម្មវិធីផ្សព្វផ្សាយនេះ យើងក៍មានការប្រគុំតន្រ្តីទេសចរណ៍ ដែលមានកម្លែង ចំរៀងច្រៀង និងអ្នកអធិប្បាយបញ្ចេញសារអប់រំអំពីទេសចរណ៍ និងបរិស្ថានស្អាតផងដែរ។      រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលដៅនៃព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងរៀបចំរៀងរាល់២ទៅ៣ខែម្តងធ្វើនៅគ្រប់ខេត្ត។គោលដៅចម្បងនៃកម្មវិធីនេះ គឺ     សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២០ដល់ឆ្នាំ២០២៣រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងនាយដ្ឋានកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍៕        

  • រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម

    រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម

    ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម មកពីបណ្តាខេត្តនានា ទូទាំងប្រទេស ប្រមាណជាង ៣០០០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធ និង អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ ពិតជាអស្ចារ្យ! NNP បានរកឃើញដោយសម្រេចរង្វាន់ធំនេះ ប្រគល់ឱ្យអ្នកស្រី ហួម ធីតា ម្ចាស់ដេប៉ូតំណាងចែកចាយដ៏ធំ។ ចំណែករង្វាន់លើកទឹកចិត្តនូវរង្វាន់ម៉ូតូ Dream Honda 2020 បានទៅលើអ្នកស្រី ឈិន លាងនី, អ្នកស្រី សួន ស្រីទូច ,អ្នកស្រី ហួន សុភាព, អ្នកស្រី អ៊ន់ ធីតា, អ្នកស្រី ថោ សុគន្ធា, អ្នកស្រី ចាន់ ថាវរី…

  • មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣

    មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍អះអាងថា ឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងយកកីឡា៦ប្រភេទជាចលនាផ្សព្វផ្សាយកីឡាទេសចរណ៍បញ្រ្ជាបដល់ពលរដ្ឋនៅតាមបណ្តាលខេត្តឆ្ពោះកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំកីឡាទេសចរណ៍ បានប្រកាសនៅក្នុងសន្និសិទសារព័ត៍មាន កាលពីព្រឹកម្សិលមិញថា នៅឆ្នាំ២០២០ខាងមុខនេះ ក្រសួងទេសចរណ៍ និងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ នៅតាមបណ្តាលខេត្តទាំងអស់នៃព្រះរាជណាចក្រកម្ពុជាក្នុងគោលដៅបំផុសផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបញ្ជាក់ថា កីឡាដែលយើងគ្រោង និងដាក់នៅក្នុងកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះមាន៦ប្រភេទកីឡា គឺ រត់កំសាន្ត ជិះកង់. ចំបាប់បុរាណ.ប្រដាល់គុនខ្មែរ.អុកចក្រង្គ និងល្បុក្តតោ ដែលប្រភេទកីឡាទាំង៦នេះយើងមានគោលដៅអោយមហាជនចូលរួមគាំទ្រអោយច្រើនផុសផុល និងគាំទ្រកីឡាអត្តសញ្ញាណជាតិខ្មែរឈានទៅសម្រេចជោគជ័យពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ រដ្ឋលេខាធិការរូបនេះ បញ្ជាក់ទៀតថា ក្រៅពីកីឡាទេសចរណ៍ទាំង៦ប្រភេទដែលយើងរៀបចំក្នុងកម្មវិធីផ្សព្វផ្សាយនេះ យើងក៍មានការប្រគុំតន្រ្តីទេសចរណ៍ ដែលមានកម្លែង ចំរៀងច្រៀង និងអ្នកអធិប្បាយបញ្ចេញសារអប់រំអំពីទេសចរណ៍ និងបរិស្ថានស្អាតផងដែរ។ រដ្ឋលេខាធិការ បញ្ជាក់ទៀតថា គោលដៅនៃព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងរៀបចំរៀងរាល់២ទៅ៣ខែម្តងធ្វើនៅគ្រប់ខេត្ត គោលដៅចម្បងនៃកម្មវិធីនេះ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ផ្សព្វផ្សាយ កីឡាទេសចរណ៍ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ គ្រោងចាប់ផ្តើមនៅឆ្នាំ២០២០ដល់ឆ្នាំ២០២៣រៀបចំដោយក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងនាយដ្ឋានកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍៕  

  • ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម

    ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម

    ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដោយមានផ្តល់ជូនរង្វាន់រថយន្ត ទំនើបមួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និងពានរង្វាន់រាប់រយគ្រឿង ដល់ អ្នកលក់ឆ្នើម ម្ចាស់ដេប៉ូឆ្នើម និងអ្នកចែកចាយឆ្នើម មកពីបណ្តាខេត្តនានា ទូទាំងប្រទេស ប្រមាណជាង ៣០០០នាក់ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោកស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធ និង អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។ ពិតជាអស្ចារ្យ! NNP បានរកឃើញដោយសម្រេចរង្វាន់ធំនេះ ប្រគល់ឱ្យអ្នកស្រី ហួម ធីតា ម្ចាស់ដេប៉ូតំណាងចែកចាយដ៏ធំ។ ចំណែករង្វាន់លើកទឹកចិត្តនូវរង្វាន់ម៉ូតូ Dream Honda 2020 បានទៅលើអ្នកស្រី ឈិន លាងនី, អ្នកស្រី សួន ស្រីទូច…

  • ក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិកសម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ដើម្បីទុកពេលត្រួតពិនិត្យពីសុវត្ថិភាព

    ក្រុមហ៊ុន Boeing របស់សហរដ្ឋអាម៉េរិកសម្រេចផ្អាកការផលិតយន្តហោះត្រកូល 737 MAX ដើម្បីទុកពេលត្រួតពិនិត្យពីសុវត្ថិភាព

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing បានប្រកាសនឹងផ្អាកការផលិតយន្តហោះត្រកូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០តទៅហើយ ក្រោយអាជ្ញាធរត្រួតពិនិត្យរបស់អាម៉េរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបញ្ជាក់អំពីសុវត្ថិភាព និង បញ្ហារបស់យន្តហោះប្រភេទនេះ ។ ក្រុមហ៊ុន Boeing បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តផ្អាកផលិតកម្មរបស់យន្តហោះ 737 MAX ធ្វើឡើងដោយយោងលើកត្តាសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការពន្យារពេល ផ្តល់អាជ្ញាធរសុវត្ថិភាពពីសំណាក់ប្រតិបត្តិករអាកាសចរណ៍អាមេរិក រហូតដល់ឆ្នាំ២០២០ ក៏ដូចជាភាពមិនច្បាស់លាស់នៃការកំណត់ពេលវេលា ដើម្បីអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX នៅទូទាំងពិភពលោកអាចធ្វើប្រតិបត្តិការវិញ ។ បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រុមហ៊ុន Boeing នឹងផ្អាករាល់សកម្មភាពផលិតយន្តហោះ ប្រតូល 737 MAX ចាប់ពីខែមករា ឆ្នាំ២០២០ រហូតដល់អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍អាម៉េរិក ធ្វើកការបញ្ជាក់បទដ្ឋានសុវត្ថិភាពឡើងវិញជាផ្លូវការ ៕ធ.ដ

  • ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

    ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក, ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន, ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដូច្នោះ នាឱកាសអញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអង្គពិធីទាំងមូល រួមគ្នាតាមដានរបាយការណ៍សមិទ្ធផលការងាររបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន…

  • ចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ត្រូវតុលាការខេត្តកណ្តាល ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

    ចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ត្រូវតុលាការខេត្តកណ្តាល ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

    កណ្តាល៖ លោក គឹម រ័ត្នណារិន អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ បានសម្រេចចេញដីកា ឃុំខ្លួនចោរលួចខ្សែក ខ្សែដៃ និងចិញ្ចៀន នៅក្នុងផ្សារតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួច” តាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ ប្រព្រឹត្តឡើងនៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ១៦ ខែធ្នូ វេលាម៉ោង១៖៣០នាទីរសៀល។ ជនរងគ្រោះឈ្មោះ គ្រី តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ លុច ឈីត ហៅណាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។ នគរបាលក្រុងតាខ្មៅ បានអោយដឹងថា មុនពេលពេលកើតហេតុ ជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូដាក់តាំង យកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញ…