Category: ព័ត៌មាន

  • ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាក់គោលដៅដណ្តើមមេដាយអោយបាន២គ្រឿង ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាក់គោលដៅដណ្តើមមេដាយអោយបាន២គ្រឿង ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែងក្នុងពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពាន់រង្វាន់ ប្រធានសហព័ន្ធ លើកទី៤ ប្រចាំឆ្នាំ២០១៨នេះថា ភារកិច្ចសំខាន់នាថ្ងៃខាងមុខ សហព័ន្ធកំពុងជំរុញយ៉ាងខ្លាំង ដើម្បីពន្លឿនការអភិវឌ្ឍលើកកម្ពស់សមត្ថភាព កីឡាករ កីឡាការិនីវ័យក្មេង ធ្វើយ៉ាងណាដណ្តើមមេដាយឲ្យបានយ៉ាតិច ២គ្រឿង ពីព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដើម្បីឆ្លើយដោយប្រសិទ្ធភាពនៅអ្វី ដែលគណៈកម្មការជាតិអូឡាំពិកកម្ពុជាដាក់ទិសដៅ ជូនសហព័ន្ធកីឡាវាយសីកម្ពុជា ។            ឯ ឧ លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែងថា សហព័ន្ធបង្កើនព្រឹត្តិការណ៍ប្រកួតជាច្រើន ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី ចូលរួមប្រកួតប្រជែងបង្កើនការអភិវឌ្ឍសមត្ថភាពជម្រុញឆ្ពោះទៅរកគុណផលកាន់តែប្រសើរនាពេលខាងមុន ។            ដោយឡែកកីឡាការិនី កែ ពេជ្រឆរវី ចាប់ដៃគូជាមួយ ឈឿន ឆៃរី មកពីក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារមិនគិតអាយុ លើកឡើងថា ឆ្នាំនេះមានការប្រកួតប្រជែងខ្ពស់ជាងរាល់ឆ្នាំ ពីព្រោះដៃគូសុទ្ធសឹងមានសមត្ថភាពខ្ពស់ ប៉ុន្តែនាងប្តេជ្ញាថា និងបង្កើនការហ្វឹកហាត់បន្ថែមទៀត ទោះបីជាទទួលបានជ័យជំនះហើយក៏ដោយ ។ ដើម្បីអភិវឌ្ឍសមត្ថភាពកាន់តែល្អជាងនេះ ដើម្បីរក្សាសារតំណែងជើងឯកអោយបាន ។  សម្ភាសន៍…

  • សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីឆ្ពោះទៅគុណភាព

    សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីឆ្ពោះទៅគុណភាព

    វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន ដែលរៀបចំដោយសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្រោមការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកជាផ្លូវការ នៅសាលនាយកដ្ឋានកីឡា នៃពហុកីឡដ្ឋានជាតិ និងគ្រោងបញ្ចប់នាថ្ងៃទី៦ ខែតុលាខាងមុខ ។លោក គុជ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងថា  វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន មានសិក្ខាកាមចូលរួមចំនួន៣១នាក់ ក្នុងនោះមាននារី១០ នាក់មកពីកងទ័ពឆ័ត្រយោង៩១១ អង្គភាពប្រឆាំងភេវរកម្មអង្គភាពការពារអាកាស និងក្លឹប PPSC ដែលបង្រៀនដោយគ្រូឧទ្ទេស គឺលោក Thomas Bavet ។ លោក ចាត់ទុកថា វគ្គនេះមានសារៈសំខាន់ណាស់ សម្រាប់សហព័ន្ធ បង្កើននូវធនធានមនុស្ស ក្នុងការអភិឌ្ឍនវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យមានកាន់តែល្អប្រសើរ ។ វគ្គនេះសិក្សាលើជំនាញវិញ្ញាសាបាញ់កាំភ្លើងស្តង់ដារអូឡាំពិក ទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅលើទីលាន ។លោក ម៉ិល កាដូ អគ្គនាយករង អគ្គនាយកដ្ឋានកីឡាបានណែនាំថា កីឡាបាញ់កាំភ្លើង គឺជាប្រភេទ កីឡាមួយលឿនរហ័សចាំបាច់អ្នកប្រើប្រាស់សម្ភារៈត្រូវតែមានការម្រុងប្រយ័ត្នខ្ពស់ និងអត់ធ្មត ក្នុងពេលអនុវត្ត ។ ក្នុងការការប្រកួតក្តី បើគ្មានបញ្ជាទេ កីឡាករមិនអាចធ្វើខុសពីលក្ខណៈនោះទេ គឺចុងកាំភ្លើងត្រូវតម្រង់ ទៅកន្លែងអនុញ្ញាត…

  • ក្រសួងអប់រំ គ្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាជនពិការ អោយដល់មូលដ្ឋានផ្ទាល់ ក្នុងអាណត្តិថ្មីនេះ

    ក្រសួងអប់រំ  គ្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់កីឡាជនពិការ អោយដល់មូលដ្ឋានផ្ទាល់ ក្នុងអាណត្តិថ្មីនេះ

      ដោយមើលឃើញពីផលលំបាក របស់កីឡាករ កីឡាការិនីជនពិការ ក្នុងការហ្វឹកហាត់ ក្រសួង អប់រំ យុវជន និងកីឡា គ្រោងបង្កើតមជ្ឈមណ្ឌលសម្រាប់កីឡាជនពិការឱ្យដល់មូលដ្ឋាន ក្នុងអាណត្តិថ្មីនេះ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់់រ យុវជន និងកីឡា នាឱកាសជូនដំណើរអត្តពលិកជនពិការ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា  កីឡាជនពិការអាស៊ី នៅ ឥណ្ឌូនេស៊ី ។ សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលអត្តពលិកជនពិការកម្ពុជា បានបង្ហាញវត្តមាន ក្នុងព្រឹត្កការណ៍ Asian Para Games  ក្នុងនោះកម្ពុជាបញ្ជូន៦ប្រភេទកីឡាចូលរួម មាន៖ អត្តពលកម្ម បាញ់ធ្នូ ហែលទឹក ធែនពីនប៊ូលីង វាយកូនឃ្លីលើតុ និងវិញ្ញាសាកីឡាបាល់បោះពិការនារី  ដោយមានកីឡាករការិនី ប្រតិភូកីឡាជនពិការកម្ពុជា សរុបចំនួន៤០ រូប ៕  

  • ពលរដ្ឋជាសមាជិកនៃសមាគមមនុស្សចាស់របស់រាជធានីទាំងអស់ទទួលសេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃ

    ពលរដ្ឋជាសមាជិកនៃសមាគមមនុស្សចាស់របស់រាជធានីទាំងអស់ទទួលសេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃ

    អភិបាលរាជធានីភ្នំពេញ បានអះអាងថា ពលរដ្ឋដែលជាសមាជិកសមាគមមនុស្សចាស់របស់រាជធានីភ្នំពេញ គឺត្រូវបានទទួលសេវាព្យាបាលសាធារណៈដោយឥតគិតថ្លៃ។  ក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទវាមនុស្សចាស់អន្តរជាតិ នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងថា “មនុស្សចាស់ ទោះបីពួកគាត់បានក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងជាប្រភពទុនមួយដ៏មិនអាចខ្វះបានសម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលក្មេងខ្លះមិនអាចអនុវត្តការងារបានដូចមនុស្សចាស់នោះទេ”។ កត្តាទាំងអស់នេះហើយ ដែលរដ្ឋបាលរាជធានី ភ្នំពេញត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសគឺផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ និងធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃផងដែរ។  ឯកឧត្តម អភិបាលរាជធានីលើកឡើងទៀតថា មនុស្សចាស់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល រហូតមានការជួយឧបត្ថមជាច្រើនរួមជាមួយនឹងការពិនិត្យព្យាបាល។ មនុស្សចាស់បានពន្យល់ទុកនូវគុណបំណាច់ជាច្រើនជូនជាតិមាតុភូមិ និងចូលរួម អភិវឌ្ឍន៍ ឈានដល់ការរីកចំរើន ដែលនេះហើយជាស្នាដៃដ៏ធំធេងសម្រាប់ក្មេងជំនន់ក្រោម។ ជាមួយគ្នានោះដែរ អភិបាលរាជធានីភ្នំពេញ អោយអាជ្ញាធរសង្កាត់ទាំង១០៥ នៅទូទាំងរាជធានី ត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសសមាជិករបស់សមាគមមនុស្សចាស់ ដែលរដ្ឋបាលរាជធានីបានបង្កើតសមាគមរួចមកហើយនៅតាមសង្កាត់និមួយៗ។លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានលើកឡើងថា “តាមស្ថិតិ ឆ្នាំ២០១៧ មនុស្សវ័យចាស់នៅរាជធានីភ្នំពេញចាប់ពីអាយុ៦១ឆ្នាំឡើងទៅ មានចំនួន១៣៣,៣៦៣នាក់”។ លោកស្រីថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន…

  • ឃាត់ខ្លួនជនសង្ស័យ និងថ្នាំញៀន២កញ្ចប់

    ឃាត់ខ្លួនជនសង្ស័យ និងថ្នាំញៀន២កញ្ចប់

    ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលល្បាត  ដោយមានការសង្ស័យ ក៏ឃាត់ខ្លួនបុរសម្នាក់ ឆែកត្រួតពិនិត្យ និងបានរកឃេីញវត្ថុតាងរួមមានថ្នាំក្រាមសថ្លាចំនួន២កញ្ចប់កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ តាមផ្លូវ៣៦៩ ស្ថិតព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

  • បេសកកម្មសម្តេចតេជោ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅសហរដ្ឋអាម៉េរិកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ឬក៏និយាយតាមមួយបែបទៀតថា តាមវ៉ៃក្រុមប្រឆាំងដល់ផ្ទះ

    បេសកកម្មសម្តេចតេជោ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅសហរដ្ឋអាម៉េរិកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ឬក៏និយាយតាមមួយបែបទៀតថា តាមវ៉ៃក្រុមប្រឆាំងដល់ផ្ទះ

    មុនពេលសម្តេចតេជោដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ យើងតែងឮក្រុមប្រឆាំងក្បត់ជាតិនៅក្រៅស្រុកស្រែកបំភ្លៃថា អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិនឹងត្រូវបានព្យួរ ហើយសម្តេចតេជោមិនត្រូវបានអាម៉េរិកអនុញ្ញាតឲ្យជាន់ទឹកដី ឬអាម៉េរិកវាស់ដីឲ្យដើរ ព្រមទាំងមិនទទួលបានការស្វាគមន៍ពីអន្តរជាតិនោះទេ។ ក្រុមប្រឆាំងទាំងនោះជឿជាក់ថាយុទ្ធនាការរបស់ សម រង្ស៊ី ឲ្យអាម៉េរិកស្អប់កម្ពុជា និងឲ្យមានការដកអាសនៈកម្ពុជាចេញពីអង្គការសហប្រជាជាតិ ពិតជាទទួលបានជោគជ័យ តែផ្ទុយទៅវិញ សម្តេចតេជោបែរជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងជាតំណាងកម្ពុជា ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ហើយកម្ពុជាក៏បានធ្វើជាអនុប្រធានដឹកនាំកិច្ចប្រជុំនៅក្នុងមហាសន្និបាតនេះផងដែរ។ ជាងនេះទៅទៀត ក្នុងដំណើរបំពេញបេសកកម្មរបស់សម្តេចតេជោនៅសហរដ្ឋអាម៉េរិកនេះ ត្រូវបានកងកម្លាំងសន្តិសុខសហរដ្ឋអាម៉េរិក ការពារយ៉ាងល្អក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ។ សម្តេចតេជោ ក៏ត្រូវបានបងប្អូនខ្មែររស់នៅក្នុងសហរដ្ឋអាម៉េរិក និងកាណាដាយ៉ាងច្រើននាក់ មកទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ក្នុងនាមជាបងប្អូនដែលមានឈាមជ័រជាខ្មែរ ដែលស្រឡាញ់ សន្តិភាព និងការអភិវឌ្ឍជាតិ។ នេះហើយដែលគេហៅថា តាមវៃក្រុមប្រឆាំងដល់ផ្ទះដែលមានបរទេសនៅពីក្រោយខ្នងរបស់ពួកគេ និងបង្ហាញឲ្យឃើញថាផែនការដ៏ខ្មៅកខ្វក់របស់គណបក្សប្រឆាំងត្រូវរងបរាជ័យយ៉ាងអាម៉ាស់ម្តងទៀត។ សម រង្ស៊ី នៅតែជាជនបរាជ័យបន្តទៀត បន្ទាប់ពីវត្តមានសម្តេចតេជោ អញ្ជើញទៅសហរដ្ឋអាម៉េរិក ដែលបង្ហាញថាកម្ពុជា និងអាម៉េរិកនៅតែមានទំនាក់ទំនងជាមួយគ្នា ទាំងរឿងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងការបរទេសផងដែរ។ ជាក់ស្តែងថ្មីៗនេះ ប្រធានាធិបតេយ្យសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានទទួលស្វាគមន៍ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងបានបង្ហាញពីការស្ញប់ស្ញែង និងភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងទៅ និងបច្ចុប្បន្ន។ លោកប្រធានាធិបតីក៏បានបង្ហាញពីជំហរក្នុងការធ្វើការងារឲ្យកាន់តែប្រសើរជាមួយឯកអគ្គរាជទូតកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជា និងអាម៉េរិកកាន់តែស៊ីជម្រៅថែមទៀត។…

  • សាខាកាំកុងត្រូលខេត្តកំពង់ធំបន្តចុះត្រួតពិនិត្យគុណភាពទំនិញក្នុងទីផ្សារកំពង់ធំ

    សាខាកាំកុងត្រូលខេត្តកំពង់ធំបន្តចុះត្រួតពិនិត្យគុណភាពទំនិញក្នុងទីផ្សារកំពង់ធំ

    កំពង់ធំ៖ ស្របពេលដែលរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ ដោយមានការយកចិត្តទុកដាក់ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ទើបសាខាកាំកុងត្រូលខេត្តកំពង់ធំ បន្តចុះពិនិត្យទំនិញខូចគុណភាព ទំនិញហួសសុពលភាព នៅក្នុងផ្សារកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ។

  • ខេត្តរតនគិរី និងខេត្តយ៉ាឡាយ បន្តសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា

    ខេត្តរតនគិរី និងខេត្តយ៉ាឡាយ បន្តសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា

    គណៈកម្មការជំនាញខេត្តរតនគិរីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការជំនាញ ខេត្តយ៉ាឡាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបប្រជុំគ្នាស្តីពីសហប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅក្នុងសម័យសង្គ្រាមនៅកម្ពុជាសម្រាប់រដូវប្រាំង (២០១៨-២០១៩ )។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងលោកជំទាវ ហួញ នឺធូហា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ។

  • ប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

    ប្រតិភូខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

    នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម នួន ផា ប្រធានក្រុមប្រេក្សាខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៅគេហដ្ឋានសព ស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

  • ជាងសំណង់១៦នាក់មកពីខេត្តស្វាយរៀង និងព្រៃវែង ចូលរួមប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះរបស់កម្មវិធីប្រកួតជាងសំណង់ អេសស៊ីជី ដើម្បីឆ្ពោះទៅប្រកួតថ្នាក់ជាតិនៅចុងឆ្នាំនេះ

    ជាងសំណង់១៦នាក់មកពីខេត្តស្វាយរៀង និងព្រៃវែង ចូលរួមប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះរបស់កម្មវិធីប្រកួតជាងសំណង់ អេសស៊ីជី ដើម្បីឆ្ពោះទៅប្រកួតថ្នាក់ជាតិនៅចុងឆ្នាំនេះ

    ខេត្តស្វាយរៀង៖ ជាងសំណង់ចំនួន១៦នាក់មកពីខេត្តព្រៃវែង និងខេត្តស្វាយរៀង បានចូលរួមនៅក្នុងការប្រកួតជុំជម្រុះថ្នាក់តំបន់នៃកម្មវិធីប្រកួតជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីពេលថ្មីៗនេះ ហើយក្នុងនោះជ័យលាភីដែលជាប់វគ្គជម្រុះ មានសិទ្ធិចូលរួមការប្រកួតថ្នាក់ជាតិ ដែលនឹងរៀបចំនៅចុងឆ្នាំ២០១៨នេះ។ បេក្ខជនត្រូវបានបែងចែកជា៨ក្រុមដែលមួយក្រុមមានគ្នាពីរនាក់ ដោយត្រូវប្រកួតលើផ្នែកបូកស៊ីម៉ង់ត៍ ហើយការប្រកួតនេះ ធ្វើឡើងនៅឯដេប៉ូសំណង់ អៀង ង៉ែត ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន អេសស៊ីជី ប្រចាំខេត្តស្វាយរៀង។