Category: ព័ត៌មាន

  • ក្រសួងការពារជាតិចិនបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតសហរដ្ឋអាម៉េរិកឲ្យចេញឆ្ងាយពីតំបន់ជម្លោះសមុទ្រចិនខាងត្បូង

    ក្រសួងការពារជាតិចិនបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតសហរដ្ឋអាម៉េរិកឲ្យចេញឆ្ងាយពីតំបន់ជម្លោះសមុទ្រចិនខាងត្បូង

    ចិន៖ ក្រសួងការពារជាតិចិនបានបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតអាម៉េរិកមួយគ្រឿងឱ្យចេញឆ្ងាយពីតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយថែមទាំងបានថ្កោលទោស និងសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ក្រោយនាវាពិឃាតអាម៉េរិក យូអេសអេស ឌីខាធើ បានធ្វើដំណើរនៅក្បែរតំបន់ទីប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បួង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបានចាត់ទុកថា ការធ្វើនាវាចររបស់នាវាពិឃាតអាម៉េរិកនៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសចិន។ ចំណែកឯក្រសួងការបរទេសចិនក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់សកម្មភាពបង្ករឿងរបៀបនេះតទៅទៀត។ សូមជម្រាបថា បើតាមក្រសួងការពារជាតិចិន នាវាពិឃាតអាម៉េរិក យូអេសអេស ឌីខាធើ កាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើនាវាចរនៅក្បែរបរិវេណតំបន់ថ្មប៉ប្រះទឹកហ្គាវិន នៃទីប្រជុំកោះស្ព្រេតលី នៅតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែជាការឆ្លើយតប ចិនបានបញ្ជូននាវាពិឃាត លូយ៉ាង ទៅបណ្ដេញនាវាពិឃាតអាម៉េរិកឱ្យចេញឆ្ងាយពីតំបន់នេះ ខណៈទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ទង្វើរបស់ចិនគឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ៕ម.ន

  • សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ទីក្រុងព្យុងយ៉ាងក៏មិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្គ្រាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាម៉េរិកមិនចង់បាន

    សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ទីក្រុងព្យុងយ៉ាងក៏មិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្គ្រាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាម៉េរិកមិនចង់បាន

    កូរ៉េខាងជើង៖ កូរ៉េខាងជើងមិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្រ្គាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាម៉េរិកមិនចង់បាន ហើយថា ការប្រកាសបិទបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ មិនគួរត្រូវបានគេប្រើប្រាស់ជាលក្ខខណ្ឌនៅក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះឡើយ។

  • ប្រតិភូកូរ៉េខាងត្បូងគ្រោងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចួលរួមការប្រារព្ធខួបលើកទី១១ នៃជំនួបកំពូលអន្តរកូរ៉េឆ្នាំ២០០៧

    ប្រតិភូកូរ៉េខាងត្បូងគ្រោងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចួលរួមការប្រារព្ធខួបលើកទី១១ នៃជំនួបកំពូលអន្តរកូរ៉េឆ្នាំ២០០៧

    កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមទីក្រុងសេអ៊ូលបានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា ប្រតិភូកូរ៉េខាងត្បូងមួយក្រុម នឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកម្មវិធីប្រារព្ធខួបលើកទី១១ នៃជំនួបកំពូលអន្តរកូរ៉េឆ្នំា២០០៧។ ប្រតិភូដែលមានសមាជិកប្រហែល១៥០នាក់ និងប្រតិភូស៊ីវិលដឹកនំាដោយរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក ឆូ មីយ៉ុងគ្យុង និងប្រធានគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច លោក លី ហេចាន់ គ្រោងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បត្ត៍សប្តាហ៍នេះ ទៅកាន់ប្រទេសកូរ៉េខាងជើង។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ប្រតិភូកូរ៉េខាងត្បូងនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី១១នៃជំនួបកំពូលអន្តរកូរ៉េឆ្នាំ២០០៧ ក្នុងទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក រ៉ូ ម៊ូហ៊ីយន់ និងប្រមុខដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែលជាឱពុកបង្កើតរបស់លោក គីម ជុងអ៊ុន។ គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលប្រទេសបងប្អូនកូរ៉េទាំងពីរចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខណៈដែលលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាកាលពីខែមុន ក្នុងជំនួបកំពូលលើកទី៣របស់លោកនៅទីក្រុងព្យុងយ៉ាង ថា នឹងប្រារព្ធកម្មវិធីដែលពោលពេញទៅដោយអត្ថន័យរួមគ្នាមួយ នាអំឡុងពិធីរំលឹកខួបនៃជំនួបកំពូលអន្តរកូរ៉េឆ្នំា២០០៧៕ម.ន

  • អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការក្នុងខណ្ឌធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បឹងជើងឯក

    អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការក្នុងខណ្ឌធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បឹងជើងឯក

    ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និង លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បឹងជើងឯក បានដឹកនាំមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ យុវជន និងប្រជាពលរដ្ឋ ធ្វើពិធីសូត្រមន្ត រាប់បាត្រ ព្រះសង្ឃ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

  • ប្រទេសឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់កើនដល់១,២៣៤នាក់ហើយ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ប្រទេសឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់កើនដល់១,២៣៤នាក់ហើយ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ យោងតាមតួលេខផ្លូវការរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានឱ្យដឹងថា គិតមកទល់រសៀលថ្ងៃអង្គារ៍នេះ ចំនួនមនុស្សបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិដ៏អាក្រក់នៅប្រទេសឥណ្ឌូណេស៊ី បានបន្តកើនឡើងដល់១,២៣៤នាក់ហើយ។ 

  • សមត្ថកិច្ចស្រុកក្រគរ ចាប់ខ្លួនឪពុកល្មោភកាមដែលរំលោភកូនចុង

    សមត្ថកិច្ចស្រុកក្រគរ ចាប់ខ្លួនឪពុកល្មោភកាមដែលរំលោភកូនចុង

    ខេត្តពោធិ៍សាត់៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន។

  • រថយន្តដឹកទឹកសុទ្ធជែងមិនផុត ជ្រុលទៅបុកស្ត្រីកំពុងជិះម៉ូតូបណ្ដាលឲ្យបាក់ជើងទាំងសងខាង

    រថយន្តដឹកទឹកសុទ្ធជែងមិនផុត ជ្រុលទៅបុកស្ត្រីកំពុងជិះម៉ូតូបណ្ដាលឲ្យបាក់ជើងទាំងសងខាង

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ រថយន្តដឹកទឹកសុទ្ធជែងមិនផុតជ្រុលទៅបុកស្ត្រីម្ានក់កំពុងជិះម៉ូតូបណ្ដាលឲ្យស្ត្រីនោះបាក់ជើងទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងប៉ុន្តែដោយសាររបួសបាក់ជើងទាំង២ ក្រុមគ្រូពេទ្យក៏បានរៀបចំបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកម៉ូតូជនរងគ្រោះ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកមកទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

  • មន្ត្រីជំនាញកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បន្តចុះប្រតិបត្តិការចុះត្រួតពិនិត្យ សុវត្តិភាពចំនីអាហារ នៅក្នុងផ្សារដេប៉ូ រាជធានីភ្នំពេញ ក្នុងឪកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្យ បានចូលមកដល់ ដើម្បីធានាបាននូវសុវត្តិភាពម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ

    មន្ត្រីជំនាញកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បន្តចុះប្រតិបត្តិការចុះត្រួតពិនិត្យ សុវត្តិភាពចំនីអាហារ  នៅក្នុងផ្សារដេប៉ូ រាជធានីភ្នំពេញ ក្នុងឪកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្យ បានចូលមកដល់  ដើម្បីធានាបាននូវសុវត្តិភាពម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ

    ដើម្បីធានាគុណភាពម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ ប្រកបដោយទំនុកចិត្ត មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ អប់រំ ផ្សព្វផ្សាយពីសុវត្ថិភាពចំនីអាហារជូនដល់អាជីវករដែលកំពុងប្រកបអាជីវកម្ម នៅក្នុងផ្សារដេប៉ូ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ។

  • ក្រុមហ៊ុនអាម៉េរិក១០ កំពុងសិក្សាលើការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា

    ក្រុមហ៊ុនអាម៉េរិក១០ កំពុងសិក្សាលើការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា

    នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Michael Walter Michalak ជានាយកគ្រប់គ្រងតំបន់ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាស៊ាន-អាម៉េរិក។ ក្នុងជំនួបនោះ លោក Michael Walter Michalak បានសម្តែងនូវក្តីសប្បាយរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចតេជោនៅពេលនេះ។ លោកក៍បានជម្រាបជូនសម្តេចតេជោ ថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណា លើកស្ទួយទំនាក់ទំនងរយៈពេលវែងខាងវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។ លោកបានបញ្ជាក់ថា ការបំពេញភារកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាម៉េរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ លោក Michael ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា កិច្ចពិភាក្សានេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ ធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ ពាក់ព័ន្ធនឹងវិស័យ កសិកម្ម ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក William A. Heidt បានគោរពជម្រាបជូន សម្តេចតេជោថា នៅពេលនេះ…

  • ក្រុមហ៊ុន Smart Axiata វិនិយោគទឹកប្រាក់១,៥លានដុល្លារអាម៉េរិកទៅក្នុងកម្មវិធីធំៗចំនួន២ ដើម្បីអភិវឌ្ឍន៍អ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគ

    ក្រុមហ៊ុន Smart Axiata វិនិយោគទឹកប្រាក់១,៥លានដុល្លារអាម៉េរិកទៅក្នុងកម្មវិធីធំៗចំនួន២ ដើម្បីអភិវឌ្ឍន៍អ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគ

    ភ្នំពេញ៖ ក្រុមហ៊ុន Smart មានបំណងធ្វើជាដៃគូជាមួយក្រសួងទាំងពីរក្នុងការអភិវឌ្ឍបុគ្គលដែលមានទេពកោសល្យ និងប៉ិនប្រសប់ ដែលចង់ចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា   នៅក្នុងយុគសម័យឌីជីថលថ្មី នេះ។ ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន១,៥លានដុល្លារទៅក្នុងកម្មវិធីចំនួនពីរ រួមមានកម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសលកវិទ្យាល័យ SmartEdu (USDP) ។ មួយផ្នែកនៃការវិនិយោគនេះ គឺបានមកពីវិភាគទានរបស់ក្រុមហ៊ុន Smart សម្រាប់មូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF) ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានពន្យល់ថា ស្របពេលយើងកំពុងបោះជំហានចូលក្នុងបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤ ដូចច្នេះផ្នត់គំនិត និងការយល់ដឹងបែបឌីជីថលមានសារៈសំខាន់ ក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជាឲ្យក្លាយទៅជាសង្គមដែលផ្អែកលើចំណេះដឹង។ ក្រុមហ៊ុន Smart នៅតែជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្នែកអប់រំ និងនវានុវត្តន៍បច្ចេកវិទ្យាផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍ SmartEdu និង SmartStart Young Innovator Program។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត សារ៉ាក់ ខាន់…