Category: ព័ត៌មាន

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការ ខេមបូឌាវីសិន (អូស្រ្តាលី) ដែលបានមកព្យាបាលដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការ ខេមបូឌាវីសិន (អូស្រ្តាលី) ដែលបានមកព្យាបាលដោយឥតគិតថ្លៃនៅខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការ ខេមបូឌាវីសិន (អូស្រ្តាលី) ចំនួន១៤០នាក់ ដែលបានមកព្យាបាលអ្នកជំងឺឥតគិតថ្លៃប្រមាណជាង៤,០០០នាក់ កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានពិសារអាហារសាមគ្គីរួមគ្នានៅភោជនីយដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ នារាត្រីថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ។

  • រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ

    រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ

    ខេត្តកំពង់ធំ៖ ពិធីបើកការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ប្រតិភូក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលបានមកធ្វើអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារខេត្ត ក្នុងទឹកដីខេត្តកំពង់ធំ។ ពិតណាស់កន្លងមក ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ បានខិតខំអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការអនុវត្តនូវភារកិច្ចទាំងនេះ មិនអាចល្អឥតខ្ចោះនោះទេ តែងតែមានភាពខ្វះចន្លោះដោយប្រការណាមួយដោយអចេតនាដោយកំហុស បច្ចេកទេស ឬដោយសារកម្រិតយល់ដឹងអំពីការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ដែលថ្នាក់លើបានដាក់ចុះ។ ឯកឧត្តមបន្ថែមទៀតថា តាមរយៈការធ្វើអធិការកិច្ចព្រឹកនេះ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចំាងឲ្យឃើញនូវចំណុចខ្លំាង បញ្ហា ប្រឈមនានា ដែលយើងបានជួបប្រទះ ហើយដែលក្រុមការងារបានរកឃើញ និងផ្តល់នូវអនុសាសន៍ជាមូលដ្ឋានសម្រាប់យើងបានកែលម្អឡើងវិញ ដែលជាការរួមចំណែកលើកកម្ពស់នូវការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម រស់…

  • ទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ បើកមហោស្រពវប្បធម៌កូរ៉េលើកទី១ នៅខេត្តសៀមរាប

    ទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ បើកមហោស្រពវប្បធម៌កូរ៉េលើកទី១ នៅខេត្តសៀមរាប

    ទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េនេះ បានប្រព្រឹត្តទៅនៅសាលសន្និសីទនៃសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិករដ្ឋសភា  អគ្គកុង ស៊ុលចិន វៀតណាម និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សមាគមកូរ៉េ និងសិស្សសាលាកូរ៉េផងដែរ។ ក្នុងកិច្ចស្វាគមន៍លោក ផាក ស៊ឹងឃ្យូ អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ការរៀបចំមហោស្រពវប្បធម៌កូរ៉េលើកទី១ អបអរទិវាបុណ្យជាតិកូរ៉េនៅខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨   ស្ថានកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ បានបញ្ចូលកម្មវិធីជាច្រើនទៅក្នុងមហោស្រពវប្បធម៌កូរ៉េនេះ រួមមានការប្រកួតដណ្តើមពានរង្វាន់កីឡាតេក្វាន់ដូ មហោស្រពភាពយន្តកូរ៉េ  ប្រឡងសំណួរចម្លើយ ប្រឡងក្បាច់រាំ និងចម្រៀង KPOP ពិព័រណ៍ម្ហូបអាហារកូរ៉េ  ការបង្រៀនលេងតន្តី្របូរាណកូរ៉េ  តាំងពីព័រណ៍រូបថត និងការស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េជាដើម។ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា វាយតម្លៃថា កំណើនភ្ញៀវទេសចរកូរ៉េដែលបានចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើង គឺជានិមិត្តសញ្ញានៃការរីកចម្រើននៃទំនាក់ទំនងល្អប្រសើររឹងមាំ រវាងប្រទេសទាំង២ សាធារណរដ្ឋកូរ៉េ និង…

  • មនុស្សចាស់ជាឃ្លាំង ជាសារមន្ទីរដ៏មានសារៈសំខាន់សម្រាប់ក្មេងជំនាន់ក្រោយក្រេបជញ្ជក់ចំណេះ

    មនុស្សចាស់ជាឃ្លាំង ជាសារមន្ទីរដ៏មានសារៈសំខាន់សម្រាប់ក្មេងជំនាន់ក្រោយក្រេបជញ្ជក់ចំណេះ

    ខេត្តកំពង់ធំ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានប្រារព្វពីធីខួបទិវាមនុស្សចាស់អន្តរជាតិ១តុលា ជារៀងរាល់ឆ្នាំ ដែលបានសំដៅលើការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍អំពីមនុស្សចាស់ ក្រោមប្រធានបទ «សហគមមនុស្ស ចាស់ ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ និងគ្រួសារ និងសង្គមជាតិ» ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការរំលឹកគុណបការៈរបស់មនុស្សចាស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់។ ទិវាមនុស្សចាស់ ១តុលាឆ្នាំនេះ បានប្រារព្វធ្វើឡើង នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ និងលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ និងលោក អ៊ាប ឈុនស្រ៊ាង ប្រធានមន្ទីរសង្គមកិច្ចអតីរយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ និងប្រធាន អនុប្រធានមន្ទីរ កងកម្លាំង រួមទាំង លោកតា លោកយាយ៣០០នាក់ចូលរួមនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។ លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានមានប្រសាសន៍ថា…

  • ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញចុះសួរសុខទុក្ខព្រឹទ្ធាចារ្យ អ៊ុន នឹង អតីតអភិបាលខេត្តកំពង់ធំ

    ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញចុះសួរសុខទុក្ខព្រឹទ្ធាចារ្យ អ៊ុន នឹង អតីតអភិបាលខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគោរពនឹងសម្តែងនូវការដឹងគុណថ្នាក់ដឹកនាំ ព្រឹទ្ធាចារ្យ អ៊ុន នឹង អតីតអភិបាលខេត្តកំពង់ធំ និងជាថ្នាក់ដឹកនាំដ៏មានប្រជាប្រិយភាព គុណធម៌  សច្ចធម៌ និងព្រហ្មវិហារធម៌ ដែលត្រូវបានកងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ គោរពស្រឡាញ់ ដោយស្មោះអស់ពីដួងចិត្ត។ ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅសូរសុខទុក្ខ ឯកឧត្តមព្រឹទ្ធាចារ្យ អ៊ុន នឹង ដើម្បីជាការដឹងគុណ ដែលកន្លងមក ធ្លាប់បានផ្ដល់សេចក្ដីសុខ សុភមង្គលដល់ប្រជាជននៅក្នុងខេត្តកំពង់ធំ  នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃកាន់បិណ្ឌទី៧ នៅភូមិតាឱក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  ក្នុងនោះក្រុមការងារបាន នាំមកនូវ កន្ត្រកផ្លែឈើ កន្ត្រកនំអន្សម នំគម នំបត់ និងថវិកាមួយចំនួនផងដែរ។ ឯកឧត្ដម ព្រឹទ្ធាចារ្យ អ៊ុន នឹង ធ្លាប់ជាអភិបាលស្រុកប្រាសាទសំបូរ អភិបាលស្រុកបារាយណ៍ និងជាអភិបាលស្រុកស្ទោង អភិបាលរងខេត្ត អភិបាលខេត្តកំពង់ធំ…

  • អាវុធហត្ថខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ដកហូតថ្នាំញៀន៦៧កញ្ចប់

    អាវុធហត្ថខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ដកហូតថ្នាំញៀន៦៧កញ្ចប់

    ភ្នំពេញ៖ អំឡុងពេល កម្លាំងកងរាជអាវុតហ្ថខណ្ឌឫស្សីកែវកំពុងល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗការពារជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ក៍ប្រទះឃើញជនសង្ស័យប្រុសស្រីមួយក្រុមមានគ្នា៨នាក់(ស្រី២នាក់) ជិះម៉ូតូ៣គ្រឿង ដោយមានការសង្ស័យ បានកាក់ឲ្យឈប់រួចធ្វើការឆែកឆេរលើខ្លួន និងរកឃើញថ្នាំញៀនក្រាមថ្លាពណ៌ស សង្ស័យសារធាតុញៀនចំនួន៦៧កញ្ចប់ អាវុធហត្ថក៍ឃាត់ខ្លួនតែម្ដង។ វត្ថុតាងដកហូតរួមមាន ៖ ក្រាមថ្លា៦៧កញ្ចប់ ទូរសព្ទ័ដៃ៦គ្រឿង និងម៉ូតូ3គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៨ រូមទំាងវត្ថុតាងត្រូវបាននាំខ្លួនមកកងរាជអាវុតហ្ថខណ្ឌឫស្សីកែវដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់៕

  • បើករថយន្តទាំងស្រវឹងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងតៃកុងរងរបួុសធ្ងន់

    បើករថយន្តទាំងស្រវឹងជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងតៃកុងរងរបួុសធ្ងន់

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទំនើបម៉ាក មាស័រដេស ស្ថិតក្នុងស្ដានភាពស្រវឹងស្រាឡើងជោគ ក៏បានទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើករងរបួសធ្ងន់។ ហេតុការគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០ នាទីយប់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុកផ្លូវលេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើងមួយគ្រឿងម៉ាក មាស័រដេស អត់មានស្លាកលេខ បើកបរបុរសម្នាក់ស្ថិតក្នុងស្ថានភាព ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុង ល្បឿនលឿង មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់រថយន្ដរងរបួសធ្ងន់ និងត្រូវបានបព្ជូានទៅមន្ទីពេទ្យឯកជនភ្លាមៗ ចំណែកឯរថយន្ដរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយ ពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងស្ទួចរថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

  • កម្លាំងចម្រុះខណ្ឌដង្កោចុះរដ្ឋបាលរឹតបណ្តឹងសន្តិសុខtតាមដងផ្លូវ ឃាត់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

    កម្លាំងចម្រុះខណ្ឌដង្កោចុះរដ្ឋបាលរឹតបណ្តឹងសន្តិសុខtតាមដងផ្លូវ ឃាត់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនភ្លាមៗ  ក្រោយពីត្រួតពិនិត្យរកឃើញរក្សាទុកគ្រឿងញៀនចំនួន៧កញ្ចប់នៅជាប់នឹងខ្លួន កាលពីយប់ថ្ងៃចន្ទ័ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តស្លែង តាមបណ្ដោយជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការនេះ មានការចូលរួមសហការពីគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយអភិបាលរង ជ គឹមស៊ និងលោកអធិការរង សូរ វិសាល ព្រមទាំងមន្ត្រីកងអាវុធហត្ថជាច្រើនផងដែរ។ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០៧នាក់ ដកហូត ម៉ូតូចំនួន៣គ្រឿង និងរកឃើញម្សៅក្រាមពណ៍សថ្លាចំនួន០៧កញ្ចប់តូច (សង្ស័យសារធាតុញៀន)។ បច្ចុប្បន្នជនសង្ស័យទាំង៧ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

  • ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិន លោក ស៊ីជីន ពីង ធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា កាលនៅកុមារភាព លោកជាក្មេងម្នាក់ដែលមានភាពអាត្មានិយមខ្លាំងបំផុត

    ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិន លោក ស៊ីជីន ពីង ធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា កាលនៅកុមារភាព លោកជាក្មេងម្នាក់ដែលមានភាពអាត្មានិយមខ្លាំងបំផុត

    ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិន លោក ស៊ីជីន ពីង ធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា កាលនៅកុមារភាព លោកជាក្មេងម្នាក់ដែលមានភាពអាត្មានិយមខ្លាំងបំផុត មិនដែលខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនឡើយ ដោយគិតតែពីខ្លួនឯងមុនជាប់ជានិច្ច ជាហេតុធ្វើឲ្យលោកមិនមានមិត្តភក្តិច្រើនទេ ហើយថែមទាំងមិនដែលគិតថាខ្លួនឯងជាអ្នកខុសថែមទៀតផង។​ ប៉ុន្តែជាសំណាងល្អដែលលោកមានឪពុកជាមនុស្សដែលមានការអប់រំខ្ពស់មានចិត្តទូលាយ និងពូកែអប់រំកូនៗឲ្យរៀនបានខ្ពង់ខ្ពស់ ធ្វើជាមនុស្សរស់នៅប្រកបដោយគុណតម្លៃជាអ្នកដឹកនាំ និងជាពលរដ្ឋគំរូក្នុងសង្គម។ លោក ស៊ីជីន ពីង បានរំលឹកពីវិធីដែលឪពុកបានប្រើមកបង្រៀនគាត់ឲ្យបាត់ភាពអាត្មានិយមចំពោះខ្លួនឯងយ៉ាងដូចនេះថា៖ “ឪពុករបស់ខ្ញុំបានផ្តល់ប្រយោគចំនួន៣ ដែលធ្វើឲ្យខ្ញុំភ្ញាក់រលឹកចំពោះខ្លួនឯង” “ឪពុកខ្ញុំបានចំអិនមីពីរចាន រួចដាក់នៅលើតុ ដោយចានទី១ មានពងទានៅពីលើ ចំណែកឯចានទី២ គ្មានពងទាទេ។ ប្រាកដណាស់ កាលនោះយើងពុំសូវបានញ៉ាំពងទាទេ ដែលជាធម្មតាយើងអាចញ៉ាំពងទាបានតែក្នុងថ្ងៃបុណ្យឆ្លងឆ្នាំ ឫកម្មវិធីពិសេសណាមួយប៉ុណ្ណោះ។ ឪពុកបានសួរខ្ញុំថា “កូនប្រុស តើកូនជ្រើសយកចានមួយណា?” ខ្ញុំក៏ជ្រើសរើសយកចានទី១ដែលមានពងទានៅពីលើ។ ខ្ញុំគិតថាខ្ញុំសំណាងណាស់ដែលរើសចានទី១នោះ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល នៅពេលដែលញ៉ាំជិតអស់ ស្រាប់តែខ្ញុំឃើញមានពងទាដល់ទៅពីរនៅខាងក្រោមចានមីទី២ របស់ឪពុកខ្ញុំ។ ខ្ញុំពិតជានឹកស្តាយក្រោយមែនទែន ដែលមិនបានជ្រើសរើសចានទី២។ ឪពុកខ្ញុំបានមានប្រសាសន៍ថា “កូនប្រុស កូនត្រូវចាំថាអ្វីដែលកូនឃើញពេលខ្លះវាអាចនឹងមិនមែនជាការពិតឡើយ ហើយប្រសិនបើកូនព្យាយាមកេងចំណេញលើអ្នកដទៃ នៅទីបំផុតកូននឹងបាត់បង់អ្វីៗនៅជុំវិញខ្លួន ហើយក៏អាចនឹងបរាជ័យក្នុងជីវិតផងដែរ។” ថ្ងៃបន្ទាប់ ឪពុកខ្ញុំបានចំអិនមីពីរចានដាក់លើតុរៀបចំដូចមុនទៀត ហើយសួរខ្ញុំនូវសំណួរដដែល។…

  • ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការយនីសេហ្វ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសចំរុៈ

    ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការយនីសេហ្វ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសចំរុៈ

      វិស័យអប់រំក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសចំរុៈវិស័យអប់រំរបស់ខ្លួន ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រួងអប់រំយុវជននិងកីឡា នារសៀលថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅរដ្ឋបាលក្រសួង ។    ក្រុមការងារបច្ចេកទេសចំរុៈវិស័យអប់រំគឺជាគោលនយោបាយ ប្រចាំឆ្នាំ និងវេទិការអំពីយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនំា ក្រសួងអប់រំយុវជន និងកីឡា និងដៃ អភិវឌ្ឍន៍នានា  ធ្វើការវាយតំលៃ ពីវឌ្ឍភាពសំខាន់ៗ ក្នុងវិ    ស័យអប់រំ និងផ្តល់ឱកាស ដើម្បីផ្តើមបង្កើតគំនិតគោលនយោបាយ  សម្រាប់រយៈពេលខ្លីមធ្យម និងរយៈពេលវែង។ ឯកឧត្តម បណ្ឌិត្យសភាចារ្យហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា ក្រុមការងារចំរុៈវិស័យអប់រំ     នាពេលនេៈគឺជាឱកាសដ៍ល្អមួយជាមួយដៃគូ ដើម្បីពិភាក្សាដោយចំហរ លើវិស័យកំណែទំរង់ដ៍ទូលំទូលាយ តាមរយៈផែនការយុទ្ធសាស្រ្តវិស័យអប់រំ ដោយបានឆ្លុៈបញ្ចាំងពីសកម្មភាពគោលនយោបាយ ដែលពាក់ព័ន្ធក្នុងអំឡុងពេលប្រាំឆ្នាំ  ជាពិសេសគោលការណ៍សម្រាប់ប្រតិបត្តិ ដែលរួមទាំងការបញ្ជូលទាំងការគ្រប់គ្រង ការ    ទទួលខុសត្រូវ និងគណេយ្យភាព។ ដើម្បីឆ្លើយទៅនឹងគុណភាពនៃការសិក្សារបស់សិស្ស និស្សិត តាមរយៈការពិនិត្យមើលលើកត្តាពាក់ព័ន្ធមួយចំនួន ដូចជាគ្រូបង្រៀន សំភារៈជំនួយដល់ការសិក្សា និងកម្មវិធីសិក្សាដែលផ្តល់នូវភាពឆ្លើយតបដល់ការសិក្សាប្រកបដោយគុណភាព តាំងពីតេយ្យសិក្សា រហូតដលឧត្តមសិក្សាជាមួយគ្នានេៈយើងក៍ដោៈស្រាយនូវបញ្ហាប្រឈមមួយចំនួនទាក់ទងប្រសិទ្ធភាព នៃសេវាកម្មអប់រំ  ការរៀបចំថវិកាអប់រំ …