Category: ព័ត៌មាន

  • ប្រតិភូក្រសួងកសិកកម្ម និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចុះពិនិត្យវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចហៅកាត់ថា Mega Farm Cambodia

    ប្រតិភូក្រសួងកសិកកម្ម និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចុះពិនិត្យវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចហៅកាត់ថា Mega Farm Cambodia

    ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ ពុទ្ធិវុឌ្ឍ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវឌ្ឍនភាពស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចហៅកាត់ថា Mega Farm Cambodia របស់ក្រុមហ៊ុន ស៊ី.អេ.ឌី.អាយ ខូលអិលធីឌី លើផ្ទៃដីសរុប ៧៥២១ហិកតា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំផ្ទៃដីចំនួន៣៩០០ហត សម្រាប់ធ្វើការដាំដុះដំណាំកសិកម្មដូចជា ពោត ដំឡូងមី សណ្តែកសៀង និងសណ្តែកខៀវ ដោយមានបុគ្គលិកចំនួន៥៤នាក់ បម្រើការក្នុងកសិដ្ឋាន។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនក៏បាន និងកំពុងសាងសង់ផងដែរ ដូចជា ឃ្លាំងស្តុក និងសម្ងួតផលិតផលកសិកម្ម ដែលសាងសង់អស់ថវិកាជាង៦លានដុល្លារ សហរដ្ឋអាម៉េរិក ហើយអាចស្តុកផលិតផលបានរហូតដល់ទៅជាង៥០ពាន់តោន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគលើគ្រឿងយន្តធុនធំជាច្រើនគ្រឿងដែលមានលទ្ធភាពអាចប្រមូលផលដំណាំបានជាង២៤០ហិតា ក្នុង១ថ្ងៃ ស្នើនិងជាង១០០០តោន។ ក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន បាននិងកំពុងធ្វើការដាំដុះដំណាំពោត និងដំឡូងមីបានជាង១,១៥៥ហត ហើយ២,៤៥៤ហតទៀត គឺរៀបចំសម្រាប់ដាំដំណាំសណ្តែកសៀង និងសណ្តែកខៀវ។ រីឯការប្រមូលផលពីដំណាំខាងលើវិញ គឺទទួលបានទិន្នផលសរុប ១០៤៣តោន ដែលក្នុងនោះបានធ្វើការនាំចេញបានជាង៧០៥តោន និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុកបានប្រមាណជា៣៣៨តោន។ …

  • ប្រធានអង្គការមូលនិធិអន្តរជាតិព្រមានពីការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍

    ប្រធានអង្គការមូលនិធិអន្តរជាតិព្រមានពីការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍

    បរទេស៖ ប្រធានអង្គការមូលនិធិអន្តរជាតិ ហៅកាត់ថា IMF លោកស្រី Christine Lagarde បានព្រមានថា ការរីករាលដាលនៃសង្គ្រាមពាណិជ្ជកម្មអន្តរជាតិ សំដៅលើភាពជាប់គាំងរវាងសហរដ្ឋអាម៉េរិក-ចិន អាចនឹងបង្កផលប៉ះពាល់លើសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងពេលថ្លែងសុន្ទរកថាក្នុងទីក្រុងវ៉ាស៊ីងតោន មុនពេលមានកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការមូលនិធិអន្តរជាតិ IMF ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី នាសប្តាហ៍ក្រោយនោះ លោកស្រី Christine Lagarde បាននិយាយថា អាកាសធាតុពិភពលោកកំពុងផ្លាស់ប្តូរទៅរកភាពអាក្រក់ រីឯការព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោកវិញក៏កាន់តែធ្លាក់ចុះ។ ដើម្បីជំរុញឲ្យបណ្តាប្រទេសផ្សេងៗប្រឹងប្រែងរួមគ្នានោះ ប្រធានអង្គការមូលនិធិអន្តរជាតិរូបនេះ បាននិយាយថា ពិភពលោកចាំបាច់ត្រូវស្ថាបនាប្រព័ន្ធពាណិជ្ជកម្មពិភពលោក ដែលកាន់តែរឹងមាំ កាន់តែយុត្តិធម៌ និងល្អសម្រាប់អនាគត ហើយត្រូវតែស្ថាបនាឡើងវិញនូវទំនុកចិត្តក្នុងឥរិយាបទជាប្រពៃណី៕

  • សុវត្ថិភាពចរាចរណ៍ ជាចម្បងផ្តើមចេញពីយើងគ្រប់គ្នា

    សុវត្ថិភាពចរាចរណ៍ ជាចម្បងផ្តើមចេញពីយើងគ្រប់គ្នា

    ដើមី្បធានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការគោរពច្បាប់ចរាចរណ៍ ក្រោមប្រធានបទ «ផ្តើមចេញពីអ្នកនឹងខ្ញុំ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា» និងយោងតាមការលើកឡើង របស់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ របស់អភិបាលខេត្ត ដើមី្បកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សំខាន់នៅពេលរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

  • ប្រទេសថៃសម្រេចពន្យារពេលដំណើរការស្ថានីយ៍រថភ្លើងដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍

    ប្រទេសថៃសម្រេចពន្យារពេលដំណើរការស្ថានីយ៍រថភ្លើងដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍

    ថៃ៖ ស្ថានីយរថភ្លើងរដ្ឋថៃបានសម្រេចពន្យារពេលនៃការបើកដំណើរការខ្សែរថភ្លើង Red Line ដែលរួមបញ្ចូលទាំងស្ថានីយធំជាងគេបំផុតនៅថ្ងៃអនាគត ប្រចាំនៅតំបន់អាស៊ីអាគ្នេហ៍ឈ្មោះថា Bang Sue Grand ពោលគឺពន្យារពេលចាប់ពីខែតុលា ឆ្នាំ២០២០ ទៅខែមករា ឆ្នាំ២០២១ជំនួសវិញ នេះបើតាមការមន្ត្រីជាន់ខ្ពស់របស់ស្ថានីយរថភ្លើងរដ្ឋថៃប្រាប់ក្រុមអ្នកសារព័តមានកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។ ប្រធានស្ដីទី SRT លោក Voravuth Mala បានថ្លែងថា ការកែតម្រូវពេលវេលានេះ គឺដោយសារមានផលលំបាកក្នុងការអនុវត្តកិច្ចសន្យាសម្រាប់គម្រោង Red Line ដែលរួមបញ្ចូលទាំងបញ្ហាប្រព័ន្ធអគ្គិសនី បញ្ហាមេកានិច និងការបញ្ជាទិញទូររថភ្លើងផងដែរ ដូច្នេះយើងត្រូវការកែសម្រួលផ្នែកខ្លះនៃការរចនា ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ គួរបញ្ជាក់ថា គម្រោង Red Line គឺជាផ្នែកមួយនៃផែនការប្រព័ន្ធដឹកជញ្ជូនទូលំទូលាយរបស់រដ្ឋាភិបាលថៃ ដែលនឹងអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរសាធារណឲ្យមានភាពប្រសើរឡើងក្នុងទីក្រុង Bangkok៕ម.ន

  • អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃអង្គភាពទាំង៦របស់សាលាខេត្ត

    អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃអង្គភាពទាំង៦របស់សាលាខេត្ត

    ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង គណៈអភិបាលខេត្ត និងឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨  បានជួបសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ អង្គភាពទាំង៦នៃរដ្ឋបាលសាលាខេត្តសៀមរាប និងកម្មករ ក្នុងឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

  • លោក Do Muoi អតីតអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ទទួលមរណភាពហើយ ក្នុងវ័យ១០១ឆ្នាំ

    លោក Do Muoi អតីតអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ទទួលមរណភាពហើយ ក្នុងវ័យ១០១ឆ្នាំ

    សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយនៅមុននេះថា លោក Do Muoi អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បានទទួលមរណភាពហើយ ក្នុងវ័យ១០១ឆ្នាំ។ ប្រភពបញ្ជាក់ថា លោក Do Muoi បានទទួលមរណភាពនៅម៉ោង១១៖១២នាទីយប់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងហាណូយ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់រយៈពេលជាច្រើនខែ។ លោកធ្លាប់កាន់តំណែងជាអតីតអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមពីឆ្នាំ១៩៩១ ដល់ ឆ្នាំ១៩៩៧។ លោក Do Muoi ត្រូវបានបញ្ជាក់ថា បានដឹកនាំប្រទេស ជាមួយនឹងការធ្វើកំណែទម្រង់នយោបាយថ្មីជាច្រើន និងអភិវឌ្ឍន៍ប្រទេស រួមទាំងវិស័យការពារជាតិផងដែរ៕ម.ន

  • គ្រោះរញ្ជួយដី២លើក បានវាយប្រហារជាថ្មីលើប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីទើបរងគ្រោះពីរលកយក្សស៊ូណាមិ

    គ្រោះរញ្ជួយដី២លើក បានវាយប្រហារជាថ្មីលើប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីទើបរងគ្រោះពីរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក បានឱ្យដឹងថាគ្រោះរញ្ជួយដី២លើកបានវាយប្រហារលើកោះ Sumba នៃឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារនេះ។ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានកើតឡើងនៅចំងាយ៤០គីឡូម៉ែត្រ ពីកោះ Sumba ដែលជាកោះមួយមានប្រជាជន ៧៥០,០០០នាក់រស់នៅ។ បន្ថែមពីលើនេះ ១៥នាទីក្រោយមកទៀតគ្រោះរញ្ជួយដី៦.០រ៉ិចទ័របានវាយប្រហារលើតំបន់ដដែល ដោយមានជម្រៅរញ្ជួយទៅក្នុងដី៣០គីឡូម៉ែត្រ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។ គួរបញ្ជាក់ថា កោះ Sumba មានចម្ងាយប្រហែល១,៦០០គីឡូម៉ែត្រពីភាគខាងត្បូងកោះ Sulawesi ដែលទើបតែរងគ្រោះដោយ សារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានផ្ដាច់ជីវិតមនុស្សជាង១,២០៣នាក់៕ម.ន

  • ប្រទេសបងប្អូនកូរ៉េទាំងពីរចាប់ផ្ដើមដកគ្រាប់មីនកប់ក្រោមដីនៅតាមបណ្ដោយតំបន់ព្រំដែន

    ប្រទេសបងប្អូនកូរ៉េទាំងពីរចាប់ផ្ដើមដកគ្រាប់មីនកប់ក្រោមដីនៅតាមបណ្ដោយតំបន់ព្រំដែន

    កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា ទីក្រុសេអ៊ូល និងទីក្រុងព្យុងយ៉ាង បានចាប់ផ្ដើមដំណើរការការងារដកគ្រាប់មីនកប់នៅក្រោមដីមួយចំនួនហើយ នៅតាមតំបន់ព្រំដែនអន្តរកូរ៉េនៃតំបន់គ្មានយោធារវាងប្រទេសទាំងពីរ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្តលើគ្នាទៅវិញទៅមក។

  • ប្រទេសឥណ្ឌូនេស៊ី៖ អ្នកទោស១២០០នាក់បានរត់ចេញពីមន្ទីរឃុំឃំាងនៅតំបន់រងគ្រោះដោយសាររញ្ជួយដី

    ប្រទេសឥណ្ឌូនេស៊ី៖ អ្នកទោស១២០០នាក់បានរត់ចេញពីមន្ទីរឃុំឃំាងនៅតំបន់រងគ្រោះដោយសាររញ្ជួយដី

    ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា អ្នកទោសចំនួន១២០០នាក់ បានរត់គេចពីកន្លែងឃុំឃាំងចំនួន៣នៅតំបន់ដែលរងការបំផ្លិចបំផ្លាញនៃកោះស៊ូឡាវេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកស៊ូណាមិកាលពីចុងសប្តាហ៍។ ការរត់ចេញពីពន្ធធនាគារនេះ បានកើតឡើង ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកជាបន្តបន្ទាប់ បានបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទីក្រុងប៉ាលូកាលពីថ្ងៃសុក្រកន្លងទៅ។

  • បុរសម្នាក់បើករថយន្តព្រូសទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ

    បុរសម្នាក់បើករថយន្តព្រូសទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសយ៉ាងលឿនក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅមុខច្រកចូលផ្សារទួលគោក បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗ ហើយក៏បណ្តាលឲ្យឆេះរថយន្តបង្កនោះផងដែរ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។