Category: ព័ត៌មាន

  • ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង សហការី បានជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋកូរ៉េ

    ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង សហការី បានជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋកូរ៉េ

    អភិបាលខេត្តជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតកូរ៉េកាលពីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង សហការី បានជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត សៀមរាប  និង សហការី  នៅការិយាល័យអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប នៃសណ្ឋាគារសុខាសៀមរាប ។ក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងផ្លូវវាងក្រុង  ចាប់ពីចំណុច ភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក ក្នុងការបម្រើ និងបញ្ជៀសរថយន្តធំៗផ្ទុកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងក្រុងប្រវត្តសាស្រ្តយើងនេះ ព្រមទាំងលើកឡើងពីវិស័យអប់រំសិក្សា   វិស័យសុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈលើបច្ចេកទេស សំខាន់លើការងារកសិកម្ម  ដើមី្បធ្វើការធានាឲ្យបានទាំងគុណភាព ត្រូវតាមស្តង់ដាក្នុងការផលិត វិចខ្ចប់ ព្រមទាំងជម្រុញលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តម អូ ណាក់យ៉ុង ក៏បានគូសបញ្ជាក់ចំពោះអាជ្ញាធរ នូវរាល់គម្រោងការសិក្សាសាងសង់ផ្លូវវាងក្រុងបានរួចរាល់ សូម ឲ្យប្រញាប់ដាក់ចូលទៅស្ថានទូតកូរ៉េ ដើមី្បធ្វើជាកញ្ចប់ ដាក់ជូនទៅរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ពិនិត្យ និង…

  • អនុប្រធានគណកម្មាធិការជាតិរៀបចំការបោៈឆ្នោត បានបញ្ជាក់ថា ការពិនិត្យ និងចុៈឈ្មោៈបោៈឆ្នោតឆ្នាំ២០១៨ គឺ គជប ចាប់ផ្តើមការចុៈឈ្មោៈបោៈឆ្នោតពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមឃុំសង្កាត់ទូទាំងប្រទេស មានរយៈពេលត្រឹមតែ១៨ថ្ងៃប៉ុណ្ណោៈ

    អនុប្រធានគណកម្មាធិការជាតិរៀបចំការបោៈឆ្នោត បានបញ្ជាក់ថា  ការពិនិត្យ និងចុៈឈ្មោៈបោៈឆ្នោតឆ្នាំ២០១៨ គឺ  គជប ចាប់ផ្តើមការចុៈឈ្មោៈបោៈឆ្នោតពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមឃុំសង្កាត់ទូទាំងប្រទេស មានរយៈពេលត្រឹមតែ១៨ថ្ងៃប៉ុណ្ណោៈ

    នេៈជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមនុត សុខុម អនុប្រធានគណកម្មាធិការជាតិរៀបចំការបោៈឆ្នោត ដែលបានថ្លែងនៅក្នុងពិធីប្រជុំផ្សពផ្សាយជាមួយភាគីពាក់ព័ន្ធ  អំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោៈនិងការចុៈឈ្មោៈបោៈឆ្នោត តាមឃុំសង្កាត់ នីតិវិធីចុៈឈ្មោៈបោៈឆ្នោតនៅតាម ឃុំសង្កាត់ និងបញ្ជូនទិន្នន័យមក គជប ។ឯកឧត្តម បានបញ្ជាក់ថា យោងតាមប្រតិទិបនៃការពិនិត្យបញ្ជីឈ្មោៈបោៈឆ្នោត  និងចុៈឈ្មោៈបោៈឆ្នោតឆ្នំ២០១៨ គឺ គជប ចាប់ផ្តើមការចុៈឈ្មោៈបោៈឆ្នោតពីថ្ងៃទី១ដល់ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមឃុំសង្កាត់ទូទាំងប្រទេ គឺមានរយៈពេលត្រឹមតែ១៨ថ្ងៃប៉ុណ្ណោៈ។ក្នុងរយៈពេល១៨ថ្ងៃនេៈ យើងបានកំណត់ទៅតាមផែនការនៃការចុៈឈ្មោៈបោៈឆ្នោតគឺធ្វើ៥ថ្ងៃដំបូង យើងចុៈឈ្មោៈនៅសាលាឃុំ សង្តាត់ហើយ៩ថ្ងៃយើងទៅចុឈ្មោៈបោៈឆ្នោតនៅតាមបណ្តា ភូមិ ការិយាល័យមួយចំនួននៅក្នុងឃុំសង្កាត់ ហើយនឹង៤ថ្ងៃចុងក្រោយគឺយើងមកចុៈឈ្មោៈនៅសាលាឃុំសង្កាត់វិញ។ឯកឧត្តម នុត សុខុមបន្តថាការចុៈឈ្មោៈបោៈឆ្នោត ឆ្នាំ២០១៨ គ ជប គ្រោងនឹងចុៈឈ្មោៈអ្នកបោៈឆ្នោតថ្មីចំនួនប្រមាណ489.963នាក់ ។។អ្នកដែលត្រូវលុបឈ្មោៈចេញពីបញ្ជីបោៈឆ្នោតមានចំនួនប្រមាណ95.928នាក់។ឯកឧត្តម អនុប្រធានគជបបានគូសបញ្ជាក់ទៀតថា អ្នកដែលមានឈ្មោៈក្នុងបញ្ជីបោៈឆ្នោត ឆ្នាំ២០១៧ មានចំន8.380.217នាក់។ដោយឡែកចំពោៈការិយាល័យបោៈឆ្នោតឆ្នាំ២០១៨មានចំនួនប្រមាណ 23.301ការិយាល័យកើនឡើងចំនួន៣៣៥ការិយាល័យ។ការពិនិត្យបញ្ជីឈ្មោៈនិងចុៈឈ្មោៈបោៈឆ្នោតឆ្នាំ២០១៨នេៈគឺនានគោលដៅធានាអោយបញ្ជីនិងចុៈឈ្មោៈបោៈឆ្នោត មានភាពពេញលេញ  ភាពត្រឹមត្រូវនិងមានបច្ចប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់លុបឈ្មោៈ អ្នកបោៈឆ្នោតដែកវានទទូលមរណភាព ដែលត្រូវវានដកហូតសិទ្ធបោៈឆ្នោតជាបណ្តោៈអាសន្ន ។ ដែលវានផ្លាស់ទីលំនៅឋាន ឬទីសណាក់ចេញទៅ ឃុំសង្កាត់ផ្សេង។  

  • ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្រ្តីរាជការសាលាខេត្តកាន់បិណ្ទវេនទី៧ នៅវត្តកំពង់ធំ

    ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្រ្តីរាជការសាលាខេត្តកាន់បិណ្ទវេនទី៧ នៅវត្តកំពង់ធំ

    ខេត្តកំពង់ធំ៖  ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ បានដឹកនាំមន្រ្តីរាជការសាលាខេត្តកំពង់ធំ រួមទាំងប្រធានមន្ទីរជុំវិញខេត្ត ចូលរួមសាងកុសល់ផលបុណ្យ ក្នុងឳកាសកាន់បិណ្ទវេនទី៧ នៅរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ក្នុងពិធីកាន់បិណ្ទ ឯកឧត្តម លោកជំទាវ រួមទាំងមន្រ្តីរាជការ បានសម្តែងនូវទឹកមុខស្រស់ថ្លា ក្នុងការចាប់មាឃផល នៃពិធីបុណ្យជាតិប្រពៃណីខ្មែរ ដែលត្រូវបាន ប្រជាពលរដ្ឋ គោរពប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនាមកតៗគ្នាជាយូរលង់មកហើយ ជាក់ស្តែងនាពេលបច្ចុប្បន្ ប្រជាពលរដ្ឋខ្មែរ បានជ្រកក្រោមឆ័ត្រ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ជាប្រមុខរាជរដ្ឋាភិបាល បានគាំទ្រនិង យកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា បានធ្វើឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ប្រជាជនខ្មែរគ្រប់ រូបមានសិទ្ធិសេរីភាពក្នុងការគោរពសាសនា គ្រប់ពេលវេលា ដែលវាខុសគ្នាពីបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់វិស័យព្រះពុទ្ធសាសនា ធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្រ្គាម។នៅក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម សុខ លូ…

  • ស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីអំពាវនាវពលរដ្ឋខ្មែរកុំឲ្យធ្វើដំណើរទៅកាន់តំបន់ ដែលមានរញ្ជួយដី និងរលកស៊ូណាមិ

    ស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីអំពាវនាវពលរដ្ឋខ្មែរកុំឲ្យធ្វើដំណើរទៅកាន់តំបន់ ដែលមានរញ្ជួយដី និងរលកស៊ូណាមិ

    កាលពីថ្ងៃសុក្រទី២៨ចុងសប្ដាហ៏កន្លងទៅ គ្រោះរញ្ជួដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្ដាលនៃខេត្តស៊ូឡាវ៉េស៊ី នៃប្រទេស ឥណ្ឌូនេស៊ី បណ្ដាលឲ្យមានមនុស្សស្លាប់ប្រមាណ៨៣២នាក់ និងរបួស៥៤០នាក់។ បច្ចុប្បន្ន ចំនួនអ្នកស្លាប់ និងអ្នករងរបួសនៅបន្តកើនឡើង ហើយព្រលានយន្តហោះនៅទីក្រុង ប៉ាលូពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ពន្ធ័ត្រូវខូចខាតខ្លាំង។ ស្ថានទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១តុលានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បើគ្មានភារកិច្ចចាំបាច់ សុមផ្អាកការ ធ្វើដំណើរទៅកាន់តំបន់នោះ រហូតដល់ស្ថានភាព បានប្រសើរឡើងវិញ។   ស្ថានទួតបានឲ្យដឹងទៀតថា ក្នុងករណីចាំបាច់ ឬមានសាច់ញាតិ បានបាត់ខ្លួនក្នុងគ្រោះមហន្តរាយនោះ សូមនទាក់ទងទៅកាន់ស្ថានទូត។  

  • លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមនឹងមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ ទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ

    លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ  រួមនឹងមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ ទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ

    ព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ  រួមនឹងមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់អនុសាខាខណ្ឌ ទៅចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ ចំនួន ០១គ្រួសារ ក្នុងភូមិបាគូ សង្កាត់ដង្កោ។ ក្នុងឱកាសនោះ បានឧបត្ថម្ភ ដល់គ្រួសាររងគ្រោះ អង្ករ ៦០គីឡូក្រាម មី២កេស ឆ្នាំងបាយ២ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់២០មុខផ្សេងទៀត ព្រមទាំងថវិកា ៥០ម៉ឺនរៀល។

  • សហរដ្ឋអាម៉េរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយទ្វេភាគី

    សហរដ្ឋអាម៉េរិក និងកាណាដា ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយទ្វេភាគី

    កាណាដា៖ សហរដ្ឋអាម៉េរិក និងកាណាដា បានបង្កើតកិច្ចព្រមព្រៀងដង្ហើមចុងក្រោយមួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងចាស់ ដែលជាកិច្ចព្រមព្រៀងត្រីភាគីជាមួយម៉ិកស៊ិក ក៏ដូចជាសង្រ្គោះប្រទេសទាំង៣ គឺជាតំបន់ពាណិជ្ជកម្មបើកទូលាយក្នុងទំហំទឹកប្រាក់១,២ទី្រលានដុល្លារអាម៉េរិកដែលស្ទើរតែដួលរលំទៅហើយ ក្រោយរយៈពេលជិត២៥ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំង២បានលើកឡើងថា កិច្ចព្រមព្រៀងរវាងអាម៉េរិក-ម៉ិកស៊ិក-កាណាដា ហៅកាត់ថា យូអេសអឺមខា (USMCA) នឹងបង្កើតឲ្យមានទីផ្សារសេរីជាងមុន ពាណិជ្ជកម្មយុត្តិធម៌ត្រឹមត្រូវជាងមុន និងកំណើនសេដ្ឋកិច្ចរឹងមាំនៅក្នុងតំបន់របស់ពួកគេ។ ក្រុមអ្នកចរចាបានធ្វើការយ៉ាងវីវក់ មុនពេលពាក់កណ្តាលអាធ្រាត្រ ដែលសហរដ្ឋអាម៉េរិកបានដាក់ឱសានវាទ ដើម្បីដោះស្រាយការខ្វែងគំនិត គ្នាដោយភាគីទាំង២បានធ្វើសម្បទានដូចគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងថ្មីមួយនេះ។ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបគណៈរដ្ឋមមន្រ្តីកាលពីយប់មិញ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងដែលបានធ្វើឲ្យមានការហក់ឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុសកលថា វាគឺជាថ្ងៃដ៏ល្អមួយសម្រាប់ប្រទេសកាណាដា៕ម.ន

  • អ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធនៅប្រទេសស៊ីរី

    អ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានក្រុមសកម្មប្រយុទ្ធនៅប្រទេសស៊ីរី

    អ៊ីរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៅប្រទេសស៊ីរី ដែលទីក្រុងតេហេរ៉ង់បានចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅក្នុងទីក្រុងអាវ៉ាស់ កាលពីខែកញ្ញាកន្លងទៅ។ កងកម្លាំងឆ្មំាបដិវត្តន៍អ៊ីរ៉ង់ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ នៅក្នុងវាយប្រហារដោយគ្រាប់មីស៊ីលនៅតំបន់ អាល់ប៊ូ កាម៉ាល់ ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ហើយថា មីស៊ីល០៦គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងលិចទឹកដីអ៊ីរ៉ង់ តម្រង់ទៅកាន់គោលដៅក្នុងប្រទេសស៊ីរី។ 

  • ខ្សែប្រយុទ្ធ Victor Anichebe ប្ដឹងក្លិបរបស់ខ្លួននៅចិនទៅ FIFA ពីបទកំណត់លទ្ធផល

    ខ្សែប្រយុទ្ធ Victor Anichebe ប្ដឹងក្លិបរបស់ខ្លួននៅចិនទៅ FIFA ពីបទកំណត់លទ្ធផល

    អតីតខ្សែប្រយុទ្ធនៃក្របខណ្ឌ Premier League កីឡាករ Victor Anichebe ដែលកំពុងលេងឱ្យក្លិបចិន Beijing Enterprises បានប្ដឹងក្លិបរបស់ខ្លួនទៅ សហព័ន្ធបាល់ទាត់ពិភពលោកពីបទកំណត់លទ្ធផលប្រកួត។ អតីតកីឡាកររបស់ក្លិប Everton, West Brom និង Sunderland វ័យ៣០ឆ្នាំ បានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក ក្រោយពីអះអាងថារូបគេត្រូវបានគ្រូបង្វឹកក្លិប Beijing Enterprises ប្រាប់ឱ្យ«លេងកុំប្រឹង» ចំនួន២លើក រួមទាំងក្នុងការប្រកួតទល់នឹងគូប្រជែងក្នុងតំបន់ផងដែរ។ ប៉ុន្តែក្លិប Beijing Enterprises បានច្រានចោលការចោទប្រកាន់របស់ Anichebe ហើយបានបញ្ឈរជើងគេមិនឱ្យប្រកួតរយៈពេល១ឆ្នាំ។

  • ក្រុមណាហ្គាវើលឈ្នះពានជើងឯកលីគកំពូលកម្ពុជា២០១៨

    ក្រុមណាហ្គាវើលឈ្នះពានជើងឯកលីគកំពូលកម្ពុជា២០១៨

    ក្រុមណាហ្គាវើលបានឈ្នះពានជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ បន្ទាប់ពីរកបានពិន្ទុច្រើនជាងគេ នៅក្នុងការប្រកួតបញ្ចប់សប្ដាហ៍ទី២២ ដែលក្រុមណាហ្គាវើលបានយកឈ្នះនៅ១ប្រកួត ចុងក្រោយជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៦ទល់២ នៅពហុកីឡដ្ឋានជាតិ។ ក្រុមណាហ្គាវើលបានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលយកឈ្នះក្នុងលទ្ធផល៦ទល់២ នោះគឺធ្វើសម្រេចដោយកីឡាករ Inui Tatsuro បានរកគ្រាប់បាល់បើកឆាកនៅនាទី២៦ ខណៈកីឡាករ Bisan George បានរកគ្រាប់បាល់៤គ្រាប់ម្នាក់ឯង គឺនៅនាទី៤៥+១,៥៨,៦១ និង៩០ និងកីឡាករ គួច ដានី បានរកគ្រាប់បាល់ចុងក្រោយនៅនាទី៦៧ ស្របពេលដែល២គ្រាប់របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ រកបានដោយកីឡាករ Suzuki Yuta នៅនាទី៦៣ និងកីឡាករ Oladipupo Abiodun Michael នៅនាទី៨៦។

  • កីឡាករ Lewis Hamilton ឈ្នះការប្រណាំង នៅរុស្ស៊ីខណៈសល់៥ទីលាននឹងបញ្ចប់រដូវកាល

    កីឡាករ Lewis Hamilton ឈ្នះការប្រណាំង នៅរុស្ស៊ីខណៈសល់៥ទីលាននឹងបញ្ចប់រដូវកាល

    កីឡាករ Lewis Hamilton ក្លាយជាជើងឯកប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Russian Grand Prix នៅប្រទេសរុស្ស៊ី នាំមុខលើតារាងជើងឯកពិភពលោក ៥០ពិន្ទុ ខណៈសល់៥ទីលាននឹងបញ្ចប់រដូវកាលនេះ។ លើទីលាន Autodrom ក្នុងទីក្រុង Sochi បេក្ខភាពការពារជើងឯក Hamilton មកដល់ ទីព្រ័ត្រមុនមិត្តរួមក្រុមសញ្ជាតិហ្វាំងឡង់ Valtteri Bottas និងគូប្រជែងដ៏សំខាន់កីឡាករអាល្លឺម៉ង់ Sebastian Vettel សមាជិកក្រុម Ferrari ដោយប្រើថិរវេលា១ម៉ោង ២៧នាទី និង២៥ ចុច១៨១វិនាទី ហើយឆ្លងកាត់១៦ទីលានកន្លងមក Hamilton មាន៣០៦ពិន្ទុនាំមុខដាច់៥០ពិន្ទុលើ Sebastian Vettel ដែលមាន២៥៦ពិន្ទុ ខណៈ Bottas លេខ៣មាន១៨៩ពិន្ទុ។ សូមបញ្ជាក់ថា នេះជាជ័យជម្នះលើកទី៧០ក្នុងអាជីពរបស់កីឡាករចក្រភពអង់គ្លេស Lewis Hamilton ដែលកំពុងស្ថិតលើផ្លូវដ៏ល្អទៅរកការគ្រងជើងឯក Formula One លើកទី៥របស់ខ្លួន ហើយឥលូវឈ្នះ២១លើកតាមពីក្រោយអតីតជើងឯក៧សម័យកាល Michael Schumacher ដែលបានឈ្នះ៩១លើកមិនធ្លាប់មានពីមុនមក៕ម.ន