Category: ព័ត៌មាន

  • កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពង្រឹងបន្ថែមការថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពង្រឹងបន្ថែមការថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    ភ្នំពេញ៖ ដើម្បីពង្រឹងនិងរក្សាការពារសណ្ដាប់ធ្នាប់ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរយើង អាវុធហត្ថរាជធានីភ្នំពេញបានដាក់កម្លាំងបន្ថែម និងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដោយយកចិត្តទុកដាក់ខ្ពស់បំផុត នៅតាមវត្តអារាម និងទីប្រជុំជននានា។

  • អតីតពលករខ្មែរនៅកូរ៉េ៤នាក់ រួមគ្នាបោះទុន៥០ម៉ឺនដុល្លារអាម៉េរិកវិនិយោគលើវិស័យដីធ្លីនៅតំបន់ជាយក្រុង

    អតីតពលករខ្មែរនៅកូរ៉េ៤នាក់ រួមគ្នាបោះទុន៥០ម៉ឺនដុល្លារអាម៉េរិកវិនិយោគលើវិស័យដីធ្លីនៅតំបន់ជាយក្រុង

    ខេត្តកំពង់ស្ពឺ៖ អតីតពលករខ្មែរទើបចប់អាណ្តតិពីប្រទេសកូរ៉េ២នាក់ និងពលករកាន់ប្រភេទវីសាជំនាញកំពុងបំពេញការងារនៅប្រទេសកូរ៉េ២នាក់ទៀតបានសហការគ្នាបោះទុនសរុបជាទឹកប្រាក់៥០ម៉ឺនដុល្លារអាម៉េរិក ដើម្បីទិញដីនៅតំបន់ជាយក្រុងភ្នំពេញ រួចចាប់ផ្តើមពុះជាដីឡូតិ៍តូចៗលក់ជូនមហាជនទូទៅ។ ជាមួយនេះ ពួកគាត់បង្កើតជាក្រុមហ៊ុនអចលនទ្រព្យមួយ ឈ្មោះក្រុមហ៊ុនភូមិឋានសួស្តី និងបានធ្វើពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ នៅឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤។

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា

    នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធន៍ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

  • ក្រុមហ៊ុនដីឡូតិ៍ អេង លីហួ ត្រៀមបើកលក់គម្រោងថ្មីដែលមានផ្ទៃដី១០ហិកតា

    ក្រុមហ៊ុនដីឡូតិ៍ អេង លីហួ ត្រៀមបើកលក់គម្រោងថ្មីដែលមានផ្ទៃដី១០ហិកតា

    ភ្នំពេញ៖ បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនកំពុងតែមានការចាប់អារម្មណ៍ទៅលើគម្រោងដីឡូតិ៍ ស្ថិតនៅតំបន់ភ្នំរាប ដោយមានការចរាចរណ៍លក់ដីឡូតិ៍ក្នុងមួយថ្ងៃៗមិនតិចនោះទេ។ ក្រុមហ៊ុនដីឡូតិ៍ អេង លីហួ បានឲ្យដឹងថា អតិថិជនច្រើនដែលបានមកទិញដីឡូតិ៍នៅតំបន់នេះ ដោយរំពឹងគិតថា ជាទីតាំងដែលល្អ មានការអភិវឌ្ឍ និងធ្វើឲ្យដីកើនឡើងនៅប្រាក់ចំណេញច្រើនត្រឹមរយៈពេលខ្លី។ 

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះក្រុមហ៊ុន អ៊ីនថះនីន ដែលមកវិនិយោគនៅកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះក្រុមហ៊ុន អ៊ីនថះនីន ដែលមកវិនិយោគនៅកម្ពុជា

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងនូវការគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុនឯកជនគ្រប់ប្រភេទដែលមកវិនិយោគនៅប្រទេសកម្ពុជា។ ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីសម្ពោធហាងកាហ្វេ អ៊ីនថះនីន និងសាឡន នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះ។

  • ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន OCIC ចែកអំណោយដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅក្នុងបុរីរុងរឿង

    ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន OCIC ចែកអំណោយដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅក្នុងបុរីរុងរឿង

    ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC អញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្ម័គ្រចិត្តចូលមករស់នៅក្នុងបុរីរុងរឿងនៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នំា២០១៨ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

  • ព្យុះទីហ្វុង ត្រាមិ ផ្តាច់ជីវិតមនុស្ស២នាក់ និង៨០នាក់រងរបួសនៅក្នុងប្រទេសជប៉ុន

    ព្យុះទីហ្វុង ត្រាមិ ផ្តាច់ជីវិតមនុស្ស២នាក់ និង៨០នាក់រងរបួសនៅក្នុងប្រទេសជប៉ុន

    ជប៉ុន៖ ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានបោកបក់កាត់ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្ស២នាក់ និងបង្កឲ្យរងរបួសចំនួន៨៤នាក់ ហើយវាបាននាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ដែលរងការវាយប្រហារ។ ព្យុះទីហ្វុង ត្រាមិ នេះ បានបណ្តាលឱ្យមានការរំខានដល់ការធ្វើដំណើរនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣របស់ពិភពលោកនេះ ដោយសេវាកម្មរថភ្លើងល្បឿនលឿនត្រូវបានផ្អាក និងជើងហោះហើរជាង១,០០០ជើងត្រូវបានលុបចោល ព្រមទាំងសេវាកម្មរថភ្លើងនៅទីក្រុងTokyo ត្រូវបានផ្អាកដំណើរការផងដែរ។ សារព័ត៌មាន NHK របស់ជប៉ុនបានរាយការណ៍ថា មនុស្ស២នាក់បានបាត់បង់ជីវិតនៅទីក្រុងTottori នៅកោះ Honshu និងម្នាក់ផេ្សងទៀតនៅកោះ Kyushu ភាគខាងត្បូងប្រទេស។ បន្ទាប់ពីខ្យល់ព្យុះនេះ បានបក់បោកលើបណ្តាកោះជាច្រើនដោយរួមទាំងកោះOkinawaនោះ ព្យុះទីហ្វុងដ៏កំណាចនេះដែរ ក៏បានបក់បោកលើតំបន់ភាគខាងត្បូងទីក្រុងOsaka នៅភាគខាងខាងលិចប្រទេសជប៉ុនផងដែរ។

  • ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំកំពូលកូរ៉េខាងជើងជាបេក្ខភាពនាំមុខសម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០១៨

    ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំកំពូលកូរ៉េខាងជើងជាបេក្ខភាពនាំមុខសម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាពឆ្នាំ២០១៨

    កូរ៉េខាងត្បូង៖ បេក្ខភាពដែលលេចធ្លោជាងគេនៅក្នុងការទទួលពានរង្វាន់ណូប៊ែលសន្តិភាព គឺជាប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

  • អ្នកវិភាគមើលឃើញថា អង់គ្លេសចំណេញលុយ៦៥០លានដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប

    អ្នកវិភាគមើលឃើញថា អង់គ្លេសចំណេញលុយ៦៥០លានដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប

    អង់គ្លេស៖ បើតាមការសិក្សាមួយបានបង្ហាញថា ការសម្រេចចិត្តរបស់អង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុបបានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសចំណេញថវិកាប្រមាណ៥០០លានផោន ឬ៦៥០លានដុល្លារអាម៉េរិកក្នុងមួយសប្តាហ៍ ដោយសារតែលែងបង់ហិរញ្ញវត្ថុទៅក្នុងប្លុកអឺរ៉ុបនេះទៀត។ ការជះឥទ្ធិពលសេដ្ឋកិច្ចនៃការធ្វើជាប្រជាមតិនៅអង់គ្លេស បានក្លាយជាប្រធានបទនៃវេទិកាជជែកគ្នាដ៏តានតឹង រវាងក្រុមអ្នកគាំទ្រ និងក្រុមប្រឆាំងនឹងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស តាមរយៈការបញ្ចេញយោបល់ជាវិជ្ជមាន និងអវិជ្ជមាន ដើម្បីការពារជំហររៀងៗខ្លួន។ មជ្ឈមណ្ឌលសម្រាប់កំណែទម្រង់អឺរ៉ុបជាក្រុម ដែលផ្តោតលើការស្រាវជ្រាវពីអឺរ៉ុប បានអះអាងថា សេដ្ឋកិច្ចចក្រភពអង់គ្លេសអាចធ្លាក់ចុះជាងពេលនេះប្រមាណ២,៥ភាគរយ ប្រសិនបើសាធារណជនបោះឆ្នោតឲ្យបន្តនៅជាសមាជិករបស់ប្លុកអឺរ៉ុបកាលពីឆ្នាំ២០១៦នោះ។ ប្រភពថា ការរកឃើញពីការចំណេញរបស់អង់គ្លេសបែបនេះ គឺផ្អែកលើការជះឥទ្ធិពលសេដ្ឋកិច្ចរបស់អង់គ្លេស ដែលបន្តមានរហូតដល់ចុងខែមិថុនា ឆ្នាំ២០១៨ ដោយគេដឹងថា ការចំណេញថវិកាប្រមាណ៥០០លានផោនក្នុងមួយសប្តាហ៍សម្រាប់អង់គ្លេស អាចនឹងកើនឡើងទៀត។

  • ឃាត់ខ្លួនគូស្នេហ៍១គូ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន និងដកហូតបានថ្នាំញៀន៣១កញ្ចប់

    ឃាត់ខ្លួនគូស្នេហ៍១គូ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន និងដកហូតបានថ្នាំញៀន៣១កញ្ចប់

    ភ្នំពេញ៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ផ្នែកជំនាញសន្តិសុខនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងមូលដ្ឋានមូលប៉ុស្តិ៍ចោមចៅទី១ បានបង្ក្រាបករណីចែកចាយគ្រឿង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ ដកហូតវត្ថុតាង ជាថ្នាំប្រភេទម៉ាទឹកកកចំនួន ៣១កញ្ចប់តូច។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី ចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១)ឈ្មោះ អឹម សុផាន ហៅ អាពៅ ភេទប្រុស អាយុ២២ឆ្នាំ និងទី២)ឈ្មោះ ចោម ធី ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។