Category: ព័ត៌មាន

  • បង្សុកូលឧទ្ទិសកុសលជូនដល់កម្មាភិបាល យុទ្ធជន-នារី ដែលពលីជីវិតក្នុងបុព្វហេតុជាតិ

    បង្សុកូលឧទ្ទិសកុសលជូនដល់កម្មាភិបាល យុទ្ធជន-នារី ដែលពលីជីវិតក្នុងបុព្វហេតុជាតិ

    កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ២០១៨ នៅបរិវេណវិមានរំលឹកគុណយុទ្ធជន ខេត្តសៀមរាប មានរៀបចំធ្វើពិធីសូត្រមន្ត បង្សុកូល ដើមី្បរំលឹកដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិកម្ពុជា គ្រប់ជំនាន់ សំខាន់ក្នុងការរំដោះប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិត ពីក្រញ៉ាំបនប្រល័យពូជសាសន៍ ប៉ុល ពត និងការពារកសាងអភិឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន ក្រោមដំបូលសន្តិភាពតែមួយ។ ពិធីនេះរៀបចំឡើងដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ និង អាជ្ញាធរ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមេបញ្ជាការ  បញ្ជាការរង យោធភូមិភាគទី៤ នាយសេនាធិការ សេនាធិការរង និង តំបន់ប្រតិបត្តិការសិករង ចំណុះយោធភូមិភាគ ទី៤ នាយទាហាន ពលទាហាន ប្រជាពុទ្ធបរិស័ទផងដែរ។ សូមបញ្ជាក់ថា នៅជារៀងរាល់ឆ្នាំ យោធភូមិភាគទី៤ តែងរៀបចំ និងនិមន្តព្រះសង្ឃ សីលវ័ន្ត សីលវន្តី ដើមី្ប ធ្វើទៅតាមបែបព្រះពុទ្ធសាសនា…

  • នារីម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្ស ដោយមិនដឹងមូលហេតុ

    នារីម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្ស ដោយមិនដឹងមូលហេតុ

    ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូមកឈប់កណ្ដាលស្ពានព្រះមុនីវង្ស ហើយលោតទឹកសម្លាប់ខ្លួន ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកក្នុងប៉ុស្ដិ៍ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែតុលា  ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នារីដែលលោតទឹកសម្លាប់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះ ហុង  អាយុជាង៣០ឆ្នាំ។ តាមប្រភពពីព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាននារីរងគ្រោះបានជិះម៉ូតូម៉ាក Click ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1AG-9286 បានមកលោតទឹកនៅលើស្ពានច្បារអំពៅ និងបាត់ខ្លួនតែម្ដង។ ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួត្យពិនិត្យ និងយកម៉ូតូ ព្រមទាំងស្បែកជើងរបស់នារីរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋច្បារអំពៅ១ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិប្រគល់សម្ភារឲ្យវិញ៕ម.ន

  • ឈ្លោះគ្នាជាមួយគូដណ្ដឹង យុវជនម្នាក់លោតពីលើអគារកម្ពស់៥ជាន់ រងរបួសធ្ងន់

    ឈ្លោះគ្នាជាមួយគូដណ្ដឹង យុវជនម្នាក់លោតពីលើអគារកម្ពស់៥ជាន់ រងរបួសធ្ងន់

    ភ្នំពេញ៖ យុវជនម្នាក់ព្រោះតែឈ្លោះគ្នាជាមួយគូដណ្ដឹង បានលោតពីលើអគារកម្ពស់៥ជាន់បណ្ដាលឲ្យរងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្បែរសណ្ឋាគារអូតេល ស តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ យុវជនរងគ្រោះចិត្តស្លុយនេះ មានឈ្មោះ ឡុង ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបអ្នកអនាម័យនៅសណ្ឋាគារ ស្នាក់នៅក្បែកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តតាកែវ។

  • រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ សង្កាត់ ផ្សាកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុររថយន្ត២គ្រឿងបានឈប់ស្តុប ស្រាប់តែបុរសម្នាក់បើករថយន្តបង្កម៉ាកឡង់គ្រីសឺរស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K-5055 បើកមកបុករថយន្តព្រូសពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AJ-6638 ហើយរថយន្តព្រូសនោះក៏បន្តទៅបុករថយន្តកូរ៉ូឡាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2L-1101 បណ្តាលឲ្យរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕ម.ន

  • ឯកឧត្តម ស សុខា ដឹកនាំប្រារព្ធទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព ក្រោមប្រធានបទ «ជិះកង់ ដើម្បីសុខភាព»

    ឯកឧត្តម ស សុខា ដឹកនាំប្រារព្ធទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព ក្រោមប្រធានបទ «ជិះកង់ ដើម្បីសុខភាព»

    រាជធានីភ្នំពេញ ៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព ក្រោមប្រធានបទ “ជិះកង់ដើម្បីសុខភាព” ។ ថ្លែងក្នុងព្រឹត្តិការណ៍ ទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណដើម្បីសុខភាព ក្រោមប្រធានបទ “ជិះកង់ដើម្បីសុខភាព” នេះ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំទិវានេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារប្រយោជន៍នៃការហាត់ប្រាណ ដើម្បីឱ្យមានការចូលរួម គាំទ្រ និងហាត់ប្រាណទទួលបានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត និងនាំមកនូវសាមគ្គីភាព ការរស់នៅជាសហគមន៍ ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងការរស់នៅប្រកបដោយសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងសហគមន៍អាស៊ាន។ ជាមួយគ្នានោះឯកឧត្តម ក៏បានអំពាវនាវឲ្យពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិត ប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកីឡាដើម្បីឲ្យមានសុខភាពរឹងមាំល្អ ព្រោះការលេងកីឡានាំមកនូវ សុខភាព…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសសកកម្មការងារ នៅសហរដ្ឋអាម៉េរិក UN

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសសកកម្មការងារ នៅសហរដ្ឋអាម៉េរិក UN

    ញូវយ៉ក៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចាកចេញពីញ៉ូវយ៉ក ត្រឡប់មកកម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ៨៖៥៥នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក ត្រូវម៉ោងប្រមាណ ៧៖៥៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ម៉ោងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិកវិញហើយ។ តាមការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នឹងគណៈប្រតិភូនឹងហោះមកដល់កម្ពុជានៅវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀលថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក។ ដំណើរអញ្ជើញទៅកាន់ទឹកដីសហរដ្ឋអាម៉េរិករបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានគេមើលឃើញថា ជាការលើកកិត្តិនាម និងកិត្តិសព្ទរបស់ជាតិនៅលើឆាកអន្តរជាតិ។ ដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន…

  • មហោស្រពភាពយន្តកូរ៉េលើកទី១ នៅខេត្តសៀមរាប ដែលជាឧស្សាកម្មភាពយន្តរបស់សាធារណរដ្ឋកូរ៉េ កំពុងដាក់បញ្ចាំងនៅលើ ១០៣ ប្រទេស ទូទាំងពិភពលោក

    មហោស្រពភាពយន្តកូរ៉េលើកទី១ នៅខេត្តសៀមរាប ដែលជាឧស្សាកម្មភាពយន្តរបស់សាធារណរដ្ឋកូរ៉េ កំពុងដាក់បញ្ចាំងនៅលើ ១០៣ ប្រទេស ទូទាំងពិភពលោក

          សៀមរាប៖ មហោស្រពភាពយន្តកូរ៉េលើកទី១ នៅខេត្តសៀមរាប ដែលជាឧស្សាកម្មភាពយន្តរបស់សាធារណរដ្ឋកូរ៉េ កំពុងមានការរីកចំរើនគួរកត់សម្គាល់ បច្ចុប្បន្ននេះកំពុងដាក់បញ្ចាំងនៅលើ ១០៣ ប្រទេស ទូទាំងពិភពលោក ក្នុងនោះការទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ គឺនៅតំបន់អាស៊ី។ ថ្លែងសន្ទរកថារបស់ឯកឧត្តម អូ ណាក់យ៉ង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ក្នុងឱកាសនៃការបើកដំណើរការ មហោស្រពភាពយន្តកូរ៉េលើកទី១នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ  បានឲ្យដឹងថា៖ ឧស្សាកម្មភាពយន្តរបស់ប្រទេសកូរ៉េ កំពុងតែមានការរីកចម្រើនគួរកត់សម្គាល់ ។ ខ្សែភាពយន្តកូរ៉េទទួលបានប្រជាប្រិយភាពខ្លាំងជាងគេគឺនៅតំបន់អាស៊ី  ប៉ុន្តែទោះជាយ៉ាងណា ខ្សែភាពយន្តកូរ៉េ កំពុងដំណើការដាក់បញ្ចាំងនៅក្នុងរោងភាពយន្តនានានៅលើពិភពលោក ចំនួន ១០៣ ប្រទេស។  ខ្សែភាពយន្តកូរ៉េ ដែលមានគុណភាពល្អលំដាប់ពិភពលោកជាច្រើនវណ្ណកម្ម ក៏កំពុងត្រូវបានផលិតឡើង។        ឯកឧត្តម បញ្ជាក់ឲ្យដឹងថា ៖  ការរៀបចំមហោស្រពភាពយន្តកូរ៉េលើកដំបូងនៅខេត្តសៀមរាប ឆ្នាំ២០១៨នេះ  ស្ថានទូតកូរ៉េ បានរៀបចំបង្ហាញខ្សែភាពយន្តកូរ៉េ ចំនួន ៧ រឿង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យនេះតទៅ និងបានចែកសំបុត្រចូលទស្សនាដោយគិងគិតថ្លៃ ។ ស្ថានទូតសាសធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានគម្រោង…

  • រដ្ឋមន្រ្តីក្រសួងទេសចរ ជំរុញរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និងពន្លឿនឱ្យទាន់ពេលបុណ្យសមុទ្រ

    រដ្ឋមន្រ្តីក្រសួងទេសចរ ជំរុញរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និងពន្លឿនឱ្យទាន់ពេលបុណ្យសមុទ្រ

    រដ្ឋមន្រ្តីក្រសួងទេសចរ ឯ ឧ ថោង ខុន ជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និងពន្លឿនឱ្យទាន់បុណ្យសមុទ្រ ទាំងផ្នែកស្នាក់នៅ អនាម័យ គុណភាពចំណីអាហារ ពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាបង្គន់អនាម័យ បញ្ហាសំរាមដាច់ខាតមិនត្រូវឱ្យមានសំរាម ឬក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ។ ពិសេសត្រូវរៀបចំខ្សែទស្សនកិច្ច នៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ដូចជាជីផាត អារ៉ែង តាតៃ ពាមក្រសោប ជាដើម ។ ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២ នៃការត្រៀមរៀបចំបុណ្យសមុទ្រ នៅខេត្តកោះកុង នៅសាលាខេត្ត កោះកុង កាលពីថ្ងៃទី៣០ ខែកញ្ញា នៅសាលាខេត្តកោះកុង ។ក្រៅពីពន្លឿនប្រសិទ្ធភាពការងារ ឯ ឧ ថោង ខុន លើកឡើងពីបញ្ហាផ្លូវធ្វើដំណើរមក ខេត្តកោះកុង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នឹងពន្លឿនការងារជួសជុលផ្លូវឱ្យបានទាន់ពេលវេលា ។ ចំណែកបញ្ហាស្នាក់នៅ ភាគីកម្ពុជាក៏បានសហការជាមួយភាគីថៃ ដើម្បីរៀបចំកន្លែងស្នាក់នៅជូនភ្ញៀវឱ្យបានគ្រប់គ្រាន់ ហើយភ្ញៀវទេសចរក៏អាចឆ្លងទៅទស្សនានៅខេត្តត្រាត ប្រទេសថៃផងដែរ ។ ឯ ឧ…

  • កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់

    កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់

    កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាស ដែលឯកឧត្តមចូលរួមនៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាក្នុងរាជធានីភ្នំពេញដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀតក្នុងនោះក៏មានវត្តមានរបស់លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។  ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថាកម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។   នៅក្នុងឱកាសនោះខ្សែវីដេអូអប់រំពីរដែលនិយាយពីការប្រឆាំងនឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះត្រូវបានចាក់បញ្ចាំង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំនេះដោយថ្លែងថាវានឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ ជំនាន់ទៅមុខទៀត។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថាគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

  • គណនី Facebook របស់លោក ​ឯម ច័ន្ទមករា អគ្គលេខាធិការជនពិការ ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង

    គណនី Facebook របស់លោក ​ឯម ច័ន្ទមករា អគ្គលេខាធិការជនពិការ ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង

    ភ្នំពេញ៖​ គណនី Facebook ផ្លូវការរបស់លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានឈ្មោះ «​Makara Chan Em» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។ តាមរយៈសារព័ត៌មាន APSARA Central នៅព្រឹកនេះ លោក ឯម ច័ន្ទមករា សូមប្រកាសមិនទទួលស្គាល់នូវការបង្ហោះខ្លឹមសារអ្វីផ្សេងៗទាំងអស់ នៅលើគណនី Facebook ឈ្មោះ «Makara Chan Em» ចាប់ពេលនេះតទៅ ព្រោះខ្លឹមសារទាំងនោះមិនមែនលោកជាអ្នកបង្ហោះឡើយ ពោលជាការបង្ហោះរបស់ជនអនាមិកទាំងអស់៕