Category: ព័ត៌មាន

  • ពលរដ្ឋស្រុកកំពង់សិលាចំនួន៤០០គ្រួសារ ទទួលអំណោយមុងជ្រលក់ថ្នាំការពារមូសពីសាខាកាកកបាទក្រហមខេត្តព្រះសីហនុ

    ពលរដ្ឋស្រុកកំពង់សិលាចំនួន៤០០គ្រួសារ ទទួលអំណោយមុងជ្រលក់ថ្នាំការពារមូសពីសាខាកាកកបាទក្រហមខេត្តព្រះសីហនុ

    ក្រុមពលរដ្ឋទាំង៤០០គ្រួសារខាងលើនេះ មកពីឃុំស្ទឹងឆាយចំនួន១១៣គ្រួសារ និងមកពីឃុំកំពង់សិលាចំនួន២៨៧គ្រួសារ។ មន្រ្តីសាខាកាកបាទក្រហមខេត្តព្រះសីហនុ ប្រាប់ថា ការចែកលើកនេះមិនមែនចែកស្បៀងអាហារទេ គឺយើងចែកមុងជ្រលក់ថ្នាំការពារមូស និងសត្វល្អិតចង្រៃផ្សេងៗដើម្បីការពារជំងឺដែលចម្លងដោយមូស ឬសត្វល្អិត។ ក្រៅពីនោះក៏មានចែកជូនអាវផងដែរ ដែលអំណោយទាំងនោះជាការឧបត្ថម្ភពីកាកបាទក្រហមខេត្តក្វាងស៊ី ប្រទេសចិន។ ជាមួយគ្នានេះ កាកបាទក្រហមខេត្ត និងសាលាខេត្តព្រះសីហនុ បានរួមគ្នាឧបត្ថមថវិកាម្នាក់៤០០០០៛ផងដែរ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្ត បានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងអំពាវនាវឲ្យពលរដ្ឋចេះថែរក្សាសុខភាពដេកត្រូវដាក់មុង ឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមូសខាំខ្លាចមានជំងឺឆ្លង។ ទន្ទឹមនោះឯកឧត្តមបានក្រើនរំលឹកឲ្យមន្ត្រីតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជន និងជួយគាត់ឲ្យបានទាន់ពេលវេលាក្នុងគ្រាមានអាសន្ន៕

  • គ្រោះរញ្ជួយដីដ៏កក្រើក និងរលកយក្សស៊ូណាមិ ផ្តាច់ជីវិតមនុស្សកើនដល់៨៣២នាក់នៅប្រទេសឥណ្ឌូនេសុី

    គ្រោះរញ្ជួយដីដ៏កក្រើក និងរលកយក្សស៊ូណាមិ ផ្តាច់ជីវិតមនុស្សកើនដល់៨៣២នាក់នៅប្រទេសឥណ្ឌូនេសុី

    ឥណ្ឌូនេសុី៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏មានឥទ្ធិពល បូករួមជាមួយរលកយក្ស នៅ លើ កោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនដល់៨៣២នាក់ហើយ ខណៈក្រុមជួយសង្រ្គោះ កំពុងខ្នះខ្នែងជាទីបំផុត ដើម្បី តាម ស្វែងរកជនដែលអាចនៅរស់រានមានជីវិត ព្រមទាំងសាកសពអ្នកដែលស្លាប់ នៅតាមតំបន់នានា ដែលរងការវាយប្រហារ ។ រយៈពេលពីរថ្ងៃបានកន្លងផុតទៅ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៥រ៉ិចទ័រ (ពីដំបូង ៧.៧រ៉ិចទ័រ) បានវាយប្រហារលើកោះ Sulawei និង បង្កជារលកយក្សយ៉ាងកក្រើកនោះ ចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងយ៉ាងគំហុក ហើយ សាកសពជាច្រើនទៀត ត្រូវអាជ្ញាធររំពឹង ថានឹងរកឃើញជាបន្តបន្ទាប់ ខណៈ តួលេខនេះ ត្រូវ អនុប្រធានាធិបតីឥណ្ឌូណេស៊ី បង្ហើបឲ្យដឹងថា អាចឈានដល់ខ្ទង់រាប់ពាន់នាក់ ថែម ទៀតផង។បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២.៤លាននាក់ ត្រូវគេប៉ាន់ស្មានថា បានទទួល រងផលប៉ះពាល់ដោយសារតែគ្រោះធម្មជាតិដ៏អាក្រក់នេះ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់ទៀត បានរងរបួស និងយ៉ាងតិច ប្រហែល ១៧,០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ ជាមួយគ្នានេះដែរ ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារ…

  • ក្រុមហ៊ុនមកពីច្រើនប្រទេសចាប់ដៃគូវិនិយោគនឹងក្រុមហ៊ុនកម្ពុជានៅខេត្តបន្ទាយមានជ័យ

    ក្រុមហ៊ុនមកពីច្រើនប្រទេសចាប់ដៃគូវិនិយោគនឹងក្រុមហ៊ុនកម្ពុជានៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖         ក្រុមហ៊ុនបរទេសមកពីប្រទេសម៉ាឡេសុី ចិន ថៃ តំបន់ហុងកុងចាប់ដៃគូវិនិយោគនឹងក្រុមហ៊ុនលី អ៊ុតនី នីហរណ៍ អាហរណ៍ខូអិលធីឌីរបស់កម្ពុជានៅខេត្តបន្ទាយមានជ័យ ។         ក្រុមហ៊ុនទាំងនោះរួមមាន១- ហ្គ្រែន ហ្វត្រេស អិុនវេសមិុន ,ម៉ាឡេសុី( Grand Fortress Invesstment Ltd , Malasia) ។២- ក្រុមហ៊ុនឃ្យូអឹម អាយអេស ហ្វាយនែនសលហ្គ្រុប ,ហុងកុង (QMIS Financial Group, HongKong) , ។៣- ក្រុមហ៊ុនចូវីន មា៉ឃីតធីង អេសឌីអិន ប៊ីអេចឌី ,ម៉ាឡេសុី (JOWIN Martketing SDN BHD ,Malaysia ។ ៤-ក្រុមហ៊ុនហ្គូសេង អាយអិនសុី , ហុងកុង ចិន ( GUSHEN ,INC ) ។           លោក អោម…

  • ក្រសួងទេសចរណ៍ ថោង ខុន បញ្ជាក់ថា កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅ ស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន

    ក្រសួងទេសចរណ៍ ថោង ខុន បញ្ជាក់ថា កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅ ស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន

    ក្រសួងទេសចរណ៍ ថោង ខុន បញ្ជាក់ថា កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅ ស្រុក បង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនពាក់ព័ន្ធ នឹងក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរពយកំពេញ នៃខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍លំដាប់ខ្ពស់មួយនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយថា  រាជរដ្ឋា ភិបាលកម្ពុជាបាននិងកំពុងខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត ។ឯ ឧ ថោង ខុន បានប្រាប់ឲ្យដឹងថា ការអនុញ្ញាតឲ្យវិស័យឯកជនធ្វើការវិនិយោគបង្កើតផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរសមុទ្រនោះគឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ២០១២ -២០២០ របស់រាជរដ្ឋាភិបាល ។ រាល់គំរោងអភិវឌ្ឍន៍ណាក៏ដោយដែលគោរព អនុវត្តតាមគោលការណ៍ណែនាំនៃការគ្រប់គ្រងឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល គួរត្រូវបានលើកទឹកចិត្ត ។ នៅតំបន់សមុទ្រ ទន្ទឹមនឹងការខិតខំថែរក្សាឆ្នេរខ្សាច់ឲ្យបានស្អាត ដើម្បីការកំសាន្តរបស់ទេសចរ និង កែសម្រួលការអភិវឌ្ឍខុសឆ្គងកន្លងមកដែលកំពុងមាន គឺជាកិច្ចការដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាកំពុងខិតខំធ្វើ ។ ព្រមជាមួយនេះ ក៏ត្រូវខិតខំសិក្សារកវិធីទាក់ ទាញឲ្យមាន ការវិនិយោគជារមណីយដ្ឋានសម្រាកលម្ហែកម្សាន្តការកសាងឲ្យមានចំណតទូកក្តោង Marina ។ល។ ទីតាំងពយកំពេញនេះ គឺសមស្របទៅនឹងផែនការយុទ្ធសាស្ត្រនេះណាស់…

  • ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង បានចាត់ទុកមនុស្សចាស់គឺជាធនធាន ដ៏មានសារសំខាន់បំផុត

    ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង បានចាត់ទុកមនុស្សចាស់គឺជាធនធាន ដ៏មានសារសំខាន់បំផុត

       នៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង និងលោកជំទាវ បានទទួលជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយលោកយាយលោកតាដែរជា និវត្តន៍ជនចំនួន៣០ នាក់នៅភូមិគ្រឹះឯកឧត្តមព្រឹទ្ធាចារ្យ ស្ថិតនៅភូមិទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុង ។      មានប្រសាសន៍សំណេះសំណាលនាឳកាសនេះឯកឧត្តមបានចាត់ទុកមនុស្សចាស់គឺ ជាធនធានដ៏មានសារសំខាន់បំផុតលោកបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដល់ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយៗមនុស្សចាស់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដែជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ។ ចំណុចទាំងអស់នេះយើងអាចមើលឃើញថាមរតកទាំងអស់នេះមិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយ គតិបណ្ឌិត ការអប់រំប្រៀនប្រដៅនិងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ។ជាងនេះទៅទៀតព្រឹទ្ធឳវានិងដំបូន្មានមនុស្សចាស់គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដល់រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គម ជាតិកម្ពុជា ។ ឯកឧត្តមព្រឹទ្ធាចារ្យបានសម្តែងនូវការដឹងគុណចំពោះមនុស្សចាស់ដែលបាន បន្សល់ទុកនូវបទពិសោធន៍ល្អសម្រាប់មនុស្សជំនាន់ក្រោយដើម្បីយកទៅអនុវត្តន៍អោយបានជោគជ័យនូវរាល់កិច្ចការផ្សេងៗនៅក្នុងសង្គមជាតិ។ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ក៏បាន អំពាវនាវផងដែរចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពាណិជ្ជករ និងប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយឧបត្ថម្ភគាំទ្រ និងចូលរួមវិភាគទានទាំង កម្លាំងកាយ កម្លាំងចិត្ត និងធនធានសម្ភារៈជួយដល់ជនចាស់ជរាជួបការលំបាកក្នុងខេត្តរតនគិរីទាំង មូល ដើម្បីជាការតបស្នងសងគុណផង និងជួយអោយពួកគាត់មានភាព កក់ក្តៅក្នុងចិត្ត មិនមានភាពឯកកោផង។    នៅក្នុងឪកាសនេះឯកឧត្តមព្រឹទ្ធាចារ្យនិងលោកជំទាវ ក៏បានចែកអំណោយរបស់…

  • កម្លាំងប៉ុស្តិ៍ភ្លើងឆេះរទេះសហការជាមួយប៉ុស្តិ៍ចោមចៅ១តាមម៉ូតូប្រព័ន្ធGPS ដកហូតបានម៉ូតូ៥គ្រឿងព្រមទាំងស្លាកលេខ និងកាតគ្រីសង្ស័យជាករណីចោរកម្ម

    កម្លាំងប៉ុស្តិ៍ភ្លើងឆេះរទេះសហការជាមួយប៉ុស្តិ៍ចោមចៅ១តាមម៉ូតូប្រព័ន្ធGPS ដកហូតបានម៉ូតូ៥គ្រឿងព្រមទាំងស្លាកលេខ និងកាតគ្រីសង្ស័យជាករណីចោរកម្ម

    ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះនិងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ដោយចុះតាមដានម៉ូតូដាក់ប្រពន្ធGPSដែលយកមកទុកក្នុងបន្ទប់ជួលនិងដកហូតបានម៉ូតូចំនួន៥គ្រឿង។ការចុះប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែងស្ថិតក្នុងភុូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ក្នុងការតាមដាននិងកាសហការគ្នាខាងលើនេះតាមប្រភពពត័មានបានឲ្យដឹងថានៅមុនកាសហការនេះគឺនៅវេលាម៉ោងប្រហែល១១ថ្ងៃ ថ្ងៃទី២៩នេះ ជនសង្ស័យបានធ្វើរសកម្មភាពកាច់សោករម៉ូតូមួយគ្រឿងសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ​ ភ្នំពេញ 1DG 5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួលក្នុងទឹកដីសង្កាត់ចោមចៅទី១ទើបកម្លាំងប៉ុស្តិ៍ទាំងពីរបានសហការគ្នាចុះទៅតាមប្រពន្ធGPSដែលម៉ូតូជនរងគ្រោះបានភ្ជាប់នៅនិងម៉ូតូរហូតដល់ការចុះតាមប្រពន្ធGPSខាងលើក៍ចុះទៅដល់បន្ទប់ជួលខាងលើទើបធ្វើរកាឆែកឆេក៍ ឃើញម៉ូតូរបស់ជនរងគ្រោះនៅទីនោះតែម្តង ព្រមទាំងមានម៉ូតូចំនួន២គ្រឿងទៀតសុទតែខូចគ្រាប់សោរករទាំងអស់ ហើយថែមទាំងដកហូតបានឧបករ ដាប់លេខលេខតួម៉ាស៊ីន ដុំសោរសម្រាប់ដូរ ស្លាកលេខដែលបន្សល់ទុកមួយចំនួន និងឃាត់ខ្លួននារីម្នាក់ឈ្មោះជឿន សុផា ១៩ឆ្នាំ ដែលខ្លួនអះអាងថាជាសង្សាររបស់ជនសង្ស័យ ដែលរស់នៅក្នុងបន្ទប់ជួលនោះក្រោយមកទើបកម្លាំងប៉ុស្តិ៍ទាំង២ដោយមានបញ្ជាពីថ្នាក់លើទើបឈានទៅដល់ការឆែកនៅក្នុងបន្ទបជួលមួយទៀតដែលនៅកន្លែងផ្សេងគ្នាដកហូតបានម៉ូតូចំនួន២គ្រឿងបន្ថែមទៀត ព្រមទាំងស្លាកលេខនិងកាតគ្រីដែលបន្សល់ទុកក្នុងបន្ទប់ផងដែរ ក្នុងការសហការខាងលើរដកហូតបានម៉ូតូចំនួន៥គ្រឿង ស្លាកលេខ ចំនួន៩ កាតគ្រីចំនួន៦ ព្រមទាំសម្ភារះដែលសម្រាប់ផ្លាស់ផ្តូរ និងប្រដាប់ដាប់លេខមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារះត្រូវបានបញ្ជូនទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

  • ឯកសណ្ឋានក្រសួងសាធារណៈការ មិនមែនជាឯកសណ្ឋានចៅហ្វាយនាយរាស្រ្តទេ តែជាឯកសណ្ឋានខ្ញុំបំរើរាស្រ្តក្នុងអណត្តិទី៦នេះ

    ឯកសណ្ឋានក្រសួងសាធារណៈការ មិនមែនជាឯកសណ្ឋានចៅហ្វាយនាយរាស្រ្តទេ តែជាឯកសណ្ឋានខ្ញុំបំរើរាស្រ្តក្នុងអណត្តិទី៦នេះ

    សៀមរាប៖  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន មន្រ្តីនៃក្រសួង និងមន្ទីរសាធារណៈការទាំងអស់ ត្រូវបំរើប្រជាជនឲ្យបានល្អ ពន្លឿនរយះពេលវេលាសម្រាប់ ការធ្វើការងារបំរើរាស្រ្តឲ្យបានឆាប់រហ័សជាងមុន អ្នកពាក់ឯកសណ្ឋានក្រសួងសាធារណៈការ មិនមែនជាចៅ ហ្វាយនាយប្រជាជនទេ តែជាខ្ញុំបំរើប្រជាជន បំរើឲ្យបានល្អបំផុតក្នុងអណត្តិទី៦នេះ ក្នុងយុទ្ធនាការ មួយ១០០ ថ្ងៃ ដើម្បីឲ្យឃើញពីលទ្ធផលការងារជូនប្រជាពលរដ្ឋ  បានថ្លែងក្នុងពិធី ចុះសួរសុខទុក្ខមន្រ្តីមន្ទីរសាធារណៈដឹកជញ្ជូនខេត្តសៀមរាបក្នុងឳកាសបុណ្យភ្ជុំបិណ្ទ ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ និងរដ្ឋលេខាធិការក្រសួងសាធារណការ និងអ្នកមុខអ្នកការ ក្រសួងសាធារណការ បានចុះសួរសុខទុក្ខ ប្រធាន អនុប្រធាន មន្រ្តីសាធារណៈការ និងដឹកជញ្ជូន ខេត្តសៀមរាប ក្នុងឳកាសបុណ្យភ្ជុំបិណ្ទ នៅរសៀល ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៨ នៅសាលប្រជុំសាលាខេត្តសៀមរាប។ បន្ទាប់ពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប …

  • ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី នាំអំណោយផ្តល់ជូនកងទ័ពបញ្ជាការដ្ឋានកងការពារព្រំដែនគោក៤០២

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី នាំអំណោយផ្តល់ជូនកងទ័ពបញ្ជាការដ្ឋានកងការពារព្រំដែនគោក៤០២

    ឧត្តមានជ័យ ៖  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ និងរដ្ឋលេខាធិការ អ្នកមុខអ្នកការ ក្រសួងសាធារណការ បានចុះសួរសុខទុក្ខ និងបានផ្តល់អំណោយជូនដល់កងទ័ព ការពារព្រំដែន គោគលេខ ៤០២ ស្ថិតនៅអូស្មាច់ ខេត្តឧត្តមមានជ័យ នៅព្រឹក ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៨។អំណោយដែលបានផ្តល់ជូន ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខមានទឹកស៊ីអ៊ីវ២០០យួរ ទឹកត្រី ២០០ យួរ ទឹកសុទ្ធ៣០០កេស ត្រីខ ៤០កេស មីយើង ៣០០កេស អង្ករ៥តោន បារី៥បិច តង់៤មគុណ៦ម ៣៥តង់ កងទ័ព ៤៨០នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល និង ថវិកាផ្តល់ជូនអង្គភាព ១៥លានរៀល និងបានដោះស្រាយរាល់សំណូមពរជាច្រើនទៀតផងដែរ ។លោកមេបញ្ជាការង កងការពារព្រំដែនគោកលេខ៤០២ បានឲ្យដឹងថា…

  • មជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍ កំពង់ធំរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) មានលទ្ធភាពស្តុកទុកស្រូវបានជាង៦ម៉ឺនតោនក្នុង ១រដូវកាល

    មជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍ កំពង់ធំរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) មានលទ្ធភាពស្តុកទុកស្រូវបានជាង៦ម៉ឺនតោនក្នុង ១រដូវកាល

    កំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចុះទៅពិនិត្យមជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍ កំពង់ធំរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ដែលមានហេដ្ឋារចនាសម្ព័ន្ធបំពាក់ដោយប្រព័ន្ធកុំព្យូទ័រទំនើបៗចុងក្រោយតាមស្តង់ដារ ដូចជាឃ្លាំងស្តុកស្រូវ ឡសម្ងួត និងម៉ាស៊ីនកិនស្រូវលើផ្ទៃដី១៥ហិចតា នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។ កន្លែងប្រមូលផ្តុំស្រូវដែលផ្គត់ផ្គង់ដោយសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែចង្វាក់ផលិតកម្មស្រូវ មុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញ។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ៤៧សហគមន៍ ក្នុងខេត្តគោលដៅចំនួន៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ក្រុមហ៊ុននេះបានបង្កើតការងារជូន ៦២៤២គ្រួសារ លើផ្ទៃដីសរុប ១៨,៨៩១ហិចតា ដើម្បីផលិតស្រូវប្រមាណជា ៥២,៤៧៦តោនសម្រាប់កែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។ ហេដ្ឋារចនាសម្ព័ន្ធដូចជាឃ្លាំងស្តុកស្រូវ ប្រើប្រាស់ថវិកា ប្រមាណ៨០ម៉ឺនដុល្លារអាមេរិក និង មានលទ្ធភាពស្តុកទុកស្រូវបានជាង៦ម៉ឺនតោនក្នុង ១រដូវកាល។ ដោយឡែក…

  • សិស្សនិទ្ទេស A ចំនួន៣១នាក់ បានទទួល ម៉ូតូម្នាក់មួយគ្រឿង ពីសម្ដេចពិជ័យសេនា ទៀ បាញ់

    សិស្សនិទ្ទេស A ចំនួន៣១នាក់ បានទទួល ម៉ូតូម្នាក់មួយគ្រឿង ពីសម្ដេចពិជ័យសេនា ទៀ បាញ់

    សៀមរាប៖ ម៉ូតូ៣១គ្រឿង និង សាំងម្នាក់៥២លីត ត្រូវបាន សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ប្រគល់ដល់សិស្សនិទ្ទេស A សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧-២០១៨ ទទួលបានលទ្ធផលនិទ្ទេស A ចំនួន៣១នាក់ ស្រី១៨នាក់ នៅមណ្ឌលសៀមរាប នូវម៉ូតូម្នាក់១គ្រឿង និងសាំង៥២លីត្រ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឲ្យដឹងថា បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ៥,៩៧០នាក់ ស្រី៣,៣៨០នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A៣១នាក់ ស្រី១៨នាក់ និទ្ទេស B ចំនួន១៤៧នាក់ ស្រី៧៧នាក់, និទ្ទេស C ចំនួន៤៧៧នាក់ ស្រី២៨០នាក់, និទ្ទេស D ចំនួន១,៥៣៣នាក់ ស្រី៩១៦នាក់ និងនិទ្ទេស E ៣,៧៨២នាក់ ស្រី ២,០៨៩នាក់។សម្តេចពិជ័យសេនា ទៀ បាញ់…