Category: ព័ត៌មាន

  • រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកមរណទុក្ខក្រុមគ្រួសារ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

    រាជរដ្ឋាភិបាលកម្ពុជា ផ្ញើសាររំលែកមរណទុក្ខក្រុមគ្រួសារ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដោយបានទទួលដំណឹងថា «ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា» បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។ សម្តេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍ក្តុកក្តួលក្នុងសារថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះផងដែរ ខ្ញុំនឹងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកប ដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទះមនសិការ ក្នុងការបំរើបុព្វហេតុជាតិ សាសនា​ ព្រះមហាក្សត្រគ្រប់កាលៈទេសៈ»៕

  • សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា

    សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា

    ភ្នំពេញ៖ សម្ដេចពិជ័យសេនា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដោយបានទទួលដំណឹងថា «ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា» បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ក្នុងសារថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះផងដែរ ខ្ញុំនឹងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកប ដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទះមនសិការ ក្នុងការបំរើបុព្វហេតុជាតិ សាសនា​ ព្រះមហាក្សត្រគ្រប់កាលៈទេសៈ»។ សូមជម្រាបថា លោក នៃ ប៉េណា បានទទួលមរណភាព…

  • គណបក្សប្រជាជនកម្ពុជា ចូលរួម-មរណទុក្ខ ឯកឧត្តម នៃ ប៉េណា

    គណបក្សប្រជាជនកម្ពុជា ចូលរួម-មរណទុក្ខ ឯកឧត្តម នៃ ប៉េណា

    ភ្នំពេញ៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដោយបានទទួលដំណឹងថា «ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា» បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។ គណបក្សប្រជាជនកម្ពុជាទាំងមូល សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើងចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់ឯកឧត្ដម នៃ ប៉េណា ដែលជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំ និងជាសកម្មដ៏ឆ្នើមរបស់គណបក្ស ដែលធ្លាប់បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាកន្លងមក។ សូមជម្រាបថា លោក នៃ ប៉េណា បានទទួលមរណភាព នៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។ សពរបស់លោក នៃ ប៉េណា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ)…

  • ការប្រកួតកីឡាតេក្វាន់ដូ មហោស្រពវប្បធម៌កូរ៉េលើកទី២ នៅខេត្តសៀមរាប

    ការប្រកួតកីឡាតេក្វាន់ដូ មហោស្រពវប្បធម៌កូរ៉េលើកទី២ នៅខេត្តសៀមរាប

    សៀមរាប៖ ក្នុងកម្មវិធីមហោស្រពវប្បធម៌កូរ៉េលើកទី១ ប្រព្រឹត្តិទៅនៅខេត្តសៀមរាប មានកីឡាករ កីឡាការិនីតេក្វាន់ដូ ជាង ៣០០ នាក់ មកពីក្លឹបនានានៃខេត្តបាត់ដំបង បន្ទាយមានជ័យ និង សៀមរាប ចូលរួមប្រកួតដណ្តើមពានរង្វាន់ ស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប។               ការប្រកួតកីឡាតេក្វាន់ដូលើកទី២ ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងដោយស្ថានកុងស៊ុល នៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប  និង សមាគមជនជាតិកូរ៉េ គឺស្របពេលជាមួយនឹងគ្នានិងការប្រារព្ធមហោស្រពវប្បធម៌កូរ៉េលើកដំបូងនៅខេត្តសៀមរាបផងដែរ ដែលកម្មវិធីនេះ បានធ្វើឡើងនៅក្សាលសន្និសីទ អង្គរកូអ៊ីច នៃក្រុងសៀមរាប ។       សម្រាប់កម្មវីធីប្រកួតនោះ  មានកីឡាករ កីឡាការិនីតេក្វាន់ដូវ័យក្មេង ជាង ៣០០ នាក់ មកពីក្លឹបនានានៃខេត្តបាត់ដំបង បន្ទាយមានជ័យ និង សៀមរាប បានចូលរួម  ហើយក្លឹបបង្ហាត់កីឡាតេក្វាន់ដូតាមបណ្តាខេត្តទាំងនោះ បង្កើតឡើងដោយសមាគមជនជាតិកូរ៉េ ។  ការហាត់កីឡាតេក្វាន់ដូ នាំមកនូវសុខភាព និង កាយសម្បទា រឹងមាំ ។       កម្មវិធីប្រកួតតេក្វាន់ដូ និង ប្រគល់ពានរង្វាន់នេះ បានដំណើការនាថ្ងៃទី២៩…

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ចាម ទិវាមនុស្សចាស់កម្ពុជា លើកទី២០ និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៨

    មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ចាម  ទិវាមនុស្សចាស់កម្ពុជា លើកទី២០ និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៨

    មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃពុធ​ ៣រោច ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០១៨ បានប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌គ្រួសារ និងសង្គមជាតិ»  ក្រោមអធិបតីភាព​ ឯកឧត្តម គួច​ ចំរើន​ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម​ និងដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត  ផងដែរ ។ លោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ចាម គូសបញ្ជាក់ថា ការប្រារព្ធទិវាមនុស្សចាស់ ១ តុលា ឆ្នាំ២០១៨…

  • អភិបាលខេត្ត ចែកពូជស្រូវ ដល់កសិករ ចំនួន ៦៣៤គ្រួសារ នៅឃុំមៀន ស្រុកព្រៃឈរ

    អភិបាលខេត្ត ចែកពូជស្រូវ ដល់កសិករ ចំនួន ៦៣៤គ្រួសារ នៅឃុំមៀន ស្រុកព្រៃឈរ

    កំពង់ចាម៖ ស្រូវពូជចំនួន ១២.៦៨០គីឡូក្រាម បានចែកជូនប្រជាកសិករ រងការខូចខាតដោយគ្រោះទឹកជំនន់ នៅក្នុងឃុំមៀន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ចំនួន ៦៣៤គ្រួសារ ។ ពិធីនេះ ប្រារព្ធឡើង​ កាលពីរសៀល​ថ្ងៃពុធ​ ២រោច ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨ នៅបរិវេណវត្តឃ្លោយ​ ឃុំមៀន ស្រុកព្រៃឈរ ក្រោមអធិបតីភាព​ ឯកឧត្តម គួច​ ចំរើន​ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម​ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។ លោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

  • ឯកឧត្តម សូ ម៉ារ៉ា និង ភរិយា ព្រមទាំងគ្រួសារ និង សហការី សម្តែងការសោកស្តាយចំពោះការបាត់បង់ ឯកឧត្តម នៃ ប៉េ ណា អនុប្រធានទី១ នៃព្រឹទ្ធសភា

    ឯកឧត្តម សូ ម៉ារ៉ា និង ភរិយា ព្រមទាំងគ្រួសារ និង សហការី សម្តែងការសោកស្តាយចំពោះការបាត់បង់ ឯកឧត្តម នៃ ប៉េ ណា អនុប្រធានទី១ នៃព្រឹទ្ធសភា

    ភ្នំពេញ៖ នៅថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម សូ ម៉ារ៉ា និង ភរិយា ព្រមទាំងគ្រួសារ និង សហការី សម្តែងការសោកស្តាយចំពោះការបាត់បង់ ឯកឧត្តម នៃ ប៉េ ណា អនុប្រធានទី១ នៃព្រឹទ្ធសភា។ ក្នុងសារអេឡិចត្រូនិចរបស់ឯកឧត្តម សូ ម៉ារ៉ា សរសេរថា ខ្ញុំបាទ សូ​ ម៉ារ៉ា​ និងភរិយា ព្រមទាំងក្រុមគ្រួសារ នឹង​ សហការី​ទាំងអស់​ មានអារម្មណ៍ក្តុកក្តួល សោកស្តាយ  អាឡោះអាល័យជាពន់ពេកនិងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ។ឯកឧត្តម នៃ ប៉េណា គឺជាឥស្សរជនជាន់ខ្ពស់ ដែលមានគុណបំណាច់ខ្ពស់ និងស្នាដៃ ល្អ ចំពោះ ជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ។ខ្ញុំបាទសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធឯកឧត្តមប្រធាន នៃ ប៉េណា អញ្ជើញកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ដោយសេចក្តីគោរពស្រលាញ់ និងអាឡោះអាល័យ សោកស្តាយបំផុត៕…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសាររំលែកទុក្ខគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
  • លោកជំទាវកិត្តិសង្គហ ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ លោកជំទាវ មាឃ ឡាញ់ ដែលត្រូវជាភរិយា នៃសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

    លោកជំទាវកិត្តិសង្គហ ម៉ែន សំអន ផ្ញើសាររំលែកទុក្ខ លោកជំទាវ មាឃ ឡាញ់ ដែលត្រូវជាភរិយា នៃសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
  • ឯកឧត្តម សាយ សំអាល់ ជួបសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង

    ឯកឧត្តម សាយ សំអាល់ ជួបសួរសុខទុក្ខកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ នៅក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៨។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បំពេញកាតព្វកិច្ចការពារ បូរណភាពទឹកដី ហើយក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដល់ការចងសម្ព័ន្ធភាពរវាងក្រសួងបរិស្ថាន និងបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ និងការផ្សារភ្ជាប់គ្នា ការពារសន្តិសុខសមរភូមិមុខ និងការពារទឹកដីដ៏រ៉ឹងមាំ និងសមរភូមិក្រោយ ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋក្នុងវិស័យការពារជាតិឲ្យមានការរីកចម្រើន។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី របស់យើងឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព…