-
ស្រាបៀរកម្ពុជា នាំអ្នកឈ្នះរង្វាន់ទាំង៤៦នាក់ ទៅទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ក្រុម Manchester City នៅអង់គ្លេស
ភ្នំពេញ៖ ស្នាមញញឹម និងសំឡេងសើចក្អាកក្អើយ នៅអាកាសយាន្តដ្ឋានពោធិ៍ចិនតុង មុនពេលចេញដំណើរ រួមជាមួយសម្លៀកបំពាក់អាវពណ៌ក្រហម មានផ្លាកសញ្ញាឡូហ្គូស្រាបៀរកម្ពុជា និងក្រុមបាល់ទាត់ Manchester City នៅលើខ្លួនអ្នកឈ្នះរង្វាន់ទាំង៤៦នាក់ ពិតជាឆ្លុះបង្ហាញនូវអារម្មណ៍ដ៏រំភើបរីករាយក្រៃលែង ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ក្នុងគ្រាដែលនឹងកើតឡើង ក្នុងការទស្សនាផ្ទាល់ការប្រកួតបាល់ទាត់ក្រុម Manchester City នៅក្នុងរដូវកាល English Premiere League 2018-2019 ក្នុងចក្រភពអង់គ្លេស ដែលផ្តល់ជូនដោយក្រុមហ៊ុនស្រាបៀរកម្ពុជាយ៉ាងពិតប្រាកដមែន។
-
មនុស្សស្លាប់ និងរបួសជាង៤០០នាក់ ដោយសារគ្រោះរញ្ជួយដីក្នុងកម្រិត៧.៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិវាយប្រហារប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកផ្ទួនៗនៅថ្ងៃសុក្រសប្តាហ៍នេះ ដែលមានកម្រិតចាប់ពី៦.១រ៉ិចទ័រ រហូតដល់៧.៧រ៉ិចទ័រ និងបានបង្កជារលកយក្សស៊ូណាមិ វាយប្រហារលើខេត្តភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនោះ បានផ្តាច់ជីវិតមនុស្សរហូតដល់៤៨នាក់ និង ៣៥៦រងរបួស។
-
បុរសម្នាក់បើករថយន្តទាំងខ្លួនងងុយដេក ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យជាប់ទៅមុខមិនរួច
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡារត់តាក់សុីមួយគ្រឿងបានដឹកភ្ញៀវងោកមួយភាំងរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវរួចឡើងជិះពីលើធ្វើប្រងើយសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួស នោះទេ។ ហេយុការណ៍នេះកើតឡើងកាលពីវេម៉ោង៤ទៀបភ្លឺថ្ងៃសៅរ៍ ទី២៩ ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាភេទទី៣ បានធ្វើសកម្មភាពលួចម៉ូតូហុងដាសេ១២៥ ០១៦ពីយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៨ បានសម្រេចនៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ លុះស្អែកឡើងនៅថ្ងៃទី២៩ ក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ស្រាវជ្រាវឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលជនសង្ស័យនៅចំនុចផ្លូវលំភូមិទ្រា២សង្កាត់ស្ទឹងមានជយ័១ខណ្ឌមានជយ័ ក៏បានយកមកសួរនាំនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ។
-
សក្តានុពលផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ បានស្រូបទាញក្រុមហ៊ុន១៥០មកពីប្រទេសជប៉ុនចាប់អារម្មណ៍លើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ បន្ទាប់សម្លឹងឃើញពីភាពរីកចម្រើនរបស់កម្ពុជា ទាំងផ្នែកនយោបាយ សន្តិសុខ សណ្តាប់ និងការរីកចម្រើនលើផ្នែកសេដ្ឋកិច្ចជាលំដាប់ ក្រុមហ៊ុនចំនួន១៥០របស់ប្រទេសជប៉ុន មានចំណាប់អារម្មណ៍ចាប់ដៃគូរវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា លើវិស័យមួយចំនួន ដើម្បីពង្រីកលើការរីកចម្រើនបន្ថែមទៀតរវាងក្រុមអ្នកធុរកិច្ចប្រទេសទាំងពីរផងដែរ។
-
ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A នៅក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧.២០១៨ ចំនួន ៣១នាក់ ស្រី១៨នាក់ នៅមណ្ឌលសៀមរាប
សៀមរាប៖ ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A គឺសិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៧.២០១៨ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ៣១នាក់ ស្រី១៨នាក់ នៅមណ្ឌលសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្តម្នាក់ៗ ម៉ូតូ១គ្រឿង និងសាំង៥២លីត្រ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ត្រូវបានធ្វើការប្រគល់ជូនកាលពីចុងសប្តាហ៍ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅ សាលាខេត្តសៀមរាប។
-
សិស្សប៊ែលធី Level 6 ចំនួន ៧៨៧នាក់ ទទួលវិញ្ញាបនបត្រភាសាអង់គ្លេស
ព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ជំនាន់ទី៤៥ និងទី៤៦ ចំនួន ៧៨៧នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង)ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ។ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាជាង ៤០.០០០នាក់។ ដោយឡែកសិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៤៦ជំនាន់ មានចំនួន ១១.៩៣៩ នាក់។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ(ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL…
-
សន្និបាតបូកសរុប និងដកពិសោធន៍លើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តរយៈពេលខាងមុខ
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានធ្វើសន្និបាតបូកសរុប និងដកពិសោធន៍លើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តរយៈពេលខាងមុខ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប។
-
សិស្សប្រឡងជាប់និទ្ទេស A ខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ នូវម៉ូតូមួយគ្រឿង និងថវិកាមួយចំនួន
ថ្លែងក្នុងឱកាសនៃពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេសល្អ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរិ៍ ៥រោច ខែភទ្របទ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន ខេត្តព្រះសីហនុ មានប្រសាសន៍ថា” ការកសាងធនធានមនុស្ស គឺជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត។
-
កីឡាករវាយកូនគោលកម្ពុជា៤រូប និងបង្ហាញវត្តមានលើកដំបូង ក្នុងព្រឹត្តិការណ៍BRIDGESTONE ASEAN AMATEUR OPEN
កីឡាករវាយកូនគោលមិនមែនអាជីពរបស់កម្ពុជា៤រូបដែលជាប់ ក្នុងព្រឹត្តិការណ៍ប្រកួត កីឡា វាយកូនគោល BRIDGESTONE ASEAN AMATEUR OPEN វគ្គជម្រុះនៅកម្ពុជា កាល ពី ពេលថ្មីៗនេះ និងចេញដំណើរទៅចូលរួម ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ ប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី៣ ខែ តុលាខាងនេះ ។ អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល លោក លី គា បានបញ្ជាក់ថា កីឡាករ ៤រូប ដែលទីលានស៊ីធីហ្គោលបញ្ជូន ទៅចូលរួមតំណាងឲ្យកម្ពុជា ដើម្បីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ ប្រទេសម៉ាឡេស៊ីខាងមុខនេះ មានកីឡាករ មៀច ដេវីដ កេម សំរេច ស៊ុយ សីថា និង កីឡាករ លី គា ។ លោក បន្តថា កីឡាករទាំង៤រូបនេះ មិនមែនជាកីឡាករអាជីព និងជម្រើសជាតិទេ ប៉ុន្តែពួកគេមានសមត្ថភាពខ្ពស់ ដែលក្លិបធ្វើការប្រកួតជ្រើសរើសកាលពីពេលថ្មីៗកន្លងទៅនេះ ។ …