Category: ព័ត៌មាន

  • សិក្ខាកាមសាលាភូមិន្ទរដ្ឋបាលជិត៥០០នាក់ ចូលរួមដាំដើមឈើនៅបរិវេនវិមានឈ្នះ-ឈ្នះ

    សិក្ខាកាមសាលាភូមិន្ទរដ្ឋបាលជិត៥០០នាក់ ចូលរួមដាំដើមឈើនៅបរិវេនវិមានឈ្នះ-ឈ្នះ

    សិក្ខាកាម នៃសាលាភូមិន្ទរដ្ឋបាលជិត៥០០នាក់ បានចូលរួមដាំដើមឈើនៅបរិវេនវិមានឈ្នះ ឈ្នះ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ ណឹម សុវត្តិ អគ្គនាយកនៃអគ្គនាយដ្ឋាននយោបាយ និង កិច្ចការបរទេស និងឯកឧត្តម ស៊ឹម យ៉ារេន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងការធ្វើបឋកថា ស្តីពីនយោបាយឈ្នះ នៅវិមានឈ្នះឈ្នះ។ បង្ហាញទៅដល់សិក្ខាកាមសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិបានលើកឡើងថា ស្តូបវិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការដ្ឋនោះឡើយ។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការ សាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ​។ ឯកឧត្តម  បានលើកឡើងបន្តថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិ មាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក…

  • ប្រធានរដ្ឋសភាកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានរួមចំណែកដ៏ធំធេងក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

    ប្រធានរដ្ឋសភាកម្ពុជា ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានរួមចំណែកដ៏ធំធេងក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

    ប្រធានរដ្ឋសភាកម្ពុជា សម្តែងអំណរគុណចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្នុងអាណត្តិបេសកកម្មការងារកន្លងមក  នៅថ្ងៃទី២៨ ខែកញ្ញានេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន បានជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍កសិកម្ម ទំនើបនៅកម្ពុជា ថាមពលអគ្គីសនី ជាច្រើន ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ មានគម្រោងផ្លូវល្បឿនលឿន និងកំពង់ផែទឹកជ្រៅ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូននៅកម្ពុជា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វប្បធម៌ និងទេសចរណ៍  សម្តេចថា បេសកកម្មនេះ គឺឯកឧត្តម បញ្ចប់ដោយជោគជ័យ។ ឯកឧត្តម ស្យង់ ប៉ ក្នុងពេលជម្រាបលា សម្តេចប្រធារដ្ឋសភា បានបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តមនៅពេលនេះ បើទោះបីជាបញ្ចប់ទៅក្តី ក៏ប៉ុន្តែចំណងមិត្តភាពរវាងកម្ពុជា-ចិន នៅតែបន្តទៅមុខជានិច្ច ហើយ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ក៏នឹងត្រៀមខ្លួនរូចជាស្រេចហើយដែរ ដើម្បីបំពេញបន្តពីឯកឧត្តម។ សម្តេច ហេង សំរិន បន្តទៀតថា…

  • អភិបាលខេត្តសៀមរាបអញ្ជើញចូលរួមកាន់បិណ្ឌទី៤ នៅវត្តស្វាយ ខេត្តសៀមរាប

    អភិបាលខេត្តសៀមរាបអញ្ជើញចូលរួមកាន់បិណ្ឌទី៤ នៅវត្តស្វាយ ខេត្តសៀមរាប

    នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ វេនទី៤ ត្រូវនឹងថ្ងៃ៤ រោចខែភទ្របទ  ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប  និងលោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។

  • ក្រុមហ៊ុន អ &អេហ្វ ប្រូផឹធី ចាប់ផ្តើមបើកលក់គម្រោងលំនៅដ្ឋានដ៏ធំ និងទំនើបបំផុតនៅកម្ពុជា

    ក្រុមហ៊ុន អ &អេហ្វ ប្រូផឹធី ចាប់ផ្តើមបើកលក់គម្រោងលំនៅដ្ឋានដ៏ធំ និងទំនើបបំផុតនៅកម្ពុជា

    ភ្នំពេញ៖ បន្ទាប់ពីមើលឃើញពីការរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសកម្ពុជា ឃើញថា មានអ្នកវិនិយោគិនជាច្រើនមកពីបណ្ដាប្រទេសផ្សេងគ្នាមកបណ្ដាក់ទុនជាហូរហែ ក្នុងនោះ ចិនជាប្រទេសឈានមុខគេក្នុងការប្រកបអាជីវកម្មនៅកម្ពុជា។

  • អាកាសយានិក២នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចុះចតយន្តហោះខុសបច្ចេកទេស

    អាកាសយានិក២នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចុះចតយន្តហោះខុសបច្ចេកទេស

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា យន្តហោះឯកជនធុន ហ៊្វលខុន ៥០ បានដាច់ខ្លួនជាពីរកំណាត់ ស្របពេលធ្វើការចុះចតខុសបច្ចេកទេសនៅរដ្ឋ ស៊ោវ ខារ៉ូលីណា សហរដ្ឋអាម៉េរិក ។

  • Atletico Mardrid និង Real Mardrid ចង់ឈ្នះដូចគ្នានៅជំនួបថ្ងៃសៅរ៍នេះ

    Atletico Mardrid  និង Real  Mardrid ចង់ឈ្នះដូចគ្នានៅជំនួបថ្ងៃសៅរ៍នេះ

    ក្លិប Atletico Madrid និង Real Mardrid  ចង់ឈ្នះដូចគ្នាក្នុងជំនួបថ្ងៃសៅរ៍នេះ នេះជាការបញ្ជាក់របស់កីឡាករ Diego Costa ក្នុងបទសម្ភាសន៍មួយ។ Costa បន្តថា ពួកយើងតែងតែចង់ឈ្នះ តែ Real Madrid ក៏ត្រូវឈ្នះយើងវិញដែរ ទោះបីវាជាការប្រកួតផ្សេងគ្នា ប៉ុន្តែពួកយើងនឹងមានឆន្ទៈខ្លាំងជាងកាលប្រកួត UEFA Super Cup។ Costa រំលឹកថា ការប្រកួត UEFA Super Cup ដែល Atletico យកឈ្នះ Real កាលពីពេលកន្លងទៅថា ជាការប្រកួតដ៏ល្អបំផុតរបស់គេតាំងពីចាកចេញពី Chelsea។ សូមបញ្ជាក់ថា ក្លិប Real Madrid នឹងជួប Atletico Madrid នៅកីឡដ្ឋាន Bernabeu  នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ៕

  • ប្រទេសអាល្លឺម៉ង់ ឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ដំបូង បន្ទាប់ពីរួបរួមគ្នាវិញ

    ប្រទេសអាល្លឺម៉ង់ ឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ដំបូង បន្ទាប់ពីរួបរួមគ្នាវិញ

    អាល្លឺម៉ង់បានយកឈ្នះតួកគីរៀបចំធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ បន្ទាប់ពីមានការបោះឆ្នោត ដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ។ ប្រទេសទាំង២ បានធ្វើបទបង្ហាញដេញថ្លៃចុងក្រោយ មុនពេលការបោះឆ្នោតធ្វើឡើងក្នុងទីក្រុង Nyon ប្រទេសស្វីស។ ការឈ្នះនេះមានន័យថា អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ Euro ជាលើកដំបូងក្នុងនាម ជាប្រទេសរួបរួមគ្នា ដោយឆ្នាំ១៩៨៨ អាល្លឺម៉ង់ខាងលិចជាអ្នករៀបចំ។ សម្រាប់តួកគីមិនដែលបានធ្វើជាម្ចាស់ផ្ទះពានព្រឹត្តិការណ៍អន្តរជាតិធំៗនោះទេ រាប់ទាំងលើកនេះ។ ឥន្ទ្រីដែកអាល្លឺម៉ង់ ធ្លាប់ដាក់ឈ្មោះដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ជាច្រើនដែរ ក្នុងឆ្នាំ២០០៨ ២០១២ និង២០១៦ តែបរាជ័យ។ សូមបញ្ជាក់ថា កាលពីយប់មិញ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា វីដេអូ ជំនួយអាជ្ញាកណ្ដាល ( VAR ) នឹងប្រើប្រាស់ ក្នុងកម្មវិធីប្រកួត Champions League  Super Cup ២០១៩ Euro ២០២០ Europa League ២០២០/២១ និង Nations League…

  • សម្តេចពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅ វត្តក្រពើហា ក្រុងតាខ្មៅ

    សម្តេចពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅ វត្តក្រពើហា ក្រុងតាខ្មៅ

    នៅព្រឹកថ្ងៃ៤រោច ខែភទ្របទ ឆ្នាំចរ សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេងសំរិន ឯកឧត្តម វង សូត និងលោកជំទាវ ឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ព្រមទាំងបុត្រាបុត្តី ក្រុមគ្រួសារ រួមនឹងឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា មន្រ្តីអ្នកមុខអ្នកការ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធចំណុះជើងវត្តនៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

  • បង្ក្រាបទីតាំងកែច្នៃរថយន្តធុនតូចខុសច្បាប់មួយកន្លែងនៅក្រុងតាខ្មៅ

    បង្ក្រាបទីតាំងកែច្នៃរថយន្តធុនតូចខុសច្បាប់មួយកន្លែងនៅក្រុងតាខ្មៅ

    កណ្ដាល៖ កម្លាំងចម្រុះបានចុះឡោមព័ទ្ធទីតាំងកែច្នែនឹងជួសជុលរថយន្តធុនតូចមួយកន្លែងដែលប្រព្រឹត្តទៅកាលពីព្រឹកម៉ោង៦និង៣០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅដីឡូត៍ចម្ការស្វាយ ស្ថិតនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

  • អនុប្រធានសហព័ន្ធកីឡាចំបាប់ ផ្តល់ឧបករណ៍ហ្វឹកហាត់ខ្ទង់ម៉ឺនដុល្លារដើម្បីពង្រឹងសមត្ថភាពយុវជនថ្នាល់

    អនុប្រធានសហព័ន្ធកីឡាចំបាប់ ផ្តល់ឧបករណ៍ហ្វឹកហាត់ខ្ទង់ម៉ឺនដុល្លារដើម្បីពង្រឹងសមត្ថភាពយុវជនថ្នាល់

    អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett បានផ្តល់ឧបករណ៍សម្រាប់ហ្វឹកហាត់ និងជួសជុលកន្លែងស្នាក់នៅ ខ្ទង់១ម៉ឺនដុល្លារអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពការហ្វឹកហាត់យុវជនថ្នាល សម្រាប់ត្រៀមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីលោក Casey Barnett ចុះទៅពិនិត្យកន្លែងហ្វឹកហាត់ផ្ទាល់ នៅសាលកីឡាចំបាប់ ក្នុងពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។