Category: ព័ត៌មាន

  • ប្រធានាធិបតីចិន៖ ដល់ពេលហើយដែលចិនត្រូវពឹងផ្អែកលើខ្លួនឯង

    ប្រធានាធិបតីចិន៖ ដល់ពេលហើយដែលចិនត្រូវពឹងផ្អែកលើខ្លួនឯង

    ចិន៖ នេះជាលើកទី១ហើយ ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយទៅកាន់ពលករ និងកសិកររបស់ខ្លួនពីគោលនយោបាយអាត្មានិយម ការពារពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក និងវិធីសាស្ត្រទប់ទល់របស់ទីក្រុងប៉េកាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។

  • ចិនជំទាស់នឹងសកម្មភាពយន្តហោះយោធាសហរដ្ឋអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង

    ចិនជំទាស់នឹងសកម្មភាពយន្តហោះយោធាសហរដ្ឋអាម៉េរិកនៅក្នុងសមុទ្រចិនខាងត្បូង

    ចិន៖ ក្រសួងការបរទេសចិនបាននិយាយរិះគន់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងរឿងយន្តហោះទម្លាក់គ្រាប់បែក B-52 ហោះហើរលើតំបន់ក្បែរៗនឹងសមុទ្រចិនខាងត្បូង ហើយបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ទីក្រុងប៉េកាំងជំទាស់ទាំងស្រុងចំពោះប្រទេសណា ដែលប្រើប្រាស់សេរីភាពនាវាចរ និងការហោះហើរជាលេសដោះសារ ចំពោះផលប៉ះពាល់មកលើដែនអធិបតេយ្យ និងសន្តិសុខរបស់ខ្លួន។

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកចង់ឲ្យមានដំណោះស្រាយរដ្ឋ២សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកចង់ឲ្យមានដំណោះស្រាយរដ្ឋ២សម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ឲ្យមានដំណោះស្រាយរដ្ឋ២ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាបង្ហាញដ៏ច្បាស់លាស់បំផុតមួយ ដែលរដ្ឋបាលរបស់លោកមិនធ្លាប់ដែលគាំទ្រនូវលទ្ធផលបែបនេះ កាលពីមុនមក។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បាននិយាយកាលពីមុនថា ពួកគេនឹងគាំទ្រដំណោះស្រាយរដ្ឋ២ បើសិនជាភាគីទាំង២យល់ព្រមដូចៗគ្នា។

  • សភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាតិ៨៥៤ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល

    សភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តកញ្ចប់ថវិកាជាតិ៨៥៤ពាន់លានដុល្លារ ដើម្បីទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល

    សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្រ្តអាម៉េរិកបានសម្រេចធ្វើការអនុម័តកញ្ចប់ថវិកាប្រមាណ៨៥៤ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសកុំឲ្យមានការបិទទ្វារជាថ្មីម្តងទៀត។

  • កិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    កិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផ្តោតសំខាន់លើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ កិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីមួយនៃប្រជាជាតិសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ទៅលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រតិភូចូលរួមទាំងអស់បានបង្ហាញក្តីសង្ឃឹមថា ជំនួបកំពូលលើកទី២រវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង អាចនឹងត្រូវកើតឡើងនាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែខុសគ្នាពីការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ នៅក្នុងថ្ងៃព្រស្បត្តិ៍ម្សិលមិញ ដោយលោក ប៉ុមប៉េអូ បានបកស្រាយថា រូបលោកបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ ដើម្បីពិភាក្សាគ្នាស្តីពីការរៀបចំជំនួបកំពូលជាលើកទី២រវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង។

  • អភិបាលខណ្ឌច្បារអំពៅ ប្តេជ្ញារៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងខណ្ឌឱ្យល្អប្រសើរ

    អភិបាលខណ្ឌច្បារអំពៅ ប្តេជ្ញារៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងខណ្ឌឱ្យល្អប្រសើរ

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី២ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្តេជ្ញារៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យល្អប្រសើរ ព្រោះជាប្រយោជន៍រួមរបស់សង្គមជាតិទាំងមូល ទោះបីមានការប្រឈមខ្លាំងប៉ុណ្ណាក៏ដោយ។ លោកចេង មុនីរ៉ា បានថ្លែងថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺមិនបានចំណេញអ្វីទាល់តែសោះ ដល់គណៈអភិបាលខណ្ឌច្បារអំពៅ តែវាជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ទាំងអ្នកជិះរថយន្ដ ជិះម៉ូតូ និងអ្នកថ្មើរជើងជាដើម។ ពេលរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានល្អ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏រលូនទៅតាមនោះដែរ។

  • ជិះបញ្ច្រាស់រង្វង់មូលវិមានឯករាជ្យនៅតែមាន ឃាត់បានម៉ូតូ៤គ្រឿង

    ជិះបញ្ច្រាស់រង្វង់មូលវិមានឯករាជ្យនៅតែមាន ឃាត់បានម៉ូតូ៤គ្រឿង

    ភ្នំពេញ៖ ករណីជិះបញ្ច្រាស់រង្វង់មូលវិមានឯករាជ្យនៅតែមានជារៀងរាល់ថ្ងៃ ហើយជាក់ស្តែងនៅយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចចរាចរណ៍បានឃាត់បានម៉ូតូចំនួន០៤ គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

  • មុននេះបន្តិច មានករណីភ្លើងឆេះនៅផ្ទះសំណាក់ គ្រីស

    មុននេះបន្តិច មានករណីភ្លើងឆេះនៅផ្ទះសំណាក់ គ្រីស

    ភ្នំពេញ៖ មានករណីអគ្គិភយ័ឆាបឆេះ ផ្ទះសំណាក់យីហោ គ្រីស នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្ដាលឲ្យឆាបឆេះពូកមួយ និងចុងគ្រែ នៅជាន់ទីបី ប៉ុន្តែមិនបណ្ដាលឲ្យរាលដាលអ្វីឡើយ  ដោយក្រុមការងារពន្លត់អគ្គិភយ័ស្នងការរាជធានីភ្នំពេញ បានចេញទៅជួយពន្លត់ទាន់ពេលវេលា៕ម.ន

  • រថយន្តដឹកទំនិញធុនធំបើកបរឆ្លងកាត់ផ្លូវភ្នំពេញហាណូយទាំងថ្ងៃបំពានបំរាមសាលាក្រុង អាជ្ញាធរខណ្ឌសែនសុខមិនខ្វល់

    រថយន្តដឹកទំនិញធុនធំបើកបរឆ្លងកាត់ផ្លូវភ្នំពេញហាណូយទាំងថ្ងៃបំពានបំរាមសាលាក្រុង អាជ្ញាធរខណ្ឌសែនសុខមិនខ្វល់

    ភ្នំពេញ៖ បើទោះបីជាសាលារាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅដល់អាជ្ញាធរទាំង១២ខណ្ឌ ត្រូវត្រួតពិនិត្យ និងហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទមិនឲ្យបើកបរឆ្លងកាត់នៅក្នុងរាជធានីភ្នំពេញ នៅពេលថ្ងៃយ៉ាងណាក៏ដោយ ក៏នៅតែឃើញមានរថយន្តដឹកទំនិញ ក៏ដូចជារថយន្តកុងទីន័រ គ្រប់ប្រភេទបើកបរចូលក្រុងយ៉ាងរំភើយ។

  • សម្តេច ហេង សំរិន អនុញ្ញាតឱ្យអគ្គរដ្ឋទូតចិនផុតអាណត្តិ ចូលជួបមុនចាកចេញពីកម្ពុជា

    សម្តេច ហេង សំរិន អនុញ្ញាតឱ្យអគ្គរដ្ឋទូតចិនផុតអាណត្តិ ចូលជួបមុនចាកចេញពីកម្ពុជា

    នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ បានឈានដល់ពេលបិទបញ្ចប់អាណត្តិការងាររបស់ខ្លួនហើយនៅឆ្នាំ២០១៨នេះ បន្ទាប់ពីបានបំពេញការងារបានរយៈពេលពីរឆ្នាំ។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការសោកស្តាយដែលរូបលោកមានរយៈពេលខ្លីក្នុងការបំពេញភារកិច្ចនៅកម្ពុជា។ សូមជម្រាប លោក ស្យុង ប័រ ត្រូវបានរដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញបេសកកម្មកាទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ ដែលលោកត្រូវបានបញ្ចប់អាណត្តិកាទូតនេះ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹងត្រូវមកបន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បានបញ្ជាក់នៅឡើយ៕ម.ន