Category: ព័ត៌មាន

  • ជនភៀសខ្លួនស៊ីរីជិត១,៥លាននាក់វិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីសង្គ្រាមបញ្ចប់នៅតំបន់មួយចំនួន

    ជនភៀសខ្លួនស៊ីរីជិត១,៥លាននាក់វិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីសង្គ្រាមបញ្ចប់នៅតំបន់មួយចំនួន

    រុស្ស៊ី៖ មន្រ្តីយោធារុស្ស៊ីបានគូសបញ្ជាក់ថា ប្រជាជនស៊ីរីជិត១,៥លាននាក់ ដែលបានភៀសខ្លួនទៅក្រៅប្រទេស និងនៅក្នុងប្រទេសនោះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយ ក្រោមជំនួយគាំទ្រពីសហគមន៍អន្តរជាតិ។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនស៊ីរី នៅថ្ងៃពុធសប្ដាហ៍នេះ តំណាងរុស្ស៊ីទទួលបន្ទុកជនភៀសខ្លួនស៊ីរី លោក យ៉េវហ្គែនី អ៊ីលយីន បានអះអាងថា ប្រជាជនស៊ីរី២៥០,០០០នាក់ ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្រ្គាមនោះ បានវិលត្រឡប់មកកាន់ប្រទេសស៊ីរីវិញហើយ។ លោក អ៊ីលយីន បានបន្ថែមទៀតថា ការធ្វើមាតុភូមនិវត្តន៍នេះ ធ្វើឡើងដោយសារតែមានកិច្ចខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ ខណៈសាលារៀន ហាងទំនិញ ស្ថានីយផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងមន្ទីរពេទ្យ រួមទាំងហេដ្ឋានរចនាសម្ព័ន្ធជាច្រើនត្រូវបានស្ដាឡើងវិញនៅតាមតំបន់រំដោះចំនួន២១៦កន្លែង៕ម.ន

  • សកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសិស្ស និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកឆ្នាំ២០១៨

    សកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសិស្ស និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកឆ្នាំ២០១៨

    ការប្រកួតកីឡាសិស្សនិស្សិតឧត្តម្ភសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯក ឆ្នាំ២០១៨ ដែលមាន៦ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង បានបញ្ចប់នៅថ្ងៃនេះហើយ។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ក្នុងចំណោមគ្រឹះស្ថាន២២ គឺសកលវិទ្យាល័យអាស៊ីអឺរុប ក្តោបយកមេដាយច្រើនជាងគេ ក្នុងនោះមាស១៦ ប្រាក់៦ និងសំរឹទ្ធ៣គ្រឿង សរុប២៥គ្រឿង  លេខ២វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឈ្នះមេដាយសរុប១៨គ្រឿង មាស៣ ប្រាក់៨ និងសំរិទ្ធ៧គ្រឿង លេខ៣ វិទ្យាស្ថាន CamEd Bussiness School មេដាយសរុប១០គ្រឿង មាស២ ប្រាក់២ និងសំរិទ្ធ៦ លេខ៤ វិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល ឈ្នះមេដាសរុប ៨គ្រឿង មាស១ ប្រាក់៤ និងសំរិទ្ធ៣។ ចំណែកឯមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង សកលវិទ្យាល័យឥន្ទវិជ្ជា និងសកលវិទ្យាល័យប៊ែលធី ឈ្នះមេដាយ២គ្រឿងដូចគ្នា។ 

  • អង្គការសមាគមអភិរក្សសត្វព្រៃបន្តអភិរក្សសត្វទោចថ្ពាល់លឿង១២០០ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា

    អង្គការសមាគមអភិរក្សសត្វព្រៃបន្តអភិរក្សសត្វទោចថ្ពាល់លឿង១២០០ក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា

    ដែនជម្រកសត្វព្រៃកែវសីមា គឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វទោចថ្ពាល់លឿងទាំងនៅប្រទេសកម្ពុជា និងសាកលលោក។ បច្ចុប្បន្នសត្វទោចថ្ពាល់លឿងប្រមាណជាង១២០០ក្បាលកំពុងរស់នៅក្នុងតំបន់នោះ។ ក្រុមការងារស្រាវជ្រាវសត្វព្រៃរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថាចំនួនសត្វទោចថ្ពាល់លឿងនេះមានប្រហាក់ប្រហែលគ្នាធៀបនឹងឆ្នាំមុនហើយគេរំពឹងថានឹងមានការកើនឡើងទៀតទៅថ្ងៃខាងមុខបើប្រជាសហគមន៍ចូលរួមអភិរក្ស និងការពារតំបន់នេះពីការកាប់ឈើខុសច្បាប់ ការរុករានធ្វើដីកសិកម្ម និងការបរបាញ់ខុសច្បាប់។ សត្វទោចថ្ពាល់លឿងគឺជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើសកលលោកដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ គេប្រទះឃើញវត្ដមានរបស់ទោចថ្ពាល់លឿងរស់នៅតំបន់ភាគខាងកើតទន្លេមេគង្គដូចជានៅភាគឦសាន្ដប្រទេសកម្ពុជា ប្រទេសវៀតណាមភាគខាងត្បូង និងភាគខាងត្បូងប្រទេសឡាវ។ លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមារបស់អង្គការ WCSបាននិយាយថា “នេះជាដំណឹងល្អមួយក្រោយពីមានការតាមដានរកឃើញថាចំនួនរបស់សត្វទោចថ្ពាល់លឿងនៅដដែល។ សត្វទោចថ្ពាល់លឿងប្រមាណជាង១២០០ក្បាលកំពុងរស់នៅក្នុងដែលជម្រកសត្វព្រៃកេវសីមា។ វាពិតជាមានសារៈសំខាន់ក្នុងការបន្តការអភិរក្សពួកវាដែលជាប្រភេតសត្វរងគ្រោះជិតផុតពូជលើសាកលលោក”។ លោកបានបន្ថែមថា “ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះដោយសារការរុករានដីធ្វើកសិកម្ម និងការកាប់ឈើខុសច្បាប់”។ សត្វទោសថ្ពាល់លឿងចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសំឡេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។ ភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សត្វទោចឈ្មោលមានរោមពណ៌ខ្មៅ ហើយថ្ពាល់ទាំងសងខាងមានពណ៌លឿង ចំណែកសត្វទោចញីមានរោមពណ៌លឿងស្លាទុំ។ ពួកវាមានដៃជើងវែងៗ ហើយគ្មានកន្ទុយនោះទេ លើសពីនេះគេកម្រឃើញសត្វទោចចុះមកដីណាស់។ សត្វទោចថ្ពាល់លឿងជាទម្លាប់តែងតែរស់នៅជាក្រុមចាប់ពី២ក្បាលទៅ៥ក្បាល។ លោក សូត្រ វ៉ាន់ឌឿន បានបញ្ជាក់ថា មេទោចត្រូវចំណាយពេលពពោះរយៈពេល២១០ថ្ងៃ។ ក្រោយពីកើតកូនហើយយ៉ាងហោចណាស់២…

  • សិស្សានុសិស្សដែលទើបប្រលងបាក់ឌុបជាប់នៅក្នុងខេត្តកំពង់ចាម កំពុងនាំគ្នាសម្រុកទៅដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀន

    សិស្សានុសិស្សដែលទើបប្រលងបាក់ឌុបជាប់នៅក្នុងខេត្តកំពង់ចាម កំពុងនាំគ្នាសម្រុកទៅដាក់ពាក្យប្រលងធ្វើជាគ្រូបង្រៀន

    ក្រោយពីបានទទួលលិទ្ធផលល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិក្សានុសិស្សនៅក្នុងខេត្តកំពង់ចាមបាននាំគ្នា សម្រុកមកដាក់ពាក្យប្រឡងគ្រូ មានទាំងគ្រូ បឋមសិក្សា មតេ្តយ្យសិក្សា និងអនុវិទ្យាល័យផងដេរ។ ប្អូនៗសិស្សានុសិស្សបានឲ្យដឹងថា ពួកគេមកដាក់ពាក្យប្រលងគ្រូនាពេលនេះ គឺមកពីពួកគេស្រលាញ់នូវការបង្រៀន ចង់ពង្រឹងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ចង់ចែករំលេកចំណេះដឹងទៅកាន់ក្មេងជំនាន់ក្រោយឲ្យមានប្រសិទ្ធភាព និងគុណភាពនៃការរៀនសូត្រ ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិទៅថ្ងៃអនាគត។

  • នារី២នាក់ទំនងស្រវឹងទាំងថ្ងៃ ជិះម៉ូតូរេពេញផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលរងរបួសយ៉ាងដំណំ

    នារី២នាក់ទំនងស្រវឹងទាំងថ្ងៃ ជិះម៉ូតូរេពេញផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលរងរបួសយ៉ាងដំណំ

    ភ្នំពេញ៖ នារី២នាក់ទំនងស្រវឹងទាំងថ្ងៃ បានជិះម៉ូតូPCX ឌុបគ្នារេពេញផ្លូវក្នុងល្បឿនយ៉ាងលឿន ហើយបានទៅបុកបុរសម្នាក់កំពុងជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ហើយនារីទាំងពីររងយ៉ាងដំណំផងដែរ។

  • មន្ត្រីកាំកុងត្រូល ពិនិត្យគុណភាពទំនិញនៅផ្សារតាខ្មៅ

    មន្ត្រីកាំកុងត្រូល ពិនិត្យគុណភាពទំនិញនៅផ្សារតាខ្មៅ

    សំដៅពង្រឹងសុវត្ថិភាពម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគប្រចាំថ្ងៃ និងជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងចរាចរនៅក្នុងផ្សាររតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

  • ក្លិប P S G និង Juventus ឈ្នះ៧ប្រកួតជាប់គ្នានៅលីគរបស់ខ្លួន ខណៈក្លិប Barcelona និង Real Madrid ចាញ់ដូចគ្នា

    ក្លិប P S G  និង Juventus ឈ្នះ៧ប្រកួតជាប់គ្នានៅលីគរបស់ខ្លួន ខណៈក្លិប Barcelona និង Real Madrid ចាញ់ដូចគ្នា

    ក្លិប Paris St-Germain  និងសេះបង្កង់ Juventus ឈ្នះ៧ប្រកួតជាប់ៗគ្នា នៅលីគរបស់ខ្លួន ខណៈក្លិប Barcelona និង Real Madrid ចាញ់ដូចគ្នា កាលពីយប់មិញ។ ក្លិប Paris St-Germain  យកឈ្នះ Reims ៤:១ ក្លាយជាក្រុមទី៤ ដែលឈ្នះបើករដូវកាល៧ប្រកួតជាប់គ្នាក្នុង Ligue 1។

  • អភិបាលខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំពិភាក្សា និងកែសម្រួលតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា

    អភិបាលខេត្តស្វាយរៀងដឹកនាំកិច្ចប្រជុំពិភាក្សា និងកែសម្រួលតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា

    ស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ត ០៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំព្រៃបាសាក់ “អគារ ខ” សាលាខេត្ត មានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងកែសម្រួលតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រា នៅក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានសាខាពន្ធដារខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ និងលោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងបាវិត និងក្រុងស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន។

  • លោក Gareth Southgate ត្រៀមតកុងត្រាថ្មីជាមួយតោកំណាចអង់គ្លេស ដល់ World Cup 2022

    លោក Gareth Southgate  ត្រៀមតកុងត្រាថ្មីជាមួយតោកំណាចអង់គ្លេស ដល់ World Cup 2022

    អ្នកចាត់ការក្រុមតោកំណាចអង់គ្លេស លោក Gareth Southgate ដែលនាំអង់គ្លេស កាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ជាលើកដំបូង ក្នុងរយៈពេល២៨ចុងក្រោយ  ត្រៀមចុះហត្ថលេខាបន្តកុងត្រារយៈពេល២ឆ្នាំទៀត ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសឆ្ពោះទៅ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ស្របពេលកិច្ចសន្យារបស់នៅមានសុពលភាពដល់ឆ្នាំ២០២០។ អ្នកដឹកនាំវ័យ៤៨ឆ្នាំ បានយល់ព្រមលក្ខខណ្ឌដោយប្រាក់ខែ៣លានផោនក្នុងមួយឆ្នាំ។ កិច្ចសន្យានេះនឹងត្រូវពិភាក្សា នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបាល់ទាត់មួយ នៅថ្ងៃព្រហស្បតិ៍តទី២៧ ខែកញ្ញានេះ ។ ការប្រកួតបន្ទាប់ទៀតរបស់ក្រុមជម្រើសជាតិអង់គ្លេស គឺជួបផ្ទះក្រូអាស៊ីក្នុងក្របខណ្ឌ League Nations ថ្ងៃទី១២ ខែតុលាខាងមុខ។ គួររំលឹកថា លោក Southgate ដំបូងឡើយកាន់តំណែងបណ្ដោះអាសន្នពីលោក Sam Allardyce កាលពីខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំ ជាអ្នកចាត់ការអង់គ្លេស នៅខែវិច្ឆិកា ឆ្នាំ២០១៦។ Gareth Southgate ធ្លាប់ជាកីឡាករលេងនៅក្លិប Aston Villa និង Middlesbrough៕  

  • ពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលរួមអភិឌ្ឍន៍វិស័យកីឡាតេក្វាន់ដូកម្ពុជា

    ពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចូលរួមអភិឌ្ឍន៍វិស័យកីឡាតេក្វាន់ដូកម្ពុជា

    ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូស្ទីល WTFដណ្ដើម ពានរង្វាន់អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅ កម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោមការសហការជាមួយខេមរសហព័ន្ធ តេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូ ឲ្យកាន់តែមានសក្តានុពលនៅកម្ពុជា។