Category: ព័ត៌មាន

  • ជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងពិភាក្សាព្រមព្រៀងផ្អាកការដំឡើងពន្ធគ្នាទៅវិញទៅមក

    ជប៉ុន និងសហរដ្ឋអាម៉េរិក កំពុងពិភាក្សាព្រមព្រៀងផ្អាកការដំឡើងពន្ធគ្នាទៅវិញទៅមក

    សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ បានរៀបចំសន្និសីទសារព័ត៌មានមួយ ក្រោយចូលរួមជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធម្សិលមិញនេះ។

  • លោក ដូណាល់ ត្រាំ ព្រមានប្រទេសមួយចំនួនដែលរំលោភបំពាន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង

    លោក ដូណាល់ ត្រាំ ព្រមានប្រទេសមួយចំនួនដែលរំលោភបំពាន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានបណ្តាប្រទេសដែលរំលោភបំពាន ក៏ដូចជាប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង។ ការព្រមាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកដំបូងនៅក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធសប្តាហ៍នេះ។ ទន្ទឹមគ្នានោះ បណ្តាមេដឹកនាំកំពូលៗជាច្រើនបានធ្វើកិច្ចពិភាក្សាគ្នាស្តីអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការរីករាលដាលនៃគ្រឿងសព្វាវុធដែលបង្កការបំផ្លិចផ្លាញទ្រង់ទ្រាយធំ ក្នុងនោះរួមមានអាវុធនុយក្លេអ៊ែរជាដើម។

  • ប្រមុខការបរទេសចិនបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ និងសហភាពអឺរ៉ុបគួរបន្តគោលជំហរម៉ឺងម៉ាត់ខ្ពស់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

    ប្រមុខការបរទេសចិនបញ្ជាក់ថា ភាគីពាក់ព័ន្ធទាំងអស់ និងសហភាពអឺរ៉ុបគួរបន្តគោលជំហរម៉ឺងម៉ាត់ខ្ពស់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា គោលជំហររបស់ភាគីទាំងអស់ដែលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានប្រកាន់យ៉ាងម៉ឺងម៉ាត់ខ្ពស់ ហើយមតិរួមថ្មីមួយត្រូវបានបង្កើតឡើង។

  • យោធារុស្ស៊ីបាញ់សាកល្បងប្រព័ន្ធការពារមីស៊ីលរ៉េអាក់ស្យុងថ្មីរបស់ខ្លួននៅមហាសមុទ្រអាក់ទិក

    យោធារុស្ស៊ីបាញ់សាកល្បងប្រព័ន្ធការពារមីស៊ីលរ៉េអាក់ស្យុងថ្មីរបស់ខ្លួននៅមហាសមុទ្រអាក់ទិក

    រុស្ស៊ី៖ យោធារុស្ស៊ីនៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលបាស់សិន នៅតំបន់ឆ្នេរ ស្ថិតនៅលើកោះកូតែលនី ក្នុងសមុទ្រ ឡាបតែវ នៃមហាសមុទ្រអាក់ទិក។ តាមរយៈខ្សែអាត់វីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពីសកម្មភាពសាកល្បងបាញ់មីស៊ីលប្រឆាំងនាវា រ៉េអាក់ស្យុង ដែលមានល្បឿនលឿនជាងសំឡេង អននីគ ជាច្រើនដើម។ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ការបាញ់សាកល្បងមីស៊ីលនេះដែរ គឺជាផ្នែកមួយនៃសមយុទ្ធយុទ្ធសាស្រ្តរបស់កងទាហានជើងទឹកភូមិភាគខាងជើង នៅលើកោះក្នុងសមុទ្រអាក់ទិករបស់រុស្ស៊ីមួយនេះ។ ស្របពេលជាមួយគ្នានោះដែរ រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល រ៊ូបេស នៅលើកោះកូតែលនី ផងដែរ៕

  • ក្រុមហ៊ុនចិនថ្មីមួយ នឹងបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា

    ក្រុមហ៊ុនចិនថ្មីមួយ នឹងបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា

    ខណៈទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយហើយនោះ មានក្រុមហ៊ុនឯកជនរបស់ចិន បានបង្ហាញគោលជំហរបង្កើតសាលារៀនតាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីឱ្យសិស្ស-និស្សិតនៅកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ ដោយខាងក្រុមហ៊ុនចិនបានបញ្ជាក់ថា ខ្លួនទទួលបានជោគជ័យខ្ពស់ក្នុងការបង្កើតសាលាអនឡាញនេះនៅប្រទេសចិន។

  • ចោរចូលលួចរថយន្តប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់

    ចោរចូលលួចរថយន្តប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រថយន្តប្រភេទ  Camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ត្រូវបានចោរលួចយកចេញពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ពេលដែលម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក។ ប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់ទ្វារបងខាងមុខត្រឹមត្រូវ រួចក៏ចូលសម្រាកនៅក្នុងផ្ទះ។ លុះព្រឹកឡើង គាត់ក៏បានភ្ញាក់ពីដំណេក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាមកចាត់ការតាមច្បាប់៕

  • ដំណើរកំសាន្តតាមរថភ្លើងរបស់អ្នកស្រុកកោះធំជាង៥០០នាក់ ពីស្ថានីយ៍ភ្នំពេញ-ស្ថានីយ៍រមាស ខេត្តកំពង់ឆ្នាំង

    ដំណើរកំសាន្តតាមរថភ្លើងរបស់អ្នកស្រុកកោះធំជាង៥០០នាក់ ពីស្ថានីយ៍ភ្នំពេញ-ស្ថានីយ៍រមាស ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំប្រមាណ៥៦៧នាក់ ធ្វើដំណើរកំសាន្តតាមរថភ្លើងពីភ្នំពេញទៅស្ថានីយ៍រមាស ខេត្តកំពង់ឆ្នាំង។ ដំណើរកំសាន្តតាមរថភ្លើងនេះ ធ្វើឡើងដើម្បីអបអរសាទរសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល និងដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងយល់ពីការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ភាពសំបូរសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងៗ និងបានកំសាន្តសប្បាយនឹងសម្រស់ធម្មជាតិ ដ៏ត្រកាលនៅតាមដងផ្លូវនារដូវភ្ជុំបិណ្ឌ ក៏ដូចជាការបណ្ដុះស្មារតីភាពជាម្ចាស់នៃទ្រព្យសម្បត្តិដ៏មហាសាលនេះ ឱ្យចូលរួមថែរក្សាការពារឱ្យបានគង់វង្សដើម្បីជាមរតកសម្រាប់អ្នកជំនាន់ក្រោយបន្តបន្ទាប់ទៀតផងដែរ។

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ប៉ែន វណ្ណរិទ្ធ ចុះប្រគល់ផ្ទះជូនស្រ្តីមេម៉ាយទីទ័លក្រ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ប៉ែន វណ្ណរិទ្ធ ចុះប្រគល់ផ្ទះជូនស្រ្តីមេម៉ាយទីទ័លក្រ

    កំពង់ធំ៖ ផ្ទះថ្មីមួយខ្នង ត្រូវបានលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក ប៉ែន វណ្ណរិទ្ធ ប្រធានចលនាយុវជនកម្ពុជា១៥៧សាខាខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានចុះប្រគល់ផ្ទះជូនដល់ក្រុមគ្រួសារលោកស្រី អ៊ុន សុត ជាស្ត្រីម៉េម៉ាយមានកូន៥នាក់ មានជីវភាពទីទ័លក្រ នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨។

  • ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តកេសរារាម និងវត្តពោធិវង្ស

    ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តកេសរារាម និងវត្តពោធិវង្ស

    សៀមរាប៖ ថ្នាក់ដឹកនាំខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តកេសរារាម និងវត្តពោធិវង្ស ក្រុងសៀមរាប។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ស្ថានភាពនៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ការរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦បន្តទៀត។

  • ឆ្លងចរន្តអគ្គិសនីឆាបឆេះក្រុមហ៊ុន internet opennet នៅជាប់ផ្លូវលេខ306យ៉ាងសន្ធោរសន្ធៅ

    ឆ្លងចរន្តអគ្គិសនីឆាបឆេះក្រុមហ៊ុន internet opennet នៅជាប់ផ្លូវលេខ306យ៉ាងសន្ធោរសន្ធៅ

    ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញ  ឆ្នាំ២០១៨ ក្នុងក្រុមហ៊ុន internet opennet ជាប់ផ្លូវលេខ306 ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បណ្ដាលឲ្យក្រុមហ៊ុននោះរងការខូចខាតសម្ភារមួយចំនួន។