Category: ព័ត៌មាន

  • សកលវិទ្យាល័យអាស៊ីអឺរ៉ុប បន្តនាំមុខគេលើតារាងមេដាយពានកីឡាសិស្សនិសិ្សតឧត្តមសិក្សា

    សកលវិទ្យាល័យអាស៊ីអឺរ៉ុប បន្តនាំមុខគេលើតារាងមេដាយពានកីឡាសិស្សនិសិ្សតឧត្តមសិក្សា

    សកលវិទ្យាល័យ អាស៊ីអឺរ៉ុប នៅតែបន្តនាំមុខគេលើតារាងមេដាយនៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដោយឈ្នះមេដាយសរុប២៥គ្រឿង។គ្រូកីឡាសកលវិទ្យាល័យ អាស៊ីអឺរ៉ុប លោក ពៅ ហុក បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦នេះ អត្តពលិកអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយសរុបចំនួន២៥ វិញ្ញាសារ ក្នុងនោះមេដាយមាស១៦ ប្រាក់៦ និងមេដាយសំរឹទ្ធ៣ លើ៤ប្រភេទកីឡាដែលសកលវិទ្យាល័យបញ្ជូនចូលរួម។

  • ឥន្រ្ទីដែកអាល្លឺម៉ង់ សង្ឃឹមឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2024

    ឥន្រ្ទីដែកអាល្លឺម៉ង់ សង្ឃឹមឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2024

    សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ សង្ឃឹមទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2024 ដែលនឹង ប្រកាសនៅថ្ងៃព្រហស្បតិ៍តខាងមុខនេះ ខណៈពួកគេកំពុងមានប្រៀបលើគូប្រជែង ប្រទេសតួកគី។ អតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Philipp Lahm ក្នុងនាមជាទូត និងប្រធានក្រុមដេញថ្លៃរបស់អាល្លឺម៉ង់ Markus Stenger នៃការដេញថ្លៃ បាននិយាយ នៅទីក្រុងឡុងដ៍ ដើមសប្ដាហ៍នេះថា អាល្លឺម៉ង់ជាជម្រើសល្អឥតខ្ចោះ ហើយព្រឹត្តិការណ៍ Euro 2024 នឹងនាំអាល្លឺម៉ង់ និងអឺរ៉ុប ឱ្យរួបរួមគ្នា។ អាល្លឺម៉ង់មានហេដ្ឋារចនាសម្ព័ន្ធ និងកីឡដ្ឋានប្រសើរជាងប្រទេសតួកគី ស្របពេលប្រទេស នេះក៏មានកំណត់ត្រាខាងសិទ្ធិមនុស្ស ស្ថិតក្នុងក្ដីបារម្ភរបស់ UEFA។ ក្នុងលក្ខខណ្ឌដេញថ្លៃ Euro 2024 UEFA បានបញ្ចូលគោលការណ៍គោរពសិទ្ធិមនុស្សជាចំណុចមួយ ដើម្បីវាយតម្លៃជ្រើសរើសជ័យលាភីដេញថ្លៃ។ គួរឲ្យដឹងថា ក្រុមបាល់ទាត់អាល្លឺម៉ង់ បានក្លាយជាក្រុមបារម្ភខ្លាំង ក្រោយធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គចែកពូល ក្នុងនាមជាក្រុមការពារជើងឯក៕

  • ប្រធានក្លិបរង Man Utd ដាក់លក់ Paul Pogba ២០០លានផោន

    ប្រធានក្លិបរង Man Utd ដាក់លក់ Paul Pogba ២០០លានផោន

    ប្រធានក្លិបរង Manchester United ដាក់តម្លៃខ្លួន Paul Pogba ២០០លានផោន ប្រសិនក្លិបណាចង់បាន ក្រោយពីមានបញ្ហាជាមួយលោក Jose Mourinho ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ នៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតនៅ Old Trafford ដូច្នេះបិសាចក្រហមអាចដាក់តម្លៃខ្លួនខ្ពស់លើកីឡាកររូបនេះ។ សមាជិកឈ្នះ World Cup បារាំង មានចិត្តចង់ចេញពីក្លិបនៅរដូវក្ដៅក្រោយ ខណៈក្លឹបអ្នកមានបុណ្យ Barcelona PSG និង  Juventus កំពុងតែចង់បាន។ ស្របពេលដែលប្រភពសារព័ត៌មានធំៗធ្លាប់ចុះផ្សាយថា Pogba បានស្នើទៅកាន់ Mourinho សុំចេញពីក្លិប។ គួររំលឹកថា យប់មិញនេះ ក្លឹប Man Utd ចាញ់ Derby នៅលើទឹកដី  Old Trafford ពាន League Cup  ហើយ  Pogba ក៏មិនមានវត្តមានដែរ៕

  • ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍លទ្ធផល នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ជាប្រវត្តិសាស្ត្រ និង ជោគជ័យ នៅទីក្រុងព្យុងយ៉ាង

    ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍លទ្ធផល នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ជាប្រវត្តិសាស្ត្រ និង ជោគជ័យ នៅទីក្រុងព្យុងយ៉ាង

    ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ស្វាគមន៍លទ្ធផល នៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ជាប្រវត្តិសាស្ត្រ និង ជោគជ័យ នៅទីក្រុងព្យុងយ៉ាង។

  • អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់បង្ការទប់ស្កាត់គ្រប់បទល្មើស និងគ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាល

    អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់បង្ការទប់ស្កាត់គ្រប់បទល្មើស និងគ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាល

    ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់បង្ការទប់ស្កាត់គ្រប់បទល្មើស និងគ្រោះអគ្គិភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ។ ការជំរុញបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ។

  • ផ្ទះមនុស្សធម៌១ខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកសូទ្រនិគម

    ផ្ទះមនុស្សធម៌១ខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកសូទ្រនិគម

    ផ្ទះមនុស្សធម៌១ខ្នង មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធាន  គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹង នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ ផ្ទះមនុស្សធម៌ទី៦១ ប្រគល់ជូនគ្រួសារលោកស្រី ធិក សាម៉ូន អាយុ៥២ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៥នាក់ក្នុងបន្ទុក បច្ចុប្បន្នដើរស៊ីឈ្នួលគេបានថវិកាខ្លះផ្គង់ផ្គង់គ្រួសារ។

  • លោកជំទាវ ព្រំ សុភី បើកកិច្ចប្រជុំអន្តរក្រសួងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្ត ពោធិ៍សាត់

    លោកជំទាវ ព្រំ សុភី បើកកិច្ចប្រជុំអន្តរក្រសួងលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្ត ពោធិ៍សាត់

    នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ដែលមាន ទីតាំងស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដោយក្រុមហ៊ុនទីប្រឹក្សា SUSTINAT GREEN CO., LTD. សហការជាមួយក្រុមហ៊ុនទីប្រឹក្សា CTI Engineering International Co., Ltd. ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើ៖ ១)ការរចនា និងការសាងសង់គម្រោងពង្រីកបណ្តាញប្រព័ន្ធទឹកស្អាតពាក់ព័ន្ធនឹងហេដ្ឋារចនាសម័្ពន្ធដែលមានស្រាប់។ ២)ការរៀបចំផែនការអប់រំពីសុខភាព និងសុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ ដែលបម្រើការងារក្នុងគម្រោងឱ្យបានត្រឹមត្រូវ។ …

  • អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីចុះពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្តាវត្តក្នុងមូលដ្ឋាន

    អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីចុះពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្តាវត្តក្នុងមូលដ្ឋាន

    ព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការណែនាំដល់អជ្ញាធរសង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ ដល់ពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់។ លោកបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាមបណ្តាវត្តទាំង២៦ ក្នុងមូលដ្ឋានខណ្ឌដង្កោ។ ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌក៏បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃវត្តទីឃវ័ន ហៅវត្តព្រៃវែង ស្ថិតក្នុងសង្កាត់ព្រៃវែងផងដែរ។

  • យោធាអ៊ុយក្រែនធ្វើតេស្តរថពាសដែកទំនើបថ្មីចុងក្រោយឈ្មោះ ឡេវ ដោយជោគជ័យ ហើយគ្រោងនឹងចាប់ផ្តើមផលិតក្នុងពេលឆាប់ៗនេះ

    យោធាអ៊ុយក្រែនធ្វើតេស្តរថពាសដែកទំនើបថ្មីចុងក្រោយឈ្មោះ ឡេវ ដោយជោគជ័យ ហើយគ្រោងនឹងចាប់ផ្តើមផលិតក្នុងពេលឆាប់ៗនេះ

    អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបានធ្វើតេស្ដដោយជោគជ័យនូវប្រភេទរថពាសដែកទំនើបចុងក្រោយបំផុតមួយរបស់ខ្លួនឈ្មោះ ឡេវ  ដែលអាចនឹងត្រូវបានប្រើប្រាស់ក្នុងការសណ្តោង និងជួសជុលបរិក្ខារយោធាដែលរងការខូចខាតនៅក្នុងសង្រ្គាម ស្របពេលដែលប្រទេសអឺរ៉ុបខាងកើតមួយនេះ នៅតែកំពុងមានភាពតានតឹងនៅឡើយជាមួយរុស្ស៊ី។

  • ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន

    ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន

    អាហ្វហ្កានីស្ថាន៖ ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានឱ្យដឹងនៅក្នុងថ្ងៃពុធនេះថា ពួកឧទ្ទាមរដ្ឋអ៊ីស្លាម IS ចំនួន១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមដែនអាកាសនៅខេត្ត គុនណា ភាគខាងកើតប្រទេស។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន កងទ័ពអាកាសរបស់ប្រទេសខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅឯសង្កត់ ឆោខេ និងដារ៉ា អ៊ី ពេច ក្នុងរយៈពេល២៤ម៉ោង ដែលជាលទ្ធផលនោះ បានផ្តាច់ជីវិតពួកឧទ្ទាមរដ្ឋអ៊ីស្លាម១៤នាក់។ គួរបញ្ជាក់ថា គុនណា ដែលជាខេត្តតំបន់ភ្នំនេះ មានចម្ងាយប្រហែល១៨០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកាប៊ុល គឺជាទីតំាងកើតមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ជាបន្តបន្ទាប់។ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថានខាងលើ ក្រុមភេវរកររដ្ឋអ៊ីស្លាម IS ដែលត្រូវបានបង្កើតឡើងនៅក្បែរខេត្តណាងហ្គាហា កាលពីដើមឆ្នំា២០១៥មកនេះ មិនទាន់ចេញមុខឆ្លើយតបចំពោះរបាយការណ៍នេះនៅឡើយនោះទេ៕