Category: ព័ត៌មាន

  • ឥណ្ឌាបញ្ជាទិញម៉ាស៊ីន១០០០គ្រឿងយកមកផ្លាស់ប្តូរម៉ាស៊ីនរថក្រោះចាស់ៗសល់ពីជំនាន់សម័យសូវៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ

    ឥណ្ឌាបញ្ជាទិញម៉ាស៊ីន១០០០គ្រឿងយកមកផ្លាស់ប្តូរម៉ាស៊ីនរថក្រោះចាស់ៗសល់ពីជំនាន់សម័យសូវៀត ដើម្បីពង្រឹងសមត្ថភាពការពារជាតិ

    ឥណ្ឌា៖ ក្រសួងការពារជាតិឥណ្ឌាអនុញ្ញាតឲ្យទិញម៉ាស៊ីនរហូតដល់១០០០គ្រឿង សម្រាប់រថក្រោះធុន T-72 ដែលបង្កើតឡើងតាំងពីជំនាន់សម័យសូវៀត ដើម្បីបង្កសក្តានុពលនៃវិស័យការពារជាតិរបស់ប្រទេសខ្លួនបន្ថែមទៀត។

  • ភរិយាប្រធានាធិបតីវេណេស៊ុយអេឡា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    ភរិយាប្រធានាធិបតីវេណេស៊ុយអេឡា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

    វេណេស៊ុយអេឡា៖ ក្រសួងហិរញ្ញវត្ថុអាម៉េរិកបានប្រកាសថា ប្រទេសខ្លួនបានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងវេណេស៊ុយអេឡា តាមរយៈការដាក់បញ្ចូលឈ្មោះលោកជំទាវទី១ ដែលជាភរិយារបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ រួមជាមួយនឹងមន្រ្តីកំពូលៗមួយចំនួនទៀតទៅក្នុងបញ្ជីខ្មៅ។

  • កម្ពុជា-UN ចាប់ផ្ដើមអភិវឌ្ឍការបណ្ដុះបណ្ដាលយុវជនដំណាក់កាលទី២ ផ្ដោតសំខាន់លើសហគ្រិនភាព

    កម្ពុជា-UN ចាប់ផ្ដើមអភិវឌ្ឍការបណ្ដុះបណ្ដាលយុវជនដំណាក់កាលទី២ ផ្ដោតសំខាន់លើសហគ្រិនភាព

    ភ្នំពេញ៖ កិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៣ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ត្រូវបានធ្វើឡើងក្រោមការសហការគ្នារវាង ក្រសួងការងារ និង អង្គការសហប្រជាជាតិ (UN) ដើម្បីបូកសរុបការងារដែលបានអនុវត្តកម្មវិធីនៅជំហានទី១ បន្ទាប់ពីគម្រោងនេះបានអនុវត្ត២ឆ្នាំមកហើយ និងអនុម័តនូវផែនការសកម្មភាពជំហានទី២ សម្រាប់ឆ្នាំបន្តទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម  អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី​ Pauline Tamesis អ្នកសម្របអង្គការសហប្រជាជាតិប្រចាំកម្ពុជា​ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា កម្មវិធីរួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា សម្រាប់ជំហានទី២នេះ ផ្តោតលើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យទាន់សម័យកាលថ្មី និងបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ពង្រីកការបណ្ដុះបណ្ដាលប្រព័ន្ធព័ត៌មានវិទ្យាទៅដល់ក្រុមយុវជន ពិសេសក្រុមយុវជនគោលដៅ គឺក្រុមយុវជនងាយរងគ្រោះ និងមានជីវភាពក្រីក្រលំបាកជាដើម។  កម្មវិធីជំហានទី២នេះ ក៏ប្រមូលផ្តុំទៅរកការអភិវឌ្ឍ ការ បណ្ដុះបណ្ដាលការអប់រំនៅតាមរោងចក្រ សហគ្រាស ពិសេសជំរុញការកាត់បន្ថយអណក្ខរកម្ម ចំពោះកម្មករនិយោជិត និងបំណិនជីវិតតាមគ្រឹះស្ថានសិក្សាអបរ់រំ ក៏ដូចជានៅតាមមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់ក្រសួងការងារ…

  • នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ

    នគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ក្រោយធ្វើសកម្មភាពវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពវាយប្លន់យកទូរសព្ទ៤គ្រឿង និងលុយ២លានរៀលបានសម្រេច ប៉ុន្តែរត់គេចខ្លួនមិនរួច ត្រូវកម្លាំងមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើដេញស្ទាក់ចាប់បានម្នាក់ ចំណែក២នាក់ទៀតរត់គេចខ្លួនរួច។ហេតុការណ៍វាយប្លន់នេះបានកើតឡើងកាលពី វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិព្រែកតាគង់១សង្កាត់ ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ុយ សុវណ្ណ ហៅ “ម៉ាប់” ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ដោយឡែកជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ និងរងរបួសបែកក្បាល។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកបក្សពួក២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

  • ឯកឧត្តម លី ណាក់យ៉ុន ថ្លែងសារផ្ទាល់មាត់ពីប្រធានាធិបតីកូរ៉េខាងត្បូងជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

    ឯកឧត្តម លី ណាក់យ៉ុន ថ្លែងសារផ្ទាល់មាត់ពីប្រធានាធិបតីកូរ៉េខាងត្បូងជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

    ក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ណាក់យ៉ុន (Lee Nak Yeon) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ។

  • គាស់ផ្ទះលួចទូរសព្ទបានសម្រេច ៣ថ្ងៃក្រោយសមត្ថកិច្ចក្របួចជាប់

    គាស់ផ្ទះលួចទូរសព្ទបានសម្រេច ៣ថ្ងៃក្រោយសមត្ថកិច្ចក្របួចជាប់

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ ទូរសព្ទជាច្រើនគ្រឿង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ព្រឹកឡើងម្ចាស់ទៅប្តឹងនគរបាល ចុះស្រាវជ្រាវកំណត់បាននូវមុខសញ្ញា ចាប់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

  • អប្សរាណេត​ ២៥ – ០៩ – ២០១៨

    អប្សរាណេត​ ២៥ – ០៩ – ២០១៨

    អប្សរាណេត​ ២៥ – ០៩ – ២០១៨

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

    នៅថ្ងៃទី២៦ កញ្ញា នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ និងគណៈប្រតិភូនៃប្រទេសជាមិត្តនានារបស់វៀតណាម ចំនួន១១ប្រទេសផ្សេងទៀត រួមមានប្រទេសឡាវ សឹង្ហបុរី ម៉ូសំប៊ិច បេឡារ៉ុស សាធារណរដ្ឋកូរ៉េ ជប៉ុន គូបា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និងរុស្សី បានអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមប្រធានរដ្ឋវៀតណាម ត្រាន់ ដាយក្វាង ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី២១ កញ្ញាកន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយជំងឺដ៏ធ្ងន់។ សពរបស់ឯកឧត្តម ប្រធានរដ្ឋវៀតណាម បានប្រារព្វពិធីតម្កល់ជាផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ខែកញ្ញា នៅបញ្ជាការដ្ឋានកងទ័ពប្រជាជនវៀតណាម ក្នុងទីក្រុងហាណូយ ដើម្បីអនុញ្ញាតឲ្យគណៈប្រតិភូបរទេសនានា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព។

  • ក្រុមហ៊ុនមកពីប្រទេសចិនចំនួន៦ ដែលមានបទពិសោធន៍ក្នុងការកសាងផ្លូវ និងលូ មកធ្វើការសិក្សាស្តីពីគម្រោងសាងសង់ផ្លូវ និងលូនៅក្រុងព្រះសីហនុ

    ក្រុមហ៊ុនមកពីប្រទេសចិនចំនួន៦ ដែលមានបទពិសោធន៍ក្នុងការកសាងផ្លូវ និងលូ មកធ្វើការសិក្សាស្តីពីគម្រោងសាងសង់ផ្លូវ និងលូនៅក្រុងព្រះសីហនុ

    ថ្លែងក្នុងជំនួបពិភាក្សាមួយរវាងអភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនចំនួន៦មកពីប្រទេសចិន កាលពីព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវ និងលូ នៅក្រុងព្រះសីហនុ បន្ទាប់ពីរងការខូចខាតនាដំណាក់កាលបច្ចុប្បន្ន។ ក្រៅពីការសិក្សាលើគម្រោងសាងសង់ផ្លូវ និងលូ ខាងតំណាងក្រុមហ៊ុនចិនទាំងនោះក៏មានបំណងវិនិយោគលើគម្រោងប្រមូលសំរាម និងកែច្នៃសំរាមផងដែរ។

  • សីដក់កម្ពុជា ឈ្នះមេដាយមាសពានរង្វាន់ King’s Cup នៅប្រទេសថៃ

    សីដក់កម្ពុជា ឈ្នះមេដាយមាសពានរង្វាន់ King’s Cup នៅប្រទេសថៃ

    ក្រុមសីដក់កម្ពុជា ឈ្នះមេដាយមាសពានរង្វាន់ King’s Cup លើកទី៣៣ នៅប្រទេសថៃ  លើប្រភេទវិញ្ញាសារ ៣:៣ ផ្នែកបុរស បន្ទាប់ពីយកឈ្នះអូស្រ្តាលី នៅវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្តិច ២-០ ក្នុងលទ្ធផល ២១:១៨ , ២៥:២៤។ មុននឹងឡើងដល់ដណ្តើមមេដាយមាសនេះ ប្រកួតទី១ កម្ពុជា ឈ្នះ បង់ក្លាដេស ២:១ ប្រកួតទី២ កម្ពុជាឈ្នះបារាំង កម្ពុជា ២:១  ប្រកួតទី៣ កម្ពុជាឈ្នះអាល្លីម៉ង់ ២:១  រីឯវគ្គពាក់កណ្តាលផ្តាច់ព្រាត់ កម្ពុជាឈ្នះអូម៉ង់ ២:១ ក្នុងលទ្ធផល ១៤-២១ ២១-៧ និង២១-១០ ។ លុះដល់វគ្គផ្តាច់ព្រាត់ កម្ពុជាឈ្នះអូស្រ្តាលី ២សិត០ ក្នុងលទ្ធផល ២១:១៨ និង២៥:២៤។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាសីដក់ពានរង្វាន់ King’s Cup លើកទី៣៣ នៅប្រទេសថៃ មាន៣៥ប្រទេសចូលរួម ដំណើរប្រកួតពីថ្ងៃទី២៣ដល់៣០ ខែកញ្ញា…