Category: ព័ត៌មាន

  • អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅភូមិកោះនរា

    អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅភូមិកោះនរា

    ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក-លោកស្រីជាអភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីសាលាខណ្ឌជាច្រើននាក់ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ចំនួន១០៥គ្រួសារ។ អំណោយដែលលោកអភិបាលខណ្ឌយកទៅចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ចំនួន១០គីឡូ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប និងស្ករស០,៥គីឡូ។ ក្នុងឱកាសនោះដែរ លោក ចេង មុនីរ៉ា ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ផងដែរ ហើយលោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិនជានិច្ច៕ម.ន

  • ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកខិតខំប្រឹងប្រែងផ្សះផ្សាការបែកបាក់ភាពជឿជាក់

    ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យពិភពលោកខិតខំប្រឹងប្រែងផ្សះផ្សាការបែកបាក់ភាពជឿជាក់

    សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានព្រមានថា ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺខ្វះភាពស្មោះត្រង់ ដោយលោកសូមជំរុញឱ្យសហគមន៍អន្តរជាតិរួបរួមគ្នា ដើម្បីជួសជុលការទុកចិត្តដែលត្រូវបានខូចខាត។ ការលើកឡើងរបស់លោក ធ្វើឡើងក្នុងអំឡុងការថ្លែងសុន្ទកថារបស់លោក ក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅក្នុងទីក្រុងញ៉ូវយ៉ក ជាទីដែលបណ្តាមេដឹកនំាពិភពលោក បានជួបជុំគ្នាចូលរួមជំនួបកំពូលដ៏ធំនៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានប្រាប់ទៅកាន់ប្រទេសសមាជិកទាំង១៩៣របស់យូអិនថា បទបញ្ជារបស់ពិភពលោក គឺកាន់តែច្របូកច្របល់ ហើយថា ការជឿទុកចិត្តគឺស្ថិតនៅចំណុចបែកបាក់ ហើយការផ្លាស់ប្តូរតុល្យភាពនៃអំណាចអាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នា។ ស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស បានថ្លែងអំពាវនាវយ៉ាងទទូចឱ្យមានការប្តេជ្ញាចិត្តជាថ្មីទៀត ចំពោះបទបញ្ជាដែលផ្អែកលើច្បាប់ជាមួយអង្គការសហប្រជាជាតិ ហើយរូបលោកថែមទាំងព្រមានមិនឲ្យមានការរីករាលដាលនយោបាយនៃទុទិដ្ឋិនិយម៕ម.ន

  • លោក ដូណាល់ ត្រាំ៖ ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនឹងនៅតែបន្តរហូតទល់តែការរំសាយអាវុធនុយក្លេអ៊ែរកើតឡើង

    លោក ដូណាល់ ត្រាំ៖ ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនឹងនៅតែបន្តរហូតទល់តែការរំសាយអាវុធនុយក្លេអ៊ែរកើតឡើង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង នឹងនៅតែបន្តរហូតទល់តែការលុបបំបាត់អាវុធនុយក្លេអ៊ែរកើតឡើងពិតប្រាកដ។ លោកបានអះអាងបែបនេះ នាអំឡុងការថ្លែងសុន្ទកថារបស់លោក ក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅក្នុងទីក្រុងញ៉ូវយ៉ក នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ នៅក្នុងសុន្ទកថានោះ លោក ត្រាំ បានសម្តែងនូវការចាប់អារម្មណ៍របស់សហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងជើង ដោយកត់សម្គាល់ថា ការសាកល្បងនុយក្លេអ៊ែរបានបញ្ឈប់ ហើយចំណាប់ខ្មាំងត្រូវបានដោះលែង ហើយមីស៊ីលក៏លែងហោះហើរឆ្លងកាត់ព្រំដែនប្រទេសកូរ៉េទំាងពីរដែរ ។

  • ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់សព្វាវុធដល់កោះតៃវ៉ាន់

    ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់សព្វាវុធដល់កោះតៃវ៉ាន់

    ចិន៖ ក្រសួងការបរទេសចិនបានលើកឡើងថា ទីក្រុងប៉េកំាងប្រកាសជំទាស់ជាដាច់ខាត ដើម្បីប្រឆាំងនឹងការលក់យន្តហោះចម្បំាង F-16 និងគ្រឿងសញ្វវុធតម្លៃ៣៣០លានដុល្លាររបស់សហរដ្ឋអាម៉េរិកទៅឲ្យកោះតៃវ៉ាន់ ហើយថែមទាំងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលផែនការនេះវិញ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង សួង បាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឲ្យកោះតៃវ៉ាន់ គឺបានបំពានយ៉ាងធ្ងន់ដល់ច្បាប់អន្តរជាតិ និងបានធ្វើឲ្យប៉ះបាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន។ សូមរំលឹកថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមអនុម័តលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខារយោធាដទៃទៀតមានតម្លៃ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដងពីសំណាក់ប្រទេសចិន។ ជាមួយគ្នានោះ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់ លោក អាឡិច ហួង បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកសម្រាប់ការគាំទ្រនេះ ហើយលោកបាននិយាយថា កោះតៃវ៉ាន់នឹងបន្តទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីងតោនលើបញ្ហាជាច្រើន ដែលរួមទាំងបញ្ហាសន្តិសុខផងដែរ៕ម.ន

  • អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធនឹងករណីបាញ់រះលើក្បួនព្យុហយាត្រាយោធា

    អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនមនុស្ស២២នាក់ ពាក់ព័ន្ធនឹងករណីបាញ់រះលើក្បួនព្យុហយាត្រាយោធា

    អ៊ីរ៉ង់៖ ក្រសួងចារកម្មអ៊ីរ៉ង់បាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យ២២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារមកលើពិធីដង្ហែព្យុហយាត្រាយោធា នៅទីក្រុងអាវ៉ាស់ ភាគខាងលិចប្រទេសកាលពីសប្តាហ៍មុន។ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Tasnim ដែលដកស្រង់សម្តីពីក្រសួងចារកម្មអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្ស២២នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងអាវ៉ាស់ ត្រូវបានចាប់ខ្លួន និងត្រូវបានផ្តល់អត្តសញ្ញាណ ហើយអាវុធជាតិផ្ទុះ និងសម្ភារទំនាក់ទំនងរបស់ពួកគេត្រូវបានរឹបអូសនៅក្នុងផ្ទះមួយកន្លែងជាកម្មសិទ្ធិរបស់ក្រុមភេរកម្ម មានសមាជិក៥នាក់ដែលបើកការវាយប្រហារនេះ។ សូមបញ្ជាក់ថា ក្រុមខ្មាន់កាំភ្លើងបានបាញ់ស្រោចទៅលើមនុស្សម្នា ដែលឈរនៅកន្លែងក្រុមមន្រ្តីអ៊ីរ៉ង់ ជួបជុំគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដើម្បីមើលពិធីព្យុហយាតា្រប្រចាំឆ្នាំនៃការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់នៅឆ្នាំ១៩៨០-១៩៨៨។ ជាមួយគ្នានោះ សមាជិក២២នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់២៥នាក់៕ម.ន

  • នគរបាលស្រុកស្អាងបង្ក្រាបបទល្មើសគ្រឿងញៀនបាន២ករណី និងដកហូតថ្នាំញៀនបាន២៧កញ្ចប់

    នគរបាលស្រុកស្អាងបង្ក្រាបបទល្មើសគ្រឿងញៀនបាន២ករណី និងដកហូតថ្នាំញៀនបាន២៧កញ្ចប់

    ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរគ្រឿងញៀន២ករណី ត្រូវកម្លាំងនគរបាលស្រុកស្អាងធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន និងដកហូតថ្នាំញៀនបាន២៧កញ្ចប់ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ នាំយកទៅសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់។ ករណីទី១ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១  ឈ្មោះ លន់ ស៊ីថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ និងទី២ ឈ្មោះតុន ចន្រ្ទា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីររស់នៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

  • ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង២២១គ្រួសារ មកពី៥ឃុំក្នុងស្រុកកំពង់លែង ទទួល បានអំណោយសង្គ្រោះពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង២២១គ្រួសារ មកពី៥ឃុំក្នុងស្រុកកំពង់លែង ទទួល បានអំណោយសង្គ្រោះពីកាកបាទក្រហមកម្ពុជា

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ២រោចខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម អ៊ុយ សំអាត អគ្គនាយកគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចជហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា រួមដំណើរដោយឯកឧត្ដម ហ៊ី ណាត ប្រធានសាខាកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុកកំពង់លែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកមកនូវអំណោយសង្រ្គោះរបស់កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ចំនួន២២១គ្រួសារ ក្នុងស្រុកកំពង់លែង មកពី៥ឃុំ (ឃុំកំពង់ហៅ ឃុំពោធិ៍ ឃុំផ្លូវទូកឃុំប្រឡាយមាស និងឃុំសំរោងសែន )។ 

  • សមត្ថកិច្ចឃាត់រថយន្តយីឌុបបីគ្រឿងដឹកឈើម៉ៃសាក់មិនគ្រប់អាយុចេញពីក្រុមហ៊ុន កែវ វុទ្ធី

    សមត្ថកិច្ចឃាត់រថយន្តយីឌុបបីគ្រឿងដឹកឈើម៉ៃសាក់មិនគ្រប់អាយុចេញពីក្រុមហ៊ុន កែវ វុទ្ធី

    សមត្ថកិច្ចនគរបាលសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្រ្កាប និងឃាត់រថយន្តយីឌុបចំនួនបីគ្រឿងដឹកឈើម៉ៃសាក់មិនទាន់គ្រប់អាយុចេញពីក្រុមហ៊ុន កែវ វុទ្ធី។ ការចុះបង្រ្កាបនេះ ធ្វើឡើងនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីការដឹកឈើនេះ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យមើលជាក់ស្តែង ដើម្បីរកឯកសារពាក់ព័ន្ធ។ ជាក់ស្តែងរថយន្តទាំងអស់នោះ ពុំមានច្បាប់អនុញ្ញាតពីការដឹកជញ្ជូនឈើនៅឡើយទេ ។ យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា រថយន្តទាំងបីគ្រឿងដឹកឈើប្រភេទម៉ៃសាក់ យកទៅប្រើប្រាស់ក្នុងស្រុកមួយគ្រឿង និងពីរគ្រឿងទៀតគោលដៅចូលប្រទេសវៀតណាម។ ដោយសារពុំមានច្បាប់។ បច្ចុប្បន្ននេះ រថយន្តទាំងបីគ្រឿងត្រូវបានបញ្ជូនមករក្សាទុកនៅក្នុងស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ រីឯចំណាត់ការរបស់សមត្ថកិច្ចនៅមិនទាន់មានវិធានការនៅឡើយទេ៕ម.ន

  • រយៈពេល៨ខែក្នុងឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ បោសសម្អាតមីនបានជាង៩០០ហិកតា

    រយៈពេល៨ខែក្នុងឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ បោសសម្អាតមីនបានជាង៩០០ហិកតា

    បន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ នៅថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ចៅ ឡាយ អគ្គលេខាធិការរងអាជ្ញាធរមីន ឯកឧត្ដម លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន បវរ គណៈអភិបាលខេត្ត និងការចូលរួមអ្នកពាក់ព័ន្ធជុំវិញខេត្ត ត្រូវបានបើកនៅថ្ងៃទី២៥ ខែកញ្ញា នាសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។ ឯកឧត្ដម លី សារី  បានមានប្រសាសន៍ថា រយៈពេល០៨ខែកន្លងមកនេះ ក្នុងខេត្តបន្ទាយមានជ័យ បានបោសសម្អាតមីនបានចំនួនជាង៩០០ហិកតា ដែលបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន១៦៥១គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៨គ្រាប់ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន១៨៦៥គ្រាប់។ ឯកឧត្ដមបានបញ្ជាក់ថា តាមទិន្នន័យអង្គភាព CMVIS  ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ នេះគិតពីដើមឆ្នាំ រហូតមកដល់ថ្ងៃនេះ ខេត្ត មានការគ្រោះថ្នាក់កើតឡើងចំនួន០៤ករណីក្នុងនោះមាន០២ករណី ដែលបានបង្កឲ្យជនរងគ្រោះស្លាប់០១នាក់ និងរបួសធ្ងន់ស្រាល០២នាក់ និង០២ករណីទៀត បណ្ដាលឲ្យស្លាប់សត្វគោ០២ក្បាល និងខូចខាតដាច់ច្រាវ៉ាកគ្រឿងចក្រកម្ទេចមីន១គ្រឿង។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានាធិបតីវៀតណាម

    នៅព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dao Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។