Category: ព័ត៌មាន

  • ពិព័រណ៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយត្រូវបានតាំងបង្ហាញនៅក្រុងព្រះសីហនុ

    ពិព័រណ៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយត្រូវបានតាំងបង្ហាញនៅក្រុងព្រះសីហនុ

    ពិធីតាំងពិព័រណ៍ផលិតផលខ្មែរភូមិមួយផលិតផលមួយត្រូវបានបើកដំណើរការជាផ្លូវការហើយនៅល្ងាចថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដូចការគ្រោងទុក នៅទីតាំងឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយមានស្តង់ប្រមាណ២០០បានចូលរួម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ប៉ោ ទ្រី អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាតំណាង ឯកឧត្តម យឹម ឆៃលី លោក ជំទាវ គួច ចន្ថា សមាជឹកក្រុមប្រឹក្សាខេត្តព្រះសីហនុ តំណាងឯកឧត្តម ជាម ហ៊ីម ប្រធាមក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងជាតំណាងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ពិធីនេះតាំងពិព័រណ៍នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។ តាមគណៈកម្មការរៀបចំការដាក់តាំងពិព័រណ៍នេះបានឲ្យដឹងថា មានស្តង់ចំនួន២០០ស្តង់បានចូលរួមដាក់តាំងលក់ទំនិញរបស់ខ្លួនក្នុងនោះ៥០ស្តង់ដាក់តាំងផលិតផលខ្មែរសុទ្ធ ១០ស្តង់ជាររបស់សាលាខេត្តព្រះសីហនុ ក្រៅពីនោះជាង១០០ស្តង់ទៀតមានការដាក់តាំងទំនិញចម្រុះ។ ទំនិញដែលបានយកមកដាក់តាំងលក់នាឱកាសនេះដែរមានដូចជាម្រេច ក្រមាខ្មែរ អាវខ្មែរ បន្លែ ណែម គ្រាប់ស្វាយបន្ទីរ ផលិតផលធ្វើពីដើមត្នោត ស្រាទំពាំងបាយជូ ផលិតផលស្នែង ដូង សាប៊ូ…

  • រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

    រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

    ភ្នំពេញ៖ ករណីរគ្រោះថ្នាកចរាចរណ៍មួយដែលបង្កឲ្យបុរសម្នាក់ដែលជាតៃកុងរថយន្តដូចគ្នារងរបួសធ្ងន់ បន្ទាប់ពីកំពុងបើករថយន្តសុខៗក៏មានរថយន្តសណ្តោងទូកុងទីន័រមកបុករុញពីក្រោយទៅបុកផ្អឹបជាមួយរថយន្តកុងទីន័រមួយគ្រឿងទៀតដែលកំពុងបើកខាងមុខ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង១០ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខហាងនំប៉័ង ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • រថយន្ដកុងទីន័របុកបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងឲ្យបណ្ដាលស្លាប់

    រថយន្ដកុងទីន័របុកបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងឲ្យបណ្ដាលស្លាប់

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូតាមផ្លូវ និងមេឃរៀងងងឹតផង ស្រាប់តែមានរថយន្ដកុងទីន័របើកបុកពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងហេតុភ្លាមៗ កាលពីវេលាម៉ោង៨ និង២០នាទីយប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមនៅបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ទូច សុខហៀង អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅ ម្ដុំផ្ទះជួលក្រុងតាខ្មៅ ខេត្ដកណ្ដាល មានស្រុកកំណើត ភូមិស្នែង ឃុំត្រពាំងពារ ស្រុកបសែត ខេត្ដកំពង់ស្ពឺ។

  • បុរសម្នាក់បើកម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបោកក្បាលស្លាប់

    បុរសម្នាក់បើកម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបោកក្បាលស្លាប់

    ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូមិនប្រយ័ត្ន និងក្នុងល្បឿនលឿន ក៏ជ្រុលទៅនឹងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្ដង។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ69 BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  • ផ្ទះមនុស្សធម៌មួយខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកជីក្រែង

    ផ្ទះមនុស្សធម៌មួយខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកជីក្រែង

    លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចុះជួបសំណេះសំណាល និង ប្រគល់ផ្ទះមនុស្សធម៌ទី៦០ ដែលផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារពិការទីទ័លក្រ នៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ។ ផ្ទះមនុស្សធម៌ទី៦០ ប្រគល់ជូនគ្រួសារលោក មឿត យ៉ស់ អាយុ៤៧ឆ្នាំ និងភរិយាឈ្មោះ ស៊ុត លិស អាយុ៤០ឆ្នាំ ពិការជើងទាំងសងខាងដោយសារជំងឺ និងមានកូន៦នាក់ បច្ចុប្បន្នមានរបរធ្វើស្រែ និងដាំដំណាំបន្ដិចបន្ដួចគ្រាន់ទ្រទ្រង់ជីវភាពគ្រួសារ។ 

  • ការអភិវឌ្ឍនៅកម្ពុជា បច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិននោះទេ

    ការអភិវឌ្ឍនៅកម្ពុជា បច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិននោះទេ

    ភ្នំពេញ៖  សព្វថ្ងៃនេះការអភិវឌ្ឍរបស់កម្ពុជាមិនអាច កាត់ផ្តាច់ពីការគាំទ្រពីសំណាក់ប្រទេសចិននោះទេ។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គ្រាដែល ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជា តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបុណ្យខួបលើកទី៦៩ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ Great Duke ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត នៃប្របណ្តាប្រទេសនានា ព្រមទាំងក្នុងជួររាជរដ្ឋាភិបាលកម្ពុជា យ៉ាងច្រើនកុះករ ។ ឯកឧត្តម  ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រកម្ពុជា លើគ្រប់វិស័យព្រមទាំងវិស័យនយោបាយ។ ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាលើគ្រប់វិស័យ ដែលយើងឃើញសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនដែរ។ ឯកឧត្តម បន្តថា រដ្ឋាភិបាលចិន ក៏បានផ្តល់អាហារូបករណ៍ ឱ្យនិស្សិតកម្ពុជាសរុប៣៣៨កន្លែង សម្រាប់ឆ្នាំ២០១៨។ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានសន្យាផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង បន្ថែមទៀតពីលើអាហារូបករណ៍ដែលមានស្រាប់ និងជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់យុវជនកម្ពុជាចំនួន១០០នាក់…

  • អភិបាលខេត្តកំពង់ធំឧបត្ថម្ភថវិកាស្រ្តីឆ្លងទន្លេកណ្តាលផ្លូវ និងផ្តាំផ្ញើឲ្យគ្រូពេទ្យយកចិត្តទុកដាក់

    អភិបាលខេត្តកំពង់ធំឧបត្ថម្ភថវិកាស្រ្តីឆ្លងទន្លេកណ្តាលផ្លូវ និងផ្តាំផ្ញើឲ្យគ្រូពេទ្យយកចិត្តទុកដាក់

    ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរសួរសុខទុក្ខ ប្អូនស្រី អ៊ុ ផាន ដែលបានឆ្លងទន្លេពាក់កណ្តាលផ្លូវ ខណៈពេលដែលស្វាមី ខំប្រញ៉ាប់ធ្វើដំណើរឌុបម៉ូតូ មកកាន់មណ្ឌលសសុខភាព រួមទាំងបានកោតសរសើរ  ចំពោះក្រុមគ្រូពេទ្យស្រុកសណ្តាន់ ដែលបានយកចិត្តទុកដាក់ ជួយសង្រ្គោះអាយុជីវិតម្តាយនិងកូន បានទទួលជោគជ័យ។គួររំលឹកដែរថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៨ ប្អូនស្រី អ៊ុ ផាន រស់នៅភូមិជាំស្វាយ ឃុំមានរិទ្ធ  ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឈឺពោះហើយក៏ធ្វើដំណើរ មកមណ្ឌល់សុខភាពជាមួយនឹងស្វាមី ដោយម៉ូតូមួយគ្រឿង លុះមកដល់តាមផ្លូវ ផ្លូវពិបាកពេកថែមទាំងរអិលផង ក៏អោយប្រពន្ឋចុះដើរសិន ស្របពេលដែលកូនក្នុងផ្ទៃកើតនៅពេលនោះតែម្តង តែក្រោមការយកចិត្តទុកដាក់របស់ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានជួយអន្តរាគមន៍ យករថយន្តសង្គ្រោះបន្ទាន់ ដឹកស្រ្តីជាម្តាយ រួមជាមួយកូនង៉ា មកកាន់មណ្ឌល់សុខភាព សណ្តាន់ដោយសុវត្តិភាព។នៅថ្ងៃដដែល លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ រួមទាំងមន្រ្តីក្រោមឳវាទ បានអញ្ជើញទៅសួរសុខ ទុក្ខម្តាយនិងកូន នៅមណ្ឌលសុខភាពសណ្តាន់ ដោយបានពាំនាំថវិការបស់ ឯកឧត្តម សុខ…

  • ប្រទះឃើញគ្រាប់កាំភ្លើងត្បាល៨២mm ចំនួន៤គ្រាប់ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

    ប្រទះឃើញគ្រាប់កាំភ្លើងត្បាល៨២mm ចំនួន៤គ្រាប់ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឌបានប្រទះឃើញគ្រាប់កាំភ្លើងត្បាល៨២mm ចំនួន៤ ដែលស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងក៏បានរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចប៉ូលីសស្រុកនិងបានរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញអង្គភាពសុីម៉ាក់ខេត្តកំពង់ឆ្នាំងដើម្បីចុះត្រួតពិនិត្យនិងយកមករក្សាទុក្ខនៅអង្គភាពសុីម៉ាក់ខេត្តកំពង់ឆ្នាំងរង់ ចាំកំន្ទេចចោលនៅពេលក្រោយ។

  • កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែងចំណុចផ្ទះឋិតនៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង

    កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែងចំណុចផ្ទះឋិតនៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង

    កំពង់ឆ្នាំងៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង ១៦:០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមនិងវត្ថុតាងបទល្មើសជាក់ស្តែង។       ប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខាងលើនេះ បានធ្វើឡើងនៅចំណុច ផ្ទះមួយកន្លែងក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ហើយនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា ប្រតិបត្តការខាងលើនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ១-ឈ្មោះ ស៊ុ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខញ្ញាចាស់ ២-ឈ្មោះ ឆែម សុខម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និង ៣-ឈ្មោះ ធឿន លាងហ៊ី ភេទប្រុស អាយុ១៧…

  • អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា

    អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា

    ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ី ណាត អភិបាលរងខេត្ត នាយករដ្ឋបាល កម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ ឯកឧត្ដមអភិបាលខេត្ត​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំប្រឹងប្រែង​របស់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កង​កម្លាំងប្រដាប់​អាវុធ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​យ៉ាងសកម្មខ្លាំងក្លា សម្រេច​បាន​លទ្ធផល​គួរ​ជាទីមោទនៈ។ ជាមួយ​នោះ​ដែរ ឯកឧត្ដមក៏​បាន​ផ្ដាំផ្ញើដល់​មន្ទីរ អង្គភាព កងកម្លាំង និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​បំពេញការងារ យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ហើយ​ជា​ពិសេស​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​តាមដាន​អំពី​សុខទុក្ខរបស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដោយ​អាជ្ញាធរ​មិន​ដឹង ឬ​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ៕