Category: ព័ត៌មាន

  • គ.ជ.ប ប្រកាសថានៅតែបន្តបណ្ដុះបណ្ដាលពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨ ដល់មន្ត្រីថ្នាក់ក្រោមជាតិ

    គ.ជ.ប ប្រកាសថានៅតែបន្តបណ្ដុះបណ្ដាលពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨ ដល់មន្ត្រីថ្នាក់ក្រោមជាតិ

    ភ្នំពេញ៖  សេចក្ដីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា គ.ជ.ប នៅតែបន្តរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៨ ជូនដល់មន្ត្រីថ្នាក់ក្រោម ចាប់ពីថ្ងៃទី២៥-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមមណ្ឌលប្រមូលផ្ដុំក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស រួមមាន៖ -ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) -សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រចាំការពិនិត្យមើលដំណើរការការប្រព្រឹត្តទៅ នៃ ក.ច.ប -តំណាងអង្គការមិនមែនរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាដើម។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី២នៅវត្តថាន់នារដូវបុណ្យភ្ជុំបិណ្ឌ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី២នៅវត្តថាន់នារដូវបុណ្យភ្ជុំបិណ្ឌ

    នាល្ងាចច័ន្ទ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងថ្នាក់ដឹកនាំសមាជិក សមាជិកាព្រមទាំងមន្ត្រីរាជការថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមន្រី្តអ្នកមុខអ្នកការ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយបានប្រារព្ធពិធីសូត្រមន្តនៅវត្តថាន់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងពិធីនោះថ្នាក់ដឹកនាំបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃរាប់បាតបង្សុកូល នមសការព្រះរតនត្រ័យ ឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។ ជាមួយគ្នានេះក៍ជាឪកាសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជំន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខន្ធ អ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមរំលឹកផងដែរថា បុណ្យភ្ជុំបិណ្ឌត្រូវបានពុទ្ធសាសនិកខ្មែរ ធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថៃ្ង១រោច…

  • សម្រាមហួសថ្លែងរដូវបុណ្យភ្ជុំផង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខគ្មានវិធានការ

    សម្រាមហួសថ្លែងរដូវបុណ្យភ្ជុំផង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខគ្មានវិធានការ

    ភ្នំពេញ ៖ កំណត់ផ្លូវបេតុងក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្លាយទៅជាទីលានចាក់សម្រាមបាត់ទៅហើយ ខណៈដែលអជ្ញាធរខណ្ឌសែនសុខ គ្មានវិធានការទាល់តែសោះ ទៅលើផ្នែកបរិស្ថាន បណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋមួយចំនួនតូច ដឹក សម្រាមយកទៅចាក់រាយប៉ាយតាមផ្លូវបេតុង ចំណុចខាងលើ ។ តាមប្រជាពលរដ្ឋ បានលើកឡើងថា ទីតាំងខាងលើ ក្លាយទៅជាទីលានចាក់សម្រាមសុិនទ្រីទី២បាត់ទៅហើយ ស្របពេលដែលអាជ្ញាធរ មិនអើពើ ព្រងើយកន្តើយ មិនបានយកចិត្តទុកដាក់ ទៅលើបរិស្ថាន បង្កឲ្យតំបន់អួរអ័ព្វ ពេញទៅដោយសម្រាម កាកសំណល់ ហូរហៀរ ពាសពេញ មកលើផ្លូវទៀតផង ក្លិន ស្អុយគគ្រុក ហូរទឹកស្អុយ មកលើផ្លូវ ប្រសិនបើ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ធ្វើដំណើរតាមម៉ូតូ ប្រាកដជាលោកទ្រាំមិនបាននូវដង្ហើមស្រូបក្លិនស្អុយនេះដូចគ្នា ។ ពលរដ្ឋបន្តទៀតថា ពេលធ្វើដំណើរឆ្លងកាត់ម្តងៗ ទប់ដង្ហើមស្ទើរដាច់ខ្យល់ទៅហើយ តែធ្វើដូចម្តេច កាលបើ ផ្លូវត្រូវ ធ្វើដំណើរជាចាំបាច់ ទាំងយប់ថ្ងៃទៅហើយ ។ ដោយក្នុងមូលដ្ឋាន បរិស្ថានពេញដោយគំនរសម្រាម ស្អុយរលួយ បង្កផលប៉ះពាល់ដល់ជីវិតរស់នៅ…

  • គ្រឿងញៀនជិតមួយគីឡូក្រាម និងជនសង្ស័យចំនួន ០៥នាក់

    គ្រឿងញៀនជិតមួយគីឡូក្រាម និងជនសង្ស័យចំនួន ០៥នាក់

    ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបង្ក្រាប។ ការបង្ក្រាបានធ្វើឡើងនៅម៉ោង២រំលងអាទ្រាធឈានចូលថ្ងៃ២៥កញ្ញាឆ្នាំ២០១៨ នៅភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ប្រុស៣នាក់ និងស្រី២នាក់។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនម៉ាទឹកកក ចំនួន៣០កញ្ចប់ ដែលមានទម្ងន់៧៥៣ក្រាម ១០មីលីក្រាម។ បជនសង្ស័យនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។

  • កុមារីឈូឈូ សុំទោសទូរទស្សន៍លេខ៥និងសុំយោគយល់ពេលឈឺដួលសន្លប់ជាការពិតមែន

    កុមារីឈូឈូ សុំទោសទូរទស្សន៍លេខ៥និងសុំយោគយល់ពេលឈឺដួលសន្លប់ជាការពិតមែន

    ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងប្រតិកម្មដាក់គ្នារវាងគ្រួសារកុមារីឈូឈូ តារាសម្តែងវ័យក្មេង និង អ្នកកាន់តួលោក វឌ្ឍនៈ ដែលមិនជឿកុមារីរូបនេះឈឺដួលសន្លប់ភ្លាមចូលពេទ្យសង្គ្រោះបន្ទាន់ ប៉ះពាល់ចំថ្ងៃថតរឿងភាគថ្មីរបស់ស្ថានីយទូរស្សន៍លេខ៥។ លើហ្វេសប៊ុករបស់អ្នកនាង សឿង ផាន់ផាភួង ដែលអាណាព្យាបាលរបស់កុមារីអាយុ១៤ឆ្នាំ ឈូឈូ បានប្រតិកម្មចំពោះក្រុមការងារថតរឿងភាគរបស់ស្ថានីយទូរទស្សន៍លេខ៥កាលព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយសរសេរថា “ថ្ងៃនេះនាងខ្ញុំផាភួងសុំនិយាយរឿងរបស់ឈូឈូបន្តិច ខ្ញុំសូមផ្ញើរពាក្យខ្លះទៅ TV5 ជាពិសេសបង វឌ្ឍនៈ នាងខ្ញុំចង់ជំរាបប្រាប់ទៅក្រុមការងាថា ឈូឈូ គាត់បានដួលសន្លប់នៅល្ងាចម្សិលមិញ ក៏បានបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីពេទ្យ ហើយថ្ងៃនេះគាត់ក៏បានចេញពីមន្ទីពេទ្យវិយ ហើយ តែគាត់ពេលនេះមិនទាន់បានស្រួលខ្លួននៅឡើយទេ ការដែលខ្ញុំយកគាត់មកវត្តជាមួយ ដោយសារតែគ្មានអ្នកនៅជាមួយគាត់ ព្រោះថ្ងៃនេះម៉ាក់របស់ខ្ញុំគាត់ត្រូវកាន់បិណ្ឌមួយ ដូច្នេះហើយសូមមេត្តាយោគយល់ផង។ ពិតប្រាកដ មិនបានកុហក់ទេ ហើយមួយទៀតល្ងាចមិញខ្ញុំក៏បានទូរសព្ទ័ប្រាប់បងហើយដែរ ថាបើថ្ងៃនេះឈូឈូគាត់ថតកើតខ្ញុំជាអ្នកជូនគាត់ទៅផ្ទាល់ តែបើមើលទៅសភាពមិនទាន់ស្រួលទេ ខ្ញុំសុំទោសផង ។  តែពេលនេះទៅមិនរួចទេ ចឹងសូមក្រុមការងាគិតមកលើពួកខ្ញុំក្នុងផ្លូវល្អផង បើទៅរួចគេទៅហើយ”។អ្នកនាង សឿ ផាន់ផាភួង បានបញ្ជាក់ថា នាងបានធ្វើការសុំទោសចំពោះក្រុមហ៊ុនសុំអង្វរ និង សុំការយោគយល់ ព្រោះកុមារីឈូឈូ ពិតជាឈឺ មានតែមិនអាចត្រូវទៅធ្វើការងារថតពេញមួយថ្ងៃ បានឡើយ ។ ដូច្នេះនាងសុំចិត្ត…

  • ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចបានភ្លាមៗក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច

    ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចបានភ្លាមៗក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច

       ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមនបានសហការជាមួយនគរបាលខណ្ឌដូនពេញ ដេញឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយរូបគេធ្វើសកម្មភាបឆក់ទូរស័ទ្ទពីនារីម្នាក់បានសម្រេច កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨   ដោយហេតុការណ៍នេះស្ថិតនៅចំណុច ផ្លូវ៣៦០ កែងផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។      សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ នង បៀត អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យយុគន្ធរ ស្នាក់នៅផ្ទះលេខ១៣៣ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។      ប្រភពដដែរបន្តថាមុនពេលកើតហេតុនារីជាជនរងគ្រោះបានដើរកាន់ទូរស័ទ្ទនិយាយតាមបណ្តោយផ្លូវលេខ៣៦០ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកសីុរូស មកក្បែរនឹងឆក់ទូរស័ព្ទពីនារីរងគ្រោះបានសម្រេចហើយព្យាយាមជិះគេច ប៉ុន្តែត្រូវបាននារីរងគ្រោះស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររួមទាំងសមត្ថកិច្ចមូលដ្ឋានដេញតាមរហូតដល់ចំណុចមុខសាលាឧទ្ទរ ផ្លូវព្រះសីុសុវត្ថិ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចបានយកមកកាន់ស្នាក់ការនគរបាលប៉ុស្តិរដ្ឋបាលបឹងកេងកងទី៣ភ្លាមៗ។      ក្រោយកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឌបាលដើម្បីងាយស្រួលដល់សមត្ថកិច្ចចាត់វិធានការ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំបញ្ជូនបន្តទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

  • បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ក្លាយជារបៀបវារៈដ៏ក្តៅគគុកនៃមហាសន្និបាតអង្គការសហប្រជាជាតិ

    បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ក្លាយជារបៀបវារៈដ៏ក្តៅគគុកនៃមហាសន្និបាតអង្គការសហប្រជាជាតិ

    សហរដ្ឋអាម៉េរិក៖ ចំណុចដែលធ្វើឲ្យបណ្តាមេដឹកនាំជុំវិញពិភពលោកយកចិត្តទុកដាក់បំផុត នៅក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក ជាងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្គ្រាមនៅក្នុងប្រទេសស៊ីរីនោះ គឺបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន ដែលអាចនឹងរាលដាលនៅលើពិភពលោក។

  • ចិនចេញផ្សាយសៀវភៅស ស្តីពីសង្រ្គាមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

    ចិនចេញផ្សាយសៀវភៅស ស្តីពីសង្រ្គាមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក

    ចិន៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ស្តីពីការពិតនៃវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ក៏ដូចជាគោលជំហររបស់ភាគីទីក្រុងប៉េកាំង ដែលមានគោលដៅបំភ្លឺការពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញរកការដោះស្រាយបញ្ហាដោយសមហេតុផល។ សៀវភៅសនេះបាននិយាយថា ខណៈដែលសហរដ្ឋអាម៉េរិកបានបង្កបញ្ហាទំនាស់ពាណិជ្ជកម្មឥតឈប់ឈរ ចិនបានគិតគូរពីការគាំពារផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងរបៀបរៀបរយពាណិជ្ជកម្មពិភពលោក ប្រកាន់ខ្ជាប់គោលការណ៍មូលដ្ឋាននៃការដោះស្រាយការវិវាទតាមរយៈការចរចា ហើយយកការអត់ធ្មត់ និងភាពស្មោះត្រង់ធំបំផុត ដែលឆ្លើយតបទៅនឹងកង្វល់របស់សហរដ្ឋអាម៉េរិក និងដោះស្រាយការវិវាទដោយសមរម្យដោយកាន់អាកប្បកិរិយា ស្វែងរកមូលដ្ឋានដូចគ្នានៅពេលមានភាពខុសគ្នា ក៏ដូចជាពុះពារឧបសគ្គគ្រប់បែបយ៉ាងធ្វើការចរចា និងការពិគ្រោះពិភាក្សាជាច្រើនលើកជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងលើកឡើងគម្រោងដោះស្រាយជាក់ស្តែង ហើយបានខិតខំប្រឹងប្រែងដ៏រឹងមាំដើម្បីស្ថិរភាពនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីផងដែរ។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិកតែងតែប្រែប្រួល ហើយបង្ករឿងហេតុឥតឈប់ឈរ បណ្តាលឲ្យវិវាទផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងសហរដ្ឋអាម៉េរិក បន្តកើនឡើងក្នុងរយៈពេលខ្លី ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក ដែលរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ បានបង្កើតឡើងដោយខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំ រងការខូចខាតយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងគោលការណ៍ពាណិជ្ជកម្មសេរីរងការគំរាមកំហែងដ៏ធ្ងន់ផងដែរ។ ដើម្បីបំភ្លឺការពិតនៃទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងអធិប្បាយអំពីគោលនយោបាយនិងគោលជំហររបស់ចិនអំពីការវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិក រួមទាំងជំរុញការដោះស្រាយបញ្ហាដោយសមហេតុផល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស។ សៀវភៅសនេះ ចង្អុលបង្ហាញថា ចំពោះប្រទេសចិន និងសហរដ្ឋអាម៉េរិក កិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដែលមានតែឈ្នះ-ឈ្នះ ទើបអាចឆ្ពោះទៅកាន់អនាគតកាន់តែល្អប្រសើរឡើង។…

  • អប្សរាណេត ២៤ – ០៩ – ២០១៨

    អប្សរាណេត ២៤ – ០៩ – ២០១៨

    អប្សរាណេត ២៤ – ០៩ – ២០១៨

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិកែប

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិកែប

    ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំស្តីពីការរៀបចំផែនការទាក់ទងនឹងការវិនិយោគពង្រីកតំបន់ទេសចរណ៍ស្ងប់ស្ងាត់នៅឧទ្យានជាតិក្នុងភូមិសាស្រ្ត ខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរខេត្តកែប ដើម្បីពង្រឹងធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅដោយសក្តានុពលដ៏សម្បូរបែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់ នេះទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ថែមទៀត ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ឱ្យមាននិរន្តរភាព។ នាឱកាសនឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារខាងលើ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ យកចិត្តទុកដាក់ទាក់ទងការអនុវត្ត ការវិនិយោគសេវាកម្ម ទេសចរណ៍លើតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីគិតគូរអំពីបរិស្ថាន ធម្មជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពទេសចរណ៍បែបធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើក ឡើងដែរ ចំពោះការប្រគល់តួនាទីនៅក្នុងការគ្រប់គ្រង ក្នុងការងាយស្រួលដល់ការអនុវត្តការងារនៅ ក្នុងឧទ្យានជាតិកែប ដោយគិតគូរទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសង់អាគារ រីសត ត្រូវចូលរួមនៅក្នុងការបង់ថ្លៃសេវាកម្មទេសចរណ៍ និងចូលរួមក្នុងវិស័យបរិស្ថាន…