-
សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប
សៀមរាប៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជំរុញឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកកម្ពស់បន្ថែម ការពង្រឹងពង្រីកប្រជាធិបតេយ្យ និងយកចិត្តទុកដាក់បំផុត អនុវត្តយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រនៅថ្នាក់ក្រោមជាតិ ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងការសន្សំសំចៃ។
-
សម្ពោធដាក់ឲ្យប្រើប្រាស់អគារផ្ដល់ឈាម និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រតម្លៃជាង៨០ម៉ឺនដុល្លារ ដែលជាអំណោយរបស់ប្រជាពលរដ្ឋអាម៉េរិក
តាកែវ៖ ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដម Michael Newbill អនុប្រធានបេសកម្មស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមជាមួយបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្ត បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ អគារមណ្ឌលផ្តល់ឈាម និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលចំណាយចំណាយសាងសង់ជាង៨០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ក្រោមយជំនួយឧបត្ថម្ភរបស់ប្រជាពលរដ្ឋអាម៉េរិក នាព្រឹកថ្ងៃអង្គារ ១ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
-
អភិបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេណទី១ នៅវត្តរាជបូព៌ និងវត្តព្រះព្រហ្មរត្ន័
សៀមរាប៖ អភិបាលខេត្តចូលរួមកាន់បិណ្ឌវេណទី១ នៅវត្តរាជបូព៌ និងវត្តព្រះព្រហ្មរត្ន័ ក្នុងក្រុងខេត្តសៀមរាប នាព្រឹកថ្ងៃ១រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃវេណកាន់បិណ្ឌទី១ របស់បងប្អូនពុទ្ធសាសនិកកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតជារៀងរាល់ឆ្នាំកន្លងមក។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី១ នៅវត្តរាជបូព៌ និងវត្តព្រះព្រហ្មរត្ន័។
-
ស្នងការនគរបាលខេត្តតាកែវប្រាប់ឲ្យមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកហៅតៃកុងឡានដឹកកម្មកររោងចក្រទាំងអស់មកធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយ
តាកែវ៖ ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៨នេះ គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តតាកែវឆ្នាំ២០១៨នេះ មានចំនួន៨១លើក ប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ដែរ ក៏ប៉ុន្តែចំពោះមនុស្សរងរបួស និងស្លាប់ មានការកើនឡើងជាគំហុក ហើយមូលហេតុដែលធ្វើឲ្យមានការកើនឡើងនៃចំនួនមនុស្សរងរបួស និងស្លាប់ច្រើន គឺកើតចេញពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មកររោងចក្រកាត់ដេរ ដែលក្នុងរថយន្តនីមួយៗ គឺអាចដឹកមនុស្សមិនក្រោមពី ៤០ ទៅ ៨០នាក់ នោះទេ តាមរយថយន្តតូច ឬធំ។
-
រដ្ឋបាលខេត្តរតនគិរី ដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តម ថង សាវុន បានលើកឡើងថា អង្គភាពច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
-
រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តចុះពិនិត្យការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះពាល់ និងខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ នៅខេត្តគោលដៅចំនួន២បន្ថែមទៀត
កាលពីថ្ងៃអាទិត្យទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងក្រុមការងារ ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម បានបន្តចុះពិនិត្យមើលការងារបង្កបង្កើនផល និងវាយតម្លៃពីផលប៉ះពាល់ និងខូចខាត ដែលបណ្តាលមកពីគ្រោះធម្មជាតិ ក្នុងខេត្តគោលដៅចំនួន២ គឺ ខេត្តបាត់បាត់ដំបង និងខេត្តពោធិ៍សាត់។
-
ក្រុមហ៊ុនឆ្នោត វីនហ្គោ អ៊ិនវេសម៉ិន បើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ
ភ្នំពេញ៖ ក្រុមហ៊ុន វីនហ្គោ ឡូតូ មានបទពិសោធន៍លើការធ្វើអាជីវកម្មឆ្នោតជាច្រើនឆ្នាំ ពេលនេះបាននាំមកនូវបទពិសោធន៍ថ្មីៗ និងសំណាងដល់ប្រជាជនកម្ពុជាដែលនិយមលេងឆ្នោតផ្សងសំណាង ព្រមទាំងជួយបង្កើតលក្ខណៈអភិវឌ្ឍន៍ផ្សេងៗទៀតសម្រាប់ល្បែងឆ្នោតផ្សងសំណាង ដោយបង្កើតឆ្នោតដែលមានភាពងាយស្រួលលេង និងងាយឈ្នះជូនដល់អតិថិជនផងដែរ។ ក្រុមហ៊ុនឆ្នោត វីនហ្គោ អ៊ិនវេសម៉ិន ឯ.ក (ហៅកាត់ថា វីនហ្គោ ឡូតូ) បានរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ2018 ដែលមានទីតាំងនៅក្នុង បុរី វ័ន ផាត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក Yu Chuan Feng អគ្គនាយកក្រុមហ៊ុន វីនហ្គោ ឡូតូ បានថ្លែងថា ក្រុមហ៊ុនឆ្នោត WINGO បានរៀបចំផែនការអាជីវកម្មឲ្យកាន់តែធំនាពេលអនាគត ដោយបង្កើត និងពង្រីកភ្នាក់ងារឆ្នោតគ្រប់ខេត្ត-ក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជន ក្នុងការទិញ ផ្ទៀងផ្ទាត់ប្តូររង្វាន់ និងបើករង្វាន់នៅតាមគ្រប់ភ្នាក់ងារ WINGO ទាំងអស់ ដោយពុំបាច់មកដល់ទីស្នាក់ការកណ្តាលផ្ទាល់របស់ក្រុមហ៊ុនឡើយ ។ ក្រុមហ៊ុនឆ្នោត WINGO មានគោលដៅធ្វើយ៉ាងណាខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីកែប្រែជីវភាពរស់នៅរបស់អតិថិជនអោយកាន់តែល្អប្រសើរជាងមុន។ ក្រុមហ៊ុន…
-
អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋដែលធ្លាប់ជួបគ្រោះដោយទឹកជំនន់ជិត២០០គ្រួសារ នៅតំបន់ដាច់ស្រយាលខាងលិចទន្លេមេគង្គ ជាប់ព្រំដែនប្រទេសឡាវ
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋប្រមាណ១៦០គ្រួសារ មានទាំងជនចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ ដែលកំពុងជួបប្រទះនូវការខ្វះខាតផ្នែកជីវភាព ក្រោយទឹកជំនន់ទន្លេមេគង្គ បានជន់លិចលំនៅដ្ឋាន ភូមិករ ដីស្រែកសិកម្ម និងបានបំផ្លាញផល្លានុផលអស់ជាច្រើននោះមក បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋទាំងនោះ ជួបប្រទះនូវការលំបាក ក្រោយទឹកជំនន់ស្រកចុះអស់ទៅវិញ។
-
នាយឧត្តមសេនីយ៍ នេត សាវឿន ដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ ត្រូវសហការគ្នាទ្រទ្រង់ស្ថានការណ៍សន្ដិសុខ និងសុវត្ថិភាពសង្គម
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គស្នងការរងនគរបាលជាតិថ្មីចំនួន៣រូប រួមមាន៖ ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននគរបាលកណ្តាលយុត្តិធម៌ ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងឧត្តមសេនីយ៍ឯក តេង សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន។
-
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយករណីបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ទិន្នន័យរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បានបង្ហាញយ៉ាងច្បាស់ថា អ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី ដោយភ័ន្ដច្រឡំពីសំណាក់កងទ័ពអាកាសស៊ីរី។ ការអះអាងបែបនេះ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យថតជាប់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលដំឡើងនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ខេមមីម ក្នុងខេត្តឡាតាគា ប្រទេសស៊ីរី ក៏ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។ ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងទៀតថា កងទ័ពអាកាសស៊ីរីបានច្រឡំដៃបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី អាយអាយ-20 គឺដោយសារតែយន្ដហោះចម្បាំងអ៊ីស្រាអែល F-16 ពួននៅពីក្រោយយន្ដហោះយោធាមួយនេះ នៅអំឡុងពេលដែលខ្លួនកំពុងធ្វើប្រតិបត្តិការវាយឆ្មក់ប្រឆាំងនឹងមូលដ្ឋានទ័ពស៊ីរី។