Category: ព័ត៌មាន

  • សហរដ្ឋអាម៉េរិកបញ្ជាក់ថា គម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់រុស្ស៊ីនៅស៊ីរី នឹងក្លាយជាកំហុសឆ្គងដ៏ធំបំផុតមួយ

    សហរដ្ឋអាម៉េរិកបញ្ជាក់ថា គម្រោងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់រុស្ស៊ីនៅស៊ីរី នឹងក្លាយជាកំហុសឆ្គងដ៏ធំបំផុតមួយ

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បាននិយាយថា ការសម្រេចចិត្តចុងក្រោយរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 នៅស៊ីរី នឹងក្លាយជាការប្រព្រឹត្តកំហុសឆ្គងដ៏ធំបំផុតមួយ។ លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តបែបនេះរបស់ទីក្រុងម៉ូស្គូ នឹងតំណាងឱ្យការកើនឡើងខ្លាំងនូវភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ ដូច្នេះហើយគួរតែត្រូវបានពិចារណាឡើងវិញ ហើយថែមទំាងអះអាងទៀតថា កងទ័ពអាម៉េរិកនឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ ដរាបណាកងកម្លាំងអ៊ីរ៉ង់នៅខាងក្រៅព្រំដែនប្រទេសអ៊ីរ៉ង់។

  • សហរដ្ឋអាម៉េរិកសម្រេចលក់យន្តហោះចម្បាំង F-16 និងសព្វាវុធតម្លៃ៣៣០លានដុល្លារដល់កោះតៃវ៉ាន់

    សហរដ្ឋអាម៉េរិកសម្រេចលក់យន្តហោះចម្បាំង F-16 និងសព្វាវុធតម្លៃ៣៣០លានដុល្លារដល់កោះតៃវ៉ាន់

    សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមអនុម័តលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខារយោធាដទៃទៀត មានតម្លៃ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដងពីសំណាក់ប្រទេសចិន។ កន្លងមក ប្រទេសចិនបានសម្ដែងការប្រឆាំងជំទាស់ជារឿយៗ នឹងគម្រោងលក់យន្តហោះចម្បំា ងនិងបរិក្ខារយោធារបស់សហរដ្ឋអាម៉េរិកឱ្យកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថា គ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ បន្ថែមលើនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏ធ្លាប់បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកកាលពីខែមិថុនាកន្លងទៅដែរថា ទីក្រុងប៉េកាំងប្ដេជ្ញាចិត្តជានិច្ចក្នុងការចូលរួមថែរក្សាសន្តិភាព ប៉ុន្តែចិនមិនបោះបង់ចោលទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដែលបុព្វបុរសចិនបន្សល់ទុកឱ្យនោះទេ។

  • ស្ត្រីមានផ្ទៃពោះសម្រាលកូនតាមផ្លូវ អំឡុងពេលដែលប្តីកំពុងឌុបជូនទៅមណ្ឌលសុខភាព

    ស្ត្រីមានផ្ទៃពោះសម្រាលកូនតាមផ្លូវ អំឡុងពេលដែលប្តីកំពុងឌុបជូនទៅមណ្ឌលសុខភាព

    កំពង់ធំ៖ មានហេតុការណ៍មួយបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ដោយសារតែមានស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវ ពេលដែលប្តីរបស់គាត់កំពុងតែឌុបជូនទៅមណ្ឌល់សុខភាពមណ្ឌលសុខភាពស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីវេលាម៉ោង 10នឹង50នាទី ព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨។

  • មន្រី្តរាជការខេត្តកណ្ដាល កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

    មន្រី្តរាជការខេត្តកណ្ដាល កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

    នៅព្រឹកអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយមន្រី្តរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត រាប់បាត្រ កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញាតិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ គឺជាឱកាសឲ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងគ្នា មកជួបជុំគ្នា បង្កើនឲ្យមានសាមគ្គីភាពគ្នា នឹងបណ្ដុះស្មារតីឲ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ និងពុទ្ធបរស័ទ បានប្រគេនទេយ្យវត្ថុ សំភារបរិក្ខារ និងបច្ច័យចំនួន ១៤,៦៨០,,០០០រៀល អង្ករ១០បាវ…

  • ដូមីណូភីហ្សា(Domino’s Pizza) បានបើកពិធីសម្ពោធសាខាទី10 នៅ (The Heritage Walk) ក្រុងសៀមរាប

    ដូមីណូភីហ្សា(Domino’s Pizza) បានបើកពិធីសម្ពោធសាខាទី10 នៅ (The Heritage Walk) ក្រុងសៀមរាប

    សៀមរាប៖ ដូមីណូភីហ្សា(Domino’s Pizza) បានបើកពិធីសម្ពោធសាខាទី10 នៅ (The Heritage Walk) ក្រុងសៀមរាបនាពេលថ្មីៗកន្លងទៅនេះ។ Domino’s Pizza គឺជាក្រុមហ៊ុនភីហ្សារបស់អាម៉េរិកដ៏ធំបំផុត និងល្បីល្បាញនៅលើពិភពលោក ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនទាំងនៅអាស៊ី និងនៅអឺរ៉ុប។ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដូមីណូភីហ្សាបានសម្ពោធជាផ្លូវការសាខាទី10 នៅ The Heritage Walk ក្រុងសៀមរាប ដើម្បីឆ្លើយតបទៅនិងតម្រូវការនិងការគាំទ្ររបស់អតិថិជន។ គួរបញ្ជក់ផងដែលថា ដូមីណូភីហ្សាបាននាំមកក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន Yinkok Food Corp.ក្នុងឆ្នាំ២០១៥។

  • ឧកញ៉ា ឡុង ហ៊ួរ យកដងអំបោសវាយសន្តិសុខបែកក្បាល ព្រមទាំងគំរាមបាញ់សម្លាប់ចោលទៀត

    ឧកញ៉ា ឡុង ហ៊ួរ យកដងអំបោសវាយសន្តិសុខបែកក្បាល ព្រមទាំងគំរាមបាញ់សម្លាប់ចោលទៀត

    ភ្នំពេញ៖ សន្តិសុខម្នាក់បានមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួសដើម្បីមកដាក់ពាក្យប្តឹងចោទប្រកាន់ ឧញ៉ាម្នាក់ ឈ្មោះ ឡុង ហ៊ួរ ដែលបានយកដងអំបោសវាយចំក្បាល៣ដងអំបោស បណ្តាលឲ្យបែកហូរឈាម មិនតែប៉ុណ្ណោះ បានគំរាមយកកាំភ្លើងមកបាញ់ចោល ធ្វើឱ្យគាត់ភ័យក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាកាប១។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសជាសន្តិសុខរងគ្រោះឈ្មោះ ព្រុំ សារ៉េត អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន បេះសូវីស យាមនៅផ្ទះឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯជនបង្កជាឧកញ៉ាឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាននៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុយ៉ាងដូច្នេះ គាត់អង្គុយយាមកាមនៅក្នុងផ្ទះរបស់ឧញ៉ា ឡុង ហ៊ួរ រួចក៏បានដេកលក់ទៅ ដល់វេលាម៉ោងប្រមាណជា១០យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែឧកញ៉ា ឡុង ហ៊ួរ រូបនោះបានយកដងអំបោសមកសំពងក្បាលគាត់ត្រូវចំនួន៣ដងអំបោស បណ្តាលឲ្យរងរបួសបែកហូរឈាម។…

  • សណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅនៅតែបន្តចុះបោះសំអាតសំរាម

    សណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅនៅតែបន្តចុះបោះសំអាតសំរាម

    ភ្នំពេញ ៖ ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវការបញ្ហាអនាម័យស្អាត បរិស្ថានស្អាត ដោយមានការចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែប្រជាពលរដ្ឋខ្លះ នៅតែខ្វះការយល់ដឹង និងនៅតែបោះចោលសំរាមពេញផ្លូវសាធារណៈដដែល។ ជាក់ស្ដែងនៅតាមជើងស្ពានព្រះមុនីវង្ស គេតែងតែឃើញសំរាមគរជារៀងរាល់ថ្ងៃ ទោះបីអាជ្ញាធរខណ្ឌច្បារអំពៅ បានណែនាំ និងបោះសំអាត ជាច្រើនលើកច្រើនសាក៏ដោយ ក៏ប្រជាពលរដ្ឋខ្លះមិនចូលរួមថែរក្សាអនាម័យ និងជាទម្លាប់អាក្រក់របស់ខ្លួនមិនកែ។ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំក្រុមការងារសណ្តាប់ធ្នាប់ធ្វើការត្រួតពិនិត្យជាប្រចាំ ចំពោះទីតាំងណា ដែលមានសំរាមកកស្ទះ។ ក្នុងនោះក្រុមការងារបានចុះបោះសំអាតសំរាម និងស្មៅដែលដុះតាមជើងស្ពានព្រះមុនីវង្ស ដើម្បី”បរិស្ថានល្អ ប្រជាជនមានអារម្មណ៍ស្រស់ថ្លា” ផងដែរ៕

  • កម្ពុជាត្រូវបាន​អញ្ជើញជាភ្ញៀវកិត្តិយសក្នុង​ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week ដើម្បីអបអរសាទរខួបលើកទី១៥នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានចិន

    កម្ពុជាត្រូវបាន​អញ្ជើញជាភ្ញៀវកិត្តិយសក្នុង​ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week ដើម្បីអបអរសាទរខួបលើកទី១៥នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានចិន

    កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់​លោក​អគ្គលេខា​ធិការ​ ASEAN-China Center ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស (Guest of Honor Country) បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមសិល្បៈទៅចូលរួ​ម​ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week នៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ ដែលជាមជ្ឈមណ្ឌ​​ល​ទេសចរណ៍ និងវប្បធម៌ក្នុងតំបន់ភាគលិចប្រទេសចិន។ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរៀបចំរវាង​គណៈកម្មាធិការបក្សខេត្តគុយចូវ និង ASEAN-China Center ដើម្បីអបអរសាទរខួប​លើកទី១៥នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានចិនដែលបាន​កំណត់យកឆ្នាំ២០១៨ជា​ឆ្នាំនៃនវានុវត្ត​ន៍អាស៊ាន​​ចិន។ 

  • សកម្មភាពនាំម៉ូតូរំលោភកម្មសិទ្ធិបញ្ញានៅច្រកទ្វារស្រុកអារញ្ញ ត្រូវគេរាយការណ៍ថានៅតែបន្តមាន

    សកម្មភាពនាំម៉ូតូរំលោភកម្មសិទ្ធិបញ្ញានៅច្រកទ្វារស្រុកអារញ្ញ ត្រូវគេរាយការណ៍ថានៅតែបន្តមាន

    ម៉ូតូម៉ាក ស៊ុយហ្សុយគី ឡិត យ៉ាងហោច២០គ្រឿងត្រូវគេរកឃើញថាបាននាំចូលខុសច្បាប់រំលោភច្បាប់កម្មសិទ្ធិបញ្ញា  តាមច្រកទ្វារអន្តរជាតិក្នុងស្រុកអារញ្ញនោះ។ តំណាងក្រុមហ៊ុននាំចូលម៉ូតូម៉ាក ស៊ុយហ្សុយគី ឡិត បានប្តឹងពាក់ ព័ន្ធនឹងអំពើរំលោភនេះ ដើម្បីការការពារច្បាប់ដ៏ត្រឹមត្រូវរបស់កម្ពុជា។ លោកសម វិច្ឆិកា រាយការណ៍

  • សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសម និងជម្រាបលា

    នាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង០៩:០០នាទី  សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ស្យុង ប៉ (Xiong Bo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។