Category: ព័ត៌មាន

  • សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានទីជម្រក

    សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានទីជម្រក

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យអភិវឌ្ឍន៍តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកជញ្ជូនឈើគ្រឿងផ្ទះ១ខ្នង និងជាផ្ទះលើកទី(២០១ខ្នង) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាទៅសាងសង់ជូនលោក ស៊ិន គាលី ដែលជាអតីតយុទ្ធជន និងជាជនពិការជើងមួយជំហៀងដើម្បីបុព្វហេតុជាតិមាតុភូមិនឹងប្រជាពលរដ្ឋនាទស្សវត្សន៍៩០ នៅក្នុងមូលដ្ឋានភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកគ្មានជម្រកស្នាក់នៅ។ បន្ទាប់ពីទទួលព័ត៌មានអំពីអតីតយុទ្ធជនដែលខ្វះទីជម្រក ឯកឧត្តម ធន ធឿន បានដាក់បទបញ្ជា និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរងទាំងអស់ ដឹកឈើគ្រឿងផ្ទះ១ខ្នងជាបន្ទាន់ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនឲ្យទាន់ពេលវេលាផងដែរ៕

  • កីឡាករ Tiger Woods ឈ្នះពានជាលើកដំបូងក្រោយខកខានរយៈពេល៥ឆ្នាំចុងក្រោយ

    កីឡាករ Tiger Woods ឈ្នះពានជាលើកដំបូងក្រោយខកខានរយៈពេល៥ឆ្នាំចុងក្រោយ

    កីឡាករ Tiger Woods ឈ្នះពានជាលើកដំបូងក្រោយខកខានរយៈពេល៥ឆ្នាំចុងក្រោយ

  • Marc Marquez ឈ្នះការប្រណាំងម៉ូតូ MotoGP នៅអេស្ប៉ាញ

    Marc Marquez ឈ្នះការប្រណាំងម៉ូតូ MotoGP នៅអេស្ប៉ាញ

    Marc Marquez ឈ្នះការប្រណាំងម៉ូតូ MotoGP នៅអេស្ប៉ាញ

  • ក្រោយជំនាញចេញប្លង់រឹង ប្រជាពលរដ្ឋស្រុកស្អាង២០គ្រួសារបែរជារងគ្រោះទៅវិញ

    ក្រោយជំនាញចេញប្លង់រឹង ប្រជាពលរដ្ឋស្រុកស្អាង២០គ្រួសារបែរជារងគ្រោះទៅវិញ

    ខេត្តកណ្តាល៖ ក្រោយមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ បានចេញប្លង់រឹងដែលគេហៅថា ជាប្លង់កម្មសិទ្ធិទទួលស្គាល់ដោយច្បាប់ដាក់ជូនពលរដ្ឋប្រើប្រាស់ និងដោះដូរបានទៅតាមតម្រូវការ។ ប៉ុន្តែប្រជាពលរដ្ឋស្រុកស្អាងជាង២០គ្រួសារ បែរជារងគ្រោះទៅវិញ ក្រោយមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ចេញប្លង់រឹងទៅឲ្យម្ចាស់ដីដែលមានដីទំហំធំនៅខាងក្រោយដីរបស់គាត់ដែលមានក្បាលដីជាប់នឹងផ្លូវជាតិ។ លោក យន់ វិឈិត ជាប្រជាពលរដ្ឋមានដីនៅជាប់នឹងផ្លូវជាតិបានលើកឡើងថា គាត់មានដីជាប់នឹងផ្លូវលេខ២១ដែលមានក្បាលដី១០ម៉ែត្រ និងជម្រៅទល់ប្រឡាយបានទិញពីឈ្មោះ សុខ វិចិត្រ កាលពីឆ្នាំ១៩៩៩។

  • អត្តពលិក កីឡាហែលទឹកកម្ពុជា បានចេញទៅប្រទេសជប៉ុនដើម្បីផ្លាស់ប្តូរបទពិសោធន៍

    អត្តពលិក កីឡាហែលទឹកកម្ពុជា បានចេញទៅប្រទេសជប៉ុនដើម្បីផ្លាស់ប្តូរបទពិសោធន៍

    អត្តពលិក កីឡាហែលទឹកកម្ពុជា បានចេញទៅប្រទេសជប៉ុនដើម្បីផ្លាស់ប្តូរបទពិសោធន៍

  • អ្នកដំណើរតាមផ្លូវ២១ត្អូញថា អាជីវករលក់ដូរដាក់តាំងទំនិញលើចិញ្ចើមផ្លូវ បង្កឲ្យកកស្ទះរាល់ថ្ងៃនៅខាងត្បូងរង្វង់មូលតាខ្មៅ

    អ្នកដំណើរតាមផ្លូវ២១ត្អូញថា អាជីវករលក់ដូរដាក់តាំងទំនិញលើចិញ្ចើមផ្លូវ បង្កឲ្យកកស្ទះរាល់ថ្ងៃនៅខាងត្បូងរង្វង់មូលតាខ្មៅ

    ខេត្តកណ្តាល៖ ការកកស្ទះចរាចរនៅខាងត្បូងរង្វង់មូលតាខ្មៅជារៀងរាល់ថ្ងៃនោះ បើតាមការឲ្យដឹងពីអ្នកដំណើរលើដងផ្លូវ គឺបណ្តាលមកពីអាជីវករលក់ដាក់តាំងលក់ផលិតផលនានាជ្រុលទៅលើចិញ្ចើមផ្លូវ ហើយអ្នកមកទិញទំនិញបានចតម៉ូតូ ឬរថយន្តលើទ្រូងផ្លូវទើបបណ្តាលឲ្យកកស្ទះចរាចរណ៍បែបនេះ ទោះបីជាអាជ្ញាធរខិតខំណែនាំពេលចុះធ្វើសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមអាជីវករទាំងនោះពុំបានយកចិត្តទុកដាក់នោះទេ នៅតែបន្តដាក់តាំងទំនិញលើចិញ្ចើមផ្លូវដដែល។

  • ឃាត់ខ្លួនយុវជនម្នាក់ ជាមួយនឹងថ្នាំគ្រឿងញៀន១១កញ្ចប់

    ឃាត់ខ្លួនយុវជនម្នាក់ ជាមួយនឹងថ្នាំគ្រឿងញៀន១១កញ្ចប់

    ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងដកហូតបានថ្នាំញៀន១១កញ្ចប់។ ហេតុការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១:៤០នាទី ចំណុចលើចិញ្ចើម ផ្លូវជាតិលេខ៤មុខ ភូមិទ្លាប់ខ្ពស់ត្បូង ឃុំដំណាក់អពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជួង សុភា ហៅ ត្រេន ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត និងមានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងទទួលព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឃើញ និងរាយការណ៍មកថា ជនសង្ស័យបម្រុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។ ភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅដល់ និងឃាត់ខ្លួនជនសង្ស័យដើម្បីត្រួតពិនិត្យ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀននៅនឹងខ្លួនជនសង្ស័យ រួចក៏ធ្វើការឃាត់ខ្លួន និងនាំមកកាន់ស្នងការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕

  • សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស២បន្ថែមទៀត លើវិញ្ញាសាចោលដុំដែក

    សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស២បន្ថែមទៀត លើវិញ្ញាសាចោលដុំដែក

    សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដណ្តើមបានមេដាយមាស២បន្ថែមទៀត លើវិញ្ញាសាចោលដុំដែក

  • គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តប្រចាំខែបន្ត

    គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តប្រចាំខែបន្ត

    កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តប្រចាំខែបន្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារកន្លងមក និងដាក់ចេញផែនការអនុវត្តថ្មីៗសម្រាប់អនុវត្តជាបន្តទៀត។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោកស្រី តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត មកពីមន្ទីរ អង្គភាព ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូ ដែលមានកិច្ចសហប្រតិបត្តិការ ចូលរួមយ៉ាងច្រើនផងដែរ។

  • រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងទីទ័លក្រចំនួន៩០០គ្រួសារ មកពី៧ឃុំនៃស្រុករលាប្អៀរ

    រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសារជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងទីទ័លក្រចំនួន៩០០គ្រួសារ មកពី៧ឃុំនៃស្រុករលាប្អៀរ

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសារជនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងទីទ័លក្រចំនួន៩០០គ្រួសារ មកពី ០៧ឃុំ ស្ថិតក្នុងស្រុករលាប្អៀរ ដែលជាអំណោយរបស់សមាគមន៍សម្របសម្រួល និងអភិវឌ្ឍន៍សង្គម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌួង សុវ៉ាង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកតំណាងម្ចាស់ជំនួយ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប និងមន្ត្រីសាលាស្រុក ភូមិ ឃុំ ចូលរួមជាច្រើនផងដែរ។អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាននៅឱកាសនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៤កំប៉ុង ប្រេងឆា១លីត្រ និងស្ករស២គីឡូក្រាមផងដែរ៕