Category: ព័ត៌មាន

  • ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទអញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តចំនួនពីរក្នុងក្រុងសែនមនោរម្យ

    ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទអញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តចំនួនពីរក្នុងក្រុងសែនមនោរម្យ

    មណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃបុណ្យកាន់បិណ្ឌវេនទី២  ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត រួមទាំងមន្រ្តីក្រោមឱវាទ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញរាប់បាតបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តសែនមនោរម្យ និងវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ។

  • ក្រសួងសេដ្ឋកិច្ចកំពុងសិក្សាលើការប្រមូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច

    ក្រសួងសេដ្ឋកិច្ចកំពុងសិក្សាលើការប្រមូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរត្ន័ នៅថ្ងៃ២៥ ខែកញ្ញាម្សិលមិញ បានដឹកនាំកិច្ចប្រជុំស្ដីពីសារពើពន្ធអេឡិចត្រូនិក (E-tax) ដោយផ្ដោតលើទិដ្ឋភាពពាណិជ្ជកម្មតាមប្រពន្ធ័អេឡិចត្រូនិច (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុន្នីរត្ន័ បានថ្លែងថា កិច្ចការនោះ គឺជាការគិតគូរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ស្ដីពីការរៀបចំខ្លួនរបស់កម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤។ លោកថា បណ្ដាញ និងបច្ចេកវិទ្យាឌីជីថល បង្កើតឲ្យមានវិសាលភាព និងស្ថានភាពសេដ្ឋកិច្ច និងសង្គមថ្មីមួយខុសពីមុន ដែលធ្វើឲ្យមានការផ្លាស់ប្ដូរ ពីការធ្វើពាណិជ្ជកម្មតាមបែបប្រពៃណីមកប្រតិបត្តិការពាណិជ្ជកម្មតាមបណ្ដាញអ៊ិនធើណិត។

  • ស្ត្រីម្នាក់ផុងជើងធ្លាក់ពីអគារជាន់ទី២បោកក្បាលធ្លាយខួរស្លាប់

    ស្ត្រីម្នាក់ផុងជើងធ្លាក់ពីអគារជាន់ទី២បោកក្បាលធ្លាយខួរស្លាប់

    ភ្នំពេញ៖ ស្ត្រីម្នាក់ខំបានផុងជើងធ្លាក់ពីលើអគារជាន់ទី២ នៅធនាគារតៃវ៉ាន់ ខូអបភើរេធីវ បែកក្បាលធ្លាយខួរស្លាប់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

  • ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន ក្នុងករណីជួញដូរថ្នាំញៀន

    ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន ក្នុងករណីជួញដូរថ្នាំញៀន

    ភ្នំពេញ៖ ដើម្បីការពារភូមិឃុំមានសុវត្តិភាព លោក អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានដាក់កម្លាំងល្បាតក្នុងភូមិសាស្ត្រជាប្រចាំ មិនថាយប់ឬថ្ងៃឡើយ ជាក់ស្ដែងកាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយប៉ុស្ដិ៍បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្របានប្រទះឃើញជនសង្ស័យម្នាក់នៅចំណុចផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានការសង្ស័យក៏ធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន៦កញ្ចប់តូច។ លោក អ៊ំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភា វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន គ្រឿងញៀនចំនួន៦កញ្ចប់តូច និងទូរសព្ទដៃចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

  • ទិវាកីឡាអាស៊ាន ធ្វើឡើងដើម្បីសុខុមាលភាព និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់

    ទិវាកីឡាអាស៊ាន ធ្វើឡើងដើម្បីសុខុមាលភាព និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់

    លោក ម៉ិល កាដូ អគ្គនាយរងនៃអគ្គនាយដ្ឋានកីឡា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅពហុកីឡាដ្ឋានជាតិ កាលពីព្រឹកមិញថា ទិវាកីឡាអាស៊ាន ធ្វើឡើងដើម្បីសុខុមាលភាព និងពង្រឹងពង្រីកសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា យោងតាមផែនការមេរបស់ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតិឲ្យនាយដ្ឋានអប់រំកាយ និងកីឡា រៀបចំកម្មវិធីជាច្រើន ដូចជាកម្មវិធី កីឡា ដើម្បីទាំងអស់គ្នា ឬ Sport For All ។

  • សមត្ថកិច្ចអាវុធហត្ថបញ្ជូននជនសង្ស័យប្រុសស្រី១៩នាក់ ទៅតុលាការ

    សមត្ថកិច្ចអាវុធហត្ថបញ្ជូននជនសង្ស័យប្រុសស្រី១៩នាក់ ទៅតុលាការ

    ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី១៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ជនសង្ស័យប្រុសស្រីទាំង១៩នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដង្កោ ទួលគោក និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនបាន នៅចំណុចទីតាំងផ្សេងៗគ្នា កាលពីថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។

  • អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២០:០០នាទីយប់ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ដីឡូត៍ទុកចោល ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងផ្ទះ

    បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងផ្ទះ

    ខេត្តកណ្តាល៖ បុរសម្នាក់ដេកនៅក្នុងផ្ទះម្នាក់ឯង ដោយអ្នកជិតខាងមានការសង្ស័យរួចនាំគ្នាកាត់សោទ្វារចូលទៅជួយសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចពិនិត្យសាកសពអះអាងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ ហេតុការនេះកើតឡើងកាលពី៤សៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ម៉ម ម៉ារ៉ាឌី ភេទប្រុស អាយុ៥១ឆ្នាំ មានមុខរបរមើលផ្ទះជួលរបស់គាត់ស្ថិតនៅក្នុងភូមិមានជយ័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានប្រពន្ធ និងកូន៥នាក់ (ស្រី៤នាក់)។

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា

    នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅស្ថានទូត សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ៕

  • បណ្តាមេដឹកនាំពិភពលោកផ្ទុះសំណើច ពេលលោកត្រាំអួតពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់អាម៉េរិក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ

    បណ្តាមេដឹកនាំពិភពលោកផ្ទុះសំណើច ពេលលោកត្រាំអួតពីការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់អាម៉េរិក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ

    សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ទទួលបានការសើចចំអកដោយហួសចិត្ត ពីបណ្តាមេដឹកនាំពិភពលោក ក្នុងពេលលោកថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៥ កញ្ញា ២០១៨ ម្សិលមិញនេះ។ លោកត្រាំ បានប្រាប់បណ្តាមេដឹកនាំពិភពលោកថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកកំពុងរីកចម្រើនខ្លាំងណាស់ ដែរមិនធ្លាប់មានទេ ក្នុងប្រវត្ថិសាស្ត្រ។ លោកត្រាំអះអាងថា រដ្ឋបាលរបស់លោកសម្រេចបានជោគជ័យដ៏ធំនេះ ដោយចំណាយពេលមិនដល់២ឆ្នាំផង ពោលគឺបើធៀបនឹងអាណត្តិដឹកនាំអាម៉េរិកមុនៗ គឺស្ទើរតែគ្មាននរណាដូចរដ្ឋបាលរបស់លោកបែបនេះទេ៕