Category: ព័ត៌មាន

  • នាំគ្នាជិះកង់ ក្នុងយុទ្ធនាការសៀមរាបគ្មានផ្សែងបារី

    នាំគ្នាជិះកង់ ក្នុងយុទ្ធនាការសៀមរាបគ្មានផ្សែងបារី

    សៀមរាប៖ យុទ្ធនាការសៀមរាបគ្មានផ្សែងបារី ប្រជាពលរដ្ឋ និងបណ្តាអ្នកពាក់ព័ន្ធមកពីអង្គការ មន្ទីរអង្គភាពនានាក្នុងខេត្តសៀមរាបប្រមាណជាង២០០នាក់ បាននាំគ្នាជិះកង់ក្នុងយុទ្ធនាការសៀមរាប គ្មាផ្សែងបារី។ យុទ្ធការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ដោយអ្នកជិះកង់បានជួបជុំគ្នានៅទីធ្លាហាត់កីឡាជិតព្រះអង្គចេកព្រះអង្គចម រួចជិះកង់តាមបណ្តាផ្លូវនានាក្នុងក្រុងសៀមរាប ដែលមានចំងាយផ្លូវប្រមាណជាង២០គីឡូម៉ែត្រ។

  • អភិបាលខេត្តកំពង់ឆ្នាំងដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ដើម្បីបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឲ្យមកនៅលើដីគោក

    អភិបាលខេត្តកំពង់ឆ្នាំងដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ដើម្បីបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឲ្យមកនៅលើដីគោក

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្ដម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការក្រោមឱវាទធ្វើពិធីក្រុងពាលីបួងសួងសុំសេក្ដីសុខ នៅប៉ុស្តិ៍នគបាលផ្សារឆ្នាំង ដើម្បីបំលាស់ទីរបស់ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅក្នុងភូមិចុងកោះសង្កាតផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឲ្យឡើងទៅរស់នៅលើដីគោកវិញ ដើម្បីទឹកទន្លេមានបរិស្ថានល្អ និងដើម្បីអបអរសាទរទិវាបុណ្យទន្លេនាខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។ ក្នុងពិធីក្រុងពាលីបំលាស់ទីនេះ ឯកឧត្ដម ឈួរ ចន្ទ័ឌឿន បានមានប្រសាសន៍ថា គឺចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ពីចំណុចតំបន់ភូមិចុងកោះ ក្រុងកំពង់ឆ្នាំង តំបន់ភូមិឆ្នុកទ្រូស្រុកបរិបូរណ៍ ភូមិពាមឆ្កោកស្រុកកំពង់លែង កំពង់ប្រសាទ និងភូមិតាជេសស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមករស់នៅលើដីគោកប្រកបដោយសុខសុវត្ថិភាពល្អ។ដោយៈសុខ គឹមសៀន

  • ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន១គីឡូក្រាម នៅស្រុកសៀមប៉ាង

    ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀន១គីឡូក្រាម នៅស្រុកសៀមប៉ាង

    ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី២នាក់ ក្រោយការចាប់ខ្លួនជាបន្តបន្ទាប់នៅស្រុកសៀមប៉ាង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅឃុំសេកុង ក្នុងស្រុកសៀមប៉ាង ត្រូវបានឃាត់ខ្លួន និងដកហូតបានគ្រឿងញៀននៅជាប់នឹងខ្លួនមួយកញ្ចប់ធំ។ ក្រោយការស៊ើបសួរ និងការសារភាពរបស់ជនសង្ស័យ ទើបឈានទៅរកការឃាត់ខ្លួនស្រ្តីជាជនសង្ស័យម្នាក់ទៀត ដែលជាមេក្លោងក្នុងការជួញដូរគ្រឿងញៀនផងដែរ មានឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា ក្រោយការចាប់ខ្លួនជនសង្ស័យទាំងពីរ អាវុធហត្ថបានដកហូតគ្រឿងញៀនជាប្រភេទ មេតំហ្វេតាមីន(ice) ចំនួន០១កញ្ចប់ធំ ស្មើនឹងទម្ងន់សុទ្ធ១០២៤,៥៤ក្រាម ទូរសព្ទដៃ២គ្រឿង ក្រវិលមាស១គូ និងកាបូបយួដៃ១ផងដែរ។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការនៃសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖ដេង ម៉ាវិន

  • រថយន្ដដឹកដីរបស់ក្រុមហ៊ុន ទ្រី ស៊ូម៉ី បុកម៉ូតូពីចំហៀងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

    រថយន្ដដឹកដីរបស់ក្រុមហ៊ុន ទ្រី ស៊ូម៉ី បុកម៉ូតូពីចំហៀងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសស្រាលម្នាក់

    ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដដឹកដីរបស់ក្រុមហ៊ុន ទ្រី ស៊ូម៉ីបុកម៉ូតូពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកឌុបស្លាប់ និងអ្នករួមដំណើរម្នាក់របួសស្រាល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបេតុងរ ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  • ឆក់ទូរសព្ទបានសម្រេច ប៉ុន្តែផ្លូវស្ទះ ត្រូវម្ចាស់តាមទាន់ និងចាប់ប្រគល់ឲ្យសមត្ថកិច្ច

    ឆក់ទូរសព្ទបានសម្រេច ប៉ុន្តែផ្លូវស្ទះ ត្រូវម្ចាស់តាមទាន់ និងចាប់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូត្រឡប់មកពីជូនកូនទៅសាលារៀន ស្រាប់តែត្រូវជនសង្ស័យទាំង២នាក់មកធ្វើសកម្មភាពឆក់យកទូរសព្ទI phone7plush របស់គាត់បានសម្រេច ហើយបម្រុងជិះរត់គេច តែដោយសារតែផ្លូវស្ទះធ្វើឱ្យជនសង្ស័យទៅណាមិនរួចក៏ត្រូវបានប្រជាពជាពលរដ្ឋធ្វើដំណើរក្បែរនោះនាំគ្នាជួយចាប់ប្រគល់ឱ្យអាវុធហត្ថខណ្ឌមានជ័យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញសម្ពោធអគារផ្ដល់ឈាមតម្លៃ៦៥ម៉ឺនដុល្លារ ដែលជាអំណោយរបស់ប្រជាពលរដ្ឋអាម៉េរិក

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញសម្ពោធអគារផ្ដល់ឈាមតម្លៃ៦៥ម៉ឺនដុល្លារ ដែលជាអំណោយរបស់ប្រជាពលរដ្ឋអាម៉េរិក

    ជំនួយឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈអគ្គបញ្ជាការដ្ឋានកងទ័ពអាម៉េ    រិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងសម្របសម្រួលពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តល់ជាជំនួយក្នុងការសាងសង់នូវ” អគារមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង” ចំនួន០១ខ្នង ជាន់ផ្ទាល់ដី ទំហំ៣៧ម៉ែត្រ គុណ ១៥,២០ម៉ែត្រ ចែកជា១៩បន្ទប់ និងបែងចែក ជា៣ផ្នែក គឺ៖ ផ្នែករដ្ឋបាល១២បន្ទប់ផ្នែក ទទួលអំណោយឈាម០៦បន្ទប់ និងផ្នែកមន្ទីរពិសោធន៍០១បន្ទប់  រួមជាមួយនឹងការបំពាក់សម្ភារបរិក្ខារទំនើបៗ អស់ថវិកាសរុបប្រមាណ៦៥ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ២០១៨ ក្រោមអធិបតីឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

  • ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុនកសិកម្មធំៗនាំមុខគេទាំង១៥របស់សហរដ្ឋអាម៉េរិក ជួបពិភ្សាកាងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុនកសិកម្មធំៗនាំមុខគេទាំង១៥របស់សហរដ្ឋអាម៉េរិក ជួបពិភ្សាកាងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានទទួលជួបពិភ្សាជាមួយឯកឧត្តម  William Heidt  ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុនកសិកម្មធំៗនាំមុខគេទាំង១៥ នៅសហរដ្ឋអាម៉េរិក រួមមាន៖ ក្រុមហ៊ុនគីមីឧស្សាហកម្ម ក្រុមហ៊ុនផលិតឧបករណ៍ សម្ភារសម្រាប់ឧស្សាហកម្មម្ហូបអាហារ ថ្នាំបសុសត្វ ត្រាក់ទ័រ John Deere។ល។ គោលបំណងធំ នៃជំនួបពិភាក្សានេះគឺ ទី១)ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម និងទី២)ពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសជាមួយដៃគូក្រុមហ៊ុនក្នុងស្រុកដែលមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

  • នាយឧត្តមសេនីយ៍ គន់ គីម ប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជនខេត្តកំពង់ធំ

    នាយឧត្តមសេនីយ៍ គន់ គីម ប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជនខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជនខេត្តកំពង់ធំថា ខេត្តកំពង់ធំ គឺជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ១ ក្នុងការបម្រើសមាគមអតីតយុទ្ធជនបានល្អជាងគេនៅក្នុងប្រទេស អតីតយុទ្ធជនជាអ្នកពលិកម្មដើម្បីជាតិ គឺត្រូវបានដោះស្រាយអោយគ្រួសារគាត់បានសមរម្យ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកមានដីគ្មានផ្ទះ និងគ្មានដីគ្មានផ្ទះ។

  • លោក កើត ឆែ៖ មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញមានចំនួនជិត១,៥០០០នាក់ បាននឹងកំពុងបម្រើការងារជូនប្រជាពលរដ្ឋនៅភ្នំពេញ

    លោក កើត ឆែ៖ មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញមានចំនួនជិត១,៥០០០នាក់ បាននឹងកំពុងបម្រើការងារជូនប្រជាពលរដ្ឋនៅភ្នំពេញ

    ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានបញ្ជាក់ឲ្យដឹងថា មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញមានចំនួនជិត១,៥០០០នាក់ បាននឹងកំពុងបម្រើការងារជូនប្រជាពលរដ្ឋនៅភ្នំពេញ។ ដូច្នេះ លោកស្នើឲ្យមន្ត្រីទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់ពីព្រះរាជក្រឹត្យ អនុក្រឹត្យ លិខិតបទដ្ឋាននានា ដើម្បីយកទៅបំពេញការងារឲ្យបានល្អ ជៀសវាង មានបញ្ហាប្រឈមជាមួយច្បាប់។

  • ទីបំផុតក្រុម ឱម៉ាល់ ក្លាយជាម្ចាស់ពានរង្វាន់អាឃ្វ័ររៀស (Aquarius Cup) ឆ្នាំ២០១៨ ជាមួយនឹងទឹកប្រាក់៤,៥០០ដុល្លារអាម៉េរិក

    ទីបំផុតក្រុម ឱម៉ាល់ ក្លាយជាម្ចាស់ពានរង្វាន់អាឃ្វ័ររៀស (Aquarius Cup) ឆ្នាំ២០១៨ ជាមួយនឹងទឹកប្រាក់៤,៥០០ដុល្លារអាម៉េរិក

    ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានរកឃើញជើងខ្លាំងទាំង៤នៃពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសប្រចាំឆ្នាំ (Aquarius Cup) ២០១៨ ដែលជាពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កីឡាករចំនួន៥៦ក្រុមបានចូលរួមការប្រកួតដណ្តើមពាននេះ ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។ ជើងខ្លាំង៤ក្រុមបានឆ្លងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានឈ្មោះដូចជា ក្រុមឱម៉ាល់ ក្រុមអាណាចក្របៃតង ក្រុមពាក់មី និងក្រុម Down Town Sport។