Category: ព័ត៌មាន

  • ផឹកស្រវឹងរករឿងប្រពន្ធ រួចដកកាំភ្លើងបាញ់គំរាម១៥គ្រាប់

    ផឹកស្រវឹងរករឿងប្រពន្ធ រួចដកកាំភ្លើងបាញ់គំរាម១៥គ្រាប់

    ខេត្តកណ្តាល ៖ បុរសម្នាក់បានក្រោយផ្ទុះកំហឹងជាមួយប្រពន្ធ និងដកកាំភ្លើងខ្លី១ដើមបាញ់គំរាមសម្លាប់ប្រពន្ធ អស់ចំនួន១៥គ្រាប់ ត្រូវប្រពន្ធរត់ទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ និងចាត់ការតាមផ្លូវច្បាប់។ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ  លី អៀង ភេទស្រី អាយុ៤៣ ឆ្នាំមេផ្ទះរស់នៅក្នុងភូមិ ឃុំកើតហេតិ ចំណែកបុរសជាប្តីឈ្មោះ អ៉ិន សារិត ភេទប្រុស អាយុ៣៤ ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា ជនសង្ស័យប្រើកាំភ្លើងម៉ាកLock19 លេខ LZK271 មានគ្រាប់ចំនួន ១៥ គ្រាប់ផលិតនៅប្រទេសអូទ្រីស។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាប្តីបានផឹកសុីជាមួយមិត្តភក្តិ ស្រវឹងមកដល់ផ្ទះរួចបានស្រែកឡូឡា និងរករឿងប្រពន្ធ ក្រោយមកក៏កើតជាជម្លោះពាក្យសំដីគ្នា ទើបធ្វើឲ្យបុរស់ជាប្តីទប់ចិត្តមិនបាន ក៏ដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ គំរាមសម្លាប់ប្រពន្ធ ។ ដោយសារតែភិតភ័យខ្លាចប្តីសម្លាប់ ក៏រត់ទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍។ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងកសាងសំណុំរឿងបន្ថែម ចាត់ការទៅតាមផ្លូវច្បាប់។ បច្ចុប្បន្នជនសង្ស័សរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី៕

  • គាស់ផ្ទះពលរដ្ឋបម្រុងលួចទ្រព្យសម្បត្តិ ត្រូវអ្នកជិតខាងឃើញស្រែកឆោឡោចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

    គាស់ផ្ទះពលរដ្ឋបម្រុងលួចទ្រព្យសម្បត្តិ ត្រូវអ្នកជិតខាងឃើញស្រែកឆោឡោចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ប្រគល់ជូនសមត្ថកិច្ចនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី ២៧ ខែកញ្ញ ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចយកដាវគាស់បង្អួចផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ ដែលស្ថិតនៅផ្ទះលេខ២៧១ ភូមិជ្រោយ បាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទេព សុវណ្ណារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡៅ សារឿន ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ សមត្ថកិច្ចបានបន្តថា បើតាមការសាកសួរជនរងគ្រោះខាងលើគឺ មុនពេលកើតហេតុ រូបគាត់បានចាក់សោទ្វារផ្ទះ រួចក៏សម្រាកនៅក្នុងផ្ទះ រហូតដល់វេលាយប់រំលងអាធ្រាតនាពេលកើតហេតុ ស្រាប់តែជនសង្ស័យដើរ មកដល់យកដាវគាស់បង្អួចកញ្ចក់ផ្ទះជនរងគ្រោះរកលួចទ្រព្យសម្បត្តិ ពេលនោះក៏មានអ្នកជិតខាងមកពីធ្វើការឃើញក៏ស្រែក ចោរៗ ជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួន នាំគ្នាឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងដាវ០១ដើម ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ បច្ចុប្បន្ន ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕

  • សមត្ថកិច្ខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៩នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន

    សមត្ថកិច្ខណ្ឌសែនសុខឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៩នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន

    ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី០៩នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខក្រោមការដឹកនាំរបស់លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានចុះឆ្មក់បង្ក្រាបនិងឃាត់ខ្លួនករណីរក្សាទុក និងប្រើប្រាស់ដោយសុខច្បាប់នូវសារធាតុញៀន។ប្រត្តិបត្តការនេះធ្វើឡើងកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចផ្ទះសំណាក់ព្រះចន្ទ័ពេញវង្ស ផ្លូវ១៥៥ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។  សមត្ថកិច្ចបាអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង០៩នាក់នោះមាន៖  ១-ឈ្មោះ ចន្ទ័ ដារ៉ា  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦៧៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។ ២-ឈ្មោះ ឃួន គង់ហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៣-ឈ្មោះ យ៉េង សេងធម៌ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ៤-ឈ្មោះ គីម ស្រីពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខែ្មរ…

  • លោកតាលោកយាយជាង២០០នាក់ បានមកចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ១តុលា

    លោកតាលោកយាយជាង២០០នាក់ បានមកចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ១តុលា

    កំពង់ចាម៖ ពិធីអបអរសាទរ ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ក្រោមការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត គួច ចំរើន បានធ្វើនៅព្រឹកថ្ងៃទី២៧កញ្ញានេះ។លោកអភិបាលខេត្ត បានមានប្រសាសន៍ថា លោកយាយលោកតា ដែលមានវត្តមាននៅទីនេះ និងនៅទូទាំងប្រទេស គឺជាសាក្សីរស់ ដែលបានឆ្លងកាត់ របបដឹកនាំយ៉ាងជូរជត់ របស់ប្រទេសកម្ពុជា នាពេលកន្លងមក និងជាអ្នកប្រគៀកស្មារ រំដោះប្រទេសជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍  និង កសាងប្រទេស ពីបាទដៃទទេររហូតមកទល់នឹងពេលនេះ។ លោកបានបន្តថា ទិវាមនុស្សចាស់១តុលា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ជួបជុំជាមួយលោកយាយ លោកតា អ៊ុ មា មីង ដើម្បីរំលឹកនូវតួនាទីដ៏មានសារៈសំខាន់ របស់មនុស្សចាស់ ទាំងដែលបានបន្សល់ទុកនូវស្នាដៃយ៉ាងច្រើន អនេកប្បការ សម្រាប់មាតុភូមិ និងសង្គមជាតិ ដែលជាមរតកដ៏មានតម្លៃ ដូចជា ចំណេះដឹង វិទ្យាសាស្រ្ត បច្ចេកទេស វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងបទពិសោធន៍ ល្អៗ ជាច្រើន ឥតគណនា និងជាប្រយោជន៍ និងគុណសម្បត្តិជាច្រើនទៀត ដែលបន្សល់ទុកជូនកូនចៅជំនាន់ក្រោយ។ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្ត…

  • ក្រសួងបរិស្ថាន រៀបចំការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅខេត្តស្ទឹងត្រែង

    ក្រសួងបរិស្ថាន រៀបចំការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ ដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ក្រសួងបរិស្ថានបានសហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរារៀបចំការប្រគុំតន្រ្តីបញ្ជ្រាបមេត្រីភាពបរិស្ថាន ក្រោមប្រធានបទ “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” នៅទីរួមខេត្តស្ទឹងត្រែង ក្រោមវត្តមាន លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្ន២០១៨ ។ បន្ទាប់ពីការលើកឡើងពីសក្តានុពលធម្មជាតិ សារៈសំខាន់នៃការការពារនិងអភិរក្សបរិស្ថាន និងការអភិវឌ្ឍថ្មីៗនៃខេត្តស្ទឹងត្រែងរបស់ឯកឧត្តម មុំ សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួចមក លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ៖ ព្រឹត្តិការណ៏ដែលរៀបចំឡើងនៅពេលនេះ គឺមានគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងដល់ប្រតិបត្តិករមេត្រីភាពបរិស្ថាន ជុំរុញការចូលរួមកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការអភិរក្សជីវៈចម្រុះ ។ លោកជំទាវអគ្គនាយកបន្តថា ដើម្បីមេត្រីភាពបរិស្ថាន ត្រូវចេះស្រទ្បាញ់បរិស្ថានជុំវិញខ្លួន ហើយចូលរួមទទួលខុសត្រូវលើបញ្ហាបរិស្ថាន។ជាមួយគ្នានេះ គប្បីយកចិត្តទុកដាក់សំអាតសំរាមឱ្យបានត្រឹមត្រូវ ចូលរួមការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ដើម្បីឱ្យការរស់នៅប្រកបដោយចីរភាព។ ក្នុងឱកាសនោះ លោកជំទាវ ព្រំ សុភី មានប្រសាសន៍ថា…

  • ក្រុមហ៊ុន តូតាល់ បង្កើតកម្មវិធីប្រកួតប្រជែងគម្រោងអាជីវកម្ម ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា

    ក្រុមហ៊ុន តូតាល់ បង្កើតកម្មវិធីប្រកួតប្រជែងគម្រោងអាជីវកម្ម ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅក្នុងប្រទេសកម្ពុជា

    ភ្នំពេញ៖ ការប្រកួតប្រជែងបង្កើតគម្រោងអាជីវកម្មដំបូង(Startupper) មួយនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ ដើម្បីដណ្តើមពានរង្វាន់ជាង១ម៉ឺនដុល្លារ ជាង៨៥០០ដុល្លារ និងជាង៥៧០០ដុល្លារអាមេរិក ។ គម្រោង Startupper នេះ គឺត្រូវផ្តល់ផលប្រយោជន៍ដល់សហគមន៍និងបើកទូលាយលើគ្រប់វិស័យ មិនថា បច្ចេកវិទ្យា កសិកម្ម ឬ ពាណិជ្ជកម្មទឡើយ។កម្មវិធីប្រកួតរៀបចំឡើងដោយក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់។

  • លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមកាន់បិណ្ឌវេនទី៤នៅវត្ដសារាវ័ន្តតេជោ តាមទំនាមទម្លាប់ប្រពៃណីខ្មែរ

    លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមកាន់បិណ្ឌវេនទី៤នៅវត្ដសារាវ័ន្តតេជោ តាមទំនាមទម្លាប់ប្រពៃណីខ្មែរ

    ភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៏ត ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ជាមួយពុទ្ធបរិស័ទនៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ  ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត។

  • លោក ដូណាល់ ត្រាំ និយាយថា សង្គ្រាមជាមួយកូរ៉េខាងជើងអាចនឹងផ្ទុះឡើង បើសិនជាខ្លួនមិនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ និយាយថា សង្គ្រាមជាមួយកូរ៉េខាងជើងអាចនឹងផ្ទុះឡើង បើសិនជាខ្លួនមិនជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រដ្ឋបាលនៃអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ជិតឈានដល់ការបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើងនៅក្នុងអាណត្តិរបស់ខ្លួន ហើយថា បើលោកមិនបានជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិកទេនោះ ម្ល៉េះសង្រ្គាមនេះ ផ្ទុះឡើងបាត់ទៅហើយ។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ដូណាល់ ត្រាំ បានអះអាងបែបនេះ ជាក់ស្ដែងនៅក្រោយជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន កាលពីខែមិថុនា ក្នុងប្រទេសសិង្ហបុរី មេដឹកនំាអាម៉េរិករូបនេះក៏ធ្លាប់និយាយដែរថា លោក អូបាម៉ា ជិតបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង នៅមុនលោកបញ្ចប់អាណត្តិជាប្រធានាធិបតី ។ ក៏ប៉ុន្តែបើគេចាំមិនភ្លេចនោះ កាលពីអំឡុងសុន្ទរកថានៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ ខ្លួនឯងទៅវិញទេដែលគំរាមធ្វើសង្រ្គាម និងកម្ទេចទីក្រុងព្យុងយ៉ាងឱ្យក្លាយជាផេះ តាមរយៈការអួតពីប៊ូតុងនុយក្លេអ៊ែរជាមួយលោក គីម ជុងអ៊ុន ដែលលោកធ្លាប់ហៅថា បុរសគ្រាប់រ៉ុក្កែត៕ម.ន

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងគោលបំណងរៀបចំជំនួបកំពូលជាលើកទី២របស់មេដឹកនំាប្រទេសទាំងពីរ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងក្នុងគោលបំណងរៀបចំជំនួបកំពូលជាលើកទី២របស់មេដឹកនំាប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានប្រកាសថា លោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែតុលាខាងមុខនេះ ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ជុំវិញការរៀបចំជំនួបកំពូលជាលើកទី២រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ការលើកឡើងរបស់ក្រសួងការបរទេសអាម៉េរិកនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចជំនួបរវាងលោក ប៉ុម ប៉េអូ និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ ក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ។ តាមក្រសួងការបរទេសអាម៉េរិកនោះ លោក ប៉ុមប៉េអូ បានទទួលលិខិតអញ្ជើញពីលោកប្រធាន គីម ក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅខែតុលាខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវរៀបចំជំនួបកំពូលជាលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ សូមរំលឹកថា ប្រមុខការទូតអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ ធ្លាប់មានគម្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងម្ដងរួចមកហើយ កាលពីខែសីហាកន្លងទៅ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ត្រូវបានលុបចោលទៅវិញ ដោយលោក ដូណាល់ ត្រាំ…

  • ព្យុះទីហ្វុង Trami កំពុងធ្វើដំណើរទៅកាន់តំបន់ដែនកោះអូគីណាវ៉ា ប្រទេសជប៉ុន

    ព្យុះទីហ្វុង Trami កំពុងធ្វើដំណើរទៅកាន់តំបន់ដែនកោះអូគីណាវ៉ា ប្រទេសជប៉ុន

    ជប៉ុន៖ មន្រ្តីផ្នែកអាកាសធាតុជប៉ុនបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លំាងក្លាថ្មីមួយទៀត នឹងធ្វើដំណើរទៅកាន់តំបន់ដែនកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ប្រហែលជានៅក្នុងថ្ងៃសៅរ៍នេះ ហើយបន្ទាប់មកវាអាចនឹងធ្វើដំណើរមកកាន់តែគៀកភាគខាងលិចប្រទេសជប៉ុននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ដែរថា ព្យុះទីហ្វុង ត្រាមី បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងតំបន់ដែនសមុទ្រខាងត្បូងនៃកោះអូគីណាវ៉ា គិតត្រឹមម៉ោង៣រសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ទីភ្នាក់ងារនេះ បានធ្វើការព្យាករណ៍ថា ក្នុងចន្លោះថ្ងៃសៅរ៍នេះ ព្យុះទីហ្វុង ត្រាមី នឹងត្រូវធ្វើដំណើរទៅដល់ដែនកោះអូគីណាវ៉ា និងតំបន់អាម៉ាមីនៃប្រជុំកោះកាហ្គោស៊ីម៉ា បើសិនបើស្ទាប់ស្ទង់ទៅលើកម្លំាងរបស់វា។ ប៉ុន្តែព្យុះទីហ្វុងដ៏កំណាចនេះ ទំនងជាផ្លាស់ប្តូរគោលដៅរបស់វា ឆ្ពោះទៅកាន់ភាគឦសាន ហើយអាចនឹងរំកិលខ្លួនកាន់តែគៀកភាគខាងលិចប្រទេសជប៉ុននៅចន្លោះថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុង ត្រាមី នឹងនាំមកនូវខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗនៅឯតំបន់ដែនកោះអូគីណាវ៉ា ក្នុងថ្ងៃសុក្រនេះ ខណៈការធ្លាក់ភ្លៀង និងខ្យល់ទំនងជាបង្កការគំរាមកំហែងនៅភាគខាងលិចប្រទេសជប៉ុននាថ្ងៃអាទិត្យ។ ឆ្លើយតបនឹងគ្រោះមហន្តរាយនេះដែរ មន្រ្តីផ្នែកអាកាសធាតុជប៉ុនបានស្នើឱ្យប្រជាជនយកចិត្តទុកដាក់តាមដានព័ត៌មានវិវត្តន៍ចុងក្រោយ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ម.ន