Category: ព័ត៌មាន

  • អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អ៊ីស្រាអែលថា ខ្លួនមានឃ្លាំងអាវុធបរមាណូសម្ងាត់

    អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អ៊ីស្រាអែលថា ខ្លួនមានឃ្លាំងអាវុធបរមាណូសម្ងាត់

    សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណឺតាន់យ៉ាហ៊ូ បានចោទប្រកាន់អ៊ីរ៉ង់ថា មានឃ្លាំងអាវុធបរមាណូសម្ងាត់មួយនៅក្រៅរដ្ឋធានី ទោះជាមានកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាមួយមហាអំណាចពិភពលោក ដែលមានបំណងរារាំងកុំឲ្យទីក្រុងតេហេរ៉ង់មានសព្វាវុធនុយក្លេអ៊ែរ ។ ក៏ប៉ុន្តែភ្លាមៗនោះអ៊ីរ៉ង់បានចេញមុខប្រកាសច្រានចោលការចោទប្រកាន់នេះ។

  • អង្គការសហប្រជាជាតិគ្រោងបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា

    អង្គការសហប្រជាជាតិគ្រោងបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ា

    សហរដ្ឋអាម៉េរិក៖ សូមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបោះឆ្នោតលើការបង្កើតអង្គភាពអន្តរជាតិ ដែលនឹងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ប៉ុន្តែចិន ប៊ូរុនឌី និងហ្វីលីពីនបានបោះឆ្នោតជំទាស់នឹងសេចក្ដីសម្រេចនេះ ខណៈប្រទេសច្រើនជាង ១០០ទៀតបោះឆ្នោតគាំទ្រ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា មិនគួរត្រូវបានយកទៅដោះស្រាយនៅលើឆាកអន្តរជាតិឡើយ គ្រាដែលអង្គការសហប្រជាជាតិកំពុងត្រៀមបង្កើតអង្គភាពអន្តរជាតិមួយ ដើម្បីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិដើមដ៏កំសត់មួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានលើកឡើងនៅថ្ងៃសុក្រនេះថា វិបត្តិនៅក្នុងរដ្ឋ រ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏សំខាន់មួយរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ដូច្នេះចិនមិនគាំទ្រឡើយចំពោះការយកសំណុំរឿងនេះ ឱ្យអន្តរជាតិជួយដោះស្រាយ ព្រមទាំងសកម្មភាពទាំងឡាយណា ដែលបង្កឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ រីឯសហគមន៍អន្តរជាតិគួរតែដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា៕ម.ន

  • គម្រោងលក់យន្តហោះចម្បំាង F-35 ឲ្យតួកគីរបស់សហរដ្ឋាម៉េរិក ទំនងជាមិនមានការប្រែប្រួលឡើយ

    គម្រោងលក់យន្តហោះចម្បំាង F-35 ឲ្យតួកគីរបស់សហរដ្ឋាម៉េរិក ទំនងជាមិនមានការប្រែប្រួលឡើយ

    សហរដ្ឋអាម៉េរិក៖ គម្រោងលក់យន្ដហោះចម្បាំងអាម៉េរិក F-35 ឱ្យប្រទេសតួកគី ទំនងជានឹងមិនផ្លាស់ប្ដូរឡើយ ខណៈសល់ពេលជាង១ខែកន្លះទៀតសម្រាប់ឱ្យរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ចេម ម៉ាត់ទីស បញ្ជាក់ប្រាប់សភាអាម៉េរិកពីតម្លៃនៃយុទ្ធសាស្ត្រ ក្នុងការលក់យន្ដហោះចម្បាំងនេះឱ្យទីក្រុងអង់ការ៉ា។ លោក ម៉ាត់ទីស អាចនឹងបញ្ជាក់ប្រាប់សភាអាម៉េរិកពីតម្លៃនៃយុទ្ធសាស្ត្រ ក្នុងការលក់យន្ដហោះចម្បាំង F-35 ឱ្យតួកគី នៅមុនពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ។ តែយ៉ាងណា យន្តហោះចម្បំាង F-35 ពីរគ្រឿងក៏ត្រូវបានរំពឹងដែរថា នឹងត្រូវប្រគល់ឱ្យទីក្រុងអង់ការ៉ានៅរដូវក្ដៅឆ្នាំក្រោយ។ ការលក់យន្តហោះចម្បំាងនេះដែរ នឹងត្រូវធ្វើឡើងតាមគម្រោង ទោះបីជាតួកគីមិនបានបង្ហាញចេតនាថា ព្រមលុបគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី តាមការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន។ គួរបញ្ជាក់ថា ការលក់យន្ដហោះចម្បាំង F-35 ត្រូវបានសមាជិកសភាអាម៉េរិកជាច្រើនជំទាស់ ហើយពួកគេថែមទាំងអនុម័តច្បាប់ថ្មីមួយ ដែលរារាំងក្នុងការលក់អាវុធឱ្យតួកគីទៀតផង ដោយសារតែការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ ក៏ប៉ុន្តែទាំងរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក រួមទាំងក្រុមហ៊ុនផលិតអាវុធ ឡុកឃីដ ម៉ាទីន សុទ្ធតែបានបង្ហាញការជំទាស់នឹងការផ្ដាច់កិច្ចសន្យាលក់ F-35 ឱ្យទីក្រុងអង់ការ៉ា ដោយសារតែពួកគេមើលមិនឃើញថា មានហេតុផលសមស្របណាមួយ ដើម្បីលុបចោលការលក់អាវុធនេះឡើយ៕ម.ន

  • អប្សរាណេត ២៧ – ០៩ – ២០១៨

    អប្សរាណេត ២៧ – ០៩ – ២០១៨

    អប្សរាណេត ២៧ – ០៩ – ២០១៨

  • ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តបាត់ដំបងធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី ” វឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន”

    ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តបាត់ដំបងធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី ” វឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន”

    គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីលំនៅឋាន និងគោលនយោបាយ “ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ”។ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានលំនៅឋានចំណុះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងអនុក្រឹត្យស្តីពីការបង្កើតនាយកដ្ឋានសម្បទានដីសង្គមកិច្ចចំណុះអគ្គនាយកដ្ឋានក្រសួងរៀ បចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រកាសចំនួន០២ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លេខ២៣៨ប្រក.បក និងលេខ២៣៩ប្រក.បក រួមនឹងសារាចរ លេខ០៣សរ.នៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់តាមរាជធានី ទីក្រុងនិងទីប្រជុំជន។

  • កិច្ចប្រជុំតុមូល ស្តីពីការការពារសុវត្ថិភាពកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ិនធើណិតនៅកម្ពុជា

    កិច្ចប្រជុំតុមូល ស្តីពីការការពារសុវត្ថិភាពកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ិនធើណិតនៅកម្ពុជា

    សៀមរាប៖ នៅក្នុងកិច្ចប្រជុំតុមូលស្តីពីការការពារសុវត្ថិភាពកុមារពីការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអ៊ីនធើណិត ដែលធ្វើឡើងនៅក្រុងសៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ ( APLE ) បានបង្ហាញឲ្យដឹងថា បច្ចេកវិទ្យាព័ត៌មាន និងការទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់របស់មនុស្ស និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណាក់កាលនៃការអភិវឌ្ឍរបស់កុមារផ្នែកអប់រំ និងផ្នែកសង្គមនីយកម្ម។ 

  • ក្រសួងសុខាភិបាលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង

    ក្រសួងសុខាភិបាលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង

    នៅទូទាំងកម្ពុជា យ៉ាងហោចណាស់ក៏មានករណីរងគ្រោះដោយសត្វឆ្កែខាំ ប្រមាណ៦សែនករណីក្នុងមួយឆ្នាំៗ និងចំនួនអ្នកដែលបានមកទទួលថ្នាំបង្ការជំងឺឆ្កែឆ្កួតគឺមានតែប្រមាណ២២ពាន់នាក់ក្នុងមួយឆ្នាំ  នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្នុងចំណោមនោះពិនិត្យឃើញ ថាមានចំនួនអ្នករងគ្រោះដោយសត្វខាំតិចតួចប៉ុណ្ណោះមកពីខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តពោធិ៍សាត់។

  • ក្រុមហ៊ុន Yes Seatel បើកសម្ពោធកម្មវិធីថ្មីរបស់ខ្លួនឈ្មោះថា Yes YouTube Star ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា និងវិធីសាស្រ្តរកចំណូលតាម Youtube

    ក្រុមហ៊ុន Yes Seatel បើកសម្ពោធកម្មវិធីថ្មីរបស់ខ្លួនឈ្មោះថា Yes YouTube Star ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា និងវិធីសាស្រ្តរកចំណូលតាម Youtube

    ភ្នំពេញ៖ Yes seatel ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មឌីជីថលដំបូងនៅកម្ពុជា បើកសម្ពោធកម្មវិធីថ្មីរបស់ខ្លួនឈ្មោះថា «yesYouTubeStar» នៅផ្សារទំនើបអ៊ីអនសែនសុខ ដែលកម្មវិធីនេះ ជាកិច្ចសហការដៃគូជាមួយនឹងYouTube ដើម្បីស្វែងរកអ្នកបង្កើតឃ្លីបវីដេអូប្លែកៗនៅកម្ពុជា ព្រមទាំងវិធីសាស្ត្រក្នុងរកចំណូលតាមYouTubeផងដែរ។

  • លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន អនុញាតិឱ្យឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ចូល​ជួប​ជម្រាបលា​ គ្រាដែលមន្ត្រីការទូតរូបនេះបានចប់អាណត្តិ

    លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន អនុញាតិឱ្យឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ចូល​ជួប​ជម្រាបលា​ គ្រាដែលមន្ត្រីការទូតរូបនេះបានចប់អាណត្តិ

    ខណៈដែលឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ឯ,ឧ ស្យុង ព័រ បាន​​ឈាន​​​ដល់​ពេល​បញ្ចប់​​អាណត្តិការទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បន្ទាប់ពីបានបំពេញការងារ​អស់​រយៈ​​​ពេល​ពីរ​ឆ្នាំ​ប្រកប​ដោយជោគជ័យរួចមក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ឯ,ឧ ស្យុង ព័រ ត្រូវបានលោក​ជំទាវ​គតិ​សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញាតិឱ្យឯកអគ្គរដ្ឋទូត រូបនេះ ចូលជួបជម្រាបលា និង​សំដែងការគួរសម នៅ​ទី​ស្តី​ការក្រសួង។

  • យន្តហោះដឹកអ្នកដំណើរប៉ាពួញូហ្គីណេចុះចតហួសផ្លូវ ធ្លាក់ចូលក្នុងសមុទ្រ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ

    យន្តហោះដឹកអ្នកដំណើរប៉ាពួញូហ្គីណេចុះចតហួសផ្លូវ ធ្លាក់ចូលក្នុងសមុទ្រ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ

    ប៉ាពួញូហ្គីណេ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង មកពីប្រទេសប៉ាពួញូហ្គីណេ បានជួបឧប្បដិហេតុនៅពេលព្យាយាមចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ ឈូអ៊ុក (Chuuk) នៅក្នុងដែនកោះ មីក្រូនេស៊ី (Micronesia) នៃតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយវាបានជ្រុលចង្កូតទៅហួសផ្លូវចុះចត រួចធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រតែម្តង។ រូបភាពបានបង្ហាញថា យន្តហោះដឹកអ្នកដំណើរធុនបង្គួរមួយគ្រឿង ជារបស់អាកាសចរណ៍ នីអ៊ូហ្គីនី (Air Niugini) មានជើងហោះហើរ ANG73 មកពីប្រទេសប៉ាពួញូហ្គីណេ បានធ្លាក់ចូលទៅក្នុងដែនទឹកនៅក្បែរព្រលានយន្តហោះ តែសំណាងល្អអ្នកដំណើរទាំង៣៥នាក់ និងក្រុមអ្នកបម្រើការងារ១២នាក់ មិនបានទទួលរងរបួសអ្វីធ្ងន់នោះឡើយ។