Category: ព័ត៌មាន

  • ក្លិប karaគ្រោងយកខេត្ត៣ ប្រណាំងរថយន្ត Khmer Rally Raid ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ

    ក្លិប karaគ្រោងយកខេត្ត៣ ប្រណាំងរថយន្ត Khmer Rally Raid ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ

    ក្លិប karaគ្រោងយកខេត្ត៣ សម្រាប់ប្រណាំងរថយន្ត Khmer Rally Raid លើកទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ នេះជាការអះអាងរបស់ តំណាងក្លិប ការ៉ាកម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ ។ លោក ហូ សិទ្ធិគុណ សមាជិកក្លិប KARA កម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ដែលប្រសិទ្ធនាមថា Khmer Rally Raid ជាលើកទី២ ឆ្នាំនេះ  បានជ្រើសរើសយកខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តកំពត ដើម្បីប្រណាំង និងបង្ហាញពីសក្តានុពលតំបន់អេកូទេសចរកម្ពុជា  ។ សមាជិកក្លិប KARA រូបនេះ បន្តថា ព្រឹត្តិការណ៍ប្រណាំង  Khmer Rally Raid និងចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ដោយចេញដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត និងត្រឡប់បញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា នៅភ្នំពេញ ដោយមានម៉ូតូ ២០គ្រឿង…

  • ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

    ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ដើម្បីបង្ហាញសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

    ក្រសួងទេសចរណ៍ សហការជាមួយវិស័យឯកជន គ្រោងនឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨លើកទី២នាពេលខាងមុខ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិកាន់តែទូលំទូលាយ ។ ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ លើកទី២ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន មានប្រសាសន៍ថា ពិព័រណ៍ទេសចរកម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ លើកទី២នេះ គ្រោងនឹងរៀបចំនៅថ្ងៃទី១០ ខែតុលាខាងមុខ នៅរាជធានីភ្នំពេញ ។ ឯកឧត្តម បន្តថា ពិព័រណ៍នេះ នឹងដាក់តាំងបង្ហាញផលិតទេសចរណ៍ សេវាកម្មទេសចរណ៍ផ្សេងៗពីសំណាក់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ តំណាងសហគមន៍នានាទូទាំងប្រទេស ។ ជាមួយគ្នានោះ ក្រសួងក៏គ្រោងនឹងអញ្ជើញភ្ញៀវជាមិត្ត ក្នុងតំបន់អាស៊ាន និងនៅលើពិភពលោកមួយចំនួនទៀតឲ្យចូលរួមក្នុងពិធីនេះផងដែរ ។ ឯកឧត្តម អំពាវនាវឲ្យអ្នកពាក់ព័ន្ធដែលមានសេវាទេសចរណ៍ទាំងអស់អញ្ជើញមកចូលរួមពិព័រណ៍នេះ ដើម្បីបង្ហាញផលិតផលរបស់ខ្លួនទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍សហការជាមួយវិស័យឯកជន ធ្លាប់បានរៀបចំពិព័រណ៍កម្ពុជាអន្តរជាតិនេះ ចំនួន១លើក ប្រកបដោយភាពជោគជ័យម្តងរួចហើយ នៅខេត្តសៀមរាប កាលពីចុងឆ្នាំ២០១៧កន្លងមក ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ៕…

  • ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ ចុះសួរសុខទុក្ខ កងទ័ពស្រុកអន្លង់វែង

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ ចុះសួរសុខទុក្ខ កងទ័ពស្រុកអន្លង់វែង

    ឧត្តមានជ័យ ៖  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងប្រតិភូអំដំណើរ បានអញ្ជើញ ចុះសួរសុខទុក្ខ វរៈយុទ្ធជនអង្គភាពសម្ព័ន្ឋមេត្រីភាព កងការពារព្រំដែន គោគលេខ ៤០៣ យោធភូមិភាគទី៤ ដែលមានទីបញ្ជាការនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ  នៅព្រឹក ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៨។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម សរ ថាវី អភិបាលខេត្តឧត្តមានជ័យ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងប្រតិភូអំដំណើរជាច្រើន នាក់ចូលរួម សួរសុខទុក្ខ និងបានផ្តល់អំណោយជូនដល់កងទ័ព ការពារព្រំដែន គោគលេខ ៤០៣ មានទឹកស៊ីអ៊ីវ២០០យួរ ទឹកត្រី ២០០ យួរ ទឹកសុទ្ធ៣០០កេស…

  • វគ្គបណ្តុះបណ្តាល ស្តីពី វិធាន និង បទបញ្ញត្តិលទ្ធកម្មសាធារណៈ កម្មវិធី កែទម្រង់ការគ្រប់គ្រងសាធារណៈរបស់រាជរដ្ឋាភិបាល

    វគ្គបណ្តុះបណ្តាល ស្តីពី វិធាន និង បទបញ្ញត្តិលទ្ធកម្មសាធារណៈ កម្មវិធី កែទម្រង់ការគ្រប់គ្រងសាធារណៈរបស់រាជរដ្ឋាភិបាល

    សៀមរាប៖ វគ្គបណ្តុះបណ្តាល ស្តីពី វិធាន និង បទបញ្ញត្តិលទ្ធកម្មសាធារណៈ កម្មវិធី កែទម្រង់ការគ្រប់គ្រងសាធារណៈរបស់រាជរដ្ឋាភិបាល មានគោលដៅ កែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុដែលផ្តោតទៅលើលទ្ធផល និង វិមជ្ឈការស្របតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម នូ នីម អនុរដ្ឋលេខាធិការ-ប្រធានក្រុមការងារ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកថា ៖  កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយ នៃ កម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងអភិបាលកិច្ច និង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងសមធម៌ ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ។ ឯកឧត្តមបញ្ជាក់ថា ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ គឺមានគោលដៅ កែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុដែលផ្តោតទៅលើលទ្ធផល និង វិមជ្ឈការស្របតាមស្តង់ដារអន្តរជាតិ ។ ប្រសាសន៍របស់ឯកឧត្តម នូ នីម  ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល ស្តីពី វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ នៅក្រុងសៀមរាប…

  • បុរសម្នាក់ត្រូវរថយន្តលុចសុីសRX300 បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

    បុរសម្នាក់ត្រូវរថយន្តលុចសុីសRX300 បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

    ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្តលុចសុីសRX300មួយគ្រឿងបើកបុកម៉ូតូវ៉េវអ៊ុគាប់ជាប់ក្រោមរថយន្ត និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែកញ្ញា  ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៩ កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ មិត្តភ័ក្ត្រជនរងគ្រោះប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឆាយ ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខរបបជានិសិត្សច្បាប់ ស្នាក់នៅម្ដុំផ្សារសំណង់១២ ក្នុងខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុនោះគឺ បុរសរងគ្រោះខាងលើបានជិះម៉ូតូម៉ាក វ៉េវអ៊ុ ពាក់ស្លាកលេខភ្នំពេញ 1O-9918 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកលុចសុីសRX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2Q -2257 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិចិន  និងរួមដំណើរជាមួយនារី២នាក់ក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣៩ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូវ៉េវអ៊ុដែលជិះដោយបុរសរងគ្រោះ បណ្ដាលឲ្យផ្លោងបោកក្បាលនិងជញ្ចាំងផ្ទះប្រជាពលរដ្ឋ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ  រីឯម៉ូតូគាប់ជាប់ក្រោមរថយន្តបង្ក រងការខូចខាតយ៉ាងដំណំ ។ដោយឡែកតៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កព្រមទាំងម្ចាស់…

  • កម្លាំងចម្រុះខណ្ឌដង្កោនៅតែបន្តដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសក្នុងមូលដ្ឋាន

    កម្លាំងចម្រុះខណ្ឌដង្កោនៅតែបន្តដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ និងបទល្មើសក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព នៅវេលាម៉ោង៧យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះ នៃគណៈបញ្ជារការឯកភាពខណ្ឌដង្កោ បានបន្តដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុចមុខវត្តសំបួរមាស តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គឺមានការចូលរួមពីលោក កេង ថា អនុប្រធានរដ្ឋបាលខណ្ឌដង្កោជំនួសលោក តិមា សោភា ដែលជាអភិបាលរងខណ្ឌ និងរួមសហការជាមួយលោក សូរ វិសាល អធិការរងខណ្ឌ ព្រមទាំងលោក ជា ផល្លា រងប៉េអុឹមខណ្ឌ និងមន្ត្រីថ្នាក់ក្រោមជាច្រើនរូបទៀត បានចូលរួមសហការយ៉ាងយកចិត្តទុកដាក់ក្នុងការត្រួត្យពិនិត្យអាវុធជាតិផ្ទុះខាងលើនេះ ។ លោក កេង ថា អនុប្រធានរដ្ឋបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះគឺប្រើពេល១ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង៧យប់ ដល់ម៉ោង៨យប់  ហើយក្នុងអំឡុងប្រតិបត្តិការនោះដែរ ខាងកម្លាំងចម្រុះបានធ្វើការឃាត់ម៉ូតូចំនួន៧៦គ្រឿង រថយន្ត៩គ្រឿង អប់រំមនុស្ស១៤នាក់ ដោយគ្មានបទល្មើស និងអាវុធជាតិផ្ទុះឆ្លងកាត់នោះឡើយ ៕

  • ស្ត្រីជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបទៅបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឲ្យក្មេងសិស្សសាលាប្រុសស្រី៦នាក់រងរបួស

    ស្ត្រីជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបទៅបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឲ្យក្មេងសិស្សសាលាប្រុសស្រី៦នាក់រងរបួស

    ភ្នំពេញ ៖ កុមារា កុមារីសិស្សសាលា៦នាក់ ដែលជិះម៉ូតូកង់បីឥណ្ឌាទៅរៀនបានរងរបួសរលាត់ខ្លួនប្រាណ ក្រោយពីត្រូវរថយន្តបង្កស៊េរីទំនើបម៉ាករ៉េងរ៉ូវើ បើកបរដោយស្ត្រីជនជាតិបរទេសម្នាក់ មកបុកម៉ូតូកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឲ្យក្រឡាប់ និងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ បើតាមប្រភពព័ត៌មានពីបុរសអ្នកបេីកឡំប្រ៉ឺតា(ម៉ូតូកង់បីឥណ្ឌា) បានឲ្យដឹងថា រូបគាត់ជាអ្នកសុីឈ្នួលដឹកក្មេងសិស្សសាលាប្រចាំខែ ហេីយមុនកេីតហេតុ រូបគាត់បានបេីកម៉ូតូកង់បីឥណ្ឌតាមបណ្ដោយផ្លូវលេខ៣១៨ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចខាងលេីមានរថយន្តចតនៅលេីចតលើចិញ្ចេីមផ្លូវ រួចហេីយក៏វៀងរថយន្តនោះ ស្រាប់តែមានរថយន្តបង្កស៊េរីទំម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-2222 បេីកបរដោយស្រ្តីជនជាតិបរទេសម្នាក់ ធ្វើដំណើរបញ្ជ្រាស់ទិសគ្នាមកបុកម៉ូតូឡំប្រ៉ឺតា (ម៉ូតូកង់បីឥណ្ឌពេញទំហឹង បណ្ដាលក្រឡាប់ម៉ូតូកង់បីឥណ្ឌា ក្រឡាប់ផ្ងារជេីង. ព្រមទាំងធ្វើឲ្យក្មេងសិស្សប្រុសស្រី៦នាក់ រងរបួសរលាត់មុខមាត់ដៃជេីង បន្ទាប់ក្រោយមកក៏ទំនាក់ទៅក្រុមគ្រួសារឲ្យមកយកទៅមន្ទីរពេទ្យលាងរបួស និងឃាត់ស្រ្តីជាអ្នកបេីករថយន្តបង្កផង ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនេីបនិងម៉ូតូឡំប្រ៉ឺតាខាងលើនេះ គឺបណ្ដាលមកពី ស្រ្តីជនជាតិបរទេស បើករថយន្តលឿនហ្វ្រាំងមិនទាន់ជ្រុលទៅម៉ូតូបណ្ដាលក្រឡាប់និងមាមក្មេង៦នាក់រងរបួសស្រាលយ៉ាងដូចច្នេះ និងបានទាក់ទៅក្រុមគ្រួសារមកដឹកយកទៅមន្ទីរពេទ្យឯកជនផងដែរ ។ ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកជំនាញចរាចរណ៍ និងជំនាញខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ក ព្រមទាំងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមក្រោយ ៕…

  • បងប្អូន២នាក់ដើរច្រូតស្មៅគោ បានប្រទះឃើញសាសពបុរសម្នាក់មានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹងនៅក្នុងដីឡូមួយកន្លែង

    បងប្អូន២នាក់ដើរច្រូតស្មៅគោ បានប្រទះឃើញសាសពបុរសម្នាក់មានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹងនៅក្នុងដីឡូមួយកន្លែង

    ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណះពេលដែរបងប្អូន២នាក់ដែលជាអ្នកច្រូតស្មៅគោបានប្រទះឃើញសាកសពបុរសម្នាក់មានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹងនៅក្នុងគុម្ភត្រែងដីឡូមួយកន្លែង កាលពីម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨ ចំណុចក្នុងគុម្ភត្រែងដីឡូមួយកន្លែង នៅតាមបណ្តោយផ្លូវកែវចិន្តា ក្រុម២ ភូមិ១ សង្កាត់ជ្រោយចង្វរ ខណ្ឌជ្រោយចង្វារ។ តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា សាកសពបុរសខាងលើអាក្រាតកាយមានសភាពស្អុយរលួយសល់តែគ្រោងឆ្អឹងមើលលែងស្គាល់ដោយគេសង្ស័យថាសពជនរងគ្រោះអាចស្លាប់រយះពេលជិតមួយខែទៅហើយ ដោយនៅក្បែរសពប្រហែល៣ម៉ែត្រមានគេឃើញខោក្រណាត់ជើងវែងពណ៍ប្រផេះមួយ និងអាវយឺតដៃខ្លីពណ៍ផ្ទៃមេឃមួយខោលីអូពណខ្មៅស្បែកជើងប៊ូពណ៍ខ្មៅមួយគូរមានសំបកស្រោមអនាម័យមួយ។ ប្រភពដដែលបានបន្តថា ក្នុងនោះក៏មានគេសង្ស័យថា  ករណីខាងលើនេះអាចជនរងគ្រោះនាំជិះម៉ូតូដឹកស្រីស្នេហ៍មករួមរ័កនៅទីនោះព្រោះកន្លែងនោះស្ងាត់អាចខណះពេលកំពុងរួមរ័កត្រូវក្រុមជនសង្ស័យវាយសម្លាប់ប្លន់យកម៉ូតូឬទ្រព្តសម្បត្តិហើយគេចខ្លួនបាត់អស់ទៅ។តាមបុរសជាអ្នកច្រូតស្មៅឲ្យគោស៊ី មានឈ្មោះ  សេន សុះ  អាយុ ២៤  ឆ្នាំមុខរបរចិញ្ចឹមគោរស់នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា បានឲ្យដឹងថា នៅមុនប្រទះឃើញសពនេះរូបគាត់២នាក់បងប្អូនបានដើរចូលទៅក្នុងដីឡូត៍កន្លែងកើតហេតុគោលបំណងរកច្រូតស្មៅឲ្យគោស៊ីនៅក្នុងដីឡូកើតហេតុ ខណះពេលដើរចូលទៅដល់ក្នុងរបងបានប្រហែល៥ទៅ៦ម៉ែត្រស្រាប់តែមានជះក្លិនស្អុយនៅក្នុងគុម្ភត្រែង ក៏មានការងឿងឆ្ងល់ រួចបាននាំគ្នាដើរចូលទៅមើលស្រាប់តែប្រទះឃើញសាកសពមានសភាពស្អុយរលួយនៅសល់តែគ្រោងឆ្អឹងមើលលែងស្គាល់ទៅហើយដោយនៅក្បែរសពប្រហែល៣ម៉ែត្រឃើញមានខោក្រណាត់ជើងវែងពណ៍ប្រផេះមួយ និងអាវយឺតដៃខ្លី ពណ៍ផ្ទៃមេឃ មួយខោលីអូ ពណ៌ខ្មៅស្បែកជើងប៊ូពណ៍ខ្មៅមួយគូរមានសំបកស្រោមអនាម័យមួយ។ បន្ទាប់ពីមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្រោយពីឃើញសភាពបែបនេះពួកគាត់បាននាំគ្នារត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ និងចែកចាយព័ត៌មានឲ្យដល់សាច់ញាតិដែលបាត់សមាជិតមកពិនិត្យមើលផងដែរ៕ 

  • សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់​ និងបន្ថែមបណ្តាញខ្សែរត់ថ្មី

    សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់​ និងបន្ថែមបណ្តាញខ្សែរត់ថ្មី
  • ឯកឧត្តម យន្ត មីន ស្វាគមន៍ចំពោះក្រុមហ៊ុនមកពីប្រទេសចិន ដែលមានបំណងសិក្សាប្រតិបត្តិការលទ្ធភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្តព្រះសីហនុ

    ឯកឧត្តម យន្ត មីន ស្វាគមន៍ចំពោះក្រុមហ៊ុនមកពីប្រទេសចិន ដែលមានបំណងសិក្សាប្រតិបត្តិការលទ្ធភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថាននៅខេត្តព្រះសីហនុ

    ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងបរិស្ថានរវាងខេត្តព្រះសីហនុ និងក្រុមហ៊ុន ឌីអូវើស៊ី ក្រុម ហ៊ុន ឆៃណារៀលវេទី១០ អ៊ីនជីនៀរីងគ្រុប ខូអិលធីឌ នៅសាលាខេត្តព្រះ សីហនុ ព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។