Category: ព័ត៌មាន

  • អភិបាលខេត្ព ព្រះសីហនុ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម

    អភិបាលខេត្ព ព្រះសីហនុ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម

    ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត តំណាងរាស្ត្រ និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ នៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម។ ថ្លែងក្នុងឱកាស អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៥ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា រដូវ ភ្ជុំបិណ្ឌ ជាប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទឹសកុសលជូនជីដូនជីតាដែលបានចែកឋានទៅ។ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមយន្ត មីន មានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំប្រៀនប្រដៅបរិស័ទឱ្យចេះស្រឡាញ់គ្នា ប្រព្រឹត្តតែអំពើល្អនិងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។ ក្នុងឪកាសនោះឯកឧត្តម ក៏បាននាំយកបច្ច័យចំនួន ១.០០០ដុល្លាអាមេរិក និង ១លានរៀល រួមជាមួយទេយ្យទាន…

  • បេក្ខជនតុលាការកំពូលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ រងការចោទប្រកាន់រំលោភផ្លូវភេទចំនួន៣ករណី

    បេក្ខជនតុលាការកំពូលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ រងការចោទប្រកាន់រំលោភផ្លូវភេទចំនួន៣ករណី

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាអោយទីភ្នាក់ងារ FBI បើកការស៊ើបអង្កេតថ្មីមួយលើការចោទប្រកាន់ពីបទរំលោភផ្លូវភេទប្រឆាំងបេក្ខជនតុលាការកំពូលរបស់លោក បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តរួច ក៏ពន្យារការបោះឆ្នោតលើការតែងតាំងលោក ប្រេត កាវ៉ាណោហ្វ ដើម្បីបើកផ្លូវអោយមានការស៊ើបអង្កេត ។ កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ គណៈកម្មការព្រឹទ្ធសភាបានស្តាប់ការផ្តល់កសិណ្យពីសាស្រ្តាចារ្យចិត្តសាស្រ្តនៅរដ្ឋកាលីហ្វ័រញ៉ា លោកស្រី គ្រីស្ទីន ប្លាស៊ី ហ្វដ ដែលបានអះអាងថា ចៅក្រម កាវ៉ាណោហ្វ បានចាប់រំលោភលោកស្រី កាលពីនៅក្មេងជំទង់ក្នុងទសវត្សរ៍១៩៨០ ។ ចៅក្រមតុលាការឧទ្ធរណ៍ កាវ៉ាណោហ្វ ក៏បានផ្តល់កសិណ្សក្នុងថ្ងៃដូចគ្នា ដោយបានច្រានចោលការចោទប្រកាន់របស់លោកស្រី គ្រីស្ទីន ប្លាស៊ី ហ្វដ និងពីអ្នកផ្សេងទៀត ។ លោកបានចោទប្រកាន់ពួកបក្សប្រជាធិបតេយ្យថា ប្រែក្លាយករណីនេះ ជារឿងនយោបាយ និងធ្វើអោយប៉ះពាល់កេរ្តិ៍ឈ្មោះល្អរបស់លោក និងគ្រួសារ ។ក្រោយសវនាការពេញមួយថ្ងៃ ព្រឹទ្ធសភាកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបោះឆ្នោតអនុម័តការតែងតាំងលោក ប្រេត កាវ៉ាណោហ្វ អោយក្លាយជាចៅក្រមតុលា ការកំពូល តែដោយសាររងសម្ពាធទាំងក្នុង និងក្រៅព្រឹទ្ធសភា ខ្លួនបានពន្យារការបោះឆ្នោតគាំទ្រលោករយៈពេល១សប្តាហ៍ ដើម្បីទុកពេលឱ្យលោក ដូណាល់ ត្រាំ ពិនិត្យមើលឡើងវិញ ។…

  • មនុស្ស៥នាក់រងរបួស ដោយសារព្យុះទីហ្វុង Trami ចាប់ផ្តើមវាយសង្គ្រប់លើប្រទេសជប៉ុន

    មនុស្ស៥នាក់រងរបួស ដោយសារព្យុះទីហ្វុង Trami ចាប់ផ្តើមវាយសង្គ្រប់លើប្រទេសជប៉ុន

    ជប៉ុន៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះ ត្រាមិ បានវាយប្រហារលើកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ដោយធ្វើឱ្យមនុស្ស០៥នាក់រងរបួស ខណៈមន្ត្រីឧតុនិយមព្រមានថា ព្យុះដ៏កំណាចនេះ អាចនឹងបន្តមានឥទ្ធិពល រហូតដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ ។ អាជ្ញាធរឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង ត្រាមិ បានបក់បោកក្នុងល្បឿនខ្យល់អតិបរមា២១៤គីឡួម៉ែត្រមួយម៉ោង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងសន្ធប់ ។ មិនតែប៉ុណ្ណោះ វាបានបង្ខំឱ្យអាជ្ញាធរជប៉ុនជម្លៀសមនុស្ស៦០០នាក់ទៅរកកន្លែងមានសុវត្ថិភាព នៅតាមជំរុំស្នាក់នៅបណ្ដោះអាសន្នលើកោះ អូគីណាវ៉ា ស្របពេលផ្ទះសម្បែរប្រជាជន១២១,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរចំនួន៣៨៦ត្រូវបានលុបចោល ។សូមបញ្ជាក់ផងដែរថា ត្រាមិ គឺជាព្យុះទីហ្វុងចុងក្រោយបំផុតមួយ ដែលបានវាយប្រហារលើប្រទេសជប៉ុននៅក្នុងឆ្នាំ២០១៨នេះ ក្រោយការវាយប្រហារពីព្យុះទីហ្វុង ជែប៊ី កាលពីដើមខែកញ្ញានេះ ៕

  • យន្តហោះបំបាំងកាយ F-35B របស់សហរដ្ឋអាមេរិក ធ្លាក់ឆេះខ្ទេច ដែលស្មើនឹងការខាតបង់លុយ១១៥លានដុល្លារ

    យន្តហោះបំបាំងកាយ F-35B របស់សហរដ្ឋអាមេរិក ធ្លាក់ឆេះខ្ទេច ដែលស្មើនឹងការខាតបង់លុយ១១៥លានដុល្លារ

    សហរដ្ឋអាមេរិក៖ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35B ត្រូវបានគេរាយការណ៍ថា បានធ្លាក់នៅក្នុងរដ្ឋ សោតស៍ ខារ៉ូលីណា ដែលស្ថិតចំងាយ០៨គីឡូ ម៉ែត្រពីមូលដ្ឋានកងទ័ពជើងទឹក ប៊ីយូហ្វត ។ យោងតាមក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ឧប្បទ្ទវហេតុនេះ កើតឡើងជាលើកដំបូងបំផុត ដែលជាការខាតបង់លុយជាង១១៥លានដុល្លារ ជាតម្លៃនៃយន្តហោះខាងលើ ។ ចំណែកឯអាកាយានិកដែលបញ្ជាយន្ដហោះចម្បាំងដ៏ទំនើបថ្លៃកប់ពពកមួយនេះ បានចុចឆ័ត្រយោងចេញពីលើយន្ដហោះទាន់ពេលវេលា ហើយក៏មិនបានបង្កឱ្យជនស៊ីវិលណាម្នាក់រងរបួស  ឬស្លាប់នោះដែរ ។ ប៉ុន្តែភ្លាមៗបែបនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងដំណើរការ ។សូមជម្រាបថា ការធ្លាក់យន្ដហោះចម្បាំងនេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់មន្ទីរបញ្ចកោណបានទទួលស្គាល់ថា យន្ដហោះចម្បាំង F-35B បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូង ប្រឆាំងនឹងមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ៕

  • ពលរដ្ឋប៉ាឡេស្ទីន៦នាក់បាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែល

    ពលរដ្ឋប៉ាឡេស្ទីន៦នាក់បាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែល

    កាហ្សា៖ ក្រសួងសុខាភិបាលកាហ្សាបាននិយាយថា មានជនជាតិប៉ាឡេស្ទីន៦នាក់បានស្លាប់ ក្នុងនោះមានកុមារ២នាក់អាយុ១២ឆ្នាំ និង១៤ឆ្នាំ ដោយត្រូវគ្រាប់កាំភ្លើងបាញ់ចេញពីទាហានអ៊ីស្រាអែលនៅព្រំដែនកាហ្សា ។ ក្រសួងសុខាភិបាល កាហ្សា បានឱ្យដឹងទៀតថា សរុបមានជនជាតិប៉ាឡេស្ទីន២៩០នាក់បានទទួលរងរបួសនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ខែកញ្ញានេះ ក្នុងនោះមាន៥០នាក់រងរបួស ដោយសារត្រូវគ្រាប់កាំភ្លើងពីទាហានអ៊ីស្រាអែល ។ ជាមួយគ្នានេះ កម្លាំងទាហានអ៊ីស្រាអែលបានប្រកាសថា មានពលរដ្ឋប៉ាឡេស្ទីនប្រមាណ២០.០០០នាក់បានប្រមូលផ្តុំនៅតំបន់ជាច្រើនជាប់ព្រំដែនអ៊ីស្រាអែល និងកាហ្សា ។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមបាតុករបានគប់គ្រាប់បែក និងឧបករណ៍ផ្ទុះផ្សេងៗទៅលើទីតាំងនៅក្នុងប្រទេសអ៊ីស្រាអែល ។ជាមួយគ្នានេះ កម្លាំងទាហានអីស្រាអែលបានប្រកាសថា ទាហានបានផ្ទុះអាវុធ គឺតតាំងច្បាប់ការពារខ្លួនប៉ុណ្ណោះ ប៉ុន្តែភាគីអ៊ីស្រាអែលមិនបានបញ្ជាក់ថាតើភាគីពលរដ្ឋប៉ាឡេស្ទីនបំពានអ្វីនោះឡើយ ។ គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីនបាននាំគ្នាធ្វើបាតុកម្មនៅតាមព្រំដែនកាហ្សាជារៀងរាល់ចុងសប្តាហ៍ ចាប់តាំងពីខែមីនា មកទល់ពេលនេះ ហើយបើតាមតួលេខថ្មីបំផុតបង្ហាញឲ្យឃើញថា ពលរដ្ឋប៉ាឡេស្ទីន១៩១នាក់បានបាត់បង់ជីវិត ដោយសារត្រូវគ្រាប់កំាភ្លើងរបស់អ៊ីស្រាអែល ៕  

  • ប៉ាឡេស្ទីនស្នើតុលាការយុត្តិធម៌អន្តរជាតិ ICJ បង្ខំឲ្យសហរដ្ឋអាមេរិកបិទស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹម

    ប៉ាឡេស្ទីនស្នើតុលាការយុត្តិធម៌អន្តរជាតិ ICJ បង្ខំឲ្យសហរដ្ឋអាមេរិកបិទស្ថានទូតរបស់ខ្លួននៅទីក្រុងហ្សេរុយសាឡឹម

    ឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនបានស្នើឱ្យតុលាការយុត្តិធម៌ (ICJ) បង្ខំឱ្យទីក្រុងវ៉ាស៊ីតោនបិទស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សេរុយសាឡឹម ដោយសំអាងថាវាបានរំលោភលើអនុសញ្ញាទីក្រុងវីយែន ។ ការស្នើឡើងរបស់អាជ្ញាធរប៉ាឡេស្ទីន ធ្វើឡើងនៅក្នុងពាក្យបណ្ដឹងដាក់ជូនតុលាការយុត្តិធម៌ ICJ ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយនៅក្នុងពាក្យបណ្ដឹងកម្រាស់ជាង១៤ទំព័របានចោទប្រកាន់ថា ការរើស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម គឺជាទង្វើរំលោភលើអនុសញ្ញាទីក្រុងវីយែន ស្ដីពីទំនាក់ទំនងការទូតចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៦១ ។ ជាមួយគ្នានេះ អាជ្ញាធរប៉ាឡេស្ទីនក៏បានអំពាវនាវផងដែរ ឱ្យតុលាការយុត្តិធម៌អន្តរជាតិប្រកាសថា ការប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បានរំលោភលើច្បាប់ការទូតអន្តរជាតិ និងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោន ដករាល់បេសកកម្មការទូតរបស់ខ្លួនទាំងអស់ ចេញពីទីក្រុងមួយនេះមកវិញ ។សូមរំលឹកថា សហរដ្ឋអាមេរិកបានបើកស្ថានទូតប្រចំាទីក្រុងហ្សេរុយសាឡឹមកាលពីខែឧសភាកន្លងទៅ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសជាសារធារណៈ ដោយទទួលស្គាល់ទីក្រុងបុរាណមួយនេះ គឺជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីខែធ្នូ ឆ្នាំ២០១៧ ហើយក៏បានបង្កអំពើហិង្សារវាងជនជាតិប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា-ស្ទ្រីពរហូតនាំឲមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់ ៕

  • រដ្ឋបាលខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុនសូគីម៉ិច បាន នាំយកគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ និង ថវិកាមួយចំ នួន ដើម្បីចុះសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលវរៈ ការពារព្រំដែនគោក ប្រចាំទឹសស្រុកកំរៀងនិងស្រុកសំពៅ លូន

    រដ្ឋបាលខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុនសូគីម៉ិច បាន នាំយកគ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ និង ថវិកាមួយចំ នួន ដើម្បីចុះសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលវរៈ ការពារព្រំដែនគោក ប្រចាំទឹសស្រុកកំរៀងនិងស្រុកសំពៅ លូន

      នៅក្នុងដំណើរចុះសាកសួរសុខទុក្ខ កងកម្លាំងនគរ បាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨១៩-៨១៧ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនស្ថិតនៅក្នុងភូមិ សាស្ត្រស្រុកកំរៀងនិងស្រុកសំពៅលូន ដឹកនាំដោយឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង រត្តមានអមដំណើរដោយឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត, ឯ.ឧ លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គ ភាពមួយចំនួននៅក្នុងខេត្ត ជាពិសេសតំណាងក្រុមហ៊ុនសូគីម៉ិច ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាពជាមួយវរៈនគរ បាលការពារព្រំដែនគោក ទាំង០២ខាងលើ  ដោយបាននាំយកនូវអំណោយមួយចំនួនរួមមាន៖ សាច់ជ្រូក មី ត្រីខ នំ អន្សម ភេសជ្ជៈស្រាបៀរ ទឹកក្រូច ទឹកសុទ្ធ និង ថវិកា ក្នុងមួយអង្គភាពវរៈចំនួន០៦លានរៀលនិងបណ្តាអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅក្នុងស្រុកកំរៀង និងស្រុកសំពៅលូន ក្នុង០១អង្គភាព ថវិកាចំនួន៥០ម៉ឺនរៀលរួមជាមួយនិងគ្រឿងឧបភោគ-បរិភោគ និងភេសជ្ជៈមួយចំ នួនផងដែរ។ដោយឡែកក្នុងនោះថវិការបស់ក្រុមហ៊ុនសូគីម៉ិច ក្នុង០១ វរៈ ចំនួន០២លានរៀល។        នៅក្នុងដំណើរចុះសាកសួរសុខទុក្ខដល់កងកម្លាំងខាងលើនេះឯ.ឧអភិបាលខេត្តបាត់ដំបង បានថ្លែងថា៖នេះគឺ ជាប្រពៃណីដ៏ល្អមួយរវាងសមភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលបណ្តាមន្ទីរ អង្គភាពក្រុមហ៊ុននិងអាជ្ញាធរនៃរដ្ឋបាលដែនដីគ្រប់ថ្នាក់ បានចងសម្ព័ន្ធមេត្រីភាពរវាងកងកម្លាំង នឹងអង្គ ភាពរដ្ឋនិងជាមួហក្រុមហ៊ុន។ ឯ.ឧ ងួន រតនៈ…

  • អគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នងធ្វើពីឈើខ្ទេចទាំងស្រុងនៅខណ្ឌដង្កោ

    អគ្គិភ័យឆាប់ឆេះផ្ទះមួយខ្នងធ្វើពីឈើខ្ទេចទាំងស្រុងនៅខណ្ឌដង្កោ

    ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើពីឈើប្រក់ដែកស័ង្កសីត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចម៉ត់ទាំងស្រុង ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅ វេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី២៩កញ្ញាឆ្នាំ ២០១៨ នៅក្នុងភូមិបាគួសង្កាត់ដង្កោ ខណ្ឌដង្កោ។​ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សៅ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ ផ្ទះដែលអគ្គីភ័យឆាបឆេះមានទំហំ៦x៨ធ្វើអំ ពីឈើប្រកស័ង្កសី ត្រូវអគ្គីភ័យឆេះអស់ទាំងស្រុង។

  • នគរបាលខណ្ឌសែនសុខ បានបញ្ជូនមនុស្សប្រុសស្រី៦នាក់ ទៅតុលាការ ក្នុងសំណុំរឿង២ផ្សេងគ្នា

    នគរបាលខណ្ឌសែនសុខ បានបញ្ជូនមនុស្សប្រុសស្រី៦នាក់ ទៅតុលាការ ក្នុងសំណុំរឿង២ផ្សេងគ្នា

    ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ បានបញ្ជូនមនុស្សប្រុសស្រី៦នាក់ ទៅតុលាការ ក្នុងសំណុំរឿង២ផ្សេងគ្នា ក្រោយពីបញ្ចប់នីតិវិធីសាកសួ។ ការបញ្ជូនជនសង្ស័យទាំង៦នាក់នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៨។

  • អប្សរាណេត ២៨ – ០៩ – ២០១៨

    អប្សរាណេត ២៨ – ០៩ – ២០១៨

    អប្សរាណេត ២៨ – ០៩ – ២០១៨