Category: ព័ត៌មាន

  • ប្រធានអត្តពលិកពលកម្មអាណត្តិថ្មី៖ សហព័ន្ធនឹងកាត់បន្ថយជម្រើសជាតិឈុតធំ តែបន្ថែមកីឡាករការិនីថ្នាលវិញ ដើម្បីប្រសិទ្ធិភាពស៊ីហ្គេម២០២៣

    ប្រធានអត្តពលិកពលកម្មអាណត្តិថ្មី៖ សហព័ន្ធនឹងកាត់បន្ថយជម្រើសជាតិឈុតធំ តែបន្ថែមកីឡាករការិនីថ្នាលវិញ ដើម្បីប្រសិទ្ធិភាពស៊ីហ្គេម២០២៣

    ក្រោយពីទទួលបានការគាំទ្រពីសមាជិកសមាជិការរបស់សហព័ន្ធបោះឆ្នោតគាំទ្រក្នុងមហាសន្និបាតជាប្រធានដឹកនាំសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តអាណត្តិថ្មី២០១៩ដល់២០២២ កាលពីចុងសប្តាហ៍នោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានអះអាងថា ក្នុងអាណត្តិដឹកនាំថ្មីនេះ សហព័ន្ធនឹងមានការកែទម្រង់ផែនការអភិវឌ្ឍមួយចំនួនប្លែកពីអាណត្តិចាស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឈានទៅរកជោគជ័យ នៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម បន្តថា សម្រាប់អាណត្តិថ្មីនេះ សហព័ន្ធនឹងដាក់គោលដៅត្រូវតែកាត់បន្ថយនូវចំនួនជម្រើសជាតិឈុតធំ ប៉ុន្តែនឹងបង្កើនចំនួនកីឡាករការិនីវ័យក្មេងដែលជាជម្រើសជាតិថ្នាលឲ្យបានច្រើននវិញ ដើម្បីបណ្តុះសមត្ថភាពការហ្វឹកហាត់ជាមួយគ្រូមកពីបរទេស ឆ្ពោះទៅរកប្រសិទ្ធភាពការប្រកួតប្រជែងដោយសិទ្ធិផលខ្ពស់ និងគុណភាពនៅពេលខាងមុខ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

  • សាលារាជធានីភ្នំពេញដាក់ឲ្យប្រើប្រាស់សាកល្បងរថយន្តក្រុងចំនួន៨០ លើខ្សែរត់ថ្មីចំនួន៥បន្ថែមទៀត

    សាលារាជធានីភ្នំពេញដាក់ឲ្យប្រើប្រាស់សាកល្បងរថយន្តក្រុងចំនួន៨០ លើខ្សែរត់ថ្មីចំនួន៥បន្ថែមទៀត

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងពិធីបើកដាក់ឲ្យប្រើប្រាស់សាកល្បងរថយន្តក្រុង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនលើតម្រាយផ្លូវរត់ថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវចុះត្រួតពិនិត្យចំណតរង់ចាំ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។ 

  • ឯកឧត្តម ម៉ៅ ធនិន លោកជំទាវ អញ្ជើញកាន់បិណ្ឌទី៧ នៅវត្តទួលលាប ស្រុកបាកាន

    ឯកឧត្តម ម៉ៅ ធនិន លោកជំទាវ អញ្ជើញកាន់បិណ្ឌទី៧ នៅវត្តទួលលាប ស្រុកបាកាន

    ពោធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ដោយបានការចូលរួមពីលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងប្រតិភូអមដំណើរ បានអញ្ជើញកាន់បិណ្ឌទី៧ នៅវត្តទួលលាប ស្ថិតក្នុងភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន រួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្ត។

  • មន្រ្តីជាន់ខ្ពស់រុស្ស៊ីព្រមានថា ទីក្រុងម៉ូស្គួនឹងចាត់វិធានការឆ្លើយតបវិញ បើសិនសហរដ្ឋអាម៉េរិកប៉ុនប៉ងប្រើកងនាវាដើម្បីរាំងខ្ទប់ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី

    មន្រ្តីជាន់ខ្ពស់រុស្ស៊ីព្រមានថា ទីក្រុងម៉ូស្គួនឹងចាត់វិធានការឆ្លើយតបវិញ បើសិនសហរដ្ឋអាម៉េរិកប៉ុនប៉ងប្រើកងនាវាដើម្បីរាំងខ្ទប់ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី

    រុស្ស៊ី៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ី លោក អាឡេកសី ភូសកូវ បានថ្លែងព្រមានថា ការប៉ុនប៉ងប្រើប្រាស់កងនាវាសហរដ្ឋអាម៉េរិក ដើម្បីបិទខ្ទប់ការធ្វើពាណិជ្ជកម្មរបស់ទីក្រុងម៉ូស្គូ គឺមានន័យស្មើនឹងការប្រកាសសង្រ្គាម ហើយរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបវិញ សំដៅការពារផលប្រយោជន៍របស់ខ្លួន។ ការព្រមានសមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ីរូបនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយដែលថា រដ្ឋមន្ត្រីមហាផ្ទៃអាម៉េរិក លោក រីយ៉ាន ហ្ស៊ីងកេ បានអះអាងថា សហរដ្ឋអាម៉េរិកអាចនឹងប្រើ ប្រាស់កងនាវា ដើម្បីបិទខ្ទប់ការធ្វើ ពាណិជ្ជកម្មថាមពលរុស្ស៊ីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ថ្លែងនៅចំពោះមុខគណៈកម្មាធិការព័ត៌មានព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ លោក ភូសកូវ បានលើកឡើងថា ការប៉ុនប៉ងប្រើប្រាស់កងនាវាចម្បាំងអាម៉េរិក ដើម្បីបិទខ្ទប់ការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ី គឺមានន័យស្មើនឹងការប្រកាសសង្រ្គាមក្រោមច្បាប់ អន្តរជាតិ ប៉ុន្តែបើសិនជាគំនិតនេះ ត្រូវបានអនុវត្តន៍ពិតប្រាកដមែននោះ ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតបដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ បន្ថែមលើនេះ លោក ភូសកូវ បានសង្កត់ធ្ងន់ទៀតថា ព័ត៌មានដែលថា រុស្ស៊ីមានផែនការផ្គត់ផ្គង់ថាមពលទៅកាន់ តំបន់មជ្ឈិមបូព៌ា គឺជារឿងមិនពិត ពីព្រោះតំបន់មជ្ឈិមបូព៌ាគឺជាអ្នកផលិត និងនាំចេញប្រេងធំបំផុត ហើយមិនចាំបាច់ត្រូវនាំចូលថាមពល ឬប្រេងពីបណ្ដាប្រទេសដទៃនោះឡើយ៕

  • មេដឹកនំាអាល្លឺម៉ង់ព្រមានថា គំនិតគំាពារនិយមរបស់សហរដ្ឋអាម៉េរិកកំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក

    មេដឹកនំាអាល្លឺម៉ង់ព្រមានថា គំនិតគំាពារនិយមរបស់សហរដ្ឋអាម៉េរិកកំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក

    អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានព្រមានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា គំនិតគាំពារនិយមរបស់លោកកំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយថែមទំាងអាចនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។ ថ្លែងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់តំបន់មួយ ដែលរៀបចំឡើងនៅក្នុងរដ្ឋ ប៉ាវ៉ារៀ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ លោកស្រី មឺគែល បានគួសបញ្ជាក់ថា លោកស្រីផ្ទាល់ជឿជាក់ថា ការបំផ្លាញអ្វីមួយដោយមិនមានការអភិវឌ្ឍអ្វីថ្មីមួយមកជំនួស គឺជារឿងដ៏គ្រោះថ្នាក់បំផុត ហើយលោកស្រីក៏ជឿជាក់ដែរថា គំនិតពហុភាគីនិយម គឺជាដំណោះស្រាយគ្រប់បញ្ហាទាំងអស់របស់ពិភពលោក។ សូមបញ្ជាក់ថា បើតាមអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល នោះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការស្វែងរកដំណោះស្រាយឈ្នះៗ ពោលគឺលោកចង់ឈ្នះតែម្នាក់នៅក្នុងកិច្ចចរចាអន្តរជាតិ តាមរយៈការប្រឆាំងនឹងគំនិត សកលភាវូបនីយកម្ម និងគាំទ្រគំនិតស្នេហាជាតិ៕

  • បុណ្យជាតិនៅចិនចាប់ផ្តើមហើយនៅថ្ងៃទី០១ ខែតុលានេះ ខណៈជនជាតិចិនរាប់សិបលាននាក់ចាប់ផ្តើមសម្រុកធ្វើដំណើរ

    បុណ្យជាតិនៅចិនចាប់ផ្តើមហើយនៅថ្ងៃទី០១ ខែតុលានេះ ខណៈជនជាតិចិនរាប់សិបលាននាក់ចាប់ផ្តើមសម្រុកធ្វើដំណើរ

    ចិន៖ ថ្ងៃទី០១ ខែតុលា ឆ្នំា២០១៨នេះ គឺជាថ្ងៃដំបូងក្នុងចំណោមថ្ងៃឈប់សម្រាកបុណ្យជាតិរយៈពេល៧ថ្ងៃនៅប្រទេសចិន ហើយវាក៏ជាថ្ងៃធ្វើដំណើរដ៏ច្រើនបំផុត នៅទូទាំងប្រទេសចិនផងដែរ។

  • ប្រទេសឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់ដោយគ្រោះរញ្ជួយដីដ៏កក្រើក និងរលកយក្សស៊ូណាមិ កើនដល់១,២០៣នាក់ហើយ

    ប្រទេសឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់ដោយគ្រោះរញ្ជួយដីដ៏កក្រើក និងរលកយក្សស៊ូណាមិ កើនដល់១,២០៣នាក់ហើយ

    ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ បានអំពាវនាវសុំជំនួយពីអន្តរជាតិ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ បានទទួលរងការវាយប្រហារយ៉ាងដំណំដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៅកោះស៊ូឡាវ៉េស៊ី ដែលរហូតមកទល់ពេលនេះ ចំនួនមនុស្សស្លាប់បានបន្តកើនឡើងដល់១,២០៣នាក់ហើយ។ បច្ចុប្បន្នអាជ្ញាធរឥណ្ឌូណេស៊ីកំពុងខ្នះខ្នែងនាំយកស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗទៅកាន់កោះ ស៊ូឡាវ៉េស៊ី ខណៈតួលេខជនរងគ្រោះបាត់បង់ជីវិត ត្រូវគេជឿជាក់ថា នឹងបន្តកើនឡើងថែមទៀត នារយៈពេល០៣ថ្ងៃក្រោយការវាយប្រហារពីរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ (ក្រោយមកត្រូវបានទម្លាក់មក៧.៥រ៉ិចទ័រ) និងរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះ។ ប្រធានផ្នែកវិនិយោគរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក ថម ឡេមបុង បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានចុះទៅកាន់តំបន់រងគ្រោះដោយផ្ទាល់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអនុញ្ញាតឲ្យបើកទ្វារទទួលជំនួយពីអន្តរជាតិ សម្រាប់ការឆ្លើយតបជាចាំបាច់ចំពោះគ្រោះមហន្តរាយ។ ទន្ទឹមគ្នានេះដែរ ទីភ្នាក់ងារ និងអង្គការក្រៅរដ្ឋាភិបាលនានា ព្រមទាំងរដ្ឋាភិបាលបរទេសរួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ និងតួកគីផងនោះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់ជំនួយ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជួបការលំបាកក្នុងការកំណត់ទំហំទាំងស្រុងនៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះនៅឡើយ៕ម.ន

  • កម្ពុជាប្រារព្ធទិវាទេសចរណ៍ពិភពលោក២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល» នៅខេត្តព្រះសីហនុ

    កម្ពុជាប្រារព្ធទិវាទេសចរណ៍ពិភពលោក២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល» នៅខេត្តព្រះសីហនុ

    រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល Tourism and the Digital Transformation» នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។

  • រដ្ឋបាលក្រុងតាខ្មៅ បើកយុទ្ធនាការសំអាតបរិស្ថានតាមមាត់ទន្លេ និងតាមបណ្តាផ្លូវធំៗក្នុងក្រុងតាខ្មៅ

    រដ្ឋបាលក្រុងតាខ្មៅ បើកយុទ្ធនាការសំអាតបរិស្ថានតាមមាត់ទន្លេ និងតាមបណ្តាផ្លូវធំៗក្នុងក្រុងតាខ្មៅ

    រដ្ឋបាលក្រុងតាខ្មៅ រួមជាមួយនឹងមន្ត្រីរាជការមកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងកម្មករកម្មការនី ក្រុមហ៊ុន ស៊ុនទ្រី ប្រមាណជាង១៣០នាក់ កាលពីព្រឹកថ្ងៃ ទី១ខែ តុលា ឆ្នាំ២០១៨នេះបានចូលរួមក្នុងយុទ្ធនាការធ្វើអនាម័យលាងសំអាតផ្លូវ និងរើសសំរាមតាមបណ្តារផ្លូវនានាក្នុងក្រុងតាខ្មៅ។ យុទ្ធនាការនេះ បានបែងចែកជា៤ក្រុមដើម្បីបោសសំអាតសួនច្បារ រើសសំរាមពីតាមបណ្តាផ្លូវធំៗក្នុងក្រុងតាខ្មៅ សំដៅធ្វើយ៉ាងណាឲ្យមានសោភណ្ឌភាព និងបរិស្ថានល្អ។

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា។ លោកជំទាវសូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់ឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។