Category: ព័ត៌មាន

  • ក្រសួងអប់រំយុវជន និងកីឡា បន្តសហប្រតិបតិ្តការជាមួយសាកលវិទ្យាល័យអាស៊ី សម្រាប់និស្សិតស្រ្តីនៃប្រទេសបង់ក្លាដែស លើការបណ្តុៈបណ្តាលដល់និស្សិតស្ត្រីកម្ពុជា

    ក្រសួងអប់រំយុវជន និងកីឡា បន្តសហប្រតិបតិ្តការជាមួយសាកលវិទ្យាល័យអាស៊ី សម្រាប់និស្សិតស្រ្តីនៃប្រទេសបង់ក្លាដែស លើការបណ្តុៈបណ្តាលដល់និស្សិតស្ត្រីកម្ពុជា

    ពិធីចុៈហត្ថលេខា លើអនុស្សរណៈនៃកាយោគយល់គ្នារវាងក្រសួងអប់រំយុវជន និងកីឡានៃព្រៈរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តីនៃប្រទេសបង់ក្លាដែស ស្តីពីការផ្តល់អាហារូបករណ៍ដល់និស្សិតស្រ្តីកម្ពុជា ដែលពិធីប្រព្រឹត្តទៅ ក្រោមវត្តមានឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ       យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននៃក្រសួងអបរំ នាព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៨។ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់នេៈ គឺសាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តី បានផ្តល់អាហាររូបករណ៍ដល់និស្សិតស្ត្រីកម្ពុជា ដែលជួបប្រទៈការលំបាក និងមកពីតំបន់ដាច់ស្រយាល។  ចំពោះសក្តានុពលក្នុងការសិក្សា ការងារសហគមន៍ និងភាពជាថ្នាក់ដឹកនាំអោយទៅបន្តកាសិក្សាថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ នៅប្រទេសបង់ក្លាដែស ។ ក្នុង១ឆ្មាំ សាកលវិទ្យាល័យអាស៊ីសម្រាប់ស្រ្តីបង់ក្លាដែស បានផ្តល់អាហាររូបករណ៍ចំនួន៥០កន្លែងដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សាលើមុខជំនាញ៥គឺ ទស្សនៈវិជ្ជាសេដ្ឋកិច្ច  បរិស្ថាន  សេដ្ឋកិច្ច នយោបាយ សុខភាពសាធារណៈ  ជីវៈពត័មានវិទ្យា។ អនុស្សរណៈនេៈមានសុពលភាពរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃចុហត្តលេខានេៈ។ និស្សិតដែលទទូលបានអាហាររូបករណ៍នេៈនឹងទទូលបានអត្ថប្រយោជន៍ផ្សេងៗរួមមាន ថ្លៃសិក្សា ការស្នាក់នៅ អាហារហូបចុក និងថ្លៃធ្វើដំណើរ។ ដែលគិតជាទឹកប្រាក់ស្មើនឹង១៥០០០ដុល្លាអាមេរិក ក្នុង១ឆ្នាំ។ក្នុងការអនុវត្តគម្រោងអាហាររូបករណ៍នេៈក្រសួងអប់រំយុវជននិងកីឡានឹងផ្តល់ការគាំទ្រ សមស្របទាន់ពេលវេលាដែល រួមមាន ការផ្សព្វផ្សាយពត័មាន ការធ្វើតេស្ត និងសម្ភាស់និស្សិតនិងចាត់តាំងមន្រ្តីម្នាក់អោយជួយគ្រប់គ្រងគម្រោងនេៈផងដែរ។និស្សិតដែលជាប់ជាស្ថាពរនឹងត្រូវចាប់ផ្តើមចូលរៀននៅពាក់កណ្តាលខែសីហាឆ្នាំ២០១៩ និងឆ្នាំបន្ត  បន្ទាប់។

  • ខេត្តបាត់ដំបង កំពុងតែធ្លាក់ភ្លៀងមួយមេរុយ៉ាងធំចាប់តាំង ពីម៉ោង១៧,១០នាទី រសៀលថ្ងៃនេះ

    ខេត្តបាត់ដំបង កំពុងតែធ្លាក់ភ្លៀងមួយមេរុយ៉ាងធំចាប់តាំង ពីម៉ោង១៧,១០នាទី រសៀលថ្ងៃនេះ

    នៅវេលាល្ងាចថ្ងៃទី២៤ខែកញ្ញា២០១៨ នេះ មានភ្លៀងមួយមេរុយ៉ាងធំបាននិងកំពុងតែបន្តបង្អុរធ្លាក់ចុះយ៉ាងខ្លាំង។គិតត្រឹមម៉ោង១៧,៥០នាទីល្ងាចនេះទឹកភ្លៀងនៅតែបន្តធ្លាក់មិនទាន់ស្រាកស្រាន្តនៅឡើយនោះទេ។ហើយការធ្លា ក់ភ្លៀងខ្លាំជោគជាំបែបនេះ វាបានបង្កធ្វើឲ្យនៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងបាត់ដំបង មានដក់ទឹកលេចនៅតាមផ្លូវដោយសារស្ទះលូទឹកហូរចូលលូមិនទាន់បង្កការរំខានដល់ការធ្វើដំណើរនិងអ្នកបើកបរយានជំនិះនៅតាមដងផ្លូវ។ ទោះបីស្ថានភាពទឹកភ្លៀងនៅតែបន្តភ្លៀងនិងមិនទាន់រាំង ក៏ដោយ តែវាមិនមានខ្យល់បក់បោក នៅពេលដែលកំ ពុងតែធ្លាក់បន្តទៀតនោះឡើយ៕

  • ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ ជូនសិស្សនិទ្ទេស A ឆ្នាំសិក្សា២០១៧ ២០១៨ និងចែករង្វាន់សិស្សពូកែ គ្រូបង្រៀនល្អ នៅស្រុកត្រាំកក់ ខេត្តតាកែវ

    ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ ជូនសិស្សនិទ្ទេស A ឆ្នាំសិក្សា២០១៧ ២០១៨ និងចែករង្វាន់សិស្សពូកែ គ្រូបង្រៀនល្អ នៅស្រុកត្រាំកក់ ខេត្តតាកែវ

    ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន សមាជិកសភាមណ្ឌលតាកែវ  និងឯឧ អ៊ូច ភា គណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ឆ្នាំសិក្សា២០១៧-២០១៨ និងចែករង្វាន់សិស្សពូកែ គ្រូបង្រៀនល្អ នៅស្រុកត្រាំកក់ ខេត្តតាកែវ  កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។លោក អ៊ុត សំនិត ប្រធានការិយាល័យ អប់រំយុវជន និងកីឡា ស្រុកត្រាំកក់ បានឲ្យដឹងថា សម្រាប់ការទទួលរង្វាន់ជ័យលាភី នាថ្ងៃនេះ មានបេក្ខជនជ័យលាភី ជាសិស្សចំនួន១២១នាក់ ស្រីចំនួន៦៥នាក់ គ្រូបង្រៀនចំនួន១៨៣នាក់ ក្នុងនោះចំនួនស្រី៦៤នាក់ និងសិស្សនិទ្ទេស A ឆ្នាំសិក្សា២០១៧-២០១៨ មានចំនួន២នាក់ ដែលត្រូវទទួលរង្វាន់ជ័យលាភី ពីឯកឧត្តមបណ្ឌិត ច័ន្ទ សារុន សមាជិកសភាមណ្ឌលតាកែវ  ។ឯឧ អ៊ូច ភា បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរ ចំពោះក្មួយៗ ជាសិស្សានុសិស្ស ដែលទទួលបាននិទ្ទេសA ឆ្នាំសិក្សា២០១៧-២០១៨ និងសិស្សពូកែ ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯឧអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា…

  • ខុទ្ទកាល័យគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាពិធីកាន់បិណ្ឌវេនទី១នៅ​វត្តបទុមវតី ខណ្ខដូនពេញ រាជធានីភ្នំពេញ

    ខុទ្ទកាល័យគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាពិធីកាន់បិណ្ឌវេនទី១នៅ​វត្តបទុមវតី ខណ្ខដូនពេញ រាជធានីភ្នំពេញ

            តាមប្រតិទិន នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃច័ន្ទថ្ងៃ១៥តើត ខែភទ្របទ ឆ្នាំច ត្រូវនឹងថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៨ កាលវេលាឈានមកដល់ នៃពិធីបុណ្យកាន់​បិណ្ឌ​តាម​ទំនៀមទំលាប់​ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរ​ គោរពប្រណិបត្តិ​យ៉ាងខ្ជាប់​ខ្ជួន​តាំង​ពីដើមរៀង​មក។ លោកជំទាវកតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួង​ទំនាក់ទំនង​ជាមួយ​ រដ្ឋស​ភា-ព្រឹទ្ឋសភា ​និង អធិការកិច្ច រួមនឹងឯកឧត្តម លោកជំទាវសមាជិកសមាជិកា​ខុទ្ទកា​ល័យគណ​កម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជាព្រមទាំងពុទ្ធបរិស័ទ និងមន្រី្តអ្នកមុខអ្នកការបាន​បូជាទៀន​ធូបផា្កភ្ញី​ចំពោះ​ ព្រះរតនត្រៃសមាទាន​សិលធ្វើកិច្ចនមស្សការបង្សុ​កុលព្រមទាំងបាននាំយក​នូវបច្ច័យ​ទេយ្យទាន​គ្រឿង​ឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើន​មុខទៅ​វេរប្រគេន​ព្រះសង្ឃរាប់បាតបង្សុកូលនមសការ​ព្រះរតនត្រ័យ​ឧទ្ទិស​នូវផល្លារនិសង្ឃ​ជូន​ទៅដល់​វិញ្ញានក្ខ័ន្​ធបុព្វការីជន​មានមាតាបិតា​ជីដូនជីតា​ញាតិការ​ទាំង៧​សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរ​ជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជំន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេស​ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបប​កម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំង​អស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀង​ឃ្លាតឡើយ ។ សូមរំលឹកផងដែរថា៖ បុណ្យនេះត្រូវបានពុទ្ធសាស​និកខ្មែរធ្វើឡើងរៀង​រាល់ឆ្នាំចាប់ពីថៃ្ង១រោច ដល់ថៃ្ង១៥រោចខែភទ្របទ (ចន្លោះខែ  កញ្ញា…

  • វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុចំនួន១ពាន់៣០៩ប័ណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប

    វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនៈវត្ថុចំនួន១ពាន់៣០៩ប័ណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប

    វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុចំនួន១ពាន់៣០៩ប័ណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨នេះ ។ តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្តបានឲ្យ ដឹងពីលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមបន្ទាយចាស់ មាន១ពាន់៥៧២ក្បាលដី បានចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ពាន់៣០៩ប័ណ្ណ ។  ក្នុងនោះដែរក្បាលដីលស់ពុំអាចចេញប័ណ្ណបានដោយជាប់បណ្តឹងតវ៉ា ដោយគ្មានទិន្នន័យ . ទំនាស់ព្រំ  និង ពាក់ព័ន្ធបុរាណដ្ឋាន , កាត់ផ្លូវអស់ និង បណ្តឹងទប់ស្កាត់ផងដែរ ។ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ    បាល ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង អ្នកកាន់កាប់ដីទាំង ឡាយ ដែលបានបំពេញគ្រប់លក្ខខ័ណ្ឌ និង បទដ្ឋានបច្ចេកទេសតាមច្បាប់ ក្នុងភូមិបន្ទាយចាស់ របស់សង្កាត់ស្លក្រាម ក្រុង សៀមរាប គឺត្រូវបានទទួលវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ តែចំពោះក្បាលដីណាដែលមិនបានបំពេញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់តាមនីតិវិធី និងការចូលរួមចំណែករបស់បងប្អូន ក្នុងការរៀបចំកែលម្អរសោភ័ណ្ឌភាព…

  • ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ បញ្ចុះបឋមសីលា កសាងកុដិថ្មី ប្រគេនព្រះសង្ឃ គង់នៅក្នុងវត្ត ឥន្ទបត្តបូរី ហៅវត្តអង្គរតូចខាងត្បូង​

    ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ បញ្ចុះបឋមសីលា កសាងកុដិថ្មី  ប្រគេនព្រះសង្ឃ គង់នៅក្នុងវត្ត ឥន្ទបត្តបូរី ហៅវត្តអង្គរតូចខាងត្បូង​

    សៀមរាប៖ ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ បញ្ចុះបឋមសីលា កសាងកុដិថ្មី  ប្រគេនព្រះសង្ឃ គង់នៅក្នុងវត្ត ឥន្ទបត្តបូរី ហៅវត្តអង្គរតូចខាងត្បូង ដែលជាទីអារាមវ័យដ៏ចំណាស់  មានប្រវត្តិជិតស្និតជាមួយប្រាង្គប្រាសាទអង្គរវត្ត ទទួលបានការកសាងសេនាសនៈទានថ្មីមួយទៀត បន្ទាប់ពីកុដិមួយខ្នងដែលទ្រុឌទ្រោមត្រូវបានរុះរើចេញ​។ នៅក្នុងពិធីសាសនា គឺគេធ្វើពិធីក្រុងពាលី  ដើម្បីសុំសេចក្តីសុខ និងបញ្ចុះបឋមសីលា ក្នុងការកសាងកុដិថ្មីមួយខ្នង  ដែលជំនួសកុដិចាស់វាមានអាយុកាលយូរមកហើយ  ស្ថិតក្នុងសភាពទ្រុឌទ្រោមនិងបានរុះរើចេញទៅហើយនោះ  ព្រះគ្រូចៅអធិការវត្ត ឥន្ទបត្តបូរី ហៅ វត្តអង្គរតូចខាងត្បូង មានសង្ឃដីថាឲ្យដឹងថា ៖ ការកសាងកុដិថ្មីនេះ  គឺផ្តើមចេញដោយសទ្ធាជ្រះថ្លា នៃឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោកជំទាវ  ជាគុណប្រយោជន៍សម្រាប់ការស្នាក់នៅរបស់ព្រះសង្ឃ ធ្វើសង្ឃកម្មនៅក្នុងទីអារាមនោះ ហើយសេនាសនទានមួយនេះ ក៏ត្រូវបានចាត់ទុកជាគរុភណ្ឌនៃអារាមសិវៈ ព្រះសមណគោត្តមផងដែរ ។       ទេសរដ្ឋមន្រ្តី ក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានវត្តមានផ្ទាល់នៅក្នុងពិធីក្រុងពាលី បញ្ជុះបឋមសីលានោះ  ដែលបានប្រារព្ធនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ។  លោក…

  • ថ្នាក់ដឹកនាំ រួមនឹងបុគ្គលិកស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរាសួរសុខទុក្ខ លោក ទួន កែម បុគ្គអប្សរាកំពុងសម្រាកព្យាលបាល ជំងឺនៅមន្ទីរពេទ្យ កេតុមាលា

    ថ្នាក់ដឹកនាំ រួមនឹងបុគ្គលិកស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរាសួរសុខទុក្ខ លោក ទួន កែម បុគ្គអប្សរាកំពុងសម្រាកព្យាលបាល ជំងឺនៅមន្ទីរពេទ្យ កេតុមាលា

    ថ្នាក់ដឹកនាំ និងបុគ្គលិកស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានជួបសួរសុខទុក្ខ លោក ទួន កែម បុគ្គលិកវិទ្យុ និងទូរទស្សន៍អប្សរា កំពុងសម្រាកព្យាលបាលជំងឺសួត និងបេះដូងនៅបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យកេតុមាលា(មន្ទីរពេទ្យ១-៧៩)។ បើតាមគ្រួសាររបស់គាត់ ស្ថានភាពជំងឺគាត់នៅពេលនេះ គឺមិនអាចបរិភោគអាហារ តាមមាត់នៅឡើយទេ បើទោះបីជា មានការថែទាំយ៉ាងយកចិត្តទុកដាក់ ពីសាច់ញាតិយ៉ាងណាក្តី។លោក ខ្វៃ អាទិត្យា អគ្គនាយក ស្ថានីយវិទ្យុ និង ទូរទស្សន៍អប្សរា  បានជូនពរដល់ លោក ទួន កែម ឆាប់ជាសះស្បើយ និង បានលើកទឹកចិត្តដល់ក្រុមគ្រួសាររបស់លោក កុំឲ្យអស់សង្ឃឹម ព្រោះថ្នាក់ដឹកនាំ និង បុគ្គលិកអប្សរាទាំងអស់ នៅតែបន្តយកចិត្តទុកដាក់ លោក ទួន កែម រហូត។ សូមបញ្ជាក់ថា លោក ទួន កែម សម្រាក់នៅបន្ទប់២១៣ អាគារបេះដូង សង្គ្រោះបន្ទាន់ ជាន់ទី១ ក្នុងមន្ទីរពេទ្យកេតុមាលា។

  • កូនប្រុសថៅកែលក់មាស-ពេជ្រនៅផ្សារទួលទំពូង និងបក្ខពួកម្នាក់ទៀតពាក់ពន្ធ័បទល្មើសឆក់-ប្លន់ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួន

    កូនប្រុសថៅកែលក់មាស-ពេជ្រនៅផ្សារទួលទំពូង និងបក្ខពួកម្នាក់ទៀតពាក់ពន្ធ័បទល្មើសឆក់-ប្លន់ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួន

     ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនចោរវ័យក្មេង២នាក់ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ។     ជនសង្ស័យ២នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» យោងតាមមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌហើយត្រូវបានគេស្គាល់ថា ជាកូនថៅកែលក់-ពេជ្រ នៅផ្សារទួលទំពូងរួមមានទី១៖ ឈ្មោះ វ៉េង ម៉េ​ង​លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​សង់​ថ្មី​អត់លេខ ផ្លូវលំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ និងទី២៖ ឈ្មោះ គ​ន្ធា ម៉េ​ង​លី ហៅ​សាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ ស្នាក់​នៅផ្ទះ​អត់លេខ ផ្លូវ​លេខ​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្លូ​វ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។     សូមបញ្ចាក់ផងដេរថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធ​ករណីឆក់​កាបូប​ជនជាតិ​ចិន​ម្នាក់ឈ្មោះ XU DONG HUIL ភេទ​ប្រុស ជនជាតិ​ចិន…

  • ម្ចាស់ដើររកម៉ូតូដែលក្រុមចោរកាច់កពីក្នុងផ្ទះស្រាប់តែឃើញជនសង្ស័យជិះនៅម្ដុំផ្សារសាំហាន់រួចស្រែកថាចោរៗធ្វើឲ្យក្រុមចោរភ័យដកកាំភ្លើងបាញ់២គ្រាប់​ រត់គេចខ្លួនបាត់

    ម្ចាស់ដើររកម៉ូតូដែលក្រុមចោរកាច់កពីក្នុងផ្ទះស្រាប់តែឃើញជនសង្ស័យជិះនៅម្ដុំផ្សារសាំហាន់រួចស្រែកថាចោរៗធ្វើឲ្យក្រុមចោរភ័យដកកាំភ្លើងបាញ់២គ្រាប់​ រត់គេចខ្លួនបាត់

      ភ្នំពេញ៖ ក្រុមជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមម្ចាស់ម៉ូតូ ដែលពួកគេលួចកាច់កបានសម្រេចនៅម្ដុំផ្លូវ៥៩៨ តែមិនបណ្ដាលប្រជាពលរដ្ឋណាម្នាក់នោះរងរបួសនោះទេ។         ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើមកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។         ជនរងគ្រោះមានឈ្មោះ​ គង់​ គីម​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​មន្ត្រីរាជការ​ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។      យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បានទុកម៉ូតូនៅខាងក្រោយកន្លែងប្តូរលុយ​ Wing ជិតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣​ តាមបណ្តោយផ្លូវលេខ៥៩៨ ខណៈនោះ​ស្រាប់តែមានជនសង្ស័យចំនួន​២នាក់​ បានជិះម៉ូតូ​មួយគ្រឿង​ មិនចាំម៉ាក​ បានមកធ្វើសកម្មភាពកាច់សោ-កម៉ូតូ​របស់គាត់ម៉ាក​ ហុងដាឌ្រីមសង់​ សេ១២៥​ ស៊េរីឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BX-1073 បានសម្រេច ។ ភ្លាមៗគាត់បានជិះដើររកម៉ូតូរបស់ខ្លួន ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួន​នៅជាមួយជនសង្ស័យជិតការ៉ាស់សាំង​ PTT ផ្លូវលេខ១០៧​ ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែ២​ រួចគាត់បានដើរទៅជិត​…

  • រយៈពេល២ថ្ងៃជាប់គ្នាគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបណ្តាលអោយមនុស្សរបួសធ្ងន់ស្រាល ៦នាក់ នៅខេត្តពោធិ៍សាត់

    រយៈពេល២ថ្ងៃជាប់គ្នាគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបណ្តាលអោយមនុស្សរបួសធ្ងន់ស្រាល ៦នាក់ នៅខេត្តពោធិ៍សាត់

    ខេត្តពោធិ៍សាត់៖ ក្នុងរយៈពេល២ថ្ងៃបន្តបន្ទាន់គឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨  មានមនុស្សចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា រវាងម៉ូតូនិងម៉ូតូ នៅស្រុកបាកាន និងស្រុកកណ្ដៀង នៃទឹកដីខេត្តពោធិ៍សាត់ ។ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរស្រុកបាកានបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូកៅស៊ូ ស្ថិតក្នុងភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1T 2345 ឈ្មោះ អ៊ុ សុខហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ធ្វើចរាចរណ៍ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា សេ១១០ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ…