Category: ព័ត៌មាន

  • ប្រមុខការបរទេសសហរដ្ឋអាម៉េរិកអះអាងថា ការដាក់ទណ្ឌកម្មកូរ៉េខាងជើងនឹងនៅតែបន្តមានប្រសិទ្ធភាពដដែល

    ប្រមុខការបរទេសសហរដ្ឋអាម៉េរិកអះអាងថា ការដាក់ទណ្ឌកម្មកូរ៉េខាងជើងនឹងនៅតែបន្តមានប្រសិទ្ធភាពដដែល

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា រូបលោកនឹងប្រើប្រាស់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីធ្វើការអះអាងថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង នឹងនៅតែបន្តមានប្រសិទ្ធភាពដដែល រហូតទាល់តែរដ្ឋកុម្មុយនីស្តមួយនេះ យល់ព្រមរំសាយអាវុធនុយក្លេអ៊ែរទំាងស្រុង។

  • លោក ដូណាល់ ត្រាំ និយាយតាមបណ្តាញសង្គមថា ចង់ឲ្យជប៉ុនធ្វើការងារបន្ថែមទៀតដើម្បីរឹតចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ

    លោក ដូណាល់ ត្រាំ និយាយតាមបណ្តាញសង្គមថា ចង់ឲ្យជប៉ុនធ្វើការងារបន្ថែមទៀតដើម្បីរឹតចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចង់ឲ្យភាគីជប៉ុនធ្វើការងារជាច្រើនបន្ថែមទៀត សម្រាប់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ។ លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញសង្គមធ្វីតធើផ្លូវការរបស់លោក នៅមុនពេលចាកចេញទៅកាន់ទីក្រុងញ៊ូយ៉ក ជាទីដែលរូបលោកនឹងចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ ដែលបានទៅដល់ទីនោះ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។

  • ប្រជាពលរដ្ឋចំនួន៤ភូមិនៅខណ្ឌពោធិ៍សែនជ័យតវ៉ាទាមទារឲ្យប្តូរមូលដ្ឋានរបស់ពួកគាត់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោវិញ

    ប្រជាពលរដ្ឋចំនួន៤ភូមិនៅខណ្ឌពោធិ៍សែនជ័យតវ៉ាទាមទារឲ្យប្តូរមូលដ្ឋានរបស់ពួកគាត់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោវិញ

    ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ មកពីភូមិចំនួន៤ មានភូមិត្រាំងដោក ភូមិត្រពាំងសិលា ភូមិព្រៃ ខ ភូមិព្រៃកី គ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ កាត់ភូមិគាត់ និងពលរដ្ឋ ឲ្យទៅខាងខណ្ឌដង្កោ គ្រប់គ្រងវិញ ដែលបច្ចុប្បន្នប្រជាពលរដ្ឋនៅតំបន់នោះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌពោធិសែនជ័យ។ ការតវ៉ារបស់ប្រជាពលរដ្ឋនេះកើតឡើងកាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើរួចម្តងមកហើយ ពុំមានខាងអាជ្ញាធរ សត្ថកិច្ចខាងណាចុះទៅសួរនាំហើយក៏រំសាយវិញទៅ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបន្តប្រមូលផ្តុំគ្នាឈរតវ៉ាសាជាថ្មី នៅតាមផ្លូវបេតុង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ តាមប្រជាពលរដ្ឋបានលើកឡើងថា ពីដើមមក ស្ថិតនៅក្រោមការគ្រប់គ្រងទាំងភូមិបាល ទាំងសមត្ថកិច្ច ក្រោមការគ្រប់គ្រងរបស់ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានក្រសួងមហាផ្ទៃ សាលាក្រុង បានកាត់ទៅឲ្យខណ្ឌដង្កោជាអ្នកគ្រប់គ្រង ស្រាប់តែនៅអំឡុងពេលមុនបោះឆ្នោតថ្នាក់ជាតិ បែរជាកាត់ប្រជាពលរដ្ឋ ដី តំបន់នោះទៅខណ្ឌពោធិ៍សែនជ័យវិញ ជាហេតុមួយធ្វើឲ្យពលរដ្ឋវិលមុខ ម្យ៉ាងការគ្រប់គ្រងរបស់ខណ្ឌពោធិ៍សែនជ័យ ពួកគាត់ជួបផលវិបាកច្រើន ពិសេសផ្នែកសន្តិសុខ និងរដ្ឋបាល។ ពលរដ្ឋលើកឡើងថា ការគ្រប់គ្រងរបស់ខណ្ឌពោធិ៍សែនជ័យ បង្កអសន្តិសុខច្រើនក្នុងមូលដ្ឋាន ចោរកម្ម គ្រឿងញៀន សឹងរាល់ថ្ងៃ សមត្ថកិច្ច…

  • កងរាជអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

    កងរាជអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១៤នាក់ (ស្រីម្នាក់)។ ក្នុងប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះមិនរៀបរយ ក្រុង១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ សមត្ថកិច្ចដកបានហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ដបសម្រាប់ជក់ថ្នាំចំនួន០៤ និងដែកកេះចំនួន៣។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសគ្រឿងញៀន (កងរាជអាវុធហត្ថរាជធានីភ្នំពេញ) ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ម.ន

  • ឯកឧត្តម ត្រាំ អ៊ីវតឹក ជួបសំណេះសំណាលជាមួយសកម្មជនបក្សក្នុងស្រុកទឹកផុស និងស្រុកកំពង់លែង

    ឯកឧត្តម ត្រាំ អ៊ីវតឹក ជួបសំណេះសំណាលជាមួយសកម្មជនបក្សក្នុងស្រុកទឹកផុស និងស្រុកកំពង់លែង

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨   ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ព្រមទាំងគណៈប្រតិភូមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងមន្ត្រីគណបក្សប្រជាជនកម្ពុជាឃុំតាំងក្រសាំង ចំនួន១៦៩នាក់។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកការសរសើរចំពោះថ្នាក់ដឹកនាំឃុំ និង ភូមិ ដែលបានដឹកនាំបានល្អនៅក្នុងមូលដ្ឋាន ក្នុងស្មារតីទទួលខុសត្រូវ និងមានភាពស្និទស្នាល ដែលធ្វើឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ កន្លងទៅនេះទទួលបានលទ្ធផលល្អណាស់ទូទាំងស្រុកទឹកផុស។ ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានរៀបចំកម្មវិធីពិសារអាហាសាមគ្គីក្នុងបរិយាកាសស្និទ្ធស្នាលជាមួយសកម្មជន និងមន្ត្រីគណៈបក្សឃុំតាំងក្រសាំងយ៉ាងសប្បាយរីករាយផងដែរ៕ម.ន

  • រថយន្តកាមរីឡែនពន្លះម៉ូតូហុងដាឌ្រីពីក្រោយពេញទំហឹង បណ្ដាលឲ្យប្ដីប្រពន្ធពីនាក់ រងរបួសធ្ងន់ និងស្រាល

    រថយន្តកាមរីឡែនពន្លះម៉ូតូហុងដាឌ្រីពីក្រោយពេញទំហឹង បណ្ដាលឲ្យប្ដីប្រពន្ធពីនាក់ រងរបួសធ្ងន់ និងស្រាល

    ភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់បានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីជនរងគ្រោះប្ដីប្រពន្ធខាងលើជិះម៉ូតូឌុបគ្នាត្រូវរថយន្តមួយគ្រឿងបើកពីក្រោយពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដស្ទូចបុកចំពីចំហៀងស្លាប់

    បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដស្ទូចបុកចំពីចំហៀងស្លាប់

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉តូម៉ាកហុងដាឌ្រីមដល់ចំណុចផ្លូវកែងបានបត់ ក៏ត្រូវរថយន្ដស្ទូចបុកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៥០ នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រៃសរ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  • ក្រុមអ្នកជិះកង់ប្រមាណជាជិត២០០នាក់ នៅក្រុងសៀមរាប-អង្គរ គឺជាកម្មវិធីជិះកង់ ដើម្បីពង្រឹងសាមគ្គីភាព និង ផ្ញើសារសកម្មភាព អំពីសុខភាពនិងបរិស្ថាន

    ក្រុមអ្នកជិះកង់ប្រមាណជាជិត២០០នាក់ នៅក្រុងសៀមរាប-អង្គរ គឺជាកម្មវិធីជិះកង់ ដើម្បីពង្រឹងសាមគ្គីភាព និង ផ្ញើសារសកម្មភាព អំពីសុខភាពនិងបរិស្ថាន

        សៀមរាប៖ ក្រុមអ្នកជិះកង់ប្រមាណជាជិត២០០នាក់ នៅក្រុងសៀមរាប-អង្គរ ដើម្បីពង្រឹងសាមគ្គីភាព និង ផ្ញើសារសកម្មភាព អំពីសុខភាពនិងបរិស្ថាន។ កម្មវិធីជិះកង់ជាក្រុមៗនេះ គេប្រទះឃើញមាននៅក្រុងសៀមរាប-អង្គរ  បានក្លាយជាវប្បធម៌ នៃសកម្មភាពផ្ញើសារអប់រំ អំពីសុខភាព  បរិស្ថាន និងជាឱកាសនៃការរឹតចំណងសាមគ្គីភាពផងដែរ។ ក្នុងព្រឹត្តិការណ៍ជិះកង់បែបនេះ  គេបានប្រទះឃើញជាញឹកញាប់នៅក្នុងទីក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្តអង្គរ-សៀមរាប ដែលរៀបចំឡើងដោយក្រុមហ៊ុន អង្គការស្ថាប័ននានា ឬក៏ជាក្រុមយុវជនស្ម័គ្រចិត្តជាដើម ក្រោមប្រធានបទផ្សេងៗគ្នា ដែលទាក់ទងទៅនឹងការងារសង្គម រួមមានការអំពាវនាវក្នុងចលនាសប្បុរសធម៌ ឬក៏ស្ថិតក្នុងប្រធានបទនៃការអប់រំ ជាច្រើនអត្ថន័យ ។       លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ( Forter ) ក្នុងដំណើរកំសាន្តរយៈពេល ៣ថ្ងៃ នៅក្រុងអង្គរ-សៀមរាប  បាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ៖ ជាមួយដំណើរកំសាន្តសម្រាប់និយោជិតរបស់ខ្លួនប្រមាណជា២០០នាក់ ដែលត្រូវបានជ្រើសរើសយកក្រុងអង្គរ-សៀមរាប ជាគោលដៅនោះ   ក្រុមហ៊ុនបានរៀបចំឲ្យមានកម្មវិធីជិះកង់មិត្តភាព  ចម្ងាយ ១១ គីឡូម៉ែត្រ ចេញពីក្រុងសៀមរាប ឆ្ពោះទៅវត្ត បារាយណ៍ មហានទី  រតនារាម…

  • គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​ អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ច្រានចោលព័ត៌មានអវិជ្ជមានថា បានចាក់ដីចូលឆ្នេរសមុទ្រ

    គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​ អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា ច្រានចោលព័ត៌មានអវិជ្ជមានថា បានចាក់ដីចូលឆ្នេរសមុទ្រ

    ភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយដោយអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល​។ សេចក្តីប្រកាសព័ត៌មានបានប្រកាសឲ្យដឹងថា ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែកលផ្ទុយពីការពិត។ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​កម្ពុជា បានបញ្ជាក់ថា ចំណែកប្រជាពលរដ្ឋ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ១៩៨៦មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣ គ្រួសារជាកម្មសិទ្ធិ។ ​ «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។ «ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ…

  • សាខាកាំកុងត្រូលខេត្តសៀមរាបនៅតែបន្តការចុះត្រួតពិនិត្យនៅតាមទីផ្សារនានានិងតាមផ្សារទំនើបមួយចំនួនក្នុងក្រុងសៀមរាប

    សាខាកាំកុងត្រូលខេត្តសៀមរាបនៅតែបន្តការចុះត្រួតពិនិត្យនៅតាមទីផ្សារនានានិងតាមផ្សារទំនើបមួយចំនួនក្នុងក្រុងសៀមរាប

          សៀមរាប៖ សាខាកាំកុងត្រូលខេត្តសៀមរាបនៅតែបន្តការចុះត្រួតពិនិត្យនៅតាមទីផ្សារនានានិងតាមផ្សារទំនើបមួយចំនួនក្នុងក្រុងសៀមរាប និងបានធ្វើការអប់រំណែនាំដល់បុគ្គលិកអ្នកលក់ដូរ អាជីវករ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីរបៀបចេះរៀបចំទុកដាក់ នឹងវេចខ្ចប់ឲ្យបានល្អប្រសើរ ប្រកបដោយអានាម័យខ្ពស់។ ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារទាំងនោះ។ ប្រតិបត្តិការណ៏នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវស៊ីវុត្ថា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។      លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាបបានមានប្រសាសន៏ថា៖  ដើម្បីការពារដល់សុខភាពរបស់យើងគ្រប់ៗគ្នា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនោះ មន្រ្តីកាំកុងត្រូលយើងនៅតែបន្តចុះប្រតិបត្តិត្រួតពិនិត្យរកទៅលើរបស់ដែលមានភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារទាំងនោះផងដែរ។ លោក បានបន្តទៀតថា៖ មន្ត្រីជំនាញយើង បានស្វែងរកនូវភាពមិនប្រក្រតី និងអនុលោមភាព នៃទំនិញម្ហូបអាហារនៅក្នុងផ្សារទំនើបដែលគេបានដាក់តាំងសម្រាប់លក់ឲ្យភ្ញៀវជាតិ និងអន្តរជាតិទិញយកទៅបរិភោគឬប្រើប្រាស់ជាដើម។ ដោយមានការណែនាំជាប្រចាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យមន្ត្រីជំនាញសាខាកាំកុងត្រូល ត្រូវធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ខូចគុណភាព និងហួសសុពលភាព នៅតាមទីផ្សារ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យបានយល់ដឹងពីសារៈសំខាន់នៃការមើលទំនិញ និងការរៀបចំតាំងលក់ឱ្យបានត្រឹមត្រូវ ក្នុងន័យថែរក្សាការពារសុខភាព និងលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាពខ្ពស់។ សាខាកាំកុងត្រូលបានធ្វើការចុះផ្ទាល់ និងណែនាំផ្ទាល់ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ…