Category: ព័ត៌មាន

  • ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ក្បែរបងផ្ទះប្រជាពលរដ្ឋ

    ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ក្បែរបងផ្ទះប្រជាពលរដ្ឋ

    ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្បែរ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យដោយសង្ស័យថាអាចនិងលើលួចចូលផ្ទះគេហើយប៉ះខ្សែរភ្លើងឆក់ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨។ យុវជនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយស្លៀកពាក់ខោក្រណាត់ជើងវែងពណ៍លឿង ពាក់អាវយឺតដៃវែង ពណ៍ឈាមជ្រូក វ័យប្រហែលជាង២០ឆ្នាំ។ តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ដែលធ្វើការនៅទីនោះមកធ្វើការស្រាប់តែប្រទះឃើញយុវជនខាងលើដេកខណះទៅអង្រួនមើលក៏ដងខ្លួនរឹងទាំងអស់ស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យជាក់ស្តែង។ ក្រោយពីការសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីដោយសង្ស័យថាជននោះអាចនៅឡើងផ្ទះប្រជាពលរដ្ឋហើយបានប៉ះនិងខ្សែរភ្លើងទើបឆក់ស្លាប់បែបនេះ។ បច្ចុប្បន្នសពយុវជនខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

  • ពន្ធនាគារនៅកម្ពុជា​និងនៅប​ណ្តាប្រទេសលើពិភពលោក​ ?

    ពន្ធនាគារនៅកម្ពុជា​និងនៅប​ណ្តាប្រទេសលើពិភពលោក​ ?

     ពាក្យដែលហៅថាពន្ធនាគារ​ ប្រែថាជាមន្ទីរឃុំឃាំង​ ដាក់បណ្តាអ្នកល្មើសច្បាប់​ហើយត្រូវតុលាការកាត់សេចក្តីឲ្យជាប់ទោស​ ដើម្បីកសាងខ្លួន​កែប្រែអត្តចរិតខុសឆ្គងចេញ​និងងាកមកកសាងខ្លួនឲ្យទៅជាមនុស្សល្អនៅក្នុងសង្គម​ .។ ​         ក្នុងការរស់នៅក្នុងពន្ធនាគារ​ មិនដូចនឹងការរស់នៅដោយមានសេរីភាពនៅក្នុងក្រុមគ្រួសារ​និងនៅក្នុងសង្គមឡើយ​ ដោយសារនៅក្នុងពន្ធនាគារ​គ្មានរបស់របរប្រើប្រាស់សម្បូរបែបដូចនៅក្នុងសណ្ឋាគារ​និងនៅផ្ទះនោះទេ​ ។ បើនៅក្នុងពន្ធនាគារមានរបស់របរគ្រប់គ្រាន់ដូចនៅក្នងសណ្ឋាគារ​ ប្រហែលជារកពន្ធនាគារដាក់អ្នកទោសមិនបានឡើយ​ . ។ ​          ជារួម​ ពន្ធនាគារនៅប្រទេសណា​ក៏ដូចនៅប្រទេសណាដែរ​ មិនដែលមានលក្ខណសម្បត្តិដូចសណ្ឋាគារទំនើបនោះឡើយ​  ។ ​          ដែលហៅថាពន្ធនាគារ​  បណ្តាអ្នកដែលជាប់នៅក្នុងនេះ​ សុទ្ធតែជាមនុស្សអស់សិទ្ធិមនុស្សជាមូលដ្ឋានហើយ​ អត់សិទ្ធិដេីរហើរ​ អស់សិទ្ធិសប្បាយ​មិនអាចចង់រាំច្រៀងបាននោះទេ​  មិនអាចដេកពូក​ មានម៉ាសុិនត្រជាក់​ មានទូរទស្សន៏​ កាសែត​ទស្សនាវដ្តីសម្រាប់អានទេ​  ជាពិសេសពន្ធនាគារនៅកម្ពុជាតែម្តង​ រដ្ឋគ្មានថវិកាសម្រាប់ទិញម៉ាសុិនត្រជាក់​ ទូរទស្សន៏​ ម៉ាញ៉េ​កាសែត​ទស្សនាវត្តី​ និងម្ហូបឆ្ងាញ់ៗដាក់ឲ្យអ្នកទោសដេក​ ហូបចុកទេ​ បើថានៅកម្ពុជាមិនបានបំពេសិទ្ធិមនុស្សក៏ហីចុះ​  ។ ក៏ប៉ុន្តែ​គួរកត់សម្គាល់ថានៅប្រទេសមហាអំណាចខ្លះ​មានដាក់ខ្នោះដៃហើយ​នៅមិនអស់ចិត្ត​នៅមានចង្វាក់ជើងថែមទៀត​ ដែលបញ្ហានេះនៅកម្ពុជា​មិនមានទេ​ . ។ បើយ៉ាងដូច្នេះ​តើការគោរពសិទ្ធិមនុស្សនៅកម្ពុជា​ និងនៅប្រទេសនោះ​ខាងណា​មានលក្ខណ:ល្អជាង​  ?      

  • ពលករបំរ៉ុង ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងចំនួន12នាក ត្រូវបានលោកឧត្ដមសេនីយ៍ទោម៉ែន លី ស្នងការដ្ឋាននគបាល ធ្វើការអបរំ

    ពលករបំរ៉ុង ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងចំនួន12នាក ត្រូវបានលោកឧត្ដមសេនីយ៍ទោម៉ែន លី ស្នងការដ្ឋាននគបាល ធ្វើការអបរំ

    ខេត្តឧត្តរមានជ័យៈលោកឧត្ដមសេនីយ៍ទោម៉ែន លី ស្នងការ នគបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨នេះ បាន ឃាត់ខ្លួនពលករបំរ៉ុងនិងឆ្លែងដែនដោយខុសច្បាប់ចូលទៅកាប់ឈើក្រញូង នៅទឹកដីថៃចំនួន១២នាក់យកមកធ្វើការអបរំ ពន្យល់ណែនាំ និងអោយត្រឡប់ទៅផ្ទះរាងៗខ្លួនវិញ។បើតាមសម្ថកិច្ចបានអោយដឹងថា ពលករទាំង១២នាក់ខាងលើសុទ្ធសឹងជាប្រជាពលរដ្ឋរស់នៅក្នុងខេត្ដឧត្តរមានជ័យទាំងអស់ពុំមានប្រជាពលរដ្ឋចំណាកស្រុកឡើយ។សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាពលករទាំង១២នាក់ខាងលើ បំរ៉ុងនិងឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ តាមច្រករបៀងបង្គោលសីម៉ាលេខ១១ ក្នុងភូមិសាស្រ្ដ កងអនុសេនាធំ​លេខ៧ អន្លង់វែង ក្នុងភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ។ពលករទាំង១២នាក់ខាងលើដែលត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ែន លី យកមកធ្វើការណែនាំនិងអបរំចំពោះ ហានិភ័យ ដែលបង្ករគ្រោះ ថ្នាក់ ដល់ពលរដ្ឋដែលបានកើតមានឡើងអត់ឈប់ឈរ។ ដែលសព្វថ្ងៃនេះ ល្បីជាញឹកញាប់នូវការបាញ់ សម្លាប់ ចាប់ខ្លួន ពីសំណាក់ អាជ្ញាធរសមត្ថកិច្ចភាគីថៃ ហេតុនេះពលករដែលមានបំណងឆ្លងដែន ខុសច្បាប់លួចកាប់ឈើក្រញូង ប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់៕

  • សម្រាមក្រុងបាវិតមួយថ្ងៃកើនជិត២០០តោនស្វាគមន៍ក្រុមហ៊ុនជប៉ុនដែលមានគំរោងកែច្នៃសម្រាមអោយក្លាយជាគ្រឿងសំណង់និងសង្ហារិម

    សម្រាមក្រុងបាវិតមួយថ្ងៃកើនជិត២០០តោនស្វាគមន៍ក្រុមហ៊ុនជប៉ុនដែលមានគំរោងកែច្នៃសម្រាមអោយក្លាយជាគ្រឿងសំណង់និងសង្ហារិម

    ស្វាយរៀង៖ជាការពិតណាស់សម្រាមគឺជាផ្នែកមួយដែលអាជ្ញាធរមានការគិតគួរយ៉ាងខ្លាំងដើម្បីធ្វើយ៉ាណាអោយសោភ័ណ្ឌភាពទីប្រជុំជនក្រុងនីមួយៗមានអនាម័យរបៀបរៀបរយល្អក្នុងនោះក៏បានចំណាយថវិការជាតិយ៉ាងច្រើនដើម្បីប្រឡងប្រណាំងទីក្រុងស្អាតដែលគ្មានសម្រាម។ ម្យ៉ាងទៀតម្រាមក៏ជាប្រភពមេរោគមួយដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋបើពុំមានការវិចខ្ចប់អោយបានត្រឹមត្រូវនិងយកទៅទុកកន្លែងដែលមានសុវិត្ថិភាពទេនោះ។ទើបនាពេលថ្មីៗនេះអាជ្ញាធរខេត្តស្វាយរៀង បានទទួលជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) និងលោក Yasuhara តំណាងអង្គការ JICA និងសហការី ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរថយន្តដឹកសំរាម និងការសាងសង់រោងចក្រកែច្នៃសំរាមទៅជាគ្រឿងសំណង់និងសង្ហារិមក្នុងទឹកដីខេត្តស្វាយរៀង។ ពាក់ព័ន្ធទៅការបង្កើតរោងចក្រកែច្នៃសម្រាមអោយទៅជាគ្រឿងសំណង់និងគ្រឿងសង្ហារិមនេះតំណាងក្រុមហ៊ុនហាយប្រីដដែលកំពុងតែប្រតិបត្តិការប្រមូលសម្រាមនៅទីប្រជុំជនក្រុងបាវិតខេត្តស្វាយរៀងបានថ្លែងថាសព្វថ្ងៃសម្រាមនៅក្រុងបាវិតក្នុងមួយថ្ងៃប្រមាណពី១២០ទៅ១៧០តោនដូច្នេះបើមានក្រុមហ៊ុនកែច្នៃសម្រាមមកវិនិយោគនោះក្រុមហ៊ុនលោកស្វាគមន៍ជានិច្ចព្រោះរាល់ថ្ងៃខណះដែលដឹកសម្រាមដល់ទីលានចាក់សម្រាមត្រូវចំណាយថវិការជួលកម្មករអោយដុតសម្រាមចោលទៀត។ ប្រភពពីតំណាងក្រុមហ៊ុនហាយប្រីដបានថ្លែងបន្តទៀតថារថយន្តដែលត្រូវដឹកសម្រាមរបស់ក្រុមហ៊ុនមាន១៩គ្រឿងនិងកម្មករប្រមាណជិត៥០នាក់ដែលកំពុងធ្វើប្រតិបត្តិការណ៍ប្រមូលសម្រាមនៅក្រុងបាវិត។ហើយកាលពីមុនក្នុងមួយថ្ងៃមានសម្រាមតែ៧០ទៅ៩០តោនប៉ុណ្ណោះតែនៅឆ្នាំ២០១៨នេះសម្រាមកើនដល់ពី១២០ទៅ១៧០តោនក្នុងមួយថ្ងៃដូច្នេះមានការកើនឡើងច្រើនជាងមុនដោយសារកំណើនរបស់ប្រើប្រាស់និងគ្រឿងហូបចុកតាមរោងចក្រ កាសុីណូនិងតាមផ្ទះប្រជាពលរដ្ឋកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។បើតាមតំណាងក្រុមហ៊ុននេះក៏បានបង្ហាញសុដិ្ឋនិយមថាក្រុមហ៊ុនប្រមូលសម្រាមរបស់លោកនិងសហការណ៍ជាមួយក្រុមហ៊ុនជប៉ុនដែលមានបំណងមកបង្កើតរោងចក្រកែច្នៃសម្រាមនេះហើយក៏បានសំណូមពរអោយក្រុមហ៊ុនសម្រាមនេះមកបង្កើតរោងចក្រអោយគៀកនិងទីលានចាក់សម្រាមដើម្បីងាយស្រួលប្រមូលសម្រាមយកទៅកែច្នៃផងដែរ។ សូមបញ្ជាក់ថាបើតាមការប្រជុំពិភាគសាររវាងអាជ្ញាធរខេត្តនិងក្រុមហ៊ុនកែច្នៃសម្រាមនេះអាជ្ញាធរខេត្តក្នុងនាមរដ្ឋបាលខេត្តនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះសម្រេចបានលទ្ធផលជោគជ័យ ១០០% ព្រោះថាការបង្កើតរោងចក្រកែច្នៃសំរាមទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិមនេះ មិនត្រឹមតែបានផ្ដល់ការងារធ្វើបន្ថែមជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណទីក្រុង គាំទ្រទៅដល់ផែនការរបស់រដ្ឋបាលខេត្តក្នុងការជំរុញលទ្ធភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ ។

  • សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញាតិឱ្យឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា ចប់អាណត្តិ ចូលជួបជម្រាបលា

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញាតិឱ្យឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា ចប់អាណត្តិ ចូលជួបជម្រាបលា

    ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯ,ឧ ស្យុង ព័រ បានឈានដល់ពេលបញ្ចប់អាណត្តិ ការងាររបស់ខ្លួនហើយនៅឆ្នាំ២០១៨នេះ បន្ទាប់ពីបានបំពេញការងារបានរយៈពេលពីរឆ្នាំ ។ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯ,ឧ ស្យុង ប៉រ ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទើបចប់អាណត្តិការងារ ចូល ជួបជម្រាបលា នៅវិមានសន្តិភាព ។ ឯ,ឧ អ៊ាង សុផល្លែត ជំនួយផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ឯ,ឧ ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចប់អាណត្តិ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ យ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្ដេច បានគាំទ្រ ក្នុងកិច្ចការងាររបស់ឯ,ឧ នៅក្នុងឱកាស ដែលឯ,ឧ បំពេញបេសកម្មកាទូតនៅកម្ពុជា ។ ឯ,ឧ បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំ កន្លងមកនេះ ឯ,ឧ បានធ្វើកិច្ចការងារជាច្រើន ពិសេស…

  • ឯកឧត្តម សសុខា ទទូចអោយប្អូនៗថ្នាក់ទី១១ដែលត្រូវឡើងថ្នាក់ទី១២នៅឆ្នាំក្រោយចាប់ផ្ដើមប្រឹងប្រែងរផនសូត្រចាប់ពីដើមទីរហូតទៅកុំអោយជិតដល់ពេលប្រឡងទើបចាបមផ្ដើមនោះ.!

    ឯកឧត្តម សសុខា ទទូចអោយប្អូនៗថ្នាក់ទី១១ដែលត្រូវឡើងថ្នាក់ទី១២នៅឆ្នាំក្រោយចាប់ផ្ដើមប្រឹងប្រែងរផនសូត្រចាប់ពីដើមទីរហូតទៅកុំអោយជិតដល់ពេលប្រឡងទើបចាបមផ្ដើមនោះ.!

     ឯកឧត្តម ស សុខា បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៧-២០១៨ សមយ័ប្រឡងថ្ងៃទី ២០ សីហា ឆ្នាំ២០១៨ និងប្រគល់ម៉ូតូ២៣គ្រឿង ដល់សិស្ស ជាប់និទ្ទេស A ទាំង ២៣នាក់  ក្នុងខេត្តបាត់ដំបង និងសិស្សនិទ្ទេសA ខេត្ត បន្ទាយមានជយ័ ១១នាក់ កាលពីរសៀលថ្ងៃទី២៣  ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះថា៖ ប្អូនៗថ្នាក់ទី១១ដែលត្រូវឡើងថ្នាក់ទី១២នៅឆ្នាំក្រោយចាប់ផ្ដើមប្រឹងប្រែងរៀនសូត្រចាប់ពីដើមទីរហូតទៅកុំអោយជិតដល់ពេលប្រឡងទើបចាបមផ្ដើមនោះប្អូនគួរបង្កើតជាក្រុមសិក្សាស្រាវជ្រាវឯកសារពាក់ពន្ធ័ និងធ្វើលំហាត់ អោយអស់ពីលទ្ធិភាពទាំងអស់ដោយ យកគំរូពីសិស្សនិទ្ទេសA ដែលគេទទួលបានរង្វាន់ម៉ូតូដូចឃើញស្រាប .!  ដោយបញ្ហាមិនល្អមួយចំនួន នៅក្នុងសង្គមបច្ចុប្បន្ន បានជះឥទ្ធិពលអាក្រក់ដល់ ប្អូនៗសិស្សានុសិស្ស តាមរយៈការអូសទាញពីមិត្តភក្តិឲ្យទៅសេពគ្រឿងញៀន លេងល្បែង ស៊ីសង ដើរលេងគេចសាលាតាមតំបន់ខ្លះៗនោះ  ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់ រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃ វែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូទាំងអស់…

  • សហរដ្ឋអាមេរិកច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស២៩នាក់ក្នុងទីក្រុង អាវេស

    សហរដ្ឋអាមេរិកច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស២៩នាក់ក្នុងទីក្រុង អាវេស

    សហរដ្ឋអាមេរិក៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគគី ហាលី បានប្រកាសច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ហើយថា អ៊ីរ៉ង់គួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងជាមុនសិន មុននឹងចោទប្រកាន់ថា នរណាម្នាក់ជាអ្នកនៅពីក្រោយការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធីព្យុហយាត្រាមួយកាលពីថ្ងៃសៅរ៍កន្លងទៅ ។ លោក ហាលី ធ្វើការកត់សម្គាល់បែបនេះ  ជាការឆ្លើយតបទៅនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសជាង៦០នាក់នៅក្នុងទីក្រុងអាវេស ។ គួរបញ្ជាក់ថា លោក ហាសាន់ រូហានី នឹងត្រូវប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ នាឱកាសចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ។ ម្យ៉ាងវិញទៀត ថ្លែងនៅមុនចេញដំណើរទៅកាន់ទីក្រុងញូយ៉ក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានព្រមានថា សហរដ្ឋអាមេរិកនឹងស្ដាយក្រោយចំពោះអ្វីដែលខ្លួនបានធ្វើ ហើយថា អ៊ីរ៉ង់នឹងមិនលើកលែងឱ្យអ្នកមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារកាលពីសៅរ៍ជាដាច់ខាត បើទោះជាខ្មាន់កាំភ្លើងទាំង០៤នាក់ត្រូវបានកងកម្លាំងអ៊ីរ៉ង់បាញ់សម្លាប់ក៏ដោយ ៕

  • លោក ព្រាប សុវត្ថិ មានគម្រោងផ្សព្វផ្សាយពីទីផ្សារអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសទៅចូលរួមការប្រគុំតន្រ្តីជាលើកដំបូងនៅប្រទេសកូរ៉េ

    លោក ព្រាប សុវត្ថិ មានគម្រោងផ្សព្វផ្សាយពីទីផ្សារអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសទៅចូលរួមការប្រគុំតន្រ្តីជាលើកដំបូងនៅប្រទេសកូរ៉េ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់លោក ព្រាប សុវត្ថិ នៅមុនចេញដំណើរទៅសម្តែងនៅប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នំា២០១៨ លោកបានបញ្ជាក់ថា គម្រោងដែលលោកចេញទៅកាន់ប្រទេសកូរ៉េ គឺមិនមែនគ្រាន់តែទៅដើម្បីសម្ដែងលើឆាកអោយបងប្អូនខ្មែរបានសប្បាយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺលោកនឹងទៅឧទ្ទេសនាមពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីអោយមានការចាប់អារម្មណ៍ពីសំណាក់ពលករខ្មែរនៅទីនោះ ។ យ៉ាងណាមិញ លោកថា ខ្លួនមិនខ្វល់រឿងបានផល ឬទាក់ទាញការចាប់អារម្មណ៍ពីពលករខ្មែរនៅទីនោះប៉ុន្មានភាគរយទេ ដោយលោកបង្ហើបថា ខ្លួនគ្រាន់តែឧទេ្ទសនាម ប៉ុន្តែបើគ្មានការចាប់អារម្មណ៍ក៏មិនថ្វី ។ លោក ព្រាប សុវត្ថិ និយាយថា លោកចាកចេញទៅកាន់ប្រទេសកូរ៉េជាលើកដំបូងនេះ មិនមែនគ្រាន់តែទៅសម្ដែងការបប្រគំតន្ត្រីនៅអំឡុងរដូវក្ដៅនៅក្នុងប្រទេសនោះ នៅទីក្រុងស៊េអូល និងទីក្រុងក្វាងជូ នៅថ្ងៃទី២៤ និង២៥ ខែកញ្ញានេះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺលោកនឹងដើរតួយ៉ាងសំខាន់ជាមួយដៃគូគឺលោកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ក្នុងការទិញដីទុកចំណេញ ដើម្បីអោយពលករខ្មែរធ្វើការនៅទីនោះ មានទ្រព្យប្រចាំខ្លួនក្រោយពេលត្រលប់មកវិញ ។ លោកបន្តថា បងប្អូនខ្មែរភាគច្រើនដែលបម្រើនៅទីនោះមួយចំនួន ចង់យកប្រាក់ដែលខ្លួនសន្សំបានទុកធ្វើអ្វីមួយ ដើម្បីជាផលប្រយោជន៍ទៅថ្ងៃក្រោយណាស់ ប៉ុន្តែអាចថា មិនទុកចិត្តសាច់ញាតិ ឬមិនទុកចិត្តគម្រោងលក់ដីផ្សេងៗទើបមិនហ៊ានបោះទុន ។ អ៊ីចឹងហើយ ទើបលោកយល់ថា បើលោកក្នុងនាមជាតារាចម្រៀងដែលមានគម្រោងលក់ដីស្រាប់ទៅផ្សព្វផ្សាយ គឺអាចនឹងធ្វើអោយមានទំនុកចិត្តខ្ពស់ ហើយក៏មានន័យថា…

  • សហរដ្ឋអាម៉េរិកច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស២៩នាក់ក្នុងទីក្រុង អាវេស

    សហរដ្ឋអាម៉េរិកច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស២៩នាក់ក្នុងទីក្រុង អាវេស

    សហរដ្ឋអាម៉េរិក៖ អគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគគី ហាលី បានប្រកាសច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ហើយថា អ៊ីរ៉ង់គួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងជាមុនសិន មុននឹងចោទប្រកាន់ថា នរណាម្នាក់ជាអ្នកនៅពីក្រោយការបាញ់ប្រហារសម្លាប់មនុស្ស២៩នាក់ នៅអំឡុងពិធីព្យុហយាត្រាមួយកាលពីថ្ងៃសៅរ៍កន្លងទៅ។ លោក ហាលី ធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដែលបានចោទប្រកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារសម្លាប់មនុស្ស២៩នាក់ និងរបួសជាង៦០នាក់នៅក្នុងទីក្រុងអាវេស។ 

  • ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញចិន ចូលជាធរមានហើយក្នុងសប្តាហ៍នេះ

    ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើទំនិញចិន ចូលជាធរមានហើយក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រូវបានគេកំណត់ថា នឹងចាប់ផ្តើមការដំឡើងពន្ធដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ទៅលើផលិតផលរបស់ចិន នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកំាងក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីចាត់វិធានការសងសឹកសហរដ្ឋអាម៉េរិកវិញ។ សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងដាក់បន្ថែមពន្ធចំនួន១០ភាគរយលើផលិតផលចិន ក្នុងទឹកប្រាក់២០០ពាន់លានដុល្លារ ដោយលើកឡើងពីនូវអ្វីដែលអាម៉េរិកហៅថា ទីក្រុងប៉េកាំងបានធ្វើការរំលោភបំពានលើកម្មសិទ្ធិបញ្ញា។