Category: ព័ត៌មាន

  • ឯកឧត្តម ស សុខា ចែកម៉ូតូដល់សិស្សនិទ្ទេស A ចំនួន២៣នាក់ នៅខេត្តបាត់ដំបង

    ឯកឧត្តម ស សុខា ចែកម៉ូតូដល់សិស្សនិទ្ទេស A ចំនួន២៣នាក់ នៅខេត្តបាត់ដំបង

    បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សសមាជិក ស.ស.យ.ក និងចែករង្វាន់ម៉ូតូ ជូនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន២៣នាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ដែលមានការចូលរួមពីឯកឧត្តម ងួន រតន: អភិបាលខេត្ត និងអ្នកចូលរួមចំនួន ១,០៣៩នាក់។ ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា គុណភាពលើវិស័យអប់រំកាន់ តែមានប្រសិទ្ធភាពខ្ពស់ បន្ទាប់ពីមានការកែទម្រង់ស៉ីជម្រៅ របស់រាជរដ្ឋាភិបាលលើវិស័យអប់រំកន្លងមក ធ្វើឲ្យសិស្សានុសិស្ស បានខិតខំរៀនសូត្រ ប្រកបដោយគុណភាព ដែលជាធនធានមនុស្សដ៏ល្អមួយ សម្រាប់បន្តវេន របស់ប្រទេសជាតិទៅថ្ងៃក្រោយ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនថវិកាទាំង២៣នាក់ ក្នុងម្នាក់ៗទទួលបាន១០០ដុល្លារអាមេរិកផងដែរ។ ឯកឧត្តម ស សុខា បានដាស់តឿនដល់សិស្ស ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ដែលទើបកន្លងផុតថ្មីៗនេះ ត្រូវតែខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ…

  • ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបើកកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិតមហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេស

    ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបើកកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិតមហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេស

    សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ​ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានយាងជាព្រះរាជាធិបតីក្នុងកម្មវិធី បើកកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិត​មហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេស ដែលបានប្រារព្ធនាសាលប្រជុំនៃពុទ្ទិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។សម្តេចព្រះអភិសិរីបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្តូលថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះបានកសាងឡើងដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងសម្រួលដល់សមណនិស្សិត និស្សិត  ដែលបាននិមន្ត និងអញ្ជើញមកពី បណ្តារាជធានី-ខេត្ត-ក្រុងនានា ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សាដែលមាន៦ឯកទេស បាននឹងកំពុងដំណើរការ។ អ្វីដែលបានដំណើរការមកដល់សព្វថ្ងៃនេះ គឺជាការចំណាយនូវព្រះរាជបញ្ញាញាណ កម្លាំងកាយ ចិត្ត និងព្រះរាជទ្រព្យផ្ទាល់ របស់អាត្មាភាព ខ្ញុំព្រះករុណាខ្ញុំ រួមនិងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស និងមានការចូលរួមពីរ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើ់ង ។លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៌ថាកម្មវិធីចុះកម្មសិក្សារបស់សមណនិស្សិត-និស្សិត​មហាវិទ្យាល័យភាសាបាលីសំស្រ្កឹតនិងភាសាបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេសនេះ បង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៦សំខាន់ៗគឺការអនុវត្តិផ្សារផ្ជាប់ជាមួយទ្រឹស្តី ការអនុវត្តិរបស់សមណនិស្សិត និស្សិតអាចទទួលបានបទពិសោធន៌ជាក់ស្តែងការបង្ហាញសមណនិស្សិត និស្សិត ពីរបៀបធ្វើកិច្ចតែងការបង្រៀន បង្ហាញពីរបៀបសរសេររបាយការណ៌បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ដើម្បីបណ្តុះបណ្តាលសមណនិស្សិត និស្សិតអោយក្លាយជាគ្រូបង្រៀនបន្តរវេន្ត ប្រកបដោយគុណភាព នឹងសមត្ថភាពពេញលេញ និងដើម្បីបង្ហាញពីកម្មវិធីសិក្សាដល់សមណនិស្សិត និស្សិត ក៏ដូចជាសាធារណ:ជនទូទៅនៅក្នុងដេប៉ាតេម៉ង់ ពុទ្ធិកមហាវិទ្យាល័យសំស្រ្កឹត នឹងភាសារបរទេសឯកទេសអក្សរសាស្រ្តអង់គ្លេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។គួរបញ្ជាក់ថាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋដោយយោងតាមអនុក្រឹត្យលេខ៨៣…

  • ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បឹងទន្លេសាប ចំនួន ៥១គ្រួសារ នៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប

    ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់បឹងទន្លេសាប ចំនួន ៥១គ្រួសារ  នៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប

    បងប្អូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកបឹងទន្លេសាបចំនួន ៥១គ្រួសារ  រស់នៅភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរស្រុក ជម្លាសមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្តិភាព   ហើយត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូន  នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៨  ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប  ។   លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង    បានមានប្រសាសន៍លើកឡើងថា   ទីណាដែលបងប្អូនប្រជាពលរដ្ឋជួបការលំបាកដោយវិបត្តិផ្សេងៗដែលទាក់ទងទៅនឹងកង្វះខាតក្នុងជីវភាពរស់នៅ  ឬ រងគ្រោះដោយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត  គ្រោះទឹកជំនន់ ខ្យល់ព្យុះជាដើម   គឺទីនោះត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច   ។  លោកជំទាវបានបញ្ជាក់ថា   នេះគឺជាកំណត់ត្រាឆន្ទៈ នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវបានបញ្ជ្រាបចូលទៅក្នុងឆន្ទៈនៃប្រតិបត្តិករការងារមនុស្សធម៌   ដើម្បីបញ្ចេញសកម្មភាពលើគ្រប់ផ្នែក ទាំងការអំពាវនាវស្វែងរកមូលនិធិសប្បុរសធម៌តាមគ្រប់រូបភាព តាមរយៈនៃការបំផុលចលនា វប្បធម៌ចែករំលែក និងការដឹកជញ្ជូនអំណោយទៅកាន់គោលដៅនៃការជួយសង្គ្រោះ ។ លោកជំទាវក៏បានបញ្ជាក់បន្ថែមថា  ពាក្យ ថា អំណោយសង្គ្រោះបន្ទាន់…

  • អង្គការការីតាសកម្ពុជា ចែកស្បៀងមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំ

    អង្គការការីតាសកម្ពុជា ចែកស្បៀងមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំ

    នៅថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមជាអធិបតី រួមជាមួយ ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្បូងឃ្មុំ និងលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា ក្នុពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ចំនួន១០២០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ។ បន្ទាប់ពីមតិស្វាគមន៍ និងលើកឡើងរបស់ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ពីស្ថានភាពជាក់ស្តែងនៅក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម រ័ត្ន វិរៈ មានប្រសាសន៍ ថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសអង្គការការីតាសកម្ពុជា ដែលបានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត ដើម្បីឆ្លើយតបបន្ទាន់ និងជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តត្បូងឃ្មុំនាពេលនេះ។ ឯកឧត្តម បានលើកឡើងពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

  • ភ្ញៀវទេសចរយ៉ាងកកកុញទស្សនា ទិដ្ឋភាពព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត តើនេះ ជាភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត និងឧត្តមគំនិតដ៏អស្ចារ្យរបស់ខ្មែរមហានគរឬទេ?

    ភ្ញៀវទេសចរយ៉ាងកកកុញទស្សនា ទិដ្ឋភាពព្រះអាទិត្យរះ ចំកំពូលប្រាសាទអង្គរវត្ត តើនេះ ជាភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត និងឧត្តមគំនិតដ៏អស្ចារ្យរបស់ខ្មែរមហានគរឬទេ?

    ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ មិនតិចជាង ៤ពាន់នាក់ទេ កំពុងទស្សនាព្រឹត្តិការណ៍ «ព្រះអាទិត្យរះឡើងចំពីលើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» មានភ្ញៀវទេសចរជាតិ-អន្តរជាតិ​  ចូលរួមទស្សនានៅមុខប្រាសាទអង្គរ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា តាំងពីព្រលឹមស្រាងៗម្ល៉េះ។ នេះបើតាម ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប​។ លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជិត៤ពាន់នាក់ គឺមានភ្ញៀវបរទេសជាង១,៧០០នាក់ ដែលចំនួនសរុបនៅខែកញ្ញា ឆ្នាំ២០១៨នេះ ក៏ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ ប៉ុន្តែលោកអ្នកមួយចំនួនច្បាស់ជាឆ្ងល់ហើយថា តើហេតុអ្វីបានមានព្រឹត្តិការណ៍ «ព្រះអាទិត្យរះឡើងចំពីលើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» យ៉ាងដូច្នេះ? ហេតុអ្វីបានជាប្រាសាទអង្គររបស់កម្ពុជា មានអច្ឆរិយភាពអស្ចារ្យម្ល៉េះ? បាតុភូត «សមរាត្រី ឬហៅថា Equinox»  ជាពេលវេលាដែលថ្ងៃ និងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ បាតុភូតសមរាត្រីតែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ បុព្វបុរសខ្មែរសម័យមហានគរ ដែលជ្រួតជ្រាបខ្លាំង ចំពោះព្រហ្មញ្ញសាសនានោះ បានយល់ដឹងយ៉ាងច្បាស់អំពីបាតុភូតសមរាត្រីនេះ ទើបលោកបានរួមគ្នាស្ថាបនាប្រាសាទព្រះបរមវិស្ណុលោក (បច្ចុប្បន្នគឺប្រាសាទអង្គរវត្ត)…

  • ហេតុអ្វីបទល្មើសនេសាទក្នុងស្រុកកំពង់លែងទោះបង្ក្រាបយ៉ាងណាក៍មិនថមថយ?

    ហេតុអ្វីបទល្មើសនេសាទក្នុងស្រុកកំពង់លែងទោះបង្ក្រាបយ៉ាងណាក៍មិនថមថយ?

    កំពង់ឆ្នាំង៖បទល្មើសនេសាទប្រភេទរបាំងសាច់អួននៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំងនៅតែបន្តកើតមានស្ទើរគ្រប់ទីកន្លែងនៅឡើយ។  បើទោះមន្ត្រីជំនាញ និងកម្លាំងចម្រុះរបស់អាជ្ញាធរតាមបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញពីសកម្មភាពនិងលទ្ធផលនៃការបង្ក្រាប និងចាក់លែងកូនត្រីល្អិតៗចូលបឹងធម្មជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ បើទោះជាមានការបង្ក្រាបយ៉ាងណាក៍ដោយ ប្រជាពលរដ្ឋបានលើកឡើងថាសកម្មភាពអ្នកនេសាទប្រើឧបករណ៍ទំនើបនៅតែវាយ លុកបំផ្លាញកូនត្រីល្អិតនិងធ្វើអោយប្រជានេសាទមានការព្រួយបារម្ភយ៉ាងខ្លាំង។  បទល្មើសរបាំងណរ៉ាវដែលមានប្រវែង៦០០ម៉ែត្រ ទៅ១០០០ម៉ែត្រ ត្រូវបានក្រុមជនល្មើសដាក់ញឹកស្អេកក្នុងទឹកដីឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែងដែលមានចំនួនមិនក្រោម២០០ របាំងនោះទេ   បទល្មើសទាំងនោះបានកើត នៅជុំវិញទន្លេវាលភក់ចាប់ពីចំណុចក្បាលកោះទន្លា ព្រែកអូរច្រវ៉ាក់ ព្រែកដូនតី ព្រែកគូរ ព្រែកក្រម៉ាល់ ព្រែកប្រគាប ចុងព្រែកផ្លូវទូក រហូតដល់ព្រំប្រទល់ទឹកដីឃុំផាត់សណ្តាយនៃទឹកដីខេត្តកំពង់ធំ   បទល្មើសទាំង នេះកើតឡើងយ៉ាងគំហុករហូតមកដល់ពេល នេះគឺដោយសារមានថៅកែទូកឌុកមួយចំនួនមិនក្រោមពី២០នាក់  រងចាំទិញត្រីពីក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ ។  បទល្មើសនេសាទនៅចំណុចខាងលើនេះបើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានប្រាប់អោយដឹងថា កើតឡើងជារៀងរាល់ឆ្នាំមិនដែលឃើញសមត្ថកិច្ចជំនាញបង្ក្រាបអោយមានប្រសិទ្ធិភាពម្តងណាឡើយ ដែលពួកគាត់បានលើកឡើងថាបើមាន ការបង្ក្រាបគ្រាន់តែបង្ក្រាបតាមបែបគោះទឹកបង្អើលត្រីអោយចូលស៊ងប៉ុណ្ណោះ។ បទល្មើសទាំងនេះបើយោងតាមប្រជាពលបានអោយដឹងថាមិនមែនអាចកើតឡើងដោយគ្មានការគ្រោងទុកនោះទេហើយក្រុមអ្នកនេសាទបទល្មើសក៍មិនអាចមានលទ្ធភាពមានថវិកាផ្ទាល់ ខ្លួនគ្រប់ គ្រាន់ក្នុងការធ្វើនេសាទបទល្មើសដោយផ្ទាល់ខ្លួនឯងឡើយ  គឺមានថៅកែទូកឌុកជួយទំនុកបម្រុងគ្រប់បែបយ៉ាងទាំងថវិការ និងសំភារៈអោយក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះធ្វើអោយកើត មានបទល្មើសទ្រង់ទ្រាយធំនេះឡើងជាថ្នូរនិងការទិញត្រីមកវិញក្នុងតម្លែថោក ។ ដោយមើលឃើញអំពីសកម្មភាពបំផ្លាញមច្ឆា ជាតិមិនមានការថយក្រោយនោះមជ្ឍមដ្ឋានប្រជា ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសប្រជានេសាទក្នុងស្រុកកំពង់លែងសំណូមពរអភិបាលខេត្តកំពង់ឆ្នាំងមេត្តាចាត់វិធានការណ៍ អោយបានទាន់ពេលវេលាក្នុងការទប់ស្កាត់បទល្មើសទាំងលើនេះ៕

  • ប្អូន​ថ្លៃប្តឹង​បង​ថ្លៃទៅ​តុលាការ​…​រឿង​កាប់​ដើម​ខ្នុរ​ងាប់

    ប្អូន​ថ្លៃប្តឹង​បង​ថ្លៃទៅ​តុលាការ​…​រឿង​កាប់​ដើម​ខ្នុរ​ងាប់

    ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ប្អូន​ថ្លៃប្តឹង​បង​ថ្លៃទៅ​តុលាការ​…​រឿង​កាប់​ដើម​ខ្នុរ​ងាប់នៅក្នុងដីរបស់គាត់ ដែលគាត់មានឈ្មោះកែវ  សុីថាសូមសុំណូមពរដល់ឯកឧត្ដមឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងតុលាការមេត្តាជួយរកយុតិ្តធម៏ដល់រូបគាត់ផង។ ខេត្តកំពង់ឆ្នាំង ៖ ក្នុង​រឿងរ៉ាវ​មួយ​រវាង​ពីរ​នាក់​បងប្អូន​បង្កើត​ដែល​រស់នៅ​ជាប់​របង​ជាមួយ​គ្នា បាន​ឈាន​ដល់​ការ​ប្តឹងផ្តល់​គ្នា​ទៅ​តុលាការ បើទោះយ៉ាងជាណាក្តី ស្ត្រី​ជា​បង​ថ្លៃបាន​លើកដៃ​សំពះ​សុំ​អង្វរ​ដល់​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ សូម​មេត្តា​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង ខណៈ​គ្រួសារ​ខាង​ប្អូនបង្កើត​ប្តឹង​គាត់​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​អ្នក ដទៃ​ដោយ​ចេតនា ដោយ​គាត់​កាប់​ដើម​ខ្នុរ​ងាប់​មួយ​ដើម​ក្នុង​ដី​ភូមិ​របស់​គាត់​តែ​មាន​ដើម​ផ្កា​របស់​ប្អូន​មកវា​តោង​មក​លើ​បណ្តាល​អោយ​ដាច់​មែកខ្លះ​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​ត​ក្តី​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​ស្ត្រី​ជា​បង​បាន​ហៅ​អ្នក​សារព័ត៌មាន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដើម្បី​ស្វែងរក​ភាគី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​គ្រួសារ​គាត់​ផង គាត់​មិន​ចង់បាន​អ្វី​ផ្សេង​នោះ​ឡើយ ។    ស្ត្រី​ឈ្មោះ កែវ ស៊ី​ថា អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដែល​ត្រូវជា​បង និង​ជា​ចុង​ចម្លើយ​បាន​ប្រាប់​ថា ប្ដី​គាត់​មានឈ្មោះ សុខ ខា អាយុ​៦៩​ឆ្នាំ ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​គ្មាន​កូន​នោះ​ទេ គាត់​មាន​ប្អូនប្រុស​ម្នាក់​ឈ្មោះ ម៉ប់ សា​រឿ​ន ហៅ កែវ ប៊ុ​ន​នី ប្អូនប្រុស​គាត់​មាន​ប្រពន្ធ​ឈ្មោះ អ៊ី​ម សុធា​រ៉ា គ្រួសារ​របស់​ប្អូនប្រុស​គាត់​ប្រកប​អាជីវកម្ម​បើក​ផ្ទះសំណាក់​ឈ្មោះ សុបិន​ល្អ ដែល​នៅ​ជាប់​របង​ជាមួយ​គ្នា ។ ស្ត្រី​ខាងលើ​បាន​រៀបរាប់​នូវ​ប្រវត្តិ​ទំនាស់​ថា…

  • សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកផលិតផលថ្នាំកសិកម្ម ខូចគុណភាព នៅខណ្ឌសែនសុខ

    សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកផលិតផលថ្នាំកសិកម្ម ខូចគុណភាព នៅខណ្ឌសែនសុខ

    ភ្នំពេញ ៖ ផលិតផលថ្នាំកសិកម្ម បាញ់សម្លាប់ស្មៅ ជាច្រើនមុខ ប្រភេទ សុទ្ធតែខូចគុណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបានម្ចាស់ ឃ្លាំងក្លែងបន្លំបកហែកស្លាកចោល រួចបិទកាលបរិច្ឆេទបន្លំថ្មី ទោះជាយ៉ាងណាក្តី អ្វីដែលជនឆ្លៀតឱកាស ក្លែងបន្លំ លាក់មិនជិត ត្រូវបានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយស្រាវជ្រាវរកឃើញ ឈានដល់ដឹកនាំចុះទៅបង្ក្រាបដល់ទីតាំងស្តុក កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅឃ្លាំងស្តុកផលិតផល ថ្នាំកសិកម្មមួយកន្លែង តាមផ្លូវបេតុង២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ តាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថា គណះកម្មការកំចាត់ផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមការសម្របសម្រួលដោយលោក ងិន ពេជ្រ  ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឃ្លាំងស្តុក ថ្នាំ កសិកម្ម ថ្នាំសម្លាប់ស្មៅ និងថ្មាំផ្សេងៗទៀតទៀតជាច្រើនប្រភេទ ឃើញថាសុទ្ធសឹងតែខូចគុណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបានម្ចាស់ បកហែកស្លាកចោល បន្លំបិទស្លាក កាលបរិច្ឆេទថ្មី ទាំងអស់ ។ ថ្នាំកសិកម្មជាច្រើនមុខ…

  • ឯកឧត្តម តូច ជឿន បិទវគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធ កាយរឹទ្ធិជាតិកម្ពុជាបានបំពេញបេសកម្មរបស់ខ្លួនយ៉ាងសកម្ម នឹងត្រឹមត្រូវតាមធម្មនុញ

    ឯកឧត្តម តូច ជឿន បិទវគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធ កាយរឹទ្ធិជាតិកម្ពុជាបានបំពេញបេសកម្មរបស់ខ្លួនយ៉ាងសកម្ម នឹងត្រឹមត្រូវតាមធម្មនុញ

    សៀមរាប៖ ដើម្បីអភិវឌ្ឍន៍កុមារ-យុវជនឲ្យឲ្យមានសក្តានុពលពេញលេញ វគ្គមូលដ្ឋានគ្រឹះមេដឹកនាំកាយរឹទ្ធ កាយរឹទ្ធិជាតិកម្ពុជា បានចួលរួមចំណែកជម្រុញ  និង អភិវឌ្ឍន៍ចលនាកាយរឹទ្ធជាតិកម្ពុជា ឲ្យមានវឌ្ឍនភាពទៅមុខ និង ឆ្លើយតបតាមតម្រូវការដែលបានវិវត្តថ្មីៗ របស់ កុមារ យុវជន និង សង្គមជាតិ ។ ឯកឧត្តម តូច ជឿន អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន និងជាងប្រធានគណៈស្នងការជាតិកម្ពុជា បានលើកឡើងថា កាយរឹទ្ធិជាតិកម្ពុជាបានបំពេញបេសកម្មរបស់ខ្លួន ដែលជាចលនាអប់រំក្រៅប្រព័ន្ធដើម្បីគាំទ្រការអប់រំក្នុងប្រព័ន្ធរបស់ក្រសួងអប់រំយុវជន និងកីឡា នៃរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់កុមារ-យុវជន អោយចូលរួមចំណែកយ៉ាងសកម្មទៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ ។ កាយរឹទ្ធិជាតិកម្ពុជាបានបំពេញបេសកម្មរបស់ខ្លួនយ៉ាងសកម្ម និងត្រឹមត្រូវតាមធម្មនុញ និងបទបញ្ចាផ្ទៃក្នុង ដើម្បីអភិវឌ្ឍន៍កុមារ-យុវជនអោយមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីក្លាយទៅជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍តាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ ដោយអនុវត្តរៀន( ដោយឈរលើមូលដ្ឋានជាក់ស្តែង) ។  ការថ្លែងបែបនេះក្នុងឱកាសដែរឯកឧត្តមបានជាអធិបតីក្នុងពិធីបិទវគ្គមូលដ្ឋានគ្រឺះមេដឹកនាំកាយរឺទ្ធិ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាពលទាហានខេត្តសៀមរាប ដោយមានវត្តមានចូលរួមឧត្តមសេនីយត្រី ឆឹង សារុន នាយកសាលាពលទាហានទី៤ , ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា…

  • សាហាវណាស់!ឃាតកមិនស្គាល់មុខបាញ់សម្លាប់បុរសបែកថ្នាំម្នាក់ស្លាប់យ៉ាងអាណោចអធម៌

    សាហាវណាស់!ឃាតកមិនស្គាល់មុខបាញ់សម្លាប់បុរសបែកថ្នាំម្នាក់ស្លាប់យ៉ាងអាណោចអធម៌

    ភ្នំពេញ៖ បុរសបែកថ្នាំម្នាក់ត្រូវបានឃាតកមិនស្គាល់មុខបាញ់សម្លាប់យ៉ាងព្រៃផ្សៃស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអធម៌ ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥នឹ១៥នាទីព្រឹកថ្ងៃ ទី២៣ខែកញ្ញាឆ្នាំ២០១៨ នៅចំណុចមុខតូបលេខA6 ផ្សារនាគមាស ផ្លូវ២៣៤ ស្ថិតក្នុង សង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ ។សពជនរងគ្រោះមានឈ្មោះ ធី ធូ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបបកម្មករ មានស្រុកកំណើរនៅភូមិគោកដណ្តែក ឃុំ គោកសណ្ដែក ស្រុកស្អាងខេត្តកណ្តាលបើតាមប្រភពព័ត៌មានពីក្រុមកម្មកអួសរទេះនៅផ្សារ នាគមាសបានឲ្យដឹកថា មុនពេលកើតហេតុមួយថ្ងៃជនរងគ្រោះបានទៅអុកឡុកផ្ទះគេហើយត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ប្រគល់ឲ្យទៅខាងសង្គមកិច្ចយក ទៅអប់រំកែប្រែ ។ ពួកគាត់បានបន្តទៀតថា លុះព្រឹកថ្ងៃ កើតហេតុ គេឃើញជនរងអង្គុយនៅចំណុចកើតហេតុ តែមិនដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមកហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ចំនួន៤គ្រាប់ បណ្ដាលឲ្យបុរសរងគ្រោះដួលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ភ្លាមៗជន សង្ស័យបានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងទៅជំនាញចុះរៀបចំដឹកសពជនរងគ្រោះមកវត្តស្ទឹងមានជ័យដើម្បីធ្វើកំណត់ហេតុនិងកោសល្យវិច្ឆ័យ កំណត់មុខសញ្ញា ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕