Category: ព័ត៌មាន

  • រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរស់ស្លាប់យ៉ាងអាណោចអាធម៌

    រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរស់ស្លាប់យ៉ាងអាណោចអាធម៌

    ភ្នំពេញ៖ រថយន្តមួុយគ្រឿងមិនចាំម៉ាកបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌រួចបើករត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩-៤០នាទីយប់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៥២៨កែងនិងផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។    ជនរងគ្រោះ(ស្លាប់)មានឈ្នោះឈាន កក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនមួយកន្លែង ស្នាក់នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង។          តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តគ្រឿងមិនចាំម៉ាកបានធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវ៣១៧ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង1G-9785ជិះដោយរងគ្រោះតាមបណ្តោយផ្លូវ៣១៧ទិសដៅត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់ស្លាប់នៅនិងកន្លែងភ្លាមៗចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។មន្សល់ទុកជនរងគ្រោះស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌។         ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកុសល្យវិច័យនិងកំណត់ហេតុរួចប្រគល់ម៉ូតូនិងសពជនរងគ្រោះឲ្យទៅសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

  • ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគកំពុងសំឡឹងមើលខេត្តព្រះសីហនុ ជាគោលដៅវិនិយោគដ៏សំខាន់

    ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគកំពុងសំឡឹងមើលខេត្តព្រះសីហនុ ជាគោលដៅវិនិយោគដ៏សំខាន់

    ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ទស្សកិច្ច ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសចិនរយៈពេល៥ថ្ងៃ នៅល្ងាថ្ងៃសៅរិ៍១៣កើតខែភទ្របទឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ អភិបាលខេត្តព្រះសីហនុ ឯកឧត្តមយន្ត មីន បានត្រឡប់មកដល់មាតុភូមិវិញហើយ។ក្នុងវិទិការសេដ្ឋកិច្ចពិភពលោកនេះដែរ ប្រទេសជាច្រើនដែលបានចូលរួមសុទ្ធតែបានអូសទាញអ្នកវិនិយោគចិនអោយចូលទៅបណ្តាក់ទុមរកស៊ីក្នុងប្រទេសខ្លួន ទន្ទឹមនោះកម្ពុជាពិសេសខេត្តព្រះសីហនុ ក៏បានខិតខំទាក់ទាញអ្នកវិនោយោគទាំងនោះយ៉ាងខ្លាំងសំបើមផងដែរដើម្បីធ្វើយ៉ាងណាអោយគេមកបណ្តាក់ទុកកាន់តែច្រើនថែមទៀតគ្រាដែលចិនបច្ចុប្បន្ននេះកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំងលើពិភពលោកហើយវាស្របទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់របស់ ប្រមុខរដ្ឋចិន ស៊ីជិនពីង។ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិយមថា អ្នកវិនិយោគនឹងសំឡឹងមើលខេត្តព្រះសីហនុសំរាប់ជាគោលដៅវិនិយោគដ៏សំខាន់ ស្របពេលដែលខេត្តព្រះសីហនុ ពោរពេញដោយសក្តានុពល និងត្រូវបានរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុគឺជាខេត្តបំពង់កសេដ្ឋកិច្ចតែមួយគត់របស់កម្ពុជា។ឯកឧត្តម យន្ត មីន បន្តថា ខេត្តព្រះសីហនុ បច្ចុប្បន្ននេះកំពុងមានការទាក់ទាញខ្លាំងក្នុការវិនិយោគពហុវិស័យ សំរាប់វិនោគយោគិនជាពិសេសចិន។ សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងធានជីញ ប្រទេសចិន។បន្ទាប់មកនៅថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន បានបន្តដំណើរទស្សនកិច្ចនៅទីក្រុងឆឹងទូ ខេត្តស៊ីឈួន តបតាមការអញ្ជើញរបស់អភិបាលខេត្តស៊ីឈួន និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក យិន លី អភិបាលខេត្តស៊ីឈួន ផងដែរក្នុងជំនួបសម្តែងការគួរសម…

  • សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ត្រូវបានប្រគល់ជូនគ្រួសារសព ពលី!។

    សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ត្រូវបានប្រគល់ជូនគ្រួសារសព ពលី!។

    កំពង់ឆ្នាំង::!!ថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២:៣៥ នាទី រសៀល ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា , ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលគណៈអភិបាលខេត្ត និងជា ប្រធានកិត្តិយស ស.អ.ក ខេត្ត , អមដំណើរដោយ លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង , លោក វរសេនីយ៍ទោ…

  • សម្តេចតេជោ ហ៊ុន សែន ជូនពរ បងប្អូនប្រជាពរដ្ឋខ្មែរ ទូទាំងប្រទេស មុននឹងទៅ អង្គការសហប្រជាជាតិ

    សម្តេចតេជោ ហ៊ុន សែន ជូនពរ បងប្អូនប្រជាពរដ្ឋខ្មែរ ទូទាំងប្រទេស មុននឹងទៅ អង្គការសហប្រជាជាតិ

    ភ្នំពេញ៖ នៅលើគេហទំព័រ Facebook សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលេច សេចក្តីនឹងរលឹង ជូនដល់បងប្អូនជនរួមជាតិកម្ពុជា មុននឹងទៅប្រជុំនៅអង្គការសហប្រជាតិ។ ការរំលេចសារនេះធ្វើឡើងខណៈសម្តេ​ចអញ្ជើញ ហាត់ប្រាណនៅទីលានវាយកូន គោលCity golf  កំសាន្តនៅចុងសប្តាហ៍ នេះបើតាម Facebook សម្តេចតេជោ នៅថ្ងៃទី២២ ខែកញ្ញា មុននេះបន្តិច ។ សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសង្ឃឹមបានជួបបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនាពេលដ៏ខ្លីខាងមុខ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។ មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។ ប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន…

  • គ្រួសារ មន្រ្តីនគរបាល ដែល​ដួលស្លាប់​ ខណៈកំពុងសម្រួលចរាចរណ៍ជូនពលរដ្ឋ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ ជាង១០លានរៀល

    គ្រួសារ មន្រ្តីនគរបាល ដែល​ដួលស្លាប់​ ខណៈកំពុងសម្រួលចរាចរណ៍ជូនពលរដ្ឋ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ ជាង១០លានរៀល

    ភ្នំពេញ៖ ថវិកាពីសម្ដេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ ជាង១០លានរៀល    ត្រូវបាន ប្រគល់ដល់គ្រួសារ មន្ត្រីនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលដួលដាច់សរសៃឈាម ស្លាប់ ខណៈកំពុងចុះអនុវត្តន៍ និងសម្រួលចរាចរណ៍ចផ្លូវគោក ក្នុងខណ្ឌពោធិ៍សែនជ័យ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត ប្រមាណជាង១០លានរៀល។   លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ​នៅរសៀលថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ២០១៨នេះ ក្នុងពេលលោក​ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក​អនុសេនីយ៍ទោ នៅ បូរិន អាយុ៥០ឆ្នាំ មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ នៅផ្ទះស្ថិតក្នុង​ភូមិចំការឪឡឹក សង្កាត់កាកាប១ ។   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​ចូល​​ថវិកា​ចំនួន​១០​លានរៀល,…

  • ផ្ទុះអាវុធ៣គ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ អ្នកបាញ់ជាមន្ដ្រីយោធាពាក់ផ្កាយពីរ

    ផ្ទុះអាវុធ៣គ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ អ្នកបាញ់ជាមន្ដ្រីយោធាពាក់ផ្កាយពីរ

    ភ្នំពេញ៖ ផ្ទុះអាវុធចំនួន៣គ្រាប់ នៅវេលាម៉ោង០៧៖២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា ហើយពលរដ្ឋចូលទៅឃាត់តែក្មេងទំនើងមិនស្ដាប់ ក៏សម្រេចចិត្តផ្ទុះអាវុធតែម្ដង។ សមត្ថកិច្ចមូលដ្ឋាន អះអាងថា អ្នកបាញ់កាំភ្លើងមួយចំនួន៣គ្រាប់ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នានេះ មានឈ្មោះ អ៊ឹម សុថា ជាមន្ដ្រីយោធា ឋានន្ដរស័ក្ដិថ្នាក់ឧត្ត​មសេនីយ៍ទោ (ផ្កាយ២) អាយុ​៤៨ឆ្នាំ។ សមត្ថកិច្ចឲ្យដឹងថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុម​បានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាខាងលើ បានចូលទៅ​ឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា ​​បានបង្ខំចិត្តដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។  ​ក្រោយកើតហេតុទាំងកម្លាំងនគរបាល និង កម្លាំងអាវុធហត្ថ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដ ៕​

  • សិស្សរាប់ពាន់នាក់ បិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សាលាប៊ែលធីអន្តរជាតិ២០១៨

    សិស្សរាប់ពាន់នាក់ បិទការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សាលាប៊ែលធីអន្តរជាតិ២០១៨

    ភ្នំពេញ៖ សាលាប៊ែលធីអន្តរជាតិ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ បានប្រារព្ធពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ឆ្នាំ២០១៨ (BELTEI CHAMPIONS TROPHY 2018) ដែលមានក្រុមប្រកួត U-13 ចំនួន១៨ក្រុម និងក្រុម U-16 ចំនួន១៦ក្រុម មកពីសាលាប៊ែលធីទាំង១៨សាខា និងមានសិស្សានុសិស្សចូលរួមគាំទ្រជាង៥ពាន់នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកស្រី។ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា លោក លី ប៊ុនឆៃ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សាលាប៊ែលធីអន្តរជាតិ ឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ ក្នុងការពង្រឹងវិស័យកីឡាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់បញ្ចូលកម្មវិធីកីឡានេះទៅក្នុងកម្មវិធីសិក្សានៅទូទាំងប្រទេស។ លោក លី ប៊ុនឆៃ បានបន្តថា សាលាប៊ែលធីអន្តរជាតិបានបញ្ចូលកម្មវិធីកីឡា ៤ប្រភេទ រួមមាន៖១៖ អប់រំកាយសម្រាប់សិស្សថ្នាក់ទី១-៦។ ២៖…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុក ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោ ស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និង ការបង្ហាញម៉ូតសម្លៀក បំពាក់ ប្រពៃណី លើកទី១៨ ថា ជាការបំផុសចលនាមហាជន ជាពិសេស យុវជនឱ្យចូលរួមថែរក្សា ការពារ និង លើកស្ទួយសិល្បៈវប្បធម៌ជាតិ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុក ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោ ស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និង ការបង្ហាញម៉ូតសម្លៀក បំពាក់ ប្រពៃណី លើកទី១៨ ថា ជាការបំផុសចលនាមហាជន ជាពិសេស យុវជនឱ្យចូលរួមថែរក្សា ការពារ និង លើកស្ទួយសិល្បៈវប្បធម៌ជាតិ

      នៅមជ្ឈមណ្ឌលពិពណ័កោះពេជ្រ នាថ្ងៃទី២២ខែកញ្ញានេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធី សម្ពោធបើកពិពរណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូប អាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី១៨ នៅ មជ្ឈមណ្ឌលសន្និបាទ និងពិពរណ៍កោះពេជ្រ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៏លើកឡើងថា

  • លោក អិន សុភិន ប្រកាសយករឿង «ណូលីណូឡា» ប្រកួតប្រជែងក្នុងមហោស្រពភាពយន្តថ្នាក់ជាតិនាឆ្នាំ២០១៩

    លោក អិន សុភិន ប្រកាសយករឿង «ណូលីណូឡា» ប្រកួតប្រជែងក្នុងមហោស្រពភាពយន្តថ្នាក់ជាតិនាឆ្នាំ២០១៩

    លោក អិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស មានចំណងដៃថ្មីមួយទៀតហើយ សម្រាប់អ្នកទស្សនារបស់ខ្លួន ក្រោយពេលដែលផលិតកម្មមួយនេះតែងតែផលិតរឿងដែលលាយឡំស្ទើរតែគ្រប់រស់ជាតិនៃសាច់រឿង ជូនអ្នកទស្សនា ដើម្បីឲ្យមានគ្រប់បែបនៃជីវិត។ តែទោះជាយ៉ាងណា សាច់រឿងបែបកំប្លែង តែងតែឈានមុខគេ ជាពិសេសរឿង ថ្មីដែលទើបតែសម្ពោធកាលពីយប់ថ្ងៃអង្គារ៍ ទី១៨ កញ្ញា ២០១៨ នៅរោងភាពយន្ត លេជេន បឹងកក់។

  • សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនយុវជន២នាក់ និងដកហូតថ្នាំញៀនមួយកញ្ចប់

    សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនយុវជន២នាក់ និងដកហូតថ្នាំញៀនមួយកញ្ចប់

    ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនព្រមទាំងដកហូតបានថ្នាំញៀនចំនួនមួយកញ្ចប់តូច នៅអំឡុងពេលដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ជើងគោក កាលពីម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨២០១៨ នៅផ្លូវ២០១១ភូមិដំណាក់ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ ជនសង្ស័យទី១ឈ្មោះ ហ៊ឹម គក់ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រោយផ្សារសាមគ្គីក្នុងសង្កាត់ដេប៉ូ៣ខណ្ឌទួលគោក និងទី២ឈ្មោះ ភឹម ផាន់ អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថាមុនឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក នៅចំណុចខាងលើ ក៏បានឃើញយុវជនទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ ខ្មៅលាយស្ករភ្នំពេញ1BP-5670ឌុបគ្នាឆ្លងកាត់គោលដៅ ដោយម្នាក់អង្គុយខាងក្រោយមិនមានពាក់មួកសុវត្តិភាព សមត្ថកិច្ចបានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យ និងឆែកឆេរនៅជាប់ខ្លួនអ្នកអង្គុយក្រោយ ក៏ឃើញមានថ្នាំញៀចំនួនមួយកូនថង់តូច ទើបឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕ម.ន