Category: ព័ត៌មាន

  • អភិបាលខណ្ឌមានជ័យ ចែករង្វាន់ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ

    អភិបាលខណ្ឌមានជ័យ ចែករង្វាន់ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែករង្វាន់ដល់សិស្សសិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស យ៉ាងច្រើនកុះករ។

  • ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆក់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ

    ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងបទល្មើសឆក់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ

    ភ្នំពេញ ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្នងការរាជធានីភ្នំពេញបានបញ្ជាក់ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះថា ជនសង្ស័យ២នាក់ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន០៣ករណី។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤៥នាទី  នៅចំណុចផ្ទះសំណាក់ដាលី បន្ទប់លេខ៣ ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ប៊ុន សត្យា បានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១)ឈ្មោះ ស៊ុន ហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង២)ឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះវត្ថុតាងចាប់យកមាន ម៉ូតូម៉ាកហុងដាឌ្រីម១២៥ ពណ៌ក្រហម…

  • មហាអំណាចអាម៉េរិកទទួលស្គាល់រាជដ្ឋាភិបាលកម្ពុជា?

    មហាអំណាចអាម៉េរិកទទួលស្គាល់រាជដ្ឋាភិបាលកម្ពុជា?

    នៅពេលថ្មីៗកន្លងមកនេះ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានជួបទទួលសារតាំងពីឯឧឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។ ការយល់ព្រមទទួលសារតាំងពីឯឧឯកអគ្គរាជទូតកម្ពុជាដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក មានន័យថា សហរដ្ឋអាម៉េរិកទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នេះយ៉ាងពិតប្រាកដ។ បើសហរដ្ឋអាម៉េរិកទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នេះ ក៏មានន័យថា សហរដ្ឋអាម៉េរិកទទួលស្គាល់លទ្ធផលបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះដែរ។ បើទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏មានន័យថា សហរដ្ឋអាម៉េរិកក៏ទទួលស្គាល់ដំណើរការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា២០១៨នោះផងដែរ និងដោយស្វ័យប្រវត្តិ។ ដូច្នេះ មិនបាច់ឆ្ងល់ទេ សហរដ្ឋអាម៉េរិកទទួលស្គាល់ការបោះឆ្នោតហើយ។ហេតុនេះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គឺជាការបោះឆ្នោតពិតប្រាកដ មិនមែនក្លែងក្លាយដូចពួកអាប្រេះពោះឧទ្ទាមក្រៅច្បាប់និយាយនោះទេ។ ឥឡូវនៅក្លែងក្លាយស្អីទៀត បើចៅហ្វាយនាយទទួលស្គាល់ហើយនោះ? ដោយៈ សុខ ឥសាន

  • គ្រួសារទីទ័លក្រចំនួន៩៥គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

    គ្រួសារទីទ័លក្រចំនួន៩៥គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

    សៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម  ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តសៀមរាប រួមនឹងសហការី បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន៩៥គ្រួសារ នៅក្នុងស្រុកពួក ក្នុងនោះនៅឃុំសសរស្ដម្ភ ដែលមាន៥ភូមិ ស្មើនឹង១៦គ្រួសារ ឃុំមុខប៉ែនមាន៥ភូមិ ស្មើនឹង២៣គ្រួសារ ឃុំយាង មាន៥ភូមិ ស្មើនឹង២៥គ្រួសារ ឃុំក្ដីរុន មាន៦ភូមិ ស្មើនឹង១៦គ្រួសារ និងឃុំព្រៃជ្រូក មាន១ភូមិ ស្មើនឹង១៥គ្រួសារ។ គ្រួសារនីមួយៗទទួលបាន មានឃីត១កញ្ចប់ រួមមានមុង ភួយ សារុង ក្រមា ប្រេងឆា១ដប មី១កេស អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ១យួ និងថវិកាចំនួន២ម៉ឺនរៀល ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅវត្តសសរស្ដម្ភ ស្ថិតក្នុងឃុំសសរស្ដម្ភ ។

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមដាំកូនកោងកាង៥មុឺនដើម លើផ្ទៃដី១០ហិកតានៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង

    រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមដាំកូនកោងកាង៥មុឺនដើម លើផ្ទៃដី១០ហិកតានៅដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង

    កោះកុង៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមសាយ សំអាល់ បានអញ្ជើញចូលរួមដាំកូនឈើកោងកាងចំនួន ២៥០០ ដើមនៅក្នុងក្របខណ្ឌនៃគម្រោងដាំកូនកោងកាងចំនួន៥មុឺនដើមលើផ្ទៃដី១០ហិកតា នៅដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការដាំកូនដើមកោងកាងនេះក្នុងគោលបំណងដើម្បីជួយបង្កើនគម្របព្រៃកោងកាង ក៏ដូចជា ឆ្លើយតបទៅនឹងផែនការ យុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុ ការបង្កើនជីវៈចម្រុះឡើងវិញ និងចូលរួមលើកស្ទួយជីវភាពសហគមន៍។

  • ព្រឹទ្ធសភា ៖ សារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ត្រាន់ ដាយក្វាង

    ព្រឹទ្ធសភា ៖ សារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម ត្រាន់ ដាយក្វាង
  • សមត្ថកិច្ចបញ្ជូនអ្នកលេងល្បែងហ្គេមបាញ់ត្រីចំនួន២០នាក់ ទៅតុលាការ

    សមត្ថកិច្ចបញ្ជូនអ្នកលេងល្បែងហ្គេមបាញ់ត្រីចំនួន២០នាក់ ទៅតុលាការ

    ភ្នំពេញ ៖ ក្រោយពីឃាត់ខ្លួន និងសាកសួរជនសង្ស័យប្រុសស្រី២០នាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងវង់ល្បែងហ្គេមបាញ់ត្រីចប់សព្វគ្រប់ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកបានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងចំនួន៣ទីតាំង៖ ១ ៖ នៅចំណុចផ្ទះលេខ៨៧ ផ្លូវលេខ៩៣ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២ ៖ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣ ៖ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោកបន្តថាក្នុងប្រតិបត្តិការណ៍បង្ក្រាបខាងលើនោះត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនមនុស្ស ចំនួន ២០នាក់(ស្រី ០៣ នាក់ និងប្រុស១៧នាក់)វត្ថុតាងចាប់យកមាន៖ -ទូរហ្គេមបាញ់ត្រី ចំនួន ០៤ទូ-ទូរហ្គេមបៀរ ចំនួន ០៥…

  • នគរបាលខណ្ឌសែនសុខបានបញ្ជូនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន

    នគរបាលខណ្ឌសែនសុខបានបញ្ជូនសង្ស័យ៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ ជនសង្ស័យ៤នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនទៅតុលាការក្នុងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ការបញ្ជួនជនសង្ស័យទាំង៤នាក់ខាងលើកាលពីថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ សមត្ថកិច្ចបញ្ជាក់ថា ការបញ្ជួនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការនាព្រឹកនេះ គឺបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋាន និងបានបញ្ចប់នីតិវិធីសួរនាំរួចរាល់។ ដោយជនសង្ស័យទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ពិតមែន។

  • នៅពេលនេះពួកប្រឆាំងកាន់តែ​ភ្លឺភ្នែកហើយ​

    នៅពេលនេះពួកប្រឆាំងកាន់តែ​ភ្លឺភ្នែកហើយ​

    កាលពីថ្ងៃទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ​ ​ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប​ បានថ្លែងថា​សហគមន៍អឺរ៉ុបនៅតែបន្តធ្វើសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាសម្រាប់អាណត្តិថ្មី​នេះ។ លោកថ្លែងថា​ គ្មានភាពខុសគ្នាទេរវាងសហភាពអឺរ៉ុប និងសមាជិករបស់ខ្លួន​ ចំពោះជំហរគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា​និងការបោះឆ្នោតនាពេលកន្លងទៅ​។ រឿងទាំងអស់នោះមានថ្លែងនៅក្នុងការបន្តគាំទ្រក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា​។ នៅពេលថ្មីៗនេះ​ សហគមន៍អឺរ៉ុប និងសមាជិកសហគមន៍បានគាំទ្រកម្ពុជាយ៉ាងខ្លាំង​ និងបានផ្តល់ថវិកាប្រមាណ​ ៤១០​លានអឺរូ សម្រាប់រយ:ពេល​៧​ ឆ្នាំ​។ ថវិកានេះបានជួយដល់ជំនួយឥតសំណងផងដែរដែលអនុញ្ញាត្តឲ្យកម្ពុជានាំទំនិញចេញទៅកាន់តំបន់អឺរ៉ុបទាំងអស់​ លើកលែងតែអាវុធ​។  កម្ពុជាបានទទួលអត្ថប្រយោជន៍ទាំងអស់នេះ​ ដូចវិស័យផ្សេងៗដែលបានឃើញការនាំចេញវិស័យសម្លៀកបំពាក់ទទួលបានអត្ថប្រយោជន៍ពេញលេញ​។ អ្វីៗដែលបានជួយកម្ពុជា​គឺទាក់ទងនឹងការលើកកម្ពស់​ និងជំរុញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា​។ គោលបំណងនៃការបង្កើតឲ្យមានប្រតិភូសហភាពអឺរ៉ុប​ ដែលមានរូបលោកជាឯកអគ្គរដ្ឋទូតគឺបញ្ជាក់ថា​យើងមានសម្លេងតែមួយក្នុងបណ្តាប្រទេសរបស់សហភាពអឺរ៉ុប​។ សហភាពអឺរ៉ុបនឹងបន្តធ្វើការជាមូួយរាជរដ្ឋាភិបាលកម្ពុជាដដែល ដូចកន្លងមក​ ដើម្បីអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល​។ចំពោះខ្លឹមសារនៃជំហររបស់សហភាពអឺរ៉ុបខាងលើនេះ​ តើពួកឧទ្ទាមក្រៅច្បាប់ និងកាកសំណល់នៃអតីតបក្សប្រឆាំងមានអីត្រូវតវ៉ាទៀតទេ​?  តើបានភ្លឺភ្នែកហើយប្ញនៅ​ ? ដោយ៖ សុខ ឥសាន

  • មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូលដំបូងគេបង្អស់នៅកម្ពុជានឹងត្រូវបង្កើតឡើង ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែតុលា ឆ្នាំ ២០១៨ នេះ

    មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូលដំបូងគេបង្អស់នៅកម្ពុជានឹងត្រូវបង្កើតឡើង ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែតុលា ឆ្នាំ ២០១៨ នេះ

    មានទីតាំងស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្ថិតនៅជើងភ្នំគូលែន) មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើង ដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse  មានឈ្មោះថា «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន»។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ នេះដោយបញ្ជាក់ថាការដាក់ឈ្មោះ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឱ្យដឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាទីតាំង ប្រមូល ការពារ សង្គ្រោះនិងអភិរក្សប្រភេទកេសរកូលព្រៃដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។ លោកបានឱ្យដឹងថា…