Category: ព័ត៌មាន

  • ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

    ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

    សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាហើយ លើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ក្នុងគោលបំនងការពារការវាយលុកផ្នែកព័ត៌មានវិទ្យាពីបណ្ដាប្រទេសដទៃ ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានគួសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំមកនេះ ហើយថា យុទ្ធសាស្ត្រថ្មីនេះ នឹងក្លាយជាវិធានការដ៏រឹងមាំក្នុងការទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងប្រជាជាតិណាមួយ ដែលយកសហរដ្ឋអាមេរិកជាគោលដៅវាយប្រហារផ្នែកព័ត៌មានវិទ្យា ។បន្ថែមលើនេះ លោក ចន បូលតុន បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតលើប្រតិបត្តិការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ឬ Hack ដូចជារដ្ឋបាលសហរដ្ឋអាមេរិកមុនៗឡើយ ពោលគឺរាល់ទីភ្នាក់ងារសហព័ន្ធអាមេរិកទាំងអស់ នឹងត្រូវអនុវត្តន៍តាមអ្វីដែលមានចែងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាថ្មីនេះ ៕

  • សហរដ្ឋអាមេរិកគ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ក្រោយរុស្ស៊ីទើបលក់ សព្វាវុធអោយចិន

    សហរដ្ឋអាមេរិកគ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ក្រោយរុស្ស៊ីទើបលក់ សព្វាវុធអោយចិន

    សហរដ្ឋអាមេរិក៖ បន្ទាប់ពីទើបដាក់ទណ្ឌកម្មទៅលើប្រទេសចិន ពាក់ព័ន្ធនឹងការ ទិញសព្វាវុធពីប្រទេសរុស្ស៊ីនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យបន្តអនុវត្តន៍ការដាក់ទណ្ឌកម្មថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ ។ បទបញ្ជាដាក់ទណ្ឌកម្មថ្មីនេះ មានឈ្មោះថា ខាអេដសា អនុញ្ញាតឲ្យរដ្ឋមន្រ្តីហិរញ្ញវត្ថុ ក្រោមការពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីការបរទេស អាចប្រើប្រាស់រាល់សិទ្ធិអំណាចទាំងអស់ ដែលផ្តល់ឲ្យដោយប្រធានាធិបតីអាមេរិក ដើម្បីបន្តអនុវត្តន៍ទណ្ឌកម្មផ្សេងៗដែលទាក់ទិននឹងប្រទេសរុស្ស៊ី ។ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏បានចាត់បញ្ចូនអង្គភាព និងបុគ្គលចំនួន៣៣រូប និងអង្គភាពទៅក្នុងបញ្ជីខ្មៅរបស់ ខាអេដសា ផងដែរ ដោយសារមានជាប់ពាក់ព័ន្ធជាមួយស្ថាប័នការពារជាតិ ឬស្ថាប័នស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ៕

  • អប្សរាណេត ២០ – ០៩ – ២០១៨

    អប្សរាណេត ២០ – ០៩ – ២០១៨

    អប្សរាណេត ២០ – ០៩ – ២០១៨

  • ពិតជាអស្ចារ្យ ! បុរសម្នាក់ឈ្នះរង្វាន់ធំជាង១៦ម៉ឺនដុល្លារពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង

    ពិតជាអស្ចារ្យ ! បុរសម្នាក់ឈ្នះរង្វាន់ធំជាង១៦ម៉ឺនដុល្លារពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង

    ភ្នំពេញ ៖ ពិតជាគួរឲ្យរំភើបមែនទែន ដែលរង្វាន់ធំរបស់ក្រុមហ៊ុនឆ្នោតនាគនាំសំណាង បានប្រកាសក្នុងពិធីសន្និសីទកាសែតដោយបានរកឃើញអ្នកឈ្នះរង្វាន់ធំជាង១៦ម៉ឺនដុល្លារហើយ គឺលោក ស្រ៊ីម គឹមស្រាន។

  • ក្រុមកាំភ្លើងធំ Arsenalនិងតោខៀវ Chelsea ទទួលបានជ័យជំនះដូចគ្នានៅ ពាន Europa League

    ក្រុមកាំភ្លើងធំ Arsenalនិងតោខៀវ  Chelsea ទទួលបានជ័យជំនះដូចគ្នានៅ ពាន Europa League

    ក្រុមកាំភ្លើងធំ Arsenalនិងតោខៀវ Chelsea ទទួលបានជ័យជំនះដូចគ្នានៅ ពាន Europa League

  • គ្រូបង្គោលវិសាខាថានឹងប្រឹងឲ្យអស់ពីសមត្ថភាពជាមួយណាហ្គាវើល ដែលកំពុង ក្តោបក្តាប់លើកំពូលតារាងក្របខណ្ឌលីគកំពូលកម្ពុជា

    គ្រូបង្គោលវិសាខាថានឹងប្រឹងឲ្យអស់ពីសមត្ថភាពជាមួយណាហ្គាវើល ដែលកំពុង ក្តោបក្តាប់លើកំពូលតារាងក្របខណ្ឌលីគកំពូលកម្ពុជា

    គ្រូបង្គោលក្លឹបវិសាខា លោក ហុក សុជីវ័ន បានថ្លែងប្រាប់ រស្មីហង្សមាស HDTV ថា លោក ក៏ដូចជាសមាជិកក្រុមទាំងអស់បានបង្កើនការហ្វឹកហាត់ជាមួយនឹងការតាំងចិត្តធ្វើយ៉ាងណាខិតខំឲ្យអស់ពីលទ្ធភាពជាមួយនឹងក្រុមដែលកំពុងក្តោបក្តាប់លើកំពូលតារាង ណាហ្គវើល នាជំនួបសប្តាហ៍ទី២១ នាថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា នៅស្តាតចាស់ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ។

  • ប្រកាសបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា ឆ្នាំ២០១៨

    ប្រកាសបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា ឆ្នាំ២០១៨

    ប្រកាសបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា ឆ្នាំ២០១៨

  • សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសពីការប្រកួតពានរង្វាន់ សម្តេចក្ឡាហោម ស ខេង ឆ្នាំ២០១៨

    សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសពីការប្រកួតពានរង្វាន់ សម្តេចក្ឡាហោម ស ខេង ឆ្នាំ២០១៨

    សហព័ន្ធខ្មែរកីឡាហែលទឹកប្រកាសពីការប្រកួតពានរង្វាន់ សម្តេចក្ឡាហោម ស ខេង ឆ្នាំ២០១៨

  • អភិបាលខេត្តដំបង ផ្តល់នូវផែបណ្តែតទឹកមួយខ្នងដើម្បីធ្វើថ្នាក់រៀនបន្ថែមមួយថ្នាក់ទៀតដល់សាលាបឋមសិក្សាពាមផ្សោត

    អភិបាលខេត្តដំបង ផ្តល់នូវផែបណ្តែតទឹកមួយខ្នងដើម្បីធ្វើថ្នាក់រៀនបន្ថែមមួយថ្នាក់ទៀតដល់សាលាបឋមសិក្សាពាមផ្សោត

    កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងដំណើរចុះត្រួតពិនិត្យមើលពីស្ថានភាពទឹកជំនន់បឹងទន្លេសាបដែលបានគំរាមកំហែង និងបង្កឲ្យមានការជន់លិចនៅតាមបណ្តាឃុំ-ស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដែលជាប់ទៅនឹងភូមិសាស្ត្រនៃតំបន់ទន្លេសាប។ ជាពិសេស នៅក្នុងភូមិសាស្ត្រសហគមន៍នេសាទពាមផ្សោត នៅក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ  ខេត្តបាត់ដំបង។ ឯកឧត្តមងួន រតនៈ អភិបាលខេត្តដំបង សន្យាផ្តល់នូវផែបណ្តែតទឹកមួយខ្នង ទំហំ០៦ គុណ ០៨ម៉ែត្រ ដើម្បីជ្វើជាថ្នាក់រៀនបន្ថែមមួយថ្នាក់ទៀតជូនដល់សាលាបឋមសិក្សាពាមផ្សោតដែលស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង និងគ្រោងផ្តល់នូវធុងចម្រោះទឹកស្អាត ចែកជូនដល់បងប្អូនរស់នៅទីនោះផងដែរ។ ធុងចម្រោះទឹកស្អាតនេះ គឺលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ជាអ្នករ៉ាប់រងផ្តល់ជូននាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានសន្យារិះរកស្បៀងបន្ថែមដូចជាអង្ករជាដើម ដើម្បីជួយដល់បងប្អូនដែលកំពុងតែរស់នៅទីនេះ ដោយក្នុងមួយគ្រួសារៗយ៉ាងហោចណាស់ ក៏អាចទទួលបានអង្ករ៥០គ.ក្រ ផងដែរ។ ការថ្លែងបែបនេះ គឺក្នុងឱកាសឯកឧត្តមអភិបាលខេត្តដឹកនាំប្រតិភូខេត្តមួយក្រុម ចុះសាកសួរសុខទុក្ខ និងស្វែងយល់ ពីជីវភាពរស់នៅរបស់បងប្អូនប្រជានេសាទ ដែលកំពុងតែជម្លៀសមករស់នៅតំបន់សុវត្ថិភាពស្ថិតក្នុងភូមិសាស្ត្រខាងលើ ដែលនៅទីនោះមានប្រជាពលរដ្ឋរស់នៅប្រមាណ១០២គ្រួសារ និងកូនក្មេងកំពុងសិក្សាកម្រឹតថ្នាក់បឋម”ថ្នាក់ទី១ និងថ្នាក់ទី២” ចំនួនសិស្សជិត១០០នាក់ រៀនក្នុងសាលារៀនពាមផ្សោតនេះ ដែលស្ថិតលើផ្ទៃទឹកជំនន់ និងដើម្បីរិះរកពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការដោះស្រាយ និងឆ្លើយតបពីតម្រូវការជាក់ស្តែងចាំបាច់ជួយដល់ពួកគាត់។ អំណោយដែលយកទៅចែកដល់បងប្អូននៅពេលនេះ…

  • មូលនិធិព្រូដិនស៍ ចាប់ផ្តើមអនុវត្តកម្មវិធីវិធានការសុវត្ថិភាពសង្គ្រោះបឋមនៅកម្ពុជា

    មូលនិធិព្រូដិនស៍ ចាប់ផ្តើមអនុវត្តកម្មវិធីវិធានការសុវត្ថិភាពសង្គ្រោះបឋមនៅកម្ពុជា

    កំពង់ស្ពឺ ៖ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ប្រចាំតំបន់របស់សាជីវកម្មព្រូដិនសលអាស៊ី បានសហការជាមួយកាកបាទក្រហមកម្ពុជារៀបចំ “ទិវាពិភពលោកសង្គ្រោះបឋម” ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុប៣៥០នាក់។ មូលនិធិព្រូដិនស៍ បានសម្ពោធកម្មវិធីវិធានការសុវត្ថិភាពសង្គ្រោះបឋម នៅប្រទេសកម្ពុជា ដោយមានការគាំទ្រពីកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយសង្រ្គោះជីវិត និងកាត់បន្ថយហនិភ័យគ្រោះអាសន្នក្នុងសហគមន៍ ។