Category: ព័ត៌មាន

  • កម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីដឹកជញ្ជូនឈើខុសច្បាប់

    កម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីដឹកជញ្ជូនឈើខុសច្បាប់

    ព្រះវិហារ ៖ យោងតាមកំណត់ហេតុនៃបទល្មើសក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លេខ២២១/១៨ បញ្ជាក់ថា នៅវេលាម៉ោង១និង៤៦នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងបរិស្ថានចំនួន៤នាក់ ដឹកនាំដោយលោក វុន ធឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ នៅចំណុចភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអួន ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារតូច ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅភូមិតេជោស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ រឹបអូសគោយន្តកន្ត្រៃ ០១គ្រឿង ឈើប្រភេទធ្នង់ ចំនួន២៨ដុំ ស្មើនឹង០,៦ម៉ែត្រគីប។ នៅថ្ងៃដដែលនោះ នៅវេលាម៉ោងប្រមាណ៩និង២៩នាទីយប់ កម្លាំងបានចុះល្បាតបន្ត នៅភូមិគូលែនជើង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ បានប្រទះឃើញជនសង្ស័យម្នាក់ទៀត កំពុងបើកបរគោយន្តកន្ត្រៃ០១គ្រឿង ដឹកឈើប្រភេទធ្នង់មូលចំនួន៣កំណាត់ បម្រុងចូលផ្ទះយកទៅកែច្នៃ ជាគ្រឿងសង្ហារឹម ក៏ធ្វើការឃាត់ខ្លួន និងរឹបអូស…

  • សាលាមត្តេយ្យស្តង់ដារអន្តរជាតិ Princeton School នាំយកកម្មវិធីសិក្សាដ៏ល្បីរបស់សហរដ្ឋអាម៉រិកបញ្ចូលក្នុងកម្មវិធីសិក្សាសាលា ដើម្បីជំរុញលើកកម្ពស់ការអប់រំនៅកម្ពុជា

    សាលាមត្តេយ្យស្តង់ដារអន្តរជាតិ Princeton School នាំយកកម្មវិធីសិក្សាដ៏ល្បីរបស់សហរដ្ឋអាម៉រិកបញ្ចូលក្នុងកម្មវិធីសិក្សាសាលា ដើម្បីជំរុញលើកកម្ពស់ការអប់រំនៅកម្ពុជា

    ភ្នំពេញ៖ កម្មវិធីសិក្សារបស់កុមារតូចៗដែលមានឈ្មោះថា FasTracKids ដ៏ល្បីល្បាញរបស់ពិភពលោក ត្រូវបានសម្រេចដាក់បញ្ចូលនៅកម្ពុជា តាមរយៈលោកស្រី ផនសារីន មេធី វាឆារាណន នាយកប្រតិបត្តិ FasTracKids Thailand និងលោក លឹម ឡោកចនសុន នាយកប្រតិបត្តិ LVLs Media និងជាដៃគូសហការកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយនឹងសាលា Princeton ដែលតំណាងដោយលោកជំទាវ ឌិត នីតា  នាយិកាសាលា Princeton នៅកម្ពុជា។ ថ្លែងក្នុងសន្និសិទសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នាព្រឹកថ្ងៃ២១ ខែកញ្ញានេះ នៅភោជនីយដ្ឋាន ខេម៉ា ឡាប៉ុស្តិ៍ លោកជំទាវ ឌិត នីតា នាយិកាសាលា Princeton នៅកម្ពុជា មានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជួយពង្រឹងប្រព័ន្ធសិក្សាសម្រាប់កុមារតូចៗក្រោមអាយុ៥ឆ្នាំ ឱ្យមានចំណេះដឹងមូលដ្ឋានរឹងមាំ ក្រោមការបណ្ដុះបណ្ដាលរបស់សាលាអន្តរជាតិ Princeton ដែលមានស្ដង់ដារស្របតាមប្រព័ន្ធសិក្សារបស់ចក្រភពអង់គ្លេសរួចទៅហើយ។ លោកជំទាវបន្តថា ការដាក់បញ្ចូលកម្មវិធី FasTracKids ដែលជំនួយឲ្យកុមារៗកាន់តែមានចំណេះដឹងតាមរយៈការប៉ះស្ទាប និងមើលឃើញនេះ មិនមែនមានន័យថា សាលាលុបចោលទម្រង់បណ្ដុះបណ្ដាលរបស់ខ្លួនចោល…

  • មិត្តហ្វូនបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា «Munny Care Program» ដើម្បីជួយទ្រទ្រង់សិស្សពូកែនិងខ្សត់ខ្សោយជីវភាពទូទាំងប្រទេស

    មិត្តហ្វូនបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា  «Munny Care Program» ដើម្បីជួយទ្រទ្រង់សិស្សពូកែនិងខ្សត់ខ្សោយជីវភាពទូទាំងប្រទេស

    មិត្តហ្វូនបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា «Munny Care Program» ដើម្បីជួយទ្រទ្រង់សិស្សពូកែនិងខ្សត់ខ្សោយជីវភាពទូ ទាំងប្រទេស

  • អង្គការយូនីសេហ្វនឹងបន្តជួយដល់កម្ពុជាក្នុងការជំរុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា

    អង្គការយូនីសេហ្វនឹងបន្តជួយដល់កម្ពុជាក្នុងការជំរុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា

    ក្នុងជំនួបសម្តែងការគួសម  និងជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការយូនី សេហេ្វ ប្រចាំកម្ពុជា បានមានប្រសាសន៏ថា អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជា ក្នុងការជំរុញការកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជាដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។  លោកស្រី ដេបូរ៉ា កូមីនី មានប្រសាសន៏បន្តថា  លោកស្រីមានចិត្តសប្បាយរីករាយ និងសូមអរគុណចំពោះក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលកន្លងបានសហការយ៉ាងជិតស្និត និងទូលំទូលាយជាមួយអង្គការយូនីសេហ្វ ដែលធ្វើឲ្យបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជាទទួល បាន ជោគជ័យ លើការងារគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម ដែលបង្ហាញពីវឌ្ឍនភាព និងលទ្ឋ ផលគួរឲ្យកត់សម្គាល់នាពេលកន្លងមក។ លោកស្រីលើកឡើងថា ការងារគាំពារសង្គម ដែលអន្តរាគមន៍ផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបានជោគជ័យខ្លាំងណាស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម…

  • ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព

    ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព

    ហាណូយ៖ ប្រធានាធិបតីវៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួលមរណភាពហើយ នៅអាយុ៦១ឆ្នាំ។ យោងតាមការដកស្រង់ការផ្សាយពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួលមរណភាពបន្ទាប់ពីលោកបានរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់៕

  • កីឡាការិនីប្រណាំង Rally ដំបូងគេរបស់កម្ពុជា សេង សុជាតិតា បញ្ជាក់ថា មហិជ្ជតាចង់នាំកិត្តិយសជូនជាតិ បានជំរុញឲ្យនាងធ្វើការបង្ហាញផ្លូវដោយភាពជឿជាក់

    កីឡាការិនីប្រណាំង Rally  ដំបូងគេរបស់កម្ពុជា សេង សុជាតិតា បញ្ជាក់ថា មហិជ្ជតាចង់នាំកិត្តិយសជូនជាតិ បានជំរុញឲ្យនាងធ្វើការបង្ហាញផ្លូវដោយភាពជឿជាក់

    ជំនួយការអ្នកបើកបររថយន្តប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ កីឡាការិនីដំបូងគេនៅកម្ពុជា សេង សុជាតិតា បញ្ជាក់ថា មហិជ្ជតា ចង់នាំកិត្តិយសជូនជាតិ បានជម្រុញអោយនាងធ្វើការបង្ហាញផ្លូវដោយភាពជឿជាក់ រហូតទទួលបានចំណាត់ថ្នាក់លេខ១ក្នុង ព្រឹត្តិការណ៍ Asia Cross Country Rally 2018 លើប្រភេទរថយន្តប្រើសាំង ដែលធ្វើការប្រណាំង ពីទឹកដីប្រទេសថៃ មកបញ្ចប់នៅទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ ។

  • ក្រសួងទេសចរណ៍ប្រកាសបើកចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” លើកទី១ ឆ្នាំ២០១៨

    ក្រសួងទេសចរណ៍ប្រកាសបើកចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត” លើកទី១ ឆ្នាំ២០១៨

    កាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រសួងទេសចរណ៍ ប្រកាសបើកចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ”  លើកទី១ ឆ្នាំ២០១៨ សំដៅអភិវឌ្ឍន៍វិស័យ ទេសចរណ៍កម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ក្មួយៗ ប្រតិបត្តិករភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងវិស័យទេសចរណ៍ដែលបានផ្តល់នូវកិត្តិយសចូលរួមក្នុងពិធីប្រកាសចលនាប្រឡងប្រណាំង “ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ”ឆ្នាំ ២០១៨នាថ្ងៃនេះ និងដែលតែងតែចូលរួមសហការយ៉ាងសកម្មក្នុង សកម្មភាពផ្សេងៗរបស់ក្រសួងទេសចរណ៍សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្ឋាប់ធ្នាប់ពេញលេញ  និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍មានការីកចម្រើនគួរជាទីមោទនៈផងដែរ។ វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុក ជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ ការសម្រេចបាននូវគោលដៅអភិវឌ្ឍសហសវត្សរ៍ ក្រោយឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។ គួររំលឹកថា…

  • ស្ត្រីម្នាក់ចាញ់បោកក្រុមទម្លាក់យោងអស់ទ្រព្យសម្បត្តិមួយចំនួន

    ស្ត្រីម្នាក់ចាញ់បោកក្រុមទម្លាក់យោងអស់ទ្រព្យសម្បត្តិមួយចំនួន

    ភ្នំពេញ ៖ ស្រ្តីម្នាក់បានចាញ់បោកក្រុមទម្លាក់យោង ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ហើយនាំទៅដោះបូតយកគ្រឿងអល័ង្កាអស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែ ខាងជើងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

  • កម្លាំងចម្រុះរដ្ឋបាលជលផលខេត្តកណ្តាល បានបង្ក្រាប និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកចំនួន៤នៃខេត្តកណ្តាល

    កម្លាំងចម្រុះរដ្ឋបាលជលផលខេត្តកណ្តាល បានបង្ក្រាប និងដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅក្នុងស្រុកចំនួន៤នៃខេត្តកណ្តាល

    ខេត្តកណ្តាល ៖ លោក ប៉ុម សីហា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាលបានឱ្យដឹងថា បន្ទា ប់ពីទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត និងលោកនាយខណ្ឌជលផលខេត្តកណ្តាល កាលពីថ្ងៃទី២០ កញ្ញា ២០១៨កន្លងទៅនេះ លោកបានដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីរដ្ឋបាលជលផល នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមចំនួន៣៧នាក់ និងប្រើប្រាស់មធ្យោបាយកាណូត៨គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយថ្ងៃពេញ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ។

  • រយៈពេលមួយព្រឹក បទល្មើសកើតឡើង២លើកក្នុងភូមិសាស្រ្តសង្កាត់កាកាប១

    រយៈពេលមួយព្រឹក បទល្មើសកើតឡើង២លើកក្នុងភូមិសាស្រ្តសង្កាត់កាកាប១

    ភ្នំពេញ៖ ម៉ូតូសេ១២៥មួយគ្រឿង ត្រូវបានក្រុមចោរប្លន់ពីក្មេងស្រីម្នាក់ បានសម្រេចនៅក្បែរផ្លូវរថភ្លើង ភូមិចំការឪឡឹក២ សង្កាត់កាកសប១។ ករណីទី២ ជនជាតិចិនម្នាក់ ត្រូវបានក្រុមដៃស្អិត ឆក់បានសម្រេច នៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកសប១។ ករណីទាំង២ខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។