Category: ព័ត៌មាន

  • បុរសម្នាក់ជិះម៉ូតូទៅបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់

    បុរសម្នាក់ជិះម៉ូតូទៅបុកទ្រូងផ្លូវដួលបោកក្បាលស្លាប់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ជានាយទាហាន​ស័ក្តិ​២បានស្លាប់នៅកណ្ដាលផ្លូវ នៅវេលាម៉ោង០៩ និង១០យប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវទំនប់ចិត្តសិប (២៧៣) ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រោយពីជនរងគ្រោះជិះម៉ូតូ PCX ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ​ពេញទំហឹង។ ជនរងគ្រោះឈ្មោះ​ សុវណ្ណ​ ច័ន្ទតុលា មុខរបរ​ជានាយទាហាននៃ​កងយោធពលខេមរភូមិន្ទ​ ឋានន្តរសក្ដិ​អនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធមិនស្គាល់ឈ្មោះ​ និងកូនប្រុសម្នាក់​ អាយុប្រហែល៣ខួប។ តាមប្រភពព័ត៌មានពីអ៊ុប្រុសម្នាក់នៅទល់មុខកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យ ដឹងថា​ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៌ស​លាយទឹកក្រូច  ពាក់ស្លាកលេខភ្នំពេញ​ 1CJ-1780 តាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ព្រមទាំងមិនឃើញពាក់មួក​សុវត្ថិភាព​ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រូងផ្លូវពេញទំហឹង ភ្លាមៗនោះគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានបាត់បង់ជីវិតភ្លាមតាំងពីកើតហេតុម៉្លេះ ហើយរថយន្តសង្គ្រោះបន្ទាន់ដឹកត្រឡប់មកវិញ។ ក្រោយពេលកើតហេតុ សាច់ញាតិក្រុមគ្រួសាររួមទាំងប្រពន្ធកូនជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ និងយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

  • ស្ត្រីចំណាស់ម្នាក់គាំងបេះស្លាប់នៅក្នុងផ្ទះ

    ស្ត្រីចំណាស់ម្នាក់គាំងបេះស្លាប់នៅក្នុងផ្ទះ

    ភ្នំពេញ៖ អ្នកភូមិជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសម្នាក់យកទៅប៉ុស្ដិ៍ ដែលមានគេសង្ស័យថាបានសម្លាប់ម្ដាយបង្កើតរបស់ខ្លួន កាលពីវេលាម៉ោង១៨:៥០នាទីព្រលប់ ថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ម៉ៃ នួន ភេទស្រី អាយុ៦៣ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯបុរសម្នាក់ជាកូនត្រូវគេ សង្ស័យសម្លាប់ម្ដាយខ្លួន មានឈ្មោះ ពិន ខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបបនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ យោងតាមការឲ្យដឹងពីកូនស្រីរបស់ជនរងគ្រោះឈ្មោះ ឡុង សុខមាន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១៨:៣០នាទី ពេលនាងមកពីធ្វើការវិញពេលដល់ឃើញផ្ទះបិទភ្លើងងងឹតឈឹងចំណែកទ្វារ បើកចំហ ឃើញដូច្នោះនាងខ្ញុំក៏ដើរបើកភ្លើងនៅមុខផ្ទះ និងខាងក្នុងផ្ទះ រួចនាងខ្ញុំក៏ហៅម្តាយតែម្តាយមិនឆ្លើយតប រួចនាងក៏យកដៃទាញម្តាយស្រាប់តែឃើញម្តាយនាងខ្ញុំស្លាប់រឹងខ្លួនបាត់ទៅហើយដោយមានឈាមនៅតាមភ្នែក ត្រចៀក និង ក ដោយមានស្រមោច រោមត្រង់របួស…

  • នគរបាលប៉ុស្ដិ៍ចាក់អង្រែលើចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១១កញ្ចប់តូច

    នគរបាលប៉ុស្ដិ៍ចាក់អង្រែលើចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១១កញ្ចប់តូច

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើល្បាតពួនស្ទាក់ចាប់បានកាលម៉ោង៤ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចតំបន់សំណង់មិនរៀបរយជាប់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពីបទជួញ ដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងដកថ្នាំញៀនបានចំនួន១១កញ្ចប់តូច។ លោក អ៊ុ រតនា នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលើបានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរាប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងលើ លោកបានដឹកនាំកម្លាំងនករបាលដោយផ្ទាល់ និងឃាត់បានជនសង្ស័យ២នាក់ដែលជាអ្នកជួញដូរ និងប្រើប្រាស់ ទី១មានឈ្មោះ ទេស កុសល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបមិនពិតប្រាកដ និងទី២មានឈ្មោះ មឿន មិនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបបមិនពិតប្រាកដ អ្នកទាំងពីររស់នៅទីតាំងខាងលើ ។ ជាមួយគ្នានេះដែរ កម្លាំងរបស់លោកបានក៏បានដកហូត ថ្នាំញៀនដែលជាវត្ថុតាងចំនួន១១កញ្ចប់តូចផងដេរ។ លោកនាយប៉ុស្ដិ៍បានបន្តថា មុននឹងបង្ក្រាបបានជនសង្ស័យខាងលើ គឺលោកបានដាក់កម្លាំងប្រចាំការ ក៏ដូចជាល្បាតពូនស្ទាក់ក្នុងមូលដ្ឋាន ហើយក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើដែលកំពុងធ្វើសកម្មភាពជួញដូរជាក់ស្ដែង និងឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យខាងលើព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំបន្តចាត់ការតាមនីតិវិធី៕…

  • ប្រពន្ធលួចមានសាហាយទាំងមានកូនប្រុសស្រី២នាក់ ហើយត្រូវប្ដីតាមទាន់ចាប់មកឲ្យចៅសង្កាត់ពងទឹកដោះស្រាយ

    ប្រពន្ធលួចមានសាហាយទាំងមានកូនប្រុសស្រី២នាក់ ហើយត្រូវប្ដីតាមទាន់ចាប់មកឲ្យចៅសង្កាត់ពងទឹកដោះស្រាយ

       ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូរបានរៀបការត្រឹមត្រូវតាមប្រពៃណីរយៈពេលជាង១០ឆ្នាំមកហើយ និងថែទាំងមានកូនប្រុសស្រី២នាក់ជាចំណងដៃថែមទៀត ខណះពេលដែរថ្មីៗនេះស្រាប់តែប្រពន្ធចុះចោលប្ដី រត់ទៅតាមប្រុសថ្មីចោលប្ដីនិងកូនអស់រយះពេលជិត១០ថ្ងៃ ទើបប្ដីតាមដានរហូតឃើញកំពុងដឹកគ្នាជាមួយប្រុសថ្មីនៅតាមផ្លូវ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  កាលពីវេលាម៉ោង ៣ និង៣០ នាទីរសៀល  ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ហើយក៏ចាប់ប្រគល់ឲ្យថៅសង្កាត់ជួយដោះស្រាយ ។       បុរសជាប្ដីសុំមិនបញ្ចេញឈ្មោះ ដោយមានកូនស្រីម្នាក់អាយុ១០ឆ្នាំ និងកូនប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ  ។ ចំណែកប្រពន្ធឈ្មោះ នី ស៊ីណេត អាយុ៣១ ឆ្នាំមុខរបរ កម្មករកម្មការិនិរោងចក្រ  ស្នាក់នៅភូមិទួលស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ដោយឡែកប្រុសសាហាយឈ្មោះ យឹម ចាន់វណ្ណះ ភេទប្រុសអាយុ៣២ ឆ្នាំស្នាក់នៅបុរីសន្ដិភាព២ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ  ។       តាមសម្ដីបុរសជាប្ដីបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់បានរៀបការពេញច្បាប់ត្រឹមត្រូវរយៈពេលជាង១០ ឆ្នាំមកហើយ ដែលបន្សល់នូវកូនប្រុសស្រី២នាក់  តែកន្លងមកថ្មីនេះប្រពន្ធរបស់គាត់បានមានទំនាក់ទំនងជាមួយប្រុសថ្មី (សាហាយ) ឈានដល់ការចុះចេញពីផ្ទះអស់របស់ពេល១០ថ្ងៃទើបគាត់(ប្ដី) និងឪពុកក្មេកដើររករហូតឃើញផ្ទាល់និងភ្នែកកំពុងឌុបគ្នាតាមផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏បាននាំទាំងប្រុសថ្មី…

  • នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខជនសង្ស័យ២នាក់ដែលឆក់ទ្រព្យសម្បត្តិពលរដ្ឋចំនួន៧ករណីនាពេលកន្លងមក មុនបញ្ចូនទៅតុលារការ

    នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខជនសង្ស័យ២នាក់ដែលឆក់ទ្រព្យសម្បត្តិពលរដ្ឋចំនួន៧ករណីនាពេលកន្លងមក មុនបញ្ចូនទៅតុលារការ

       ភ្នំពេញ ៖ បានជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីក្នុងរាជធានី ហើយត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨  នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ។      លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនបាន ទី១-ឈ្មោះ សុខ សី ហៅ វណ្ណ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ-មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ឈឿន ក្រពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ…

  • ប្រធានាធិបតីចិន៖ ចិនប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងមហាមិត្តកម្ពុជា-ចិន

    ប្រធានាធិបតីចិន៖ ចិនប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងមហាមិត្តកម្ពុជា-ចិន

    ប៉េកាំង៖ ប្រធានាធិបតីចិន ប្តេចជ្ញាចិត្តនៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រខ្មែរថា នឹងពង្រឹងបន្ថែមនូវ ទំនាក់ទំនងមហាមិត្តរវាង ចិន និងកម្ពុជា។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ី ជិនពីង និងភរិយា ក្នុងឱកាសចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នៅទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN ។

  • រដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឲ្យកាន់តែប្រសើរឡើង សម្រាប់ កម្មករនយោជិតកម្ពុជា

    រដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឲ្យកាន់តែប្រសើរឡើង សម្រាប់ កម្មករនយោជិតកម្ពុជា

    ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវីបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ ម្ចាស់អាជីវកម្ម ដែលជាម្ចាស់ម៉ាក សម្លៀកបំពាក់ល្បីៗ លើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល នយោជក និង សហជីព ក៏ដូចជាភាគីពាក់ព័ន្ធកំពុងពិភាក្សាគ្នាលើគម្រោងបង្កើត អនុសញ្ញារួមមួយក្នុងគោលបំណង ធ្វើឲ្យកាន់តែប្រសើរឡើង នៃវិស័យកាត់ដេរ។ ក្នុងនោះ ការធានាបញ្ជាទិញផលិតផលកាត់ដេរកម្ពុជា ក៏ជាគោលបំណងសំខាន់មួយដែរ ។ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ ដូចនេះ ធ្វើឡើងក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជកម្ម ដែលជាម្ចាស់ម៉ាក សម្លៀកបំពាក់ល្បីៗលើពិភពលោក ដឹកនាំដោយលោក Fran HOLD Fer នាយកប្រតិបត្តិ គំនិតផ្តួចផ្តើម នៃគម្រោមសកម្មភាព ដើម្បីការប្រែប្រួល ផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ ACT ។         ឯកឧត្តម ឲ្យដឹងថា ការពិភាក្សាគ្នានៅពេលនេះ គឺផ្តោតទៅលើវឌ្ឍភាពរបស់គម្រោង ACT ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក ។ គោលដៅនៃគម្រោងនេះ គឺដើម្បីឲ្យមានកិច្ចព្រមព្រៀងរួមមួយ…

  • រយៈពេល៨ខែក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណូលជិត១៧០លានដុល្លារពីការនាំចេញជ័រកៅស៊ូ

    រយៈពេល៨ខែក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណូលជិត១៧០លានដុល្លារពីការនាំចេញជ័រកៅស៊ូ

    របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០០១៨នេះ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូចំនួន១២០,៣០៥តោន ទទួលចំណូលជិត១៧០លានដុល្លារអាម៉េរិក។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ដែលគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨ ការបញ្ចេញជ័រកៅស៊ូលក់មានចំនួន១២០,៣០៥តោន បានកើនឡើង២១,២៣៨តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ ចំពោះតម្លៃជាមធ្យមសម្រាប់រយៈពេល៨ខែនេះមានចំនួន ១,៣៨៣ដុល្លារក្នុង១តោន ដូច្នេះចំណូលដែលទទួលបានពីការនាំចេញជ័រកៅស៊ូមានចំនួន ១៦៦,៣៨១,៨១៥ដុល្លារអាម៉េរិក។ គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,២៩៩ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ហិកតា ស្មើនឹង៦១%។ សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួលចំណូលប្រមាណ៣០០លានដុល្លារអាម៉េរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕

  • ក្នុងឆ្នាំ២០១៨នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសពីការគ្រោងទុក

    ក្នុងឆ្នាំ២០១៨នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសពីការគ្រោងទុក

    ក្នុងឱកាសដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឱ្យក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដឹកនាំដោយ លោក Markus Rodlauer អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក APD និងលោក Jarkko Turunen ជាប្រធានបេសកកម្ម រួមជាមួយប្រតិភូចូលជួបសម្ដែងការគួរសម ក្នុងពេលចុះបំពេញបេសកកម្មនៅកម្ពុជា ពីថ្ងៃទី១៩ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ភាគីកម្ពុជា និងក្រុមបេសកកម្ម មានការយល់ឃើញដូចគ្នាចំពោះការវាយតម្លៃពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាថា ក្នុងឆ្នាំ២០១៨នេះ កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើសពីការគ្រោងទុក។

  • មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារសែនមនោរម្យ នាឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់

    មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារសែនមនោរម្យ នាឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់

    មណ្ឌលគិរី​​ ៖ នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅផ្សារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។ លោក ចាន់ វាសនា បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើទំនិញវេចខ្ចប់ស្រាប់    ភេសជ្ជៈ និងចំនីអាហារ ដែលអាជីវករដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ចាបហ៊ួយនានា ដើម្បីពិនិត្យគុណភាពសុវត្ថិភាពចំនីអាហារ គោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់។ លោកបន្ថែមថា ការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេសលើម្ហូបអាហារជាច្រើនមុខ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ។ បន្ទាប់មកមន្រ្តីជំនាញ បានត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់នៅតាមផ្ទះលក់ទំនិញបោះដុំនានា ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចៀសវាងអាជីវករមួយចំនួនតូច យកទៅចែកចាយបន្តនៅតាមបណ្តាស្រុក ជាលទ្ធផលពុំមានទំនិញខូចគុណភាពទាំងនោះឡើយ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានធ្វើការណែនាំដល់អាជីវករទាំងអស់ មុននឹងយកទំនិញមកលក់ ត្រូវពិនិត្យមើលពីគុណភាព កាលបរិច្ឆេទឱ្យបានច្បាស់លាស់ ជាពិសេស សូមឱ្យអាជីវករ កុំបន្ថែមសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ …