Category: ព័ត៌មាន

  • រដ្ឋមន្ត្រីក្រសួងកសិកម្មសាទរចំពោះថ្នាក់ដឹកនាំក្រសួងពីររូបដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យក្រសួងក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាល

    រដ្ឋមន្ត្រីក្រសួងកសិកម្មសាទរចំពោះថ្នាក់ដឹកនាំក្រសួងពីររូបដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យក្រសួងក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាល

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្រ្តីរាជការក្នុងណាត្តិទី៦ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន សូមចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំពីររូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ទី១)ឯកឧត្តម កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងទី២)ឯកឧត្តម ងិន ឆាយ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ឯកឧត្តមទាំងពីររូប គឺជាសមាសភាពថ្នាក់ដឹកនាំថ្មី ដែលជាកម្លាំងថ្មី មានទាំងចំណេះដឹង និងបទពិសោធន៍ក្នុងការដឹកនាំការងារជូនក្រសួង និងមូលដ្ឋានកន្លងបានល្អប្រសើរ។ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងដែលធ្វើឲ្សសម្រេចបាននូវនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល និងទទួលបានជោគជ័យតាមផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩- ២០២៣ របស់ក្រសួង ប្រតិភូត្រូវចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ទី១-អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ឲ្យបានពេញលេញ ដោយត្រូវធ្វើសកម្មឲ្យបានកាន់តែប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីឲ្យប្រជាជនគ្រប់រូបបានទទួលផលប្រយោជន៍ពីរាជរដ្ឋាភិបាលបានច្រើនជាងមុន។ ទី២-អនុវត្តផែនការជាយុទ្ធសាស្រ្ត…

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកចុះត្រួតពិនិត្យតំបន់ទទួលរងការវាយប្រហារ ដោយព្យុះហឺរីខិន Florence

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកចុះត្រួតពិនិត្យតំបន់ទទួលរងការវាយប្រហារ ដោយព្យុះហឺរីខិន Florence

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញទៅកាន់តំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យការខូចខាត និងសួរសុខទុក្ខដល់ពលរដ្ឋដែលរងគ្រោះដោយព្យុះហឺរីខិន ផ្លូរ៉េន បង្កឡើង។ នៅតំបន់ ញ៊ូ បឺន ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា លោក ត្រាំ បានចែកចាយស្បៀងអាហារដល់ពលរដ្ឋដោយផ្ទាល់ដៃ ហើយនិយាយថា យើងនឹងមិនភ្លេចនូវការបាត់បង់របស់អស់ លោកអ្នកនោះឡើយ យើងនឹងមិនបោះបង់លោកអ្នកឡើយ។

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកថវិកា និងគ្រឿងបរិភោគជាច្រើនមុខ ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកថវិកា និងគ្រឿងបរិភោគជាច្រើនមុខ ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ

    ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ចាន់ សុភ័ក្ត្រា បានធ្វើដំណើរទៅកាន់មូលដ្ឋាន ដើម្បីជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅផ្តល់ជូនដល់អតីតយុទ្ធជនពិការ ចំនួនពីរគ្រួសារមាន ១)ឈ្មោះ កឹង កន ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនពិការ រស់នៅភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលេន និង២)ឈ្មោះ រឹម ឃាន ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនពិការ រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលេន ខេត្តព្រះវិហារ។ គ្រួសារអតីតយុទ្ធជនទាំងពីរនេះ ក្នុង១គ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល មី១កេស អង្ករ១បេ និងទឹកបរិសុទ្ធ១កេស ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។

  • រាជរដ្ឋាភិបាលបានបង្កើតសមាគមមនុស្សចាស់សម្រាប់ជួយទ្រទ្រង់ដល់សុខមាលភាពមនុស្សចាស់

    រាជរដ្ឋាភិបាលបានបង្កើតសមាគមមនុស្សចាស់សម្រាប់ជួយទ្រទ្រង់ដល់សុខមាលភាពមនុស្សចាស់

    ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ បានប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិលើកទី១៦ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ទិវាមនុស្សចាស់កម្ពុជា ទិវាមនុស្សចាស់ជាតិ និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមនមនុស្សចាស់បង្កើនសាមគ្គី ដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ» ដែលមានការអញ្ជើញជាអធិបតីភាព ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សវណ្ណ អភិបាលរងខេត្ត ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត យ៉ាងច្រើនកុះករ។

  • អតីតយុទ្ធជនពិការនៅស្រុកសន្ទុក បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជន

    អតីតយុទ្ធជនពិការនៅស្រុកសន្ទុក បានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជន

    ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  និងសហការី អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណម្ចាស់ឆ្នោតដែលជាអតីតយុទ្ធជនពិការចំនួន៣០នាក់ ដែលបានទៅបំពេញកាតព្វកិច្ចបោះឆ្នោតអណត្តិទី៦ និងបាននាំអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសរុប មាននូវអង្ករចំនួន៧៥០គីឡូក្រាម មីយើងចំនួន៣០កេស មុងជ្រលក់ថ្នាំចំនួន៣០ និងថវិកាចំនួន៩០០,០០០រៀល និងបានជួយដោះស្រាយមធ្យោបាយធ្វើដំណើរជូនបងប្អូនផងដែរ។ អតីតយុទ្ធជនពិការចំនួន៣០នាក់ តំណាងឲ្យអតីតយុទ្ធជនពិការមកពីឃុំចំនួន០៧ (ឃុំកកោះ ឃុំជ្រាប់ ឃុំតាំងក្រសាំង ឃុំប្រាសាទ ឃុំព្នៅ ឃុំកំពង់ថ្ម និងឃុំត្បូងក្រពើ) នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ពិធីនេះ ប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការផ្នែកសឹករងសន្ទុកនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អតីតយុទ្ធជនពិការ ឬអតីតយុទ្ធជន គឺជា បុគ្គលមានគុណបំណាច់លើប្រទេសជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ នាំយកមកនូវសុខសន្តិភាពជូនប្រជាជនខ្មែរ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន…

  • នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលខណ្ឌចំការមនស្រាវជ្រាវតាមចាប់ជនសង្ស័យបាន២នាក់ ក្រោយពីឆក់កាបូបជនជាតិចិននៅសង្កាត់ទន្លេបាសាក់

    នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលខណ្ឌចំការមនស្រាវជ្រាវតាមចាប់ជនសង្ស័យបាន២នាក់ ក្រោយពីឆក់កាបូបជនជាតិចិននៅសង្កាត់ទន្លេបាសាក់

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា កម្លាំងរបស់លោកបានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន បានបង្ក្រាបជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិចិន នៅផ្លូវលេខ២៩៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកបានឲ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបខាងលើនេះបានធ្វើនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ លោកបានបញ្ជាក់ថា ហេតុការណ៍ប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យបានកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ឈ្មោះ វេង ម៉េងលាង មុខរបរជាងទង និងម្នាក់ទៀតឈ្មោះ គន្ធា ម៉េងលី ហៅសាល ជាសិស្ស ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប៊ិក បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះជាជនជាតិចិន ឈ្មោះ Xu Dong Hui ពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅពេលរូបគេឃើញជនជាតិចិន២នាក់ ដើរនៅតាមផ្លូវដោយមានយួរកាបូប ឃើញដូច្នេះពួកខ្លួនបានជិះម៉ូតូទៅអែប ហើយធ្វើសកម្មភាពឆក់ ពីជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនទៅវត្តទួលទំពូង ដើម្បីពិនិត្យមើលសម្ភារដែលឆក់បាន។ ក្នុងកាបូបដែលខ្លួនឆក់បានមានប្រាក់ចំនួន៧,២០០ដុល្លារ…

  • នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជនសង្ស័យ២នាក់ ដែលឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៧ករណី មុនបញ្ជូនទៅតុលារការ

    នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជនសង្ស័យ២នាក់ ដែលឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន៧ករណី មុនបញ្ជូនទៅតុលារការ

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីក្នុងរាជធានី ហើយត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨  នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលកម្លាំងជំនាញឃាត់ខ្លួនបាន ទី១-ឈ្មោះ សុខ សី ហៅ វណ្ណ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឈឿន ក្រពុំ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែកភស្តុតាងចាប់យកបានរួមមាន ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង១៥សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះ។ លោក ប៊ុត សត្យា…

  • ឯកអគ្គរដ្ឋទូតបារាំង សម្តែងការអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦

    ឯកអគ្គរដ្ឋទូតបារាំង សម្តែងការអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦

      ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦នេះ ។ លិខិតជូនពររបស់ លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ មានសេចក្តីសោមនស្សរីករាយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ»។

  • មន្ត្រីកាំកុងត្រូល៖ ដេប៉ូលក់ប្រេងសាំងចំនួន៤ទីតាំងនៅខណ្ឌដង្កោ លក់មិនគ្រប់បរិមាណ និងបន្លំគុណភាព

    មន្ត្រីកាំកុងត្រូល៖ ដេប៉ូលក់ប្រេងសាំងចំនួន៤ទីតាំងនៅខណ្ឌដង្កោ លក់មិនគ្រប់បរិមាណ និងបន្លំគុណភាព

    ភ្នំពេញ ៖ នៅថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ គុណភាព និងតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូមួយចំនួន ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។

  • ផ្ទះមនុស្សធម៌២ខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកសូទ្រនិគម

    ផ្ទះមនុស្សធម៌២ខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកសូទ្រនិគម

    ផ្ទះមនុស្សធម៌២ខ្នង មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនចិន ឈ្មោះ LEE KIN LING បានផ្តល់តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៨  បានធ្វើប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ គ្មានទីពឹង២គ្រួសារ នៅភូមិ ប្រិយ៍ ឃុំពពេល និងភូមិ អង្គុញ ឃុំសំរោង ស្រុក សូទ្រនិគម ខេត្តសៀមរាប។