Category: ព័ត៌មាន

  • នាយករដ្ឋមន្រ្តីចិនអះអាងថា ខ្លួនមិនប្រើរូបិយប័ណ្ណជាអាវុធនៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ

    នាយករដ្ឋមន្រ្តីចិនអះអាងថា ខ្លួនមិនប្រើរូបិយប័ណ្ណជាអាវុធនៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ

    ចិន៖ សង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកកាន់តែតានតឹងខ្លាំងហើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា ខ្លួននឹងមិនប្រើរូបិយប័ណ្ណជាអាវុធក្នុងសង្រ្គាមមួយនេះនោះឡើយ។ នាយករដ្ឋមន្រ្តីចិនលោក លី កឺឈៀង បាននិយាយប្រាប់ក្រុមប្រតិបត្តិសកល និងក្រុមអ្នកសម្រេចគម្រោងការនយោបាយថា ប្រទេសចិននឹងមិនបញ្ចុះតម្លៃប្រាក់យ័ន ដើម្បីពង្រឹងដល់ពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកនោះទេ។ នាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសលោកនឹងមិនដើរចុះតាមផ្លូវជំរុញការនាំចេញ តាមរយៈការបញ្ចុះតម្លៃរូបិយប័ណ្ណជាដាច់ខាត។ សេចក្តីអធិប្បាយរបស់លោក លី កឺឈៀង នាយករដ្ឋមន្រ្តីចិន បានកើតមានឡើង ក្រោយពេលសហរដ្ឋអាម៉េរិក និងចិនប្រកាសថា ពួកគេនឹងប្រកាសសងសឹកដំឡើងតម្លៃពន្ធនៅជុំធំបំផុតរបស់ពួកគេ ទៅលើការនាំចេញដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ៕

  • រដ្ឋសភាបន្តសម័យប្រជុំរៀបចំសមាសភាពគណៈកម្មការជំនាញនានា ក្រោយសមាជិកមួយចំនួនលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាល

    រដ្ឋសភាបន្តសម័យប្រជុំរៀបចំសមាសភាពគណៈកម្មការជំនាញនានា ក្រោយសមាជិកមួយចំនួនលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាល

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភាបានបន្តសម័យប្រជុំលើកទី១ នីតិកាលទី០៦ ដើម្បីរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា បន្ទាប់ពីមានសមាជិកមួយចំនួន បានលាលែងទៅកាន់តំណែងនៅក្នុងជួររាជរដ្ឋាភិបាលនាពេលកន្លងទៅ។ កិច្ចប្រជុំនៅព្រឹកនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ការរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភានេះ ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋសភាប្រកាសសុពលភាពតំណាងរាស្រ្តថ្មីចំនួន៣៨រូប ដែលឡើងមកជំនួសតំណាងរាស្រ្តដែលបានទៅកាន់តំណែងក្នុងជួររដ្ឋាភិបាល។ របៀបវារៈប្រជុំរួមមាន៖-អនុម័ត្តការជ្រើសតាំងបំពេញបន្ថែមសមាសភាពក្នុងគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភានីតិកាលទី៦។-បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦។ សូមជម្រាបថា សមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា គឺមានសមាជិកចំនួនពី៧ទៅ៨រូប និងការជ្រើសរើសលេខាធិការប្រចាំគណៈកម្មការទំនាញទាំង១០នៃរដ្ឋសភា ដើម្បីជួយការងារប្រធាន ឬអនុប្រធានគណៈកម្មការនីមួយៗ៕

  • បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ២ភូមិ ក្នុងសង្កាត់អូអំបិល ក្រុងសិរីសោភ័ណ

    បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ២ភូមិ ក្នុងសង្កាត់អូអំបិល ក្រុងសិរីសោភ័ណ

    បន្ទាយមានជ័យ៖ ភូមិ២គឺ ភូមិសែសិន និងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋហើយនៅព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៨នៅ ក្នុងសាលាមធ្យមសិក្សាសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

  • ព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងបរិស្ថានសហការជាមួយកម្លាំងមណ្ឌល៤ ស្ទាក់ចាប់រទេះក្របីដឹកឈើ១១គ្រឿង

    ព្រះរាជអាជ្ញាបញ្ជាឲ្យកម្លាំងបរិស្ថានសហការជាមួយកម្លាំងមណ្ឌល៤ ស្ទាក់ចាប់រទេះក្របីដឹកឈើ១១គ្រឿង

    កំពង់ធំ ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាផ្ទាល់ដល់កម្លាំងបរិស្ថាន ឲ្យសហការការជាមួយកម្លាំងមណ្ឌល៤  ចុះស្ទាក់ចាប់រទេះក្របីចំនួន១១គ្រឿង ដែលកំពុងតែធ្វើសកម្មភាពលួចដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីព្រៃអង់តែន ដែលជាព្រៃអភិរក្យនៅវេលាម៉ោង ៩.៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ សកម្មភាពដឹកឈើហ៊ុប ត្រូវបានក្រុមប្រព្រឹត្តបទល្មើស កំពុងតែចម្លងស្ថិតនៅចំនុចអូតាព្រំលើ ភូមិត្រពាំងឬស្សី ស្រុកស្ទុក ខេត្តកំពង់ធំ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញា បញ្ជាឲ្យកម្លាំងសហការឃាត់រទេះទាំងនោះ តែក្រុមជនប្រព្រឹត្តបទល្មើសបែរជានាំគ្នាកាត់ផ្តាច់ខ្សែរឹតឈើទម្លាក់ចោល ហើយបើករទេះរត់ តែក៏ត្រូវបានកម្លាំងដេញតាម លុះទៅដល់ទីតាំង ក៏ប្រទះឃើញតែរទេះចំនួន១០គ្រឿង ចំណែកមនុស្សត្រូវបានរត់គេចខ្លួនចូលព្រៃបាត់អស់។ លទ្ធផលដែលបង្រ្កាបបាន ក្នុងកិច្ចសហប្រតិបត្តិការនេះ សមត្ថកិច្ចទាំង២ប្រភេទ បានរឹបអូសយកបានរទេះចំនួន១០គ្រឿង ឈើហ៊ុបចំនួន៨ម៉ែត្រ ២០ហ៊ុប និងឈើហ៊ុបចំនួន៤ម៉ែត្រចំនួន១០កំណាត់ ត្រូវបានកម្លាំង បរិស្ថាននាំយកមកទុកនៅស្នាក់ការបរិស្ថាន ដើម្បីរក្សាទុក តាមការណែនាំរបស់ លោក តុប កក្ដដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។ លោកអ៊ិត សុធា ព្រះរាជអាជ្ញា…

  • អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនគ្រូបង្រៀនហាត់ប្រាណម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាគំរាមសម្លាប់ បង្ខាំងទុក និងអំពើទារុណកម្ម

    អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនគ្រូបង្រៀនហាត់ប្រាណម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាគំរាមសម្លាប់ បង្ខាំងទុក និងអំពើទារុណកម្ម

    ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនគ្រូបង្រៀនហាត់ប្រាណម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប។ ជនសង្ស័យឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ៣៩ឆ្នាំ។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថា ជននេះមានមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណនៅក្នុងក្លឹបស៊ុបភឺហ្វីត បានប្រព្រឹត្តអំពើបង្ខាំងទុកនារីម្នាក់ ដោយប្រើអំពើហិង្សា និងធ្វើទារុណកម្មផ្លូវភេទ លើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្សឆ្នាំទី២ ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ និងគំរាមបង្ហោះវីដេអូរួមភេទជាមួយគ្នាទៀតផង។ 

  • គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាបចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកជីក្រែង

    គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាបចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកជីក្រែង

    ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ  និងមានការអញ្ជើញចូលរួមពីនាយកទីចាត់ការអន្តរវិស័យ មន្ត្រីលេខាធិការដ្ឋាន  គណៈកម្មាគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធប្រចាំស្រុកជីក្រែង បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងការរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១៨៥គ្រួសារ ដើម្បីឲ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព។ ក្នុងដំណើរបំពេញបេសកកម្ម ចុះពិនិត្យស្ថានភាពទឹកជំនន់នេះ លោក ង៉ាន់ ភិរុណ  ក៏បានជួប សំណេះសំណាលជាមួយបងប្អូនគ្រួសាររងគ្រោះ ព្រមទាំងបានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ដែលបានមកបោះតាំងលំនៅស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើការថែទាំសុខភាព ដោយបរិភោគទឹកស្អាត សំខាន់ត្រូវមានការប្រុងប្រយ័ត្ន និងបង្ការឲ្យបានខ្ពស់ចំពោះសត្វអសិរពឹស ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗកុំឲ្យចុះលេងទឹក ខ្លាចមានកើតនូវប្រការអាក្រក់ណាមួយចំពោះ ក្រុមគ្រួសាររបស់បងប្អូន នៅពេលមានទឹកជំនន់នេះ។  លោកអភិបាលរងខេត្ត ក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់អាជ្ញាធរស្រុក មេឃុំ មេភូមិ សំខាន់កងកម្លាំងសមត្ថកិច្ចទាំងបី ត្រូវធ្វើការតាមដាននូវរាល់សភាពការណ៍នៃទឹកជំនន់ ព្រមទាំងយកចិត្តទុកដាក់អំពីសុខភាពរបស់បងប្អូន គឺត្រូវមានក្រុមគ្រូពេទ្យចុះមកត្រួតពិនិត្យឲ្យបានជាប្រចាំ ដើមី្បងាយស្រួលនៅពេលបងប្អូនមានបញ្ហាសុខភាព នឹងនាំគាត់ទៅកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ទៀតផង។ ម៉្យាងទៀតក្រុមគ្រូពេទ្យ ត្រូវធ្វើការចែកចាយថ្នាំសម្លាប់មេរោគក្នុងទឹក នៅពេលដែលប្រជាជនរងគ្រោះទឹកជំនន់…

  • អភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារទឹកស្អាត និងសម្ភារអនាម័យជូនប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ

    អភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារទឹកស្អាត និងសម្ភារអនាម័យជូនប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ

    នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារទឹកស្អាត និងសម្ភារអនាម័យជូនប្រជាពលរដ្ឋក្នុងភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាស៍ពាក់ព័ន្ធនឹងអាកាសធាតុនៅប្រទេសផ្សេងៗ ដែលមានភ្លៀងធ្លាក់ច្រើន ខ្យល់ព្យុះធ្វើឲ្យយើងរងសម្ពាធអំពីគេ ដោយមានភ្លៀងធ្លាក់ច្រើន ខ្យល់ព្យុះ ជាដើមហេតុដែលនាំមកនូវគ្រោះមហន្តរាយផ្សេងៗ និងខូតខាត ផ្លូវជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកត្តាសុខភាពដូច្នេះត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ។ ថ្ងៃនេះក្នុងនាមអភិបាលខេត្ត បាននាំមកនៅសម្ភារទឹកស្អាត និងសម្ភារអនាម័យ គ្រឿងអនាម័យមួយចំនួន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៥៦១គ្រួរសា ដែលមកអំពីភូមិចំនួន៦ ក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតដែលរងគ្រ្គោះដោយទឹកជំនន់។ ឯកឧត្តមបានជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ យកសម្ភារទាំងអស់នោះ ទៅចែកជូនដល់ប្រជាពលរដ្ឋទាំងអស់ជាបន្ទន់ ចំណែកសម្ភារដែលបានយកមកចែកជូនថ្ងៃនេះគឺជូនបងប្អូនរងគ្រោះចំនួន៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ធុងប៉ារ៉ាមិ ចំនួនមួយ និងធុងយួរដៃមួយ។ ចំណែក២២៤គ្រួសារទៀត ក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន : ប៊ីដុង20L ចំនួនមួយ និងធុងផត់ចំនួនមួយ ហើយ២២៦គ្រួសារទៀតទទួលបាន ក្នុងមួយគ្រួសារ ធុងយួរ20Lចំនួនមួយ និងធុងផត់ចំនួនមួយ និង៨០គ្រួសារទៀត ទទួលបានក្នុងមួយគ្រួសារ ធុងយួរដៃចំនួន៣ និងធុងយួរមួយ។…

  • រថយន្ដហុីយ៉ាន់ដាយបើកគៀរថយន្តកាមរីបាឡែនបណ្ដាលឲ្យរងការខូចខាត រួចសង៨០$បញ្ចប់រឿង

    រថយន្ដហុីយ៉ាន់ដាយបើកគៀរថយន្តកាមរីបាឡែនបណ្ដាលឲ្យរងការខូចខាត រួចសង៨០$បញ្ចប់រឿង

    ភ្នំពេញ ៖ រថយន្ដកាមរីបាឡែនបានធ្វើដំណើរបំរុងឆ្លងផ្លូវត្រូវរថយន្តហុីយ៉ាន់ដាយបើកគៀពីចំហៀងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា  ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៧១ កែងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកៀតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដកាមរីបាឡេន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-8701 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1197 បានធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តកាមរីបាឡេន ហើយគៀររថយន្តកាមរីបាឡេនបែកកញ្ចាក់ផ្នែកខាងឆ្វេងនិងខូចខាតទ្វាពីចហៀង តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។ ក្រោយពេលកើតហេតុ ភាគីរថយន្តហុីយ៉ាន់ដាយដែលបង្កហេតុ បានសំរួលជាមួយរថយន្តកាមរីបាឡេនដែលរងគ្រោះ ដោយសងថ្លៃខូចខាតទៅលើរថយន្ដកាមរីបាឡេនចំនួន80$ដើម្បីបញ្ចាប់រឿងនៅនិងកន្លែងតែម្ដង៕

  • រថយន្តស៊េរីទំនើបបុកម៉ូតូឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ជាភ្ញៀវរងរបួសធ្ងន់

    រថយន្តស៊េរីទំនើបបុកម៉ូតូឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ជាភ្ញៀវរងរបួសធ្ងន់

    ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជិះម៉ូតូឥណ្ឌាបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រោយពីជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសGS300 បុកជាមួយម៉ូតូឥណ្ឌាពីក្រោយពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ គេឃើញភាគីខាងម៉ូតូឥណ្ឌា បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត និងបានដឹកស្ត្រីម្នាក់ជាភ្ញៀវរួមដំណើរជាមួយ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-4744 បានធ្វើដំណើរតាមក្រោយយ៉ាងលឿន ហើយក៏ជ្រុលទៅបុកម៉ូតូឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូឥណ្ឌាជ្រុលទៅបុកស្លាកបង្ហាញចរាចរណ៍វៀចមួយដើម ព្រមទាំងបណ្ដាលឲ្យស្ត្រីដែលជាភ្ញៀវរងរបួសធ្ងន់។ ក្រោយកើតហេតុភ ស្ត្រីម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនមួយដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូឥណ្ឌា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

  • អប្សរាណេត ១៨ – ០៩ – ២០១៨

    អប្សរាណេត ១៨ – ០៩ – ២០១៨

    អប្សរាណេត ១៨ – ០៩ – ២០១៨